29 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5790 POSTS
0 COMMENTS

លោក ថេង សាវឿន និង​សហការី​ត្រូវ​បាន​ដោះលែង​វិញ​ក្រោយពី​សុំទោស​លោក ហ៊ុន សែន

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន និង​សហការី ២​រូប​ទៀត ត្រូវ​បាន​តុលាការ​ខេត្ត​រតនគិរី ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នា​ល្ងាច​ថ្ងៃទី​៣០ ឧសភា បន្ទាប់ពី​ពួកគេ​សុំទោស​លោក ហ៊ុន សែន និង​ប្រកាស​ដក​ខ្លួន​ចេញពី​សមាជិក​នៃ​ផ្ទះ​សាមគ្គី។ កាលពី​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៣ លោក ថេង សាវឿន បាន​សរសេរ​លិខិត និង​ចេញ​វីដេអូ​សុំទោស​ដោយ​អះអាង​ថា កន្លងមក រូបលោក​ជឿ​តាម​ការ​ចង្អុល​របស់​បរទេស​មួយ​ចំនួន និង​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​មួយ​ចំនួន​ក្នុង​រូបភាព​ញុះញង់​បង្ក​ចលាចល​ធ្វើ​ឲ្យ​បាត់បង់ និង​ប៉ះពាល់​សណ្ដាប់ធ្នាប់​សង្គម...

សមាគម​ឧកញ៉ា​កម្ពុជា​តម្រូវ​ឱ្យ​អ្នក​មាន​ងារ​ជា​ឧកញ៉ា​ផ្ដល់​អាសយដ្ឋាន​ដល់​សមាគម

សមាគម​ឧកញ៉ា​កម្ពុជា​ទាមទារ​ឲ្យ​អ្នក​មាន​គោរមងារ​ឧកញ៉ា​ចុះឈ្មោះ និង​ផ្ដល់​អាសយដ្ឋាន​ដល់​សមាគម ដោយ​ថា​រហូត​មក​ដល់​ពេលនេះ អ្នក​ដែល​មាន​គោរមងារ​ឧកញ៉ា​ទាំងនោះ​មិន​ទាន់​បង្ហាញ​អាសយដ្ឋាន​របស់​ខ្លួន​នៅឡើយ​ទេ។ ក្នុង​សេចក្ដី​ជូនដំណឹង​ចុះ​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៣ អគ្គលេខាធិការ​សមាគម​ឧកញ៉ា​កម្ពុជា លោក ហ៊ុន ឡាក់ លើកឡើង​ថា ការ​ដែល​សមាគម​ឧកញ៉ា​កម្ពុជា​ទាមទារ​បែប​នេះ គឺ​ដើម្បី​ផ្ដល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ចូលរួម​ក្នុង​ពិធី។ ដូច្នេះ អ្នក​មាន​គោរមងារ​ជា​ឧកញ៉ា​មួយ​ចំនួន​ដែល​មិន​ទាន់​ឲ្យ​សមាគម​ឧកញ៉ា​កម្ពុជា​ស្គាល់​អាសយដ្ឋាន​នោះ ត្រូវតែ​ផ្ដល់​អាសយដ្ឋាន​របស់​ខ្លួន​ដល់​សមាគម ដោយ​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរសព្ទ ឬ​ស្កែន​ចូលរួម​តាម QR Code។ ចំណែក​ឧកញ៉ា​ដែល​បាន​ចុះឈ្មោះ​ចូលរួម​ពិធី​រួច​ហើយ ត្រូវ​ចាត់​បុគ្គលិក ឬ​ជំនួយការ​ទៅ​ទទួល​យក​នូវ​លិខិត​អញ្ជើញ​ផ្លូវការ និង​កាត​សម្រាប់​ពាក់ ដើម្បី​ចូលរួម​ពិធី​នៅ​អគ្គលេខាធិការដ្ឋាន​សមាគម​ឧកញ៉ា​កម្ពុជា...

