28.4 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5820 POSTS
0 COMMENTS

ក្រុម​អ្នក​សង្កេតការណ៍​ជំរុញ​ឱ្យ​មាន​ការ​វាយតម្លៃ​ពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​រយៈពេល​៣០​ឆ្នាំ​មក​នេះ

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា អស់​រយៈពេល ៣០​ឆ្នាំ​ហើយ​ចាប់ពី​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​បង្កើត​ឡើង និង​ដាក់​ឱ្យ​ប្រើប្រាស់​តាំងពី​ឆ្នាំ​១៩៩៣ មក គួរតែ​ធ្វើការ​វាយតម្លៃ​ម្តង​ពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល ថា​តើ​រដ្ឋាភិបាល​ដែល​ដឹកនាំ​កន្លងមក​បាន​ធ្វើ​ប្រយោជន៍​អ្វី​ខ្លះ និង​បាន​ច្រើន​ប៉ុនណា​សម្រាប់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​របស់​ខ្លួន។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣ ឧសភា នេះ​ថា ការ​វាយតម្លៃ​ពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ដែល​បាន​ដឹកនាំ​អស់​រយៈពេល ៣០​ឆ្នាំ​មក​នេះ គឺ​ដើម្បី​ឱ្យ​ដឹង​ថា តើ​រដ្ឋាភិបាល​បាន​ចំណាយ​ធនធាន​ជាតិ ដូចជា​ធនធាន​មនុស្ស ធនធាន​លុយកាក់ និង​ធនធាន​សម្ភារៈ​អស់​ច្រើន​ប៉ុនណា​សម្រាប់​ការ​ដឹកនាំ​របស់​ខ្លួន។ បណ្ឌិត ឡៅ...

លោក ចូ បៃដិន សន្យា​ជួយ​ការពារ​ក្រុង​ម៉ានីល ដោយ​ឥត​ងាករេ​ឡើយ

ដោយ​ឆ្លើយតប​នឹង​ការ​គំរាមកំហែង និង​បំពាន​ដែន​អធិបតេយ្យ​ពី​សំណាក់​ប្រទេស​ចិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) បាន​ធានា​ចំពោះ​សមភាគី​ហ្វីលីពីន អំពី​ការ​តាំង​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ជួយ​ការពារ​ហ្វីលីពីន ដោយ​ឥត​ងាករេ​ឡើយ។ ជំនួប​រវាង​លោក ចូ បៃដិន និង​ប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos Jr ធ្វើឡើង​នៅ​ក្នុង​សេតវិមាន​កាលពី​ថ្ងៃ​ចន្ទ ទី​១ ឧសភា។ លោក Marcos Jr ជួប​លោក បៃដិន...

បុរស​ខ្លាំង​ប្ដេជ្ញា​គាំពារ​សេរីភាព​សារព័ត៌មាន​បន្ទាប់ពី​បញ្ជា​ក្រសួង​ព័ត៌មាន​ឱ្យ​បិទ​វិទ្យុ VOD

លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា​នៅតែ​ប្ដេជ្ញា​ចិត្ត​គាំពារ​សេរីភាព​សារព័ត៌មាន បន្ទាប់ពី​បាន​បញ្ជា​ទៅ​ក្រសួង​ព័ត៌មាន ឲ្យ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD ដែល​ជា​វិទ្យុ​ឯករាជ្យ​ចុងក្រោយ​នៅ​កម្ពុជា​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២៣។ ការ​ប្ដេជ្ញា​របស់​បុរស​ខ្លាំង​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា ធ្វើឡើង​នា​ឱកាស​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​លើក​ទី​៣០ នៅ​ថ្ងៃទី​៣ ឧសភា នេះ ខណៈ​ប្រទេស​លោក​សេរី​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បន្ទាប់ពី​លោក ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD។ ក្នុង​សារ​លិខិត​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​លើក​ទី​៣០ នេះ លោក ហ៊ុន...

