34 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5719 POSTS
0 COMMENTS

លោក សម រង្ស៊ី៖ តុលាការ​បារាំង​នឹង​កោះហៅ​លោក ហ៊ុន សែន នៅ​ពេល​អស់​តំណែង​ជា​នាយករដ្ឋមន្ត្រី

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ព្រមាន​ថា ថ្ងៃ​ណា​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន អស់​តំណែង​ជា​នាយករដ្ឋមន្ត្រី គាត់​នឹង​ត្រូវ​តុលាការ​បារាំង​កោះហៅ​ទៅ​សួរ​ចម្លើយ​ជុំវិញ​អំពើ​ភេរវកម្ម​គប់​គ្រាប់បែក​សម្លាប់​មនុស្ស​នៅ​ទីក្រុង​ភ្នំពេញ​កាលពី ២៦​ឆ្នាំ​មុន​ជាមិនខាន។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា លោក ហ៊ុន សែន គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ត្រូវ​ទទួល​ខុសត្រូវ​ធំ​បំផុត​ក្នុង​អំពើ​ភេរវកម្ម​គប់​គ្រាប់បែក​សម្លាប់​មនុស្ស​កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ខណៈ​សាច់ញាតិ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​នោះ នៅតែ​បន្ត​ស្រែក​ទាមទារ​រក​យុត្តិធម៌​ពី​លោក...

ហេតុ​អ្វី​លោក ហ៊ុន សែន គំរាម​សម្លាប់​លោក សម រង្ស៊ី នៅ​ពេល​ចង់​ចូល​កម្ពុជា​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន?

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អះអាង​ថា លោក ហ៊ុន សែន បាន​ចោទ​រូបលោក​ថា​មាន​ទោស ប៉ុន្តែ​នៅ​ពេល​ដែល​លោក​ប្រកាស​អំពី​ការ​ធ្វើ​ដំណើរ​វិលត្រឡប់​ទៅ​កម្ពុជា​វិញ ដើម្បី​ឱ្យ​លោក ហ៊ុន សែន ចាប់​ខ្លួន បែរជា​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​គំរាម​សម្លាប់​រូបលោក​ដោយ​ប្រើ​គ្រាប់ BM-21 តទល់​ជាមួយ​លោក​ដែល​មាន​តែ​បាតដៃ​ទទេ​ទៅវិញ។ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១ មិថុនា ដោយ​រំលឹក​ឡើង​វិញ​ថា លោក ហ៊ុន សែន...

លោក អ៊ូ ច័ន្ទឫទ្ធិ ត្រូវ​បាន​ព្រះមហាក្សត្រ​លើកលែង​ទោស​បន្ទាប់ពី​ដក​ខ្លួន​ចេញពី​លោក សម រង្ស៊ី

បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ឲ្យ​លើកលែង​ទោស​ដល់​អតីត​តំណាងរាស្ត្រ​លោក អ៊ូ ច័ន្ទឫទ្ធិ និង​សកម្មជន​ម្នាក់​ទៀត បន្ទាប់ពី​ផ្ដាច់​ខ្លួន​ចេញពី​លោក សម​រង្ស៊ី និង​បាន​សុំទោស​លោក ហ៊ុន សែន។ យោង​តាម​ព្រះរាជក្រឹត្យ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃទី​០១ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ បាន​ត្រាស់​បង្គាប់​លើកលែង​ទោស​លោក អ៊ូ ច័ន្ទឫទ្ធិ ដែល​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២០​ឆ្នាំ​កាលពី​ថ្ងៃទី​១ ខែ​មីនា...

IDEA TALK៖ តើ​លម្ហ​សមុទ្រ​ខ្មែរ​កំពុង​រង​នូវ​ការ​បំពាន និង​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​អ្វី​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០២ ខែ​មិថុនា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​លម្ហ​សមុទ្រ​ខ្មែរ​កំពុង​រង​នូវ​ការ​បំពាន និង​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​អ្វី​ខ្លះ?»។

IDEA TALK៖ តើ​អ្វី​ទៅ​ជា​ទំនុកចិត្ត​លើ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០១ ខែ​មិថុនា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​អ្វី​ទៅ​ជា​ទំនុកចិត្ត​លើ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ?»។

