27.5 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5808 POSTS
0 COMMENTS

លោក ថេង សាវឿន និង​សហការី​២​នាក់​មិន​ទាន់​ត្រូវ​បាន​ដោះលែង ខណៈ​ពលរដ្ឋ​តវ៉ា​ឱ្យ​ដោះលែង​វិញ

សមត្ថកិច្ច​មិនទាន់​អនុញ្ញាត​ឲ្យ​ក្រុម​មេធាវី​ការពារ​ក្ដី​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា និង​សហការី ២​នាក់​ចូល​ជួប​កូនក្ដី​នៅឡើយ ខណៈ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជិត ២០០​នាក់ បាន​ប្រមូលផ្ដុំ​តវ៉ា​មុខ​ក្រសួង​មហាផ្ទៃ ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំង​បី​នាក់​វិញ។ ការ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​មេធាវី​ចូល​ជួប​កូនក្ដី​ចាប់តាំងពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​១៩ ខែ​ឧសភា នេះ សមត្ថកិច្ច​អះអាង​ថា ខ្លួន​ធ្វើការ​សាកសួរ​អ្នក​ទាំង​បី​នៅ​មិនទាន់​បញ្ចប់។ លោក សំ ទិត្យសីហា មេធាវី​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៩ ឧសភា នេះ​ថា ក្រុម​បណ្តា​មេធាវី​របស់​អង្គការ​អាដហុក និង​អង្គការ​លីកាដូ...

កម្ពុជា-ឡាវ​និង​វៀតណាម​គ្រោង​រៀបចំ​ជំនួប​មិត្តភាព​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​លើក​ទី​១​នៅ​តំបន់​ត្រីកោណ

ក្រសួង​ការពារ​ជាតិ​កម្ពុជា ឡាវ និង​វៀតណាម ជួប​ពិភាក្សា​គ្នា​ដើម្បី​ត្រៀម​រៀបចំ​ប្រារព្ធ​ពិធី​ជំនួប​ប្រាស្រ័យ​មិត្តភាព​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​លើក​ទី​១ នៅ​តំបន់​ត្រីកោណ​មរកត ឬ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ដែល​ជា​ព្រំដែន​ប្រសព្វ​របស់​ប្រទេស​ទាំង​បី។ ក្រសួង​ការពារ​ជាតិ​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ ឧសភា នេះ​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម ក្នុង​នោះ​ភាគី​កម្ពុជា​តំណាង​ដោយ​លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ ចំណែក​ភាគី​ឡាវ តំណាង​ដោយ​លោក វង្សខាំ ភូម៉ាកន អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប្រទេស​ឡាវ និង​ភាគី​វៀតណាម តំណាង​ដោយ​លោក ហ័ង ស៊ុនជៀន...

លោក សារ៉ូ សុវិជ័យ ប្ដេជ្ញា​មិន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន

អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក សារ៉ូ សុវិជ័យ ដែល​ប្រឆាំង​ដាច់ខាត​នឹង​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​លោក ហ៊ុន សែន ប្ដេជ្ញា​មិន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ប្រើ​អំណាច​រំលោភ​ច្បាប់ រំលោភ​សិទ្ធិមនុស្ស និង​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​ដាច់ខាត ដោយ​សុខចិត្ត​ទៅ​បួស​ជា​ព្រះសង្ឃ បើ​ទោះបីជា​សាច់ញាតិ និង​មិត្តភ័ក្ដិ​របស់​ខ្លួន​សម្រុក​ចូល​ដូច​ហ្វូង​គោ​ក៏ដោយ។ លោក សារ៉ូ សុវិជ័យ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៩ ឧសភា នេះ​ថា លោក​មិន​អាច​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ដែល​កំពុង​ធ្វើ​បាប​ប្រជាពលរដ្ឋ​ពេញ​ផ្ទៃ​ប្រទេស​ដូច​សព្វថ្ងៃ​នេះ​បាន​ទេ។ លោក​បន្ថែម​ថា លោក​សុខចិត្ត​ទៅ​បួស​ជា​ព្រះសង្ឃ​វិញ​ប្រសើរ​ជាង ព្រោះ​ថា​បើ​លោក​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ទាំង​ដែល​បក្ស​នេះ​នៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ចំពោះ​ជាតិ​បែប​នេះ លោក​ច្បាស់​ជា​វេទនា​ដូច​ស្លាប់​ទាំង​រស់​អ៊ីចឹង។ លោក សារ៉ូ...