អ្នកវិភាគ​រិះគន់​លោក ហ៊ុន សែន ថា​ប្រមាថ​ព្រះមហាក្សត្រ​ធ្ងន់ធ្ងរ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម

ក្រុម​អ្នកវិភាគ​ឯករាជ្យ រិះគន់​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ប្រមាថ​ព្រះមហាក្សត្រ​ខ្មែរ​ធ្ងន់ធ្ងរ​នៅ​ចំពោះ​ក្រសែភ្នែក​អន្តរជាតិ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ដោយសារ​មិន​អនុញ្ញាត​ឲ្យ​ព្រះ​ប្រមុខ​រដ្ឋ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២ ឧសភា ថា...

សកម្មជន​ធ្វើ​យុទ្ធនាការ​ឈប់​ប្រើ​ផលិតផល​ក្រុមហ៊ុន​កូនស្រី​យាយ​ភូ​ដើម្បី​សង្គ្រោះ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ប្រកាស​ធ្វើ​យុទ្ធនាការ​ឈប់​ប្រើប្រាស់​ផលិតផល​ក្រុមហ៊ុន​របស់​ឧកញ៉ា ជីង សុគន្ធារី ដែល​គេ​ស្គាល់​ថា​ជា​កូនស្រី​របស់​ឧកញ៉ា ជីង សុភាព ហៅ​យាយ​ភូ ដែល​ជា​មនុស្ស​ជិតស្និទ្ធ​នឹង​ភរិយា​របស់​លោក ហ៊ុន សែន ដើម្បី​បង្ហាញ​ពី​ការ​ចូលរួម​សង្គ្រោះ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ បន្ទាប់ពី​រដ្ឋាភិបាល​ផ្តល់​ដី​ឧទ្យាន​ជាតិ​គិរីរម្យ​ជាង ២០០​ហិកតារ​ឱ្យ​ឧកញ៉ា​រូប​នេះ​ធ្វើជា​កម្មសិទ្ធិ។ ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ អះអាង​នៅ​ថ្ងៃទី​៣ ឧសភា នេះ​ថា មូលហេតុ​ដែល​ពួកគេ​ធ្វើ​ពហិការ​មិន​ប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន វីតាល់ ក្រុមហ៊ុន មី​ជាតិ និង​ក្រុមហ៊ុន វ័នម៉ របស់​ឧកញ៉ា...

លោក សយ សុភាព ព្រមាន​ឧកញ៉ា​រកស៊ី​ឈើ​ខុស​ច្បាប់​ថា​កំពុង​បំផ្លាញ​រដ្ឋាភិបាល​យ៉ាង​ធ្ងន់ធ្ងរ

អគ្គនាយក​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ព្រមាន​ឧកញ៉ា​ស្រុក​ខ្មែរ​ដែល​រកស៊ី​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃឡង់ ថា​ត្រូវ​ប្រយ័ត្ន​សកម្មភាព​របស់​ខ្លួន​ទៅ​ថ្ងៃ​មុខ ព្រោះ​ពួកគេ​កំពុង​នាំគ្នា​បំផ្លាញ​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ អគ្គនាយក​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព បាន​លើកឡើង​ក្នុង​កម្មវិធី Monday Talk របស់​លោក​កាលពី​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា លោក​ទ្រាំ​យូរ​ហើយ​ចំពោះ​ទង្វើ​ឧកញ៉ា​ខ្លះ​ដែល​បាន​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃឡង់ ព្រោះ​ទង្វើ​ទាំងនោះ​គឺជា​ទង្វើ​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​ខ្មែរ​ឱ្យ​វិនាស​ហិនហោច​ទៅ​ថ្ងៃ​មុខ។ លោក សយ សុភាព...

លោក ហ៊ុន សែន សម្រេច​ទទួល​លោក អៀ ចាន់ណា ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សម្រេច​ទទួល​យក​លោក អៀ ចាន់ណា មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​តាកែវ ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​បន្ទាប់ពី​លោក អៀ ចាន់ណា ប្រកាស​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច​នៅ​ថ្ងៃ​ពុធ​នេះ។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ ឧសភា នេះ​ថា គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​បើក​ចិត្ត​ទូលាយ​ទទួល​យក​មនុស្ស​ពី​គ្រប់​ទិសទី ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ពី​អតីតកាល ក្នុង​គោលបំណង​ប្រមូលផ្ដុំ​ធនធាន​មនុស្ស ធនធាន​ប្រាជ្ញា និង​ទ្រព្យសម្បត្តិ​ដើម្បី​ការពារ​សន្តិភាព និង​បន្ត​ការ​កសាង​ប្រទេស​ក្រោម​ម្លប់​សន្តិភាព​តទៅទៀត។ លោក ហ៊ុន...

