35 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5796 POSTS
0 COMMENTS

មេដឹកនាំ​ណាតូ​ទៅ​ទីក្រុង​គៀវ ខណៈ​អ៊ុយក្រែន​ទើប​ទទួល​បាន​ប្រព័ន្ធ​ខែល​មីស៊ីល Patriot ពី​អាមេរិក

អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ Jens Stoltenberg បាន​មក​ដល់​ទីក្រុង​គៀវ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​មិន​បាន​ប្រកាស​ឱ្យ​ដឹង​ជា​មុន ដែល​ជា​ទស្សនកិច្ច​លើកដំបូង​របស់​មេដឹកនាំ​យោធា​ដ៏​ធំ​នៅ​អឺរ៉ុប ទៅ​កាន់​ប្រទេស​អ៊ុយក្រែន កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឈ្លានពាន​របស់​រុស្ស៊ី ចូល​ដល់​ខែ​ទី​១៤ ហើយ​នេះ។ សារព័ត៌មាន​អ៊ុយក្រែន Kyiv Independent បាន​ចុះផ្សាយ​ដោយ​បង្ហាញ​នូវ​រូបភាព​មួយ​ចំនួន​អំពី​សកម្មភាព​លោក Stoltenberg នៅ​ទីក្រុង​គៀវ ខណៈ​មន្ត្រី​ណាតូ​ម្នាក់​ក៏​បាន​បញ្ជាក់​ដែរ​ថា លោក​អគ្គលេខាធិការ​ណាតូ​ពិត​ជា​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​មែន។ ក្រុម​មន្ត្រី​ណាតូ​ក៏ដូចជា​មេដឹកនាំ​លោក​ខាងលិច​ជាច្រើន​ដែល​បាន​មក​ទស្សនកិច្ច​នៅ​អ៊ុយក្រែន ភាគច្រើន​មិន​បាន​ប្រកាស​ជា​សាធារណៈ​ឱ្យ​ដឹង​ជា​មុន​អំពី​គម្រោង​ធ្វើ​ដំណើរ​របស់​ពួកគេ ដោយសារ​ហេតុផល​សន្តិសុខ លើកលែងតែ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញូ ហ្គូតារេស...

អ្នក​ឃ្លាំមើល៖ កត្តា​ចម្បង​ធ្វើ​ឱ្យ​សីលធម៌​សង្គម​ធ្លាក់​ចុះ​ដោយសារ​មេដឹកនាំ​បាត់បង់​ក្រមសីលធម៌

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា កត្តា​ចម្បង​ដែល​នាំ​ឱ្យ​សីលធម៌​សង្គម​កម្ពុជា​ធ្លាក់​ចុះ មិនមែន​ដោយសារតែ​វប្បធម៌​បរទេស​ហូរ​ចូល​នោះ​ទេ ហើយ​ក៏​មិនមែន​ដោយសារ​ពលរដ្ឋ​ជ្រួលជ្រើម​នឹង​វប្បធម៌​បរទេស​ទាំងនោះ​ដែរ ប៉ុន្តែ​ដោយសារ​ការ​ដឹកនាំ​របស់​អ្នក​នយោបាយ​ធូរ​រលុង និង​ការ​បាត់បង់​ក្រមសីលធម៌​របស់​មេដឹកនាំ​ខ្មែរ​ប៉ុណ្ណោះ។ អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) លោក សារ៉ូ សុវិជ័យ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ពុធ​ថា នៅ​ពេល​ដែល​មេដឹកនាំ​ខ្មែរ​ជា​មនុស្ស​ដែល​គ្មាន​សីលធម៌ ជា​មនុស្ស​ដែល​មិន​ឱ្យ​តម្លៃ​នៃ​ការ​គោរព​ច្បាប់ ពលរដ្ឋ និង​មន្ត្រី​រាជការ​គ្រប់​ជាន់ថ្នាក់​នឹង​ក្លាយ​ជា​មនុស្ស​អាវាសែ​បាត់បង់​នូវ​មោទនភាព​ជាតិ​ឯង ហើយ​ងាក​ទៅ​រក​វប្បធម៌​បរទេស​ពី​ខាងក្រៅ​ជាង​វប្បធម៌​ជាតិ​របស់​ខ្លួន។ លោក សារ៉ូ...

