28.4 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5820 POSTS
0 COMMENTS

ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​ថា​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ការ​បាត់បង់​អធិបតេយ្យ​ជាតិ​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​វៀតណាម

ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ការ​បាត់បង់​អធិបតេយ្យ​ជាតិ​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​វៀតណាម​ធ្ងន់ធ្ងរ ដោយសារតែ​មេដឹកនាំ​ប្រទេស​នេះ គឺ​លោក ហ៊ុន សែន បាន​ប្រើ​អំណាច​គាបសង្កត់​ឱ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ទទូច​យក​នូវ​មហិច្ឆតា​ឈ្លានពាន​របស់​វៀតណាម ដែល​ប៉ុនប៉ង​រំលោភ​យក​ទឹកដី​ខ្មែរ​ដោយ​គំរាម​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ដែល​ប្រឆាំង​តវ៉ា​នឹង​ល្បិចកល​កាត់​ទឹកដី​ខ្មែរ​ឱ្យ​បរទេស​ឈ្លានពាន​នេះ។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៣ កក្កដា ថា លោក...

លោក ហ៊ុន សែន អំពាវនាវ​ពលរដ្ឋ​ឱ្យ​ទៅ​បោះឆ្នោត​គ្រប់ៗ​គ្នា ខណៈ​បក្ស​ភ្លើង​ទៀន​ត្រូវ​បាន​ហាម​ឃាត់

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ចុង​ខែ​កក្កដា នេះ ដើម្បី​ជ្រើសរើស​គណបក្ស​នយោបាយ និង​មេដឹកនាំ​ប្រទេស​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត ខណៈ​ប្រជាពលរដ្ឋ​ជាង ១​លាន ៦​សែន​នាក់​ត្រូវ​លោក ហ៊ុន សែន បង្ខំ​ឱ្យ​ទៅ​បោះឆ្នោត​ក្នុង​ពេល​ដែល​គណបក្ស​របស់​ពួកគេ​ស្រឡាញ់​ត្រូវ​បិទ​ខ្ទប់​មិន​ឱ្យ​ចូលរួម​ក្នុង​ការ​បោះឆ្នោត។ បុរស​ខ្លាំង​ប្លន់​អំណាច​ជាង ៤​ទសវត្សរ៍​នៅ​កម្ពុជា​លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​សម្ពោធ​វិមាន​រំលឹក​ដល់​អ្នក​ទទួល​អនិច្ចកម្ម​ក្នុង​សង្គ្រាម​លោក​លើក​ទី​១ នៅ​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ ដោយ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឱ្យ​គណបក្ស​ណា​ដែល​ពួកគេ​ជឿជាក់​ថា​ជា​គណបក្ស​ដែល​ដឹកនាំ​ធ្វើ​ឲ្យ​ប្រជាជន​រស់នៅ​ក្នុង​សុខ​សន្តិភាព ភាព​សុខដុមរមនា មាន​ការ​អភិវឌ្ឍ​ជាមួយ​នឹង​ភាព​សម្បូរ​សប្បាយ​រុងរឿង​ជូន​ប្រទេស​ជាតិ...

លោក ហ៊ុន សែន ចំអក​ឱ្យ​មេដឹកនាំ​និង​សកម្មជន​បក្ស​ប្រឆាំង​ថា​បរាជ័យ​បន្ទាប់ពី​លោក Pita មិន​ជាប់​ជា​នាយករដ្ឋមន្ត្រី​ថៃ

បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា​លោក ហ៊ុន សែន បាន​ចំអក​ឲ្យ​មេដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​ថា​បាន​បរាជ័យ ដោយសារ​ពួកគេ​រំពឹង​ទុក​ថា​នៅ​ពេល​លោក Pita ជាប់​ជា​នាយករដ្ឋមន្ត្រី​ថៃ នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ប្រើប្រាស់​ទឹកដី​ថៃ ធ្វើ​ចលនា​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ខណៈ​បណ្តា​ប្រជាពលរដ្ឋ​ថៃ និង​អ្នកគាំទ្រ​លោក Pita Limjaroenrat បាន​នាំគ្នា​រិះគន់ និង​ជេរប្រមាថ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​លើកឡើង​ពី​ការ​បរាជ័យ​របស់​លោក Pita មិន​អាច​ធ្វើ​ជា​នាយករដ្ឋមន្ត្រី។ លោក ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​ក្នុង​តេឡេក្រាម​កាលពី​យប់​ថ្ងៃទី​១៣...