ក្រុម​ឃ្លាំមើល​ថា​ជំនួប​លោក ហ៊ុន សែន និង​ប្រធានាធិបតី​អ៊ុយក្រែន​ជា​នយោបាយ​ការទូត​បង្កើន​មិត្ត បន្ថយ​សត្រូវ

ក្រុម​អ្នក​ឃ្លាំមើល​អះអាង​ថា ជំនួប​រវាង​លោក ហ៊ុន សែន ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី មិន​មាន​អ្វី​ជា​អាថ៌កំបាំង​ទេ គ្រាន់តែ​ជា​នយោបាយ​ការទូត​របស់​មេដឹកនាំ​អ៊ុយក្រែន បង្កើន​មិត្ត ហើយ​កាត់បន្ថយ​សត្រូវ​នៅ​ពេល​ដែល​ខ្លួន​កំពុង​មាន​សង្គ្រាម​ប៉ុណ្ណោះ។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ ឧសភា នេះ​ថា អ្វី​ដែល​ប្រធានាធិបតី​អ៊ុយក្រែន...

លោក ហ៊ុន សែន៖ កំហុស​នយោបាយ​ពី​អតីតកាល​ទើប​ធ្វើ​ឱ្យ​កម្ពុជា​ជួប​វិនាសកម្ម​និង​បាត់បង់​ធនធាន​មនុស្ស​ធ្ងន់ធ្ងរ

មេដឹកនាំ​ខ្មែរ​ដែល​ក្រាញ​អំណាច និង​តាម​កម្ទេច​ក្រុម​ប្រឆាំង​ឲ្យ​ដល់​ឫសគល់ លោក ហ៊ុន សែន អះអាង​ថា ប្រទេស​ដទៃ​គ្មាន​ធនធាន​ធម្មជាតិ​ដូច​ប្រទេស​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ប្រទេស​ទាំងនោះ​មាន​ការ​រីកចម្រើន​ខ្លាំង ចំណែក​ឯ​ប្រទេស​កម្ពុជា​ដោយសារតែ​មាន​កំហុស​នយោបាយ​កាលពី​អតីតកាល បាន​ធ្វើ​ឱ្យ​ខ្លួន​ជួប​វិនាសកម្ម និង​បាត់បង់​ធនធាន​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។ បុរស​ខ្លាំង​រូប​នេះ​បាន​លើកឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា​ថ្មី​នៅ​ពុទ្ធិក​សាកលវិទ្យាល័យ ព្រះសីហមុនីរាជា នៅ​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា បើ​គ្មាន​រដ្ឋប្រហារ​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​១៩៧០ ទម្លាក់​សម្តេច​ព្រះ​នរោត្តម សីហនុ ទេ ម្ល៉េះ​កម្ពុជា​មិន​ដឹង​ជា​មាន​ការ​អភិវឌ្ឍ និង​រីកចម្រើន​លូតលាស់​កម្រិត​ណា​នោះ​ទេ។ ទោះជា​យ៉ាងណា​ក៏ដោយ...

ស្ថាប័ន​បោះឆ្នោត​ថៃ​ប្រកាស​ថា​បក្ស​ប្រឆាំង​ចលនា​ឆ្ពោះ​ទៅ​មុខ​ជា​បក្ស​ឈ្នះ​ឆ្នោត ខណៈ​លោក ប្រាយុទ្ធ ធានា​ការ​ផ្ទេរ​អំណាច

គណៈកម្មាធិការ​បោះឆ្នោត​របស់​រាជាណាចក្រ​ថៃ ប្រកាស​ជា​ផ្លូវការ​អំពី​ជ័យជម្នះ​របស់​គណបក្ស​ប្រឆាំង ចលនា​ឆ្ពោះ​ទៅ​មុខ ដែល​ដណ្ដើម​អាសនៈ​បាន​ច្រើន​ជាងគេ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​កាលពី​ថ្ងៃទី​១៤ ឧសភា។ យោង​តាម​សារព័ត៌មាន The Star នៃ​ប្រទេស​ម៉ាឡេស៊ី គណៈកម្មាធិការ​បោះឆ្នោត​នៃ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​២៥ ឧសភា បាន​ទទួលស្គាល់​អាសនៈ​របស់​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ (Move Forward) ដែល​ឈ្នះ​បាន​អាសនៈ​១៥១ ហើយ​ក៏​ទទួលស្គាល់​ផង​ដែរ​គណបក្ស​ប្រឆាំង​ធំ​មួយ​ទៀត គឺ​បក្ស​ភឿថៃ ដែល​បាន​អាសនៈ​១៤១។ ជាមួយ​គ្នា​នេះ ស្ថាប័ន​បោះឆ្នោត​របស់​រាជាណាចក្រ​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ ក៏​បាន​ទទួលស្គាល់​បក្ស​ជាច្រើន​ទៀត ដូចជា​បក្ស​ភូមិឆៃថៃ បាន ៧១​អាសនៈ បក្ស​ប៉ាល្ល័ងប្រាចារ៉ាត់...