អាហ្វ្រិក​ខាងត្បូង​កំពុងតែ​ដើរ​លើ​ផ្លូវ​ទាល់​ចង់​ផ្ទេរ​កិច្ចប្រជុំ​កំពូល BRICS ទៅ​ឱ្យ​ចិន​ជា​អ្នក​រៀបចំ

ជាមួយ​នឹង​ដីកា​ចាប់​ខ្លួន​លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី ដែល​ចេញ​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ខណៈ​នេះ​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង កំពុង​ដើរ​លើ​ផ្លូវ​ទាល់ ថា​តើ​ត្រូវ​ធ្វើ​សេចក្ដី​សម្រេច​ដោយ​របៀប​ណា ព្រោះ​ត្រូវ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ជា​សមាជិក​របស់​តុលាការ​អន្តរជាតិ​មួយ​នេះ។ កាលពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២៣ ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​បញ្ជូន​លិខិត​រួច​ទៅ​ហើយ​ដើម្បី​ស្នើ​លោក ពូទីន មក​ចូលរួម​កិច្ចប្រជុំ​នៃ​ក្រុម​ប្រទេស​សហប្រតិបត្តិការ​សេដ្ឋកិច្ច ៥​ប្រទេស ដែល​ហៅ​កាត់​ថា BRICS។ ប្រទេស​ទាំង ៥ នេះ​មាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា...

ក្រសួង​ពាណិជ្ជកម្ម​ផ្ទុះ​រឿង​អំពើពុករលួយ​ជុំវិញ​ការ​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ចំនួន​៦៦​នាក់

ក្រសួង​ពាណិជ្ជកម្ម កំពុង​ផ្ទុះ​រឿង​អំពើពុករលួយ​ពេញ​ស្ថាប័ន​ជុំវិញ​ការ​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​ចំនួន ៦៦​នាក់​ជា​សម្ងាត់ ដោយ​ការ​សូក​លុយ​ក្នុង​ម្នាក់ៗ​ចន្លោះ​ពី ៣​ម៉ឺន ៥​ពាន់​ដុល្លារ​ទៅ ៤​ម៉ឺន​ដុល្លារ​អាមេរិក ក្រោម​រូបភាព​កម្មសិក្សា។ ប្រភព​ច្បាស់​ការណ៍​ពី​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជាច្រើន​នាក់ បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១ មិថុនា នេះ​ថា ការ​ប្រកាស​ជ្រើស​មន្ត្រី​ចូល​ក្របខ័ណ្ឌ​ដើម្បី​បម្រើ​ការ​នៅ​ក្រសួង​ពាណិជ្ជកម្ម​ចំនួន ៦៦​នាក់​នា​ពេល​កន្លងមក គ្រាន់តែ​ជា​ការ​ប្រកាស​ឱ្យ​ល្អ​មើល​តែប៉ុណ្ណោះ ប៉ុន្តែ​ធាតុ​ពិត ក្រសួង​ពាណិជ្ជកម្ម​បាន​កំណត់​អ្នក​ជាប់​ចូល​បម្រើ​ការ​នៅ​ក្នុង​ក្រសួង​ចំនួន ៦៦​នាក់​រួច​ជាស្រេច​ហើយ ដែល​ក្រសួង​តម្រូវ​ឱ្យ​អ្នក​ទាំងនោះ​សូក​លុយ​ក្នុង​ម្នាក់​ចាប់ពី ៣​ម៉ឺន ៥​ពាន់​ដុល្លារ​ទៅ...

លីកាដូ​អំពាវនាវ​ទៅ​រដ្ឋាភិបាល​បញ្ឈប់​ការ​ឃុំ​ខ្លួន​ដែល​មិន​ចាំបាច់​លើ​កុមារ​នៅ​ក្នុង​ពន្ធនាគារ​ដ៏​ចង្អៀត​ណែន