មន្ត្រី​បក្ស​ប្រឆាំង៖ សន្តិភាព​ពិតប្រាកដ​ត្រូវ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​ការ​រើសអើង​និន្នាការ​នយោបាយ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា សន្តិភាព​ពិតប្រាកដ​ត្រូវ​ធានា​ឲ្យ​បាន​នូវ​ការ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​ការ​រើសអើង គោរព​សិទ្ធិមនុស្ស ត្រូវ​ធានា​ឲ្យ​បាន​នូវ​នីតិរដ្ឋ និង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ដែល​ជា​ធាតុ​នាំ​ឲ្យ​សង្គម​មួយ​មាន​សន្តិភាព​ពេញលេញ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ ឧសភា នេះ​ថា ដើម្បី​ឱ្យ​គេ​ទទួល​ស្គាល់​ថា​សង្គម​មួយ​មាន​សន្តិភាព​ពិតប្រាកដ មិនមែន​គ្រាន់តែ​ជា​ការ​ប្រកាស​របស់​បុគ្គល​ណា​ម្នាក់ ឬ​ក្រុម​ណា​មួយ​នោះ​ទេ ប៉ុន្តែ​គឺជា​ការ​វាយតម្លៃ​លើ​ស្ថិរភាព​នៃ​ការ​ដឹកនាំ​ក្នុង​សង្គម​នោះ​ប៉ុណ្ណោះ ថា​តើ​គ្រប់​ផ្នែក​នៃ​សង្គម​នោះ​ទទួល​បាន​ការ​គាំពារ​ដោយ​ច្បាប់​បាន​ពេញលេញ​ឬ​ក៏​អត់ មិនមែន​គ្រាន់តែ​ជា​ការ​អះអាង​របស់​ក្រុម​ណា​មួយ​នោះ​ឡើយ។ លោក...

តុល្យការ​នៃ​សង្គ្រាម​៤៥០​ថ្ងៃ រុស្ស៊ី​បាត់បង់​ទ័ព​ហក់​ឡើង​ជាង​២០​ម៉ឺន​នាក់

តុល្យការ​នៃ​សង្គ្រាម​ឈាន​ដល់ ៤៥០​ថ្ងៃ រុស្ស៊ី​បាត់បង់​ទ័ព​នៅ​លើ​សមរភូមិ​ហក់​ឡើង ២០១១០០​នាក់ ដែល​ចំនួន​នេះ​ធំ​ជាង ២០​ដង បើ​ធៀប​នឹង​សង្គ្រាម​សហភាព​សូវៀត​លើក​ទ័ព​ជួយ​ការពារ​រដ្ឋាភិបាល​កុម្មុយនីស្ត​នៃ​ដែនដី​អាហ្វហ្គានីស្ថាន កាលពី​អំឡុង​ទសវត្ស​១៩៨០។ អ្នក​ស្រាវជ្រាវ​ឱ្យ​សារព័ត៌មាន Forbes លោក Volodymyr Dacenko បាន​និយាយ​ថា ការ​បាត់បង់​ទ័ព​របស់​រុស្ស៊ី នៅ​លើ​ទឹកដី​ប្រទេស​អ៊ុយក្រែន មាន​ទំហំ​យ៉ាង​ធំ​នេះ គឺ​ច្រើន​ជាង​សហភាព​សូវៀត​លុកលុយ​ប្រទេស​អាហ្វហ្គានីស្ថាន ប្រហែល​ជាង ២០​ដង។ នៅ​ក្នុង​សង្គ្រាម​រយៈពេល ១០​ឆ្នាំ​ដែល​វា​ចាប់ផ្ដើម​ផ្ទុះឡើង​នៅ​ចុង​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៩ សហភាព​សូវៀត​បាត់បង់​ទ័ព​ជិត ២៥០០០​នាក់។ លោក​បញ្ជាក់​ថា...