មន្ត្រី​សង្គម​ស៊ីវិល​ថា​សន្តិភាព​មិនមែន​ជា​សេចក្តី​ត្រូវការ​របស់​ពលរដ្ឋ​តែ​មួយ​មុខ​នោះ​ទេ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​កំពុង​និរទេស​ខ្លួន​ដោយសារ​ការ​គាបសង្កត់​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន លោក ប៉ា ងួនទៀង ត្អូញត្អែរ​ថា សន្តិភាព​មិនមែន​ជា​តម្រូវការ​តែ​មួយ​មុខ​របស់​មនុស្ស​ជាតិ​ទេ តែ​ការ​រស់នៅ​ដោយ​គ្មាន​ការ​ភ័យខ្លាច និង​ជួបជុំ​គ្រួសារ ដោយ​មាន​សេរីភាព​ពេញលេញ ទើប​ជា​ជម្រើស​ដែល​ពលរដ្ឋ​គ្រប់​រូប​ចង់​បាន។ នាយក​មជ្ឈមណ្ឌល​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៩ ឧសភា នេះ​ថា ការ​ចោទប្រកាន់​មិន​ត្រឹមត្រូវ ការ​ចាប់​ដាក់​គុក​ទាំង​អយុត្តិធម៌ ការ​រំលោភ​សិទ្ធិមនុស្ស​ដោយ​បំពាន​ទៅ​លើ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ គឺជា​សញ្ញា​ដែល​បង្ហាញ​ពី​សង្គម​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​អសន្តិសុខ...

គ.ជ.ប បង្ហាញ​លទ្ធផល​ចាប់​ឆ្នោត៖ គណបក្ស​ប្រជាជន​កម្ពុជា​ចាប់​បាន​លេខ​រៀង​ទី​១៨

យោង​តាម​លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​ដោយ​សម្តេច​សង្ឃ​ទាំង​ពីរ​គណៈ​នៅ​ថ្ងៃ​ចន្ទ នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ចាប់​បាន​លេខ​រៀង​ទី​១៨ ក្នុង​ចំណោម​គណបក្ស​ដែល​ឈរ​ឈ្មោះ​ចូលរួម​ប្រកួត​នៅ​អាណត្តិ​ទី​៧ ខាងមុខ​នេះ ខណៈ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ឈរ​នៅ​លេខ​ដើម​គេ​បង្អស់​ដែរ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នៅ​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​បាន​រៀបចំ​ការ​ចាប់​ឆ្នោត​ដើម្បី​កំណត់​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​នៅ​លើ​សន្លឹកឆ្នោត សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ ដែល​មាន​ការ​ចូលរួម​ពី​សម្តេច​ព្រះ​សង្ឃរាជ​ទាំង​ពីរ​គណៈ តំណាង​គណបក្ស​នយោបាយ អ្នក​សារព័ត៌មាន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផង​ដែរ។ ក្រោយពី​ការ​ចាប់​ឆ្នោត​ពេញ​មួយ​ព្រឹក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ផ្សព្វផ្សាយ​ពី​លទ្ធផល​នេះ​ថា គណបក្ស​ដែល​ចូលរួម​ចាប់​លេខ​រៀង​លើ​សន្លឹកឆ្នោត​មាន​ចំនួន ១៨​គណបក្ស ក្នុង​នោះ​គណបក្ស​ដែល​ឈរ​នៅ​លេខ​រៀង៖ ទី​១ គឺ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​លោក...