ជាង​៣​ខែ​ក្នុង​ឆ្នាំ​២០២៣ សមត្ថកិច្ច​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​បាន​ជាង​២​ពាន់​ករណី

រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា រយៈពេល​ជាង ៣​ខែ​ក្នុង​ឆ្នាំ​២០២៣ នេះ សមត្ថកិច្ច​ចុះ​បង្ក្រាប​ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​បាន​ជាង ២​ពាន់​ករណី និង​ឃាត់​ខ្លួន​ជនល្មើស និង​អ្នក​ពាក់ព័ន្ធ​បាន​ជាង ៥​ពាន់​នាក់​ផង​ដែរ។ រដ្ឋាភិបាល​កម្ពុជា​បញ្ចេញ​របាយការណ៍​ស្ដីពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​ថ្ងៃទី​២០ មេសា នេះ​ថា ចាប់ពី​ថ្ងៃទី​១ ខែ​មករា រហូត​ដល់​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៣ នេះ ខ្លួន​បាន​បង្ក្រាប​ការ​ជួញដូរ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​បាន ២១៣៩​ករណី និង​ឃាត់​មនុស្ស​បាន ៥១១០​នាក់​ក្នុង​នោះ​មាន​ស្រី ៣៣៦​នាក់​ផង​ដែរ។ របាយការណ៍​ដដែល​បញ្ជាក់​ថា...

លោក ហ៊ុន សែន អួត​ថា​លោក​នឹង​ធ្វើ​ឱ្យ​ពិភពលោក​ស្គាល់​ខ្មែរ​កាន់តែ​ច្បាស់​តាមរយៈ​ស៊ីហ្គេម

មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន អួត​ថា ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ដែល​ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៣ នេះ លោក​នឹង​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​ខ្មែរ​កាន់តែ​ច្បាស់ ដើម្បី​ឲ្យ​គេ​ដឹង​ថា កម្ពុជា​ជា​ប្រទេស​តូច​តែ​មាន​បេះដូង​ធំ តាមរយៈ​ការ​រ៉ាប់រង​លើ​ការ​ចំណាយ​របស់​អត្តពលិក និង​ការ​ស្នាក់នៅ​របស់​ប្រតិភូ​កីឡា​របស់​ប្រទេស​ទាំងអស់​ដែល​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម។ មេដឹកនាំ​កម្ពុជា​ដែល​ដឹកនាំ​តាម​បែប​ក្រុម​គ្រួសារ​និយម លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​កុមារ​ជាតិ​នៅ​ថ្ងៃទី​២០ មេសា នេះ​ថា កម្ពុជា​នឹង​រ៉ាប់រង​លើ​ការ​ចំណាយ​របស់​អត្តពលិក​របស់​ប្រទេស​ដែល​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ដែល​កម្ពុជា​នឹង​ប្រកាស​បើក​ព្រឹត្តិការណ៍​នេះ​នៅ​រយៈពេល ១៥​ថ្ងៃ​ខាងមុខ​នេះ ខណៈ​ការ​ប្រកួត​ស៊ីហ្គេម​ដែល​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងៗ​ធ្វើ​ជា​ម្ចាស់​ផ្ទះ សុទ្ធតែ​តម្រូវ​ឲ្យ​កីឡាករ​ដែល​ចូលរួម​ទាំងនោះ​បង់​ថវិកា​ទាំងអស់។ មេដឹកនាំ​ខ្មែរ​ដែល​កំពុង​ត្រៀម​ផ្ទេរ​អំណាច​ឲ្យ​កូនប្រុស​ខ្លួនឯង...

