28.4 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5820 POSTS
0 COMMENTS

លោក ហ៊ុន សែន ព្រមាន​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​យក​រឿង​សន្តិសុខ​ជាតិ​មក​លេង​សើច

មេដឹកនាំ​ខ្មែរ​កាង​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន ព្រមាន​ពលរដ្ឋ​ខ្មែរ ជាពិសេស​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទាំងអស់ មិន​ឱ្យ​យក​រឿង​សន្តិសុខ​ជាតិ​មក​បង្ហោះ​លេង​សើច​ដាច់ខាត បើ​គ្មាន​ការ​អនុញ្ញាត​ពី​ខាង​កង​កម្លាំង​យោធា។ លោក ហ៊ុន សែន បាន​ប្រកាស​នៅ​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ មិថុនា នេះ​ថា កាលពី​យប់​ថ្ងៃ​ពុធ មិន​មាន​ដ្រូន​ដែល​ហោះ​មក​ចូល​ទឹកដី​កម្ពុជា​ទៀត​ទេ បន្ទាប់ពី​លោក​បញ្ជា​ឱ្យ​ពង្រាយ​អាវុធ​ត្រៀម​បាញ់​ដ្រូន​ទាំងនោះ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា នៅតែ​បន្ត​មាន​ដ្រូន​ហោះ​ចូល​ទឹកដី​ខេត្ត​មណ្ឌលគិរី បន្ត​ទៀត​កាលពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ។ បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​ថា​មាន​ដ្រូន​ហោះ​ចូល​ក្នុង​ក្រុង​បានលុង ខេត្ត​មណ្ឌលគិរី លោក...

មេដឹកនាំ​ចិន​ស្នើ​ឱ្យ​មាន​សហប្រតិបត្តិការ​ឈ្នះៗ​ជាមួយ​វៀតណាម ខណៈ​នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក​ចូល​ចត​នៅ​ក្នុង​ដែន​ទឹក​វៀតណាម

កាលពី​ថ្ងៃ​អាទិត្យ ទី​២៥ មិថុនា នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក USS Ronald Reagan ដែល​មាន​កងទ័ព​ជាង ៥​ពាន់​នាក់ និង​អម​ដំណើរ​ដោយ​នាវា​ពីរ​គ្រឿង​ទៀត​ឈ្មោះ USS Antietam និង USS Robert Smalls បាន​ទៅ​ដល់​កំពង់ផែ​ក្រុង​ដាណាង ប្រទេស​វៀតណាម។ វត្តមាន​របស់​កង​នាវា​សហរដ្ឋ​អាមេរិក ដើម្បី​ចូលរួម​អបអរ​សាទរ​ទំនាក់ទំនង​រវាង​វៀតណាម និង​អាមេរិក ដែល​អតីត​គូ​សត្រូវ​នឹង​គ្នា​ប្រារព្ធ​ខួប ១០​ឆ្នាំ​នៃ​ដៃគូ​យុទ្ធសាស្ត្រ​ទ្វេភាគី។ បន្ថែម​លើស​ពី​នេះ គឺជា​ការ​រឹត​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​សំដៅ​ប្រឈម​នឹង​កំណើន​ឥទ្ធិពល​របស់​ចិន នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង...

ក្រុម​អ្នក​វិភាគ​ជំរុញ​ឱ្យ​លោក ហ៊ុន សែន ស្នើ​ភាគី​វៀតណាម​បាញ់​ដ្រូន​ហោះ​ចូល​កម្ពុជា​ជាមួយ​គ្នា

ក្រុម​អ្នកវិភាគ​ឯករាជ្យ ជំរុញ​ឲ្យ​មេដឹកនាំ​កម្ពុជា​លោក ហ៊ុន សែន ស្នើ​ភាគី​វៀតណាម​បាញ់​ដ្រូន​ដែល​ហោះ​ចូល​ទឹកដី​ខ្មែរ​ជាមួយ​កម្ពុជា ដើម្បី​ឲ្យ​ប្រាកដ​ថា​ដ្រូន​ទាំងនោះ​មិនមែន​ជា​ដ្រូន​របស់​វៀតណាម និង​ដើម្បី​ឲ្យ​ប្រាកដ​ថា ដ្រូន​នោះ​មិនមែន​ជា​ដ្រូន​របស់​លោក ហ៊ុន សែន ដែល​ប្រើ​ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ក្នុង​ផែនការ​នយោបាយ​របស់​គាត់។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​អង្គារ ថា...