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ៖ ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ឆ្នាំ​២០២៣​គ្រាន់​ជា​ការ​បោះឆ្នោត​កំប្លុក​កំប្លែង

មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ចាត់ទុក​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ដែល​គ្មាន​បក្ស​ប្រឆាំង​ចូលរួម​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ គ្រាន់តែ​ជា​ការ​បោះឆ្នោត​កំប្លុកកំប្លែង​សម្រាប់​ប្រទេស​ដែល​កាន់​របប​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ។ អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) លោក ហ្វីល រ៉ូបឺសុន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៧ ឧសភា ថា...

ស្នងការដ្ឋាន​ខេត្ត​រតនគិរី​សាកសួរ​លោក ថេង សាវឿន និង​សហការី​២​នាក់​ទៀត

ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី កំពុង​ធ្វើការ​សាកសួរ​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន និង​សហការី ២​នាក់​ទៀត បន្ទាប់ពី​សមត្ថកិច្ច​ខេត្ត​ក្រចេះ ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​១៧ ឧសភា អំឡុង​ពេល​ពួកគេ​ធ្វើ​ដំណើរ​ពី​ខេត្ត​រតនគិរី មក​រាជធានី​ភ្នំពេញ​វិញ។ លោក ថេង សាវឿន បាន​ដឹកនាំ​បុគ្គលិក រួម​ទាំង​ក្រុម​គ្រួសារ​ដែល​មាន​គ្នា​ប្រមាណ ៣០​នាក់​ទៅ​កម្សាន្ត​នៅ​ខេត្ត​រតនគិរី ចំនួន ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៧ ខែ​ឧសភា ក៏​នាំគ្នា​ត្រឡប់​មក​ភ្នំពេញ​វិញ ប៉ុន្តែ​លុះ​មក​ដល់​ខេត្ត​ក្រចេះ...

លោក ហ៊ុន សែន សន្យា​ថា​នឹង​ឡង់សេ​បទ «មី​ឆុង មី​កំប៉ុង មីឆា» ឱ្យ​កាន់តែ​ល្បី

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សន្យា​ថា​នឹង​ឡង់សេ​បទ «មី​ឆុង មី​កំប៉ុង មីឆា» ដែល​ច្រៀង​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ដោយ​លោក ព្រាប សុវត្ថិ និង​កញ្ញា តន់ ចាន់សីមា មុន​ពិធី​ប្រកាស​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឱ្យ​កាន់តែ​ល្បី បន្ទាប់ពី​អ្នកវិភាគ​លោក គឹម សុខ រិះគន់​ថា​បទ​នេះ​មិន​គួរ​ច្រៀង​ក្នុង​ព្រឹត្តិការណ៍​កំពូល​របស់​ជាតិ។ លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ពេទ្យ​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នៅ​ថ្ងៃទី​១៨ ខែ​ឧសភា...

លោក ហ៊ុន សែន៖ បើ​ចង់​ឱ្យ​កម្ពុជា​បើក​ស៊ីហ្គេម​ទៀត ពលរដ្ឋ​ត្រូវតែ​ចូលរួម​ការពារ​សន្តិភាព​ជាមួយ​រដ្ឋាភិបាល

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ក្នុង​ពិធី​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ទី​៣២ កាលពី​រាត្រី​ថ្ងៃ​ទី​១៧ ឧសភា ថា បើ​ពលរដ្ឋ​ខ្មែរ​ចង់​ឱ្យ​កម្ពុជា​បើក​ព្រឹត្តិការណ៍​បែប​នេះ​បន្ត​ទៀត​នៅ​ឆ្នាំ​២០៤៣ ត្រូវតែ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​របស់​លោក ដើម្បី​ការពារ​សន្តិភាព​ព្រោះ​កីឡា​ត្រូវ​រស់​ក្រោម​សន្តិភាព។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​លើកឡើង​ថា នៅ​ពេលនេះ​ប្រជាជន​កម្ពុជា​ប្រាកដជា​យល់​យ៉ាង​ច្បាស់​នូវ​អត្ថន័យ​នៃ​ពាក្យ​ថា​កីឡា​រស់នៅ​ក្រោម​សន្តិភាព ហើយ​ភាព​ជោគជ័យ​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​របស់​កម្ពុជា​នៅ​ពេលនេះ គឺជា​ស្មារតី​នៃ​ការ​សាមគ្គីភាព​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ផង​ដែរ។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ គ្រប់​សាសនា​ទាំងអស់​ទទួល​យក​នូវ​ភាព​ជោគជ័យ​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ពេលនេះ ក្នុង​នោះ​លោក ហ៊ុន...