អង្គការ​សិទ្ធិមនុស្ស​លីកាដូ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ឃុំ​ខ្លួន​មិន​ចាំបាច់​លើ​កុមារ​នៅ​ក្នុង​ពន្ធនាគារ ដោយ​ចាត់ទុក​ការ​ឃុំ​ខ្លួន​នេះ​ថា​ជា​រំលោភ​សិទ្ធិ​អនីតិជន និង​អត្ថប្រយោជន៍​របស់​កុមារ​យ៉ាង​ខ្លាំង ទាំង​ការ​ដាក់​នៅ​ក្នុង​ពន្ធនាគារ​ដែល​មាន​ស្រាប់ ឬ​ពន្ធនាគារ​ថ្មី។ ក្នុង​សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​០១ ខែ​មិថុនា នេះ អង្គការ​សិទ្ធិមនុស្ស​លីកាដូ លើកឡើង​ថា យ៉ាងតិច​ណាស់​មាន​កុមារ ៨២​នាក់​កំពុង​រស់នៅ​ក្នុង​ពន្ធនាគារ​ជាមួយ​ម្តាយ​ដែល​ជាប់​ទោស ហើយ​មាន​ស្ត្រី និង​ក្មេងស្រី ៣០​នាក់​ផ្សេង​ទៀត​កំពុង​តែ​មាន​ផ្ទៃពោះ​នៅ​ក្នុង​ពន្ធនាគារ គិត​ត្រឹម​ខែ​មេសា ឆ្នាំ​២០២៣ នេះ។ ករណី​នេះ លីកាដូ​ស្នើ​ឲ្យ​ដាក់​ពួកគេ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដើម្បី​ឲ្យ​ម្តាយ​របស់​ក្មេងៗ និង​ស្ត្រី ឬ​ក្មេងស្រី​ដែល​កំពុង​មាន​ផ្ទៃពោះ​ទាំងនោះ​អាច​ថែរក្សា​ទំនាក់ទំនង​រវាង​ម្តាយ និង​កូន​នៅ​ឯ​ផ្ទះ។ ចំពោះ​ចំនួន​អនីតិជន​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ទាំង ១៩​កន្លែង​វិញ...

លោក ហ៊ុន សែន ព្រមាន​ទូទាត់​បញ្ជី​ជាមួយ​លោក សម រង្ស៊ី ទាក់ទិន​ផែនការ​ធ្វើ​ឃាត​រូបលោក

មេដឹកនាំ​ខ្មែរ​ក្តាប់​អំណាច​តាម​របប​កុម្មុយនីស្ត​ផ្ដាច់ការ​លោក ហ៊ុន សែន ព្រមាន​ទូទាត់​បញ្ជី​ជាមួយ​លោក សម រង្ស៊ី នៅ​ពេល​ក្រោយ បន្ទាប់ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បាន​សន្យា​សហការ​គ្នា​ជាមួយ​ចារកម្ម​ដែល​តែង​ផ្តល់​ព័ត៌មាន​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​ឱ្យ​ទៅ​ពួកគេ ថា​នឹង​ធ្វើ​ឃាត​លោក ហ៊ុន សែន នា​ពេល​កន្លងមក។ អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម​រូប​នេះ​បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​របស់​ខ្លួន ដោយ​ភ្ជាប់​សារ​សំឡេង​សកម្មជន​បក្ស​ប្រឆាំង​ដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី នៅ​ថ្ងៃទី​១ មិថុនា នេះ​ដោយ​លើក​ជា​សំណួរ​ទៅ​កាន់​មន្ត្រី​បក្ស​ប្រឆាំង​ថា តើ​មនុស្ស​ដែល​តែង​ផ្តល់​ព័ត៌មាន​ឲ្យ​ពួកគេ​តែង​ប្រើ​ឈ្មោះ កុសល មែន​ឬ​ទេ? លោក ហ៊ុន សែន បន្ថែម​ថា...

លោក អ៊ូ ច័ន្ទឫទ្ធិ ប្រកាស​ផ្តាច់​ខ្លួន​ពី​លោក សម រង្ស៊ី មក​ចុះចូល​ជាមួយ​លោក ហ៊ុន សែន ដើម្បី​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ស្និទ្ធ​នឹង​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី គឺ​លោក អ៊ូ ច័ន្ទឫទ្ធិ ប្រកាស​ផ្តាច់​ខ្លួន​ពី​មេ​បក្ស​របស់​ខ្លួន គឺ​លោក សម រង្ស៊ី ដោយ​ងាក​ទៅ​ចុះចូល​ជាមួយ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដើម្បី​រួច​ផុត​ពី​ការ​ចោទប្រកាន់​កន្លងមក​ក្នុង​បំណង​វិលត្រឡប់​ទៅ​រស់នៅ​ប្រទេស​កម្ពុជា​វិញ។ អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ជា​អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ូ ច័ន្ទឫទ្ធិ កាលពី​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៣ បាន​ចេញ​លិខិត​ស្នើសុំ​ឱ្យ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​លើកលែង​ទោស...

Latest news