បក្ស​ភ្លើង​ទៀន​ស្នើ​ព្រឹទ្ធសភា​ពិនិត្យ​និង​ពិចារណា​ចំពោះ​ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត

គណបក្ស​ភ្លើង​ទៀន ស្នើ​ទៅ​ព្រឹទ្ធសភា​ឲ្យ​ពិនិត្យ និង​ពិចារណា​ចំពោះ​ការ​អនុម័ត​លើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ដែល​គ្មាន​ការ​ចូលរួម​ពិគ្រោះ​យោបល់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដោយ​ផ្ទុយ​ពី​កតិកាសញ្ញា​អន្តរជាតិ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រួម​ទាំង​រដ្ឋធម្មនុញ្ញ។ ការ​ស្នើ​នេះ បន្ទាប់ពី​បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា​លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ឲ្យ​ពន្លឿន​ការ​អនុម័ត​ច្បាប់ ដើម្បី​បិទ​ផ្លូវ​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​មិន​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​អាណត្តិ​ក្រោយ​ទៀត។ សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​ភ្លើង​ទៀន​នៅ​ថ្ងៃទី​២៧ ខែ​មិថុនា នេះ​ឲ្យ​ដឹង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ដោយ​ប្រញាប់ និង​គ្មាន​ការ​ចូលរួម​ពិគ្រោះ​យោបល់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ វា​នឹង​បង្ក​ផលវិបាក និង​ផល​ប៉ះពាល់​ផ្សេងៗ​ដល់​ពលរដ្ឋ​ខ្មែរ ជាពិសេស​អាច​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​បាត់បង់​ឱកាស​ក្នុង​ការ​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៦ ឆ្នាំ​២០២៧ និង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៨ ឆ្នាំ​២០២៨។ ការ​លើកឡើង​បែប​នេះ ដោយសារ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​នេះ...

លោក ហ៊ុន សែន៖ លោក កឹម សុខា ជាប់​គុក​គ្មាន​ការ​លើកលែង​ទោស​ដោយសារ​បរទេស​ស្រឡាញ់​ពិរុទ្ធជន​ពេក

មេដឹកនាំ​ខ្មែរ​កាង​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​លោក ហ៊ុន សែន លើកឡើង​សាជាថ្មី​ថា មូលហេតុ​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ជាប់​គុក​ដោយ​គ្មាន​ការ​លើកលែង​ទោស គឺ​ដោយសារ​បរទេស​ដែល​មាន​បំណង​បំផ្លាញ​រដ្ឋាភិបាល​របស់​លោក គឺ​ស្រឡាញ់​លោក កឹម សុខា ពេក។ អតីត​ទាហាន​ខ្មែរក្រហម​រូប​នេះ​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៨ ខែ​មិថុនា នេះ​ថា បរទេស​ទាំងនោះ​ធ្វើ​នយោបាយ​ចាប់​ដៃ​ជាន់​ជើង​របស់​លោក​រហូត ព្រោះ​ថា​លោក កឹម សុខា ដែល​កំពុង​ត្រូវ​បាន​រដ្ឋាភិបាល​របស់​លោក​ចោទប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ស្រាប់តែ​បរទេស​ទាំងនោះ​នាំគ្នា​មក​សួរ​សុខទុក្ខ​លោក កឹម សុខា...

IDEA TALK៖ តើ​ការ​ចាត់ទុក​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ជា​ក្រុម​ក្បត់​ជាតិ ឬ​ជា​ក្រុម​ជ្រុល​និយម នឹង​នាំ​ឱ្យ​ជាតិ​កាន់តែ​បែកបាក់​កម្រិត​ណា?