IDEA TALK៖ តើ​ហេតុ​អ្វី​សង្គម​ស៊ីវិល​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​ជំទាស់​ការ​បោះឆ្នោត​នៅ​កម្ពុជា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ហេតុ​អ្វី​សង្គម​ស៊ីវិល​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​ជំទាស់​ការ​បោះឆ្នោត​នៅ​កម្ពុជា?»។

អ្នក​នាំពាក្យ​សន្តិសុខ​ជាតិ​អាមេរិក​ថា៖ រុស្ស៊ី​បាត់បង់​ទ័ព​ជាង​១០​ម៉ឺន​នាក់​ក្នុង​សង្គ្រាម​៥​ខែ​ចុងក្រោយ

សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​មាន​រយៈពេល​ជាង ១៤​ខែ​ហើយ។ សហរដ្ឋ​អាមេរិក​តាមរយៈ​ភ្នាក់ងារ​ចារកម្ម រក​ឃើញ​ថា ក្នុង​អំឡុង ៥​ខែ​ចុងក្រោយ​នេះ បើ​រាប់​ពី​ខែ​ធ្នូ ឆ្នាំ​២០២២ មក​ដល់​ត្រឹម​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៣ រុស្ស៊ី​បាត់បង់​ទ័ព​របស់​ខ្លួន​ដល់​ទៅ ១០​ម៉ឺន​នាក់ ក្នុង​នោះ​ទ័ព​ដែល​ស្លាប់​ក្នុង​សមរភូមិ​មាន​ជាង ២​ម៉ឺន​នាក់។ បណ្ដាញ​ផ្សាយ​ព័ត៌មាន Defense Post បាន​ចុះផ្សាយ​ដោយ​ស្រង់​របាយការណ៍​អាន​ដោយ​អ្នក​នាំពាក្យ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក លោក John Kirby មក​ចុះ​នៅ​ថ្ងៃទី​២ ឧសភា នេះ​ថា...

ក្រុម​សង្គម​ស៊ីវិល​ក្រៅ​ស្រុក​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា

ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្រៅ​ស្រុក អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា ប្រឆាំង​នឹង​ការ​បោះឆ្នោត​ដែល​គ្មាន​តម្លាភាព​នៅ​ខែ​កក្កដា ខាងមុខ​នេះ ដើម្បី​ឲ្យ​មាន​ការ​កែទម្រង់​ការ​បោះឆ្នោត​មួយ​ដែល​អាច​ទទួលយក​បាន​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខ្មែរ-អាមេរិកាំង​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក អំពាវនាវ​ជា​សាធារណៈ​កាលពី​ថ្ងៃ​១ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ សូម​ឲ្យ​អ្នក​បោះឆ្នោត​ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ធ្វើ​ពហិការ​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ រហូត​ទាល់​តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន អាច​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​ការ​បោះឆ្នោត​មួយ​ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ពិតប្រាកដ ដើម្បី​ចៀសវាង​នូវ​ការ​ចូលរួម​ការ​បោះឆ្នោត​មួយ​ដែល​រៀបចំ​ដោយ​បក្ស​កាន់​អំណាច​ដែល​គ្មាន​តម្លាភាព​ដូច​ពេលនេះ។ អង្គការ​សង្គម​ស៊ីវិល​ខាងលើ​ជំរុញ​ឲ្យ​សហគមន៍​ខ្មែរ អ្នក​តស៊ូ​មតិ និង​ក្រុម​សិទ្ធិមនុស្ស​ផ្សេង​ទៀត ប្រើប្រាស់​គ្រប់​វេទិកា​ដែល​មាន​កម្រិត​អន្តរជាតិ...

Latest news