លោក ហ៊ុន សែន ចោទ​ចៅសង្កាត់​ពី​បក្ស​ភ្លើង​ទៀន​នៅ​អូរស្មាច់​ថា​កំពុង​ព្យាយាម​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​កំពុង​គាបសង្កត់​ក្រុម​ប្រឆាំង លោក ហ៊ុន សែន ចោទ​ចៅសង្កាត់​ជាប់​ឆ្នោត​ពី​គណបក្ស​ភ្លើង​ទៀន នៅ​សង្កាត់​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ លោក ញៀន សារុំ ថា​កំពុង​ព្យាយាម​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ ហើយ​គុក​ក៏​កំពុង​រង់ចាំ​រូបលោក​ដែរ បើ​ចៅសង្កាត់​រូប​នោះ​នៅតែ​បន្ត​សកម្មភាព​របស់​ខ្លួន​បន្ថែម​ទៀត។ មេដឹកនាំ​នយោបាយ​រំលោភ​អំណាច​បំពាន​ច្បាប់​ផ្ដាច់មុខ​នៅ​ប្រទេស​កម្ពុជា លោក ហ៊ុន សែន បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៣ កក្កដា ថា ការ​ណែនាំ​របស់​ចៅសង្កាត់​ជាប់​ឆ្នោត​ខេត្ត​ឧត្តរមានជ័យ មិន​ឱ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ពី​គណបក្ស​ភ្លើង​ទៀន​ដទៃ​ទៀត​ទៅ​ជួប​ប្រជុំ ដើម្បី​ចុះហត្ថលេខា​ទទួលស្គាល់​ច្បាប់​បោះឆ្នោត​ដែល​បក្ស​កាន់​អំណាច​ទើប​នឹង​កែប្រែ ព្រមទាំង​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​កាល​ពី​ពេល​ថ្មីៗ​នេះ គឺជា​ទង្វើ​ខុសឆ្គង​យ៉ាង​ធ្ងន់ធ្ងរ។ អតីត​មេ​កម្មាភិបាល​យោធា​ខ្មែរក្រហម​ដែល​កំពុង​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា...

អ៊ុយក្រែន​ត្រូវ​ក្លាយ​ជា​សមាជិក​ណាតូ​ទី​៣៣​នៅ​ពេល​បិទ​បញ្ចប់​សង្គ្រាម​ជាមួយ​រុស្ស៊ី ខណៈ​ស៊ុយអែត​ក្លាយ​ជា​សមាជិក​ណាតូ​ទី​៣២​ហើយ