បទវិភាគ៖ អាស៊ាន​បារម្ភ​ពី​រដ្ឋប្រហារ​នៅ​ថៃ តែ​ព្រងើយ​កន្តើយ​ការ​ទាញ​ទម្លាក់​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ចេញពី​សង្វៀន

នៅ​ពេល​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ភូមា ត្រូវ​បាន​ពួក​យោធា​រំលាយ​តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ឆ្នាំ​២០២១ មក​ដល់​ពេលនេះ​ការ​រុញ​ឱ្យ​ប្រជាធិបតេយ្យ​របស់​ប្រទេស​មួយ​នៅ​ក្នុង​សមាគម​អាស៊ាន​នេះ​រក​ច្រក​ចេញ​ពុំ​ទាន់​រួច​នោះ​ទេ។ ភ្លាមៗ​ក្រោយពី​រដ្ឋប្រហារ ឃើញ​សន្ទុះ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ក្នុង​តំបន់ និង​ពិភពលោក​មាន​ការ​ខ្នះខ្នែង​ជា​ខ្លាំង​ដាក់​សម្ពាធ​ទៅ​លើ​ពួក​យោធា​រហូត​ចេញ​ដំណោះស្រាយ​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​លេខ​២៦៦៩ ទាមទារ​ឱ្យ​ពួក​យោធា​បញ្ឈប់​អំពើ​ហិង្សា និង​ដោះលែង​អ្នកទោស​ដែល​ងើប​ឡើង​ប្រឆាំង​របប​សឹក។ ចំណែក​សមាគម​អាស៊ាន​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​គាំទ្រ​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​នេះ​ដែរ។ ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​លេខ​២៦៦៩ នេះ គឺជា​ឧបករណ៍​ផ្លូវច្បាប់​មួយ​ទៅ​ថ្ងៃ​ខាងមុខ​ដែល​ត្រូវ​យក​ទៅ​អនុវត្ត​នៅ​ប្រទេស​ភូមា ហើយ​អាច​ជា​ការ​ត្រួសត្រាយ​ផ្លូវ​ទៅ​រក​ការ​ធ្វើ​សេចក្ដី​សម្រេច​មួយ​ទៀត​ប្រឆាំង​នឹង​ពួក​យោធា​ភូមា។ អ្នក​សង្កេតការណ៍​គិត​ថា នៅ​ពេល​ដោះស្រាយ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ហើយ​នោះ គឺ​ពិត​ណាស់​នឹង​ដល់​ពេល​ដែល​អាមេរិក និង​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេងៗ​ទៀត​អាច​នឹង​ហក់​ជួយ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​ភូមា​ឡើងវិញ។ តែ​អ្វី​ជា​រឿង​អភ័ព្វ​ទៅ​ទៀត​នោះ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ស្ថិត​នៅ​លើ​វិថី​ទៅ​រក​ការ​ធ្លាក់​ជ្រុះ​កាន់តែ​ជ្រៅ​ថែម​ទៀត។ បក្ស​ប្រឆាំង​ធំ​មួយ គឺ​បក្ស​ភ្លើង​ទៀន​ត្រូវ​បាន​ចាត់​ជា​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​សល់​តែ​មួយ​គត់​ក្រោយពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដែល​បក្ស​នេះ​តំណាង​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដ៏​ខ្លាំង​មួយ​ដែរ។ នេះ​បើ​យោង​តាម​លទ្ធផល​បោះឆ្នោត​សភា​នៅ​ខែ​កក្កដា ឆ្នាំ​២០១៣។ ឥឡូវ​នេះ បក្ស​ភ្លើង​ទៀន​ដែល​តំណាង​អ្នក​ប្រជាធិបតេយ្យ​នៅ​សេសសល់ កំពុង​ត្រូវ​បាន​គេ​ផាត់​ចេញពី​សង្វៀន​ប្រកួត​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ថ្ងៃទី​២៣ កក្កដា...

Latest news