កម្មវិធី Idea Talk សម្រាប់​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ការ​ចាត់ទុក​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ជា​ក្រុម​ក្បត់​ជាតិ ឬ​ជា​ក្រុម​ជ្រុល​និយម នឹង​នាំ​ឱ្យ​ជាតិ​កាន់តែ​បែកបាក់​កម្រិត​ណា?»។

អង្គការ​ចលនា​មាតា​ធម្មជាតិ​ប្ដេជ្ញា​បន្ត​យុទ្ធនាការ​ដើម្បី​បញ្ឈប់​ការ​កាត់​ដី​ឧទ្យាន​ជាតិ​និង​ដែន​ជម្រក​សត្វព្រៃ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន

អង្គការ​ចលនា​មាតា​ធម្មជាតិ​កម្ពុជា ប្ដេជ្ញា​បន្ត​យុទ្ធនាការ​បញ្ឈប់​ការ​កាត់​តំបន់​ឧទ្យាន​ជាតិ និង​ដែន​ជម្រក​សត្វព្រៃ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​បន្ត​ទៀត ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ផ្តល់​ដី​សម្បទាន​ទាំង​តំបន់​ឧទ្យាន​ជាតិ និង​ដែន​ជម្រក​សត្វព្រៃ​ឱ្យ​ទៅ​ក្រុមហ៊ុន One More របស់​ឧកញ៉ា ជឹង សុគន្ធាវី ជា​បន្តបន្ទាប់។ អង្គការ​ចលនា​មាតា​ធម្មជាតិ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៧ មិថុនា នេះ ដោយ​សំដែង​នូវ​ក្តី​បារម្ភ​ថា ពួកគេ​ពិត​ជា​មិន​យល់​ទាល់​តែសោះ​ពី​មូលហេតុ​ដែល​រដ្ឋាភិបាល​ចេះ​តែ​បន្ត​កាត់​ដី​ក្នុង​តំបន់​ឧទ្យាន​ជាតិ និង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ដែល​ជា​ដី​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ និង​សត្វព្រៃ​ឱ្យ​ទៅ​ក្រុមហ៊ុន One More របស់​ឧកញ៉ា ជឹង សុគន្ធាវី សព្វថ្ងៃ​នេះ។ អង្គការ​នេះ​លើកឡើង​ថា...

ក្រុម​អ្នក​ច្បាប់៖ គម្រោង​ផ្ទះល្វែង​ឧកញ៉ា ឡេង ណាវ៉ាត្រា គឺជា​បទល្មើស​រំលោភ​លើ​ទំនុក​ចិត្ត ដោយសារ​មិន​គោរព​តាម​កិច្ចសន្យា​ទិញ​លក់

អត្ថបទ​ដោយ៖ តាំង សារ៉ាដា បុគ្គលិក​ក្នុង​ក្រុមហ៊ុន Galaxy Navatra មួយ​រូប​បាន​បង្ហើប​ឱ្យ​ដឹង​ថា ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ជួល​ក្រុម​ការងារ​របស់​ខ្លួន​ឱ្យ​ថត​សម្ដែង និង​ដើរ​តួ​ជា​អតិថិជន និយាយ​អួត និង​ជឿជាក់​អំពី​គម្រោង​ផ្ទះល្វែង​ខ្យល់​របស់​ខ្លួន ដើម្បី​បោកប្រាស់​អតិថិជន​ពិតប្រាកដ។ យុទ្ធនាការ​បោកប្រាស់​នេះ គឺ​ដើម្បី​ឱ្យ​អតិថិជន​ដទៃ​ទៀត​មើល​ឃើញ​អំពី​គម្រោង​របស់​លោក ឡេង ណាវ៉ាត្រា មាន​សកម្មភាព​អំពី​សកម្មភាព​សាងសង់​ផ្ទះ​ដែល​សម្រេច​រួច និង​ផ្ទះ​កំពុង​សាងសង់។ ក្រុម​អ្នក​ច្បាប់​ចាត់ទុក​ថា យុទ្ធនាការ​បោកប្រាស់​ជា​ប្រព័ន្ធ​នេះ ជា​បទល្មើស «រំលោភ​លើ​ទំនុកចិត្ត» បន្ទាប់ពី​អតិថិជន​ដែល​ជា​ម្ចាស់​ផ្ទះ​ដល់​កុងត្រា​ហើយ តែ​នៅ​មិនទាន់​ឃើញ​ផ្ទះ...