ជំនួប​កំពូល​នៃ​អង្គការ​យោធា​ណាតូ (NATO) បាន​បិទ​បញ្ចប់​ហើយ​កាលពី​ថ្ងៃទី​១២ ខែ​កក្កដា ដោយ​បាន​នាំ​មក​នូវ​លទ្ធផល​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ក្នុង​ការ​ពង្រឹង​កម្លាំង​អ្នក​ប្រជាធិបតេយ្យ និង​កម្លាំង​យុត្តិធម៌​ដែល​ត្រូវ​ទប់ទល់​កម្លាំង​បំផ្លាញ​ពី​សំណាក់​មហាអំណាច​រុស្ស៊ី និង​មហាអំណាច​ចិន។ ក្នុង​ជំនួប​រយៈពេល ២​ថ្ងៃ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​លីទុយអានី ដែល​មាន​ព្រំដែន​ជាប់​នឹង​រុស្ស៊ី គេ​សង្កេត​ឃើញ​លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លេចធ្លោ​ជាងគេ ហើយ​ជា​មេដឹកនាំ​ដែល​អ្នក​សារព័ត៌មាន​តាម​ជាប់​ជានិច្ច​ដើម្បី​បាន​ស្រង់​សម្ដី​របស់​លោក​មក​ធ្វើ​សេចក្ដី​រាយការណ៍។ លោក បៃដិន ដែល​មើល​ទៅ​ដូចជា​ស្ថិត​ក្រោម​សម្ពាធ​បង្ខំ​ឱ្យ​ទទួលយក​អ៊ុយក្រែន ជា​សមាជិក​ណាតូ មេដឹកនាំ​មហាអំណាច​ដ៏​កំពូល​វ័យ ៨០​ឆ្នាំ​រូប​នេះ​បាន​សន្យា​ថា អ៊ុយក្រែន​ការពិត​ជា​ផ្នែក​របស់​ណាតូ​ទៅ​ហើយ។ លោក​សង្កត់​ធ្ងន់​ថា ឱ្យ​តែ​ចប់​សង្គ្រាម​ភ្លាម គឺ​អ៊ុយក្រែន​នឹង​ក្លាយ​ជា​សមាជិក​ទី​៣៣ របស់​ណាតូ​ជា​ផ្លូវការ។ ការ​សន្យា​របស់​មេដឹកនាំ​ណាតូ​ដែល​មាន​អំណាច​ជាងគេ​នេះ...

លោក ហ៊ុន ម៉ាណែត ប្រកាស​សុំ​សន្លឹកឆ្នោត​ជា​សាធារណៈ​ពី​ពលរដ្ឋ​ដែល​មិន​មែន​ជា​សមាជិក​បក្ស​កាន់​អំណាច

កូនប្រុស​ច្បង​លោក ហ៊ុន សែន ដែល​ត្រៀម​ស្នង​តំណែង​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ប្រកាស​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​សុំ​សន្លឹកឆ្នោត​ពី​ប្រជាពលរដ្ឋ​សម្រាប់​ការ​បោះឆ្នោត​នៅ​ចុងខែ​កក្កដា នេះ។ កូនប្រុស​ច្បង​ត្រៀម​ស្នង​អំណាច​បន្ត​ត្រកូល​ហ៊ុន គឺ​លោក ហ៊ុន ម៉ាណែត បង្ហោះ​វីដេអូ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ កក្កដា នេះ ដោយ​ណែនាំ​ទៅ​កាន់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ថា ពលរដ្ឋ​ខ្លះ​មិន​ព្រម​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ប៉ុន្តែ​បើ​អាច​សុំ​សន្លឹកឆ្នោត​របស់​ពួកគាត់​បាន គឺ​រឹតតែ​ល្អ ទោះ​ពួកគាត់​មិន​គាំទ្រ​បក្ស​ណា ឬ​ជា​សមាជិក​គណបក្ស​ណា​ក៏ដោយ។ ទាយាទ​ត្រៀម​ស្នង​មរតក​អំណាច​ទាំង​រំលោភ​ច្បាប់ លោក ហ៊ុន...

លោក ហ៊ុន សែន គាស់​រឿង​ដោះដូរ​ភូមិ​លោក ហេង សំរិន ដើម្បី​ទប់​ចរន្ត​ពលរដ្ឋ​ដែល​បកអាក្រាត​រឿង​បាត់បង់​ទឹកដី​ខ្មែរ​តាម​ព្រំដែន

ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​ដែល​លោក ហ៊ុន សែន គាស់​រឿង​ដោះដូរ​ភូមិ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ឲ្យ​វៀតណាម​នៅ​មុន​បោះឆ្នោត គឺ​ដើម្បី​ទប់​ចរន្ត​ពលរដ្ឋ​ខ្មែរ​ដែល​បកអាក្រាត​ឧក្រិដ្ឋកម្ម​នយោបាយ​របស់​គាត់​ដែល​គប់គិត​ជាមួយ​មេដឹកនាំ​វៀតណាម រហូត​ដល់​កាត់​កោះ ផ្ទៃសមុទ្រ ដីគោក​ខ្មែរ​អស់​រាប់​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ ឲ្យ​វៀតណាម​ត្រួតត្រា។ ការ​លើកឡើង​នេះ បន្ទាប់ពី​បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​យក​វីដេអូ​ឃ្លីប​ប្រមាណ ២២​នាទី​ដែល​លោក​ថ្លែង​បកស្រាយ​រឿង​ដោះដូរ​ដី​ភូមិ​លោក ហេង សំរិន ឲ្យ​ទៅ​វៀតណាម កាលពី​ថ្ងៃទី​១៦...

ក្រុម​ការងារ UN ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា សេង ធារី ជាបន្ទាន់​និង​គ្មាន​លក្ខខណ្ឌ

ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ (UN) ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​តាម​ទំនើងចិត្ត បាន​ទាមទារ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះលែង​កញ្ញា សេង ធារី សញ្ជាតិ​ខ្មែរ-អាមេរិកាំង​ជាបន្ទាន់ និង​គ្មាន​លក្ខខណ្ឌ ដោយ​ចាត់ទុក​ថា​ជា​ការ​ឃុំ​ខ្លួន​ដោយ​បំពាន និង​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ។ សេចក្ដី​សម្រេច​មួយ​របស់​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​តាម​ទំនើងចិត្ត​នៅ​ថ្ងៃទី​១២ កក្កដា នេះ បាន​លើកឡើង​ថា ការ​ឃុំ​ខ្លួន​កញ្ញា សេង ធារី ធ្វើឡើង​តាមរយៈ​ការ​រើសអើង​និន្នាការ​នយោបាយ និង​ការ​កាត់ក្ដី​ទាំង​ហ្វូង ដូច្នេះ​កញ្ញា សេង ធារី មិន​មាន​លទ្ធភាព​ទទួល​បាន​យុត្តិធម៌​នោះ​ឡើយ។ ប្រភព​ដដែល​លើកឡើង​ថា ការ​ឃុំ​ខ្លួន​កញ្ញា សេង...

លោក មុំ អស្សនី ចោទ​ថា​លោក ហ៊ុន ម៉ាណែត និង​សមាជិក​គ្រួសារ​ហ៊ុន ៣​នាក់​ទៀត​កាន់កាប់​ជំនួញ​ខុស​ច្បាប់​ធំៗ​នៅ​កម្ពុជា

អតីត​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ប្រចាំ​លំហ​សមុទ្រ​ខេត្ត​កោះកុង លោក មុំ អស្សនី ចោទ​សមាជិក​គ្រួសារ​ត្រកូល​ហ៊ុន ចំនួន ៤​នាក់ ដូចជា​បេក្ខជន​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានី អ្នកស្រី ហ៊ុន សេងនី និង​អ្នកស្រី ហ៊ុន ស៊ីណាត ថា​កំពុង​កាន់កាប់​ជំនួញ​ខុស​ច្បាប់​ធំៗ​នៅ​កម្ពុជា។ អតីត​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​ប្រចាំ​ខេត្ត​កោះកុង លោក មុំ អស្សនី បាន​លើកឡើង​ក្នុង​កម្មវិធី...

IDEA TALK៖ ហេតុ​អ្វី​ការ​ឃោសនា​ខាង​បក្ស​កាន់​អំណាច​មិន​និយាយ​អំពី​បញ្ហា​ព្រំដែន និង​អន្តោប្រវេសន៍?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៣ ស្តីអំពី៖ «ហេតុ​អ្វី​ការ​ឃោសនា​ខាង​បក្ស​កាន់​អំណាច​មិន​និយាយ​អំពី​បញ្ហា​ព្រំដែន និង​អន្តោប្រវេសន៍?»។

Latest news