លោក ហ៊ុន ម៉ាណែត បញ្ជា​កងទ័ព​ឱ្យ​ទប់ស្កាត់​ការ​ប៉ុនប៉ង​បង្ក​អស្ថិរភាព​ដើម្បី​រក្សា​សន្តិភាព

កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត បាន​បញ្ជា​ឲ្យ​កងទ័ព​ទប់ស្កាត់​ការ​ប៉ុនប៉ង​បង្ក​អស្ថិរភាព ដើម្បី​ការពារ និង​ថែរក្សា​សុខ​សន្តិភាព ដែល​ក្រុម​បក្ខពួក និង​គ្រួសារ​របស់​ត្រកូល​ហ៊ុន កំពុង​នាំគ្នា​ស្រែក​បន្ទរ និង​បិទ​នៅ​ទី​សាធារណៈ​នា​ពេល​បច្ចុប្បន្ន។ ក្នុង​ពិធី​សម្ពោធ​អគារ​ស្នាក់នៅ និង​សមិទ្ធផល​នានា​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត និង​កង​ឯកភាព​ចំណុះ នា​ថ្ងៃទី​២៩ ខែ​ឧសភា នេះ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា កន្លងមក​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ឪពុក​របស់​លោក​បាន​គិតគូរ​ជាប់​ជា​ប្រចាំ​អំពី​សុខទុក្ខ​របស់​កងកម្លាំង អតីត​យុទ្ធជន...

លោក សម រង្ស៊ី ថា​នឹង​ធ្វើ​ដំណើរ​វិល​ជុំវិញ​ប្រទេស​កម្ពុជា​ដើម្បី​ត្រៀម​លក្ខណៈ​ចូល​កម្ពុជា​ឆាប់ៗ​នេះ

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា លោក​នឹង​ធ្វើ​ដំណើរ​វិល​ជុំវិញ​ប្រទេស​កម្ពុជា ដើម្បី​ត្រៀម​លក្ខណៈ​ចូល​កម្ពុជា​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ ខណៈ​លោក​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​ម៉ាឡេស៊ី ជា​ទី​ដែល​គណបក្ស​ប្រឆាំង​ធ្លាប់​ជួប​ប្រជុំ​គ្នា​ស្ដីពី​នយោបាយ​នៅ​កម្ពុជា។ យោង​តាម​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី បាន​ថ្លែង​នៅ​ព្រលាន​យន្តហោះ​អូស្ត្រាលី ថា លោក​បាន​បញ្ចប់​ទស្សនកិច្ច​រយៈពេល ១០​ថ្ងៃ​នៅ​ប្រទេស​អូស្ត្រាលី ហើយ​កំពុង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ដែល​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន។ លោក សម រង្ស៊ី ថា​លោក​នឹង​ធ្វើ​ដំណើរ​វិល​ជុំវិញ​ប្រទេស​កម្ពុជា និង​ត្រៀម​លក្ខណៈ​ចូល​កម្ពុជា​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ។ ទោះ​ជា​លោក សម រង្ស៊ី...

លោក ថេង សាវឿន និង​សហការី​សុំទោស​លោក ហ៊ុន សែន និង​ប្រកាស​ដកខ្លួន​ចេញពី​ផ្ទះ​សាមគ្គី

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន និង​សហការី ២​រូប​ទៀត​បាន​ចេញ​មុខ​សុំទោស​លោក ហ៊ុន សែន និង​ប្រកាស​ដកខ្លួន​ចេញពី​សមាជិក​នៃ​ផ្ទះ​សាមគ្គី ដែល​ជា​កន្លែង​ប្រជុំ​របស់​ក្រុម​សកម្មជន​សង្គម​ស៊ីវិល។ ក្នុង​លិខិត និង​វីដេអូ​សុំទោស​កាលពី​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៣ លោក ថេង សាវឿន បាន​អះអាង​ថា កន្លងមក រូបលោក​ជឿ​តាម​ការ​ចង្អុល​របស់​បរទេស​មួយ​ចំនួន និង​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​មួយ​ចំនួន​ក្នុង​រូបភាព​ញុះញង់​បង្ក​ចលាចល​ធ្វើ​ឲ្យ​បាត់បង់ និង​ប៉ះពាល់​សណ្ដាប់ធ្នាប់​សង្គម និង​សាធារណៈ ប្រមូលផ្ដុំ​សមាជិក​ក្នុង​គោលបំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដោយ​មិន​ដឹង​ខ្លួន។ ក្រៅពី​សុំទោស​ហើយ លោក...

Latest news