បក្ស​ប្រជាធិបតេយ្យ​អាច​ស្នើ​លោក អាភីសីត ធ្វើ​ប្រធាន​បក្ស​វិញ​ខណៈ​លោក​គាំទ្រ​លោក ភីថា ជា​នាយករដ្ឋមន្ត្រី​ថៃ

នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​របស់​ថៃ​មួយ កំពុងតែ​បែកបាក់​គ្នា​បន្ទាប់ពី​ការ​បោះឆ្នោត​រួច ដែល​បក្ស​ធំ​នេះ​ទទួល​បាន​អាសនៈ​តែ ២៥ ប៉ុណ្ណោះ។ តាម​សេចក្ដី​រាយការណ៍​របស់​កាសែត​បាងកក​ប៉ុស្តិ៍ គណបក្ស​ចាស់​វស្សា​មួយ​នេះ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃទី​៩ កក្កដា ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការ​ស្នើ​លោក អាភីសីត វេចាជីវ៉ា មក​កាន់​តំណែង​ប្រធាន​បក្ស​នេះ​វិញ។ លោក អាភីសីត ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​រយៈពេល ១០​ឆ្នាំ។ នៅ​ក្នុង​ការ​បោះឆ្នោត​សភា​នៅ​ខែ​មីនា ឆ្នាំ​២០១៩ លោក​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ ខណៈ​បក្ស​របស់​លោក​បាន ៥៣​អាសនៈ​ដែល​ឈរ​នៅ​លេខ​រៀង​ទី​៤។ តែ​ពេលនេះ បក្ស​ប្រជាធិបតេយ្យ​មួយ​នេះ​បាន​ធ្លាក់​មក​នៅ​លេខ​រៀង​ទី​៦ ហើយ​បាន​តែ ២៥​អាសនៈ​នៃ​អាសនៈ​សរុប​ចំនួន ៥០០​នៃ​រដ្ឋសភា​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​១៤...

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង​២០​ស្ថាប័ន​ស្នើ​ពន្យារ​ពេល​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​រហូត​បោះឆ្នោត​ជាតិ​រួច​រាល់

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ២០​ស្ថាប័ន ស្នើ​ឱ្យ​ព្រឹទ្ធសភា និង​ក្រុមប្រឹក្សាធម្មនុញ្ញ​ពន្យារ​ពេល​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ដែល​រដ្ឋសភា​ឯក​បក្ស​បាន​អនុម័ត​កាលពី​ពេល​ថ្មីៗ​នេះ រហូត​ដល់​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ចប់​រួចរាល់ ដើម្បី​ធានា​ថា​សេចក្តី​ព្រាងច្បាប់​នេះ​នឹង​មិន​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ សេរីភាព​នៃ​ការ​បញ្ចេញមតិ សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត។ អង្គការ​សង្គម​ស៊ីវិល​ចំនួន ២៤​ស្ថាប័ន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​កាលពី​ថ្ងៃទី​២៦ មិថុនា ថា ផ្អែក​តាម​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង​អំពី​សិទ្ធិ​ពលរដ្ឋ រាល់​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​មិន​ត្រូវ​រារាំង​ការ​ចូលរួម​របស់​ពលរដ្ឋ​នោះ​ទេ គឺ​ត្រូវតែ​បើក​លំហ​សេរីភាព​គ្រប់​ដំណាក់កាល​ដល់​ពលរដ្ឋ​គ្រប់​រូប​ទាំងអស់ ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត។ អង្គការ​សង្គម​ស៊ីវិល​ខាងលើ រួមមាន សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC)...

Latest news