លោក ហ៊ុន ម៉ាណែត ថ្លែង​អរគុណ​ព្រះមហាក្សត្រ​ដែល​បាន​ដំឡើង​ឋានន្តរស័ក្តិ​ផ្កាយ​មាស​៤​ដល់​រូប​លោក

កូនប្រុស​បង្កើត​របស់​លោក ហ៊ុន សែន ដែល​កំពុង​ត្រៀម​ស្នង​អំណាច​ពី​ឪពុក គឺ​លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​អំណរ​គុណ​ដល់​ព្រះមហាក្សត្រ​ខ្មែរ ថ្លែង​អំណរ​គុណ​ដល់​ឪពុក​របស់​លោក ដល់​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​លោក វង្ស ពិសេន ជា​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​ផ្តល់​ទំនុកចិត្ត​ដំឡើង​ឋានន្តរស័ក្តិ​ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤ ដល់​រូបលោក ដើម្បី​បំពេញ​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន។ នៅ​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៣ នេះ...

IDEA TALK៖ តើ​របប​ដឹកនាំ​នៅ​កម្ពុជា​មាន​លក្ខណៈ​ដូច​គ្នា និង​ខុស​គ្នា​បែប​ណា​ទៅ​នឹង​ប្រទេស​សេរី ឬ​កូរ៉េខាងជើង?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​របប​ដឹកនាំ​នៅ​កម្ពុជា​មាន​លក្ខណៈ​ដូច​គ្នា និង​ខុស​គ្នា​បែប​ណា​ទៅ​នឹង​ប្រទេស​សេរី ឬ​កូរ៉េខាងជើង?»។

ភាព​ខុស​គ្នា​នៃ​ស្ថាប័ន​បោះឆ្នោត​របស់​ប្រទេស​ថៃ និង​កម្ពុជា​ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដូច​គ្នា

នៅ​ឆ្នាំ​២០២៣ នេះ ប្រទេស​យ៉ាងតិច​ចំនួន​៣ កំពុង​ដំណើរ​រៀបចំ​ការ​បោះឆ្នោត​សភា និង​ការ​ជ្រើស​តាំង​បេក្ខជន​នាយករដ្ឋមន្ត្រី និង​ប្រធានាធិបតី​ចេញពី​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​សភា។ ប្រទេស​៣ នេះ​រួមមាន រាជាណាចក្រ​ថៃ ប្រទេស​ភូមា និង​រាជាណាចក្រ​កម្ពុជា។ ក្នុង​ចំណោម ១០​ប្រទេស មាន​ប្រទេស​២ ដែល​នៅ​បន្ត​អនុវត្ត​របប​ដឹកនាំ​ប្រទេស​បែប​សង្គម​និយម គឺ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ។ ចំណែក​ប្រទេស​ប្រ៊ុយណេ នៅតែ​ប្រកាន់​របប​រាជា​និយម​បែប​ផ្ដាច់ការ​សម័យ​ថ្មី។ រាជាណាចក្រ​នេះ​មាន​ប្រជាជន​មិន​ដល់​កន្លះ​លាន​នាក់​ទេ។ បើ​និយាយ​ពី​ប្រទេស​ភូមា ដែល​ធ្លាក់​ក្នុង​របប​សឹក គឺ​គេ​មិន​ចាំបាច់​លើកឡើង​អំពី​ប្រព័ន្ធ​បោះឆ្នោត និង​ស្ថាប័ន​បោះឆ្នោត​របស់​ប្រទេស​មួយ​នេះ​ទេ ព្រោះ​ប្រទេស​នេះ​លែង​ក្លាយ​ជា​ប្រទេស​ប្រកាន់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​ទៅ​ហើយ។ វា​មាន​ន័យ​ថា...

បុរស​ខ្លាំង​ប្រកាស​លើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់​និង​តេស្ដ​រហ័ស​រក​មេរោគ​កូវីដ-១៩

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ប្រកាស​លើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​ការ​ធ្វើ​តេស្ដ​រហ័ស​រក​មេរោគ​កូវីដ-១៩ សម្រាប់​ការ​ជួបជុំ​គ្រប់​ប្រភេទ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ចាប់ពី​ពេលនេះ​តទៅ ជាពិសេស​ការ​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍​ស៊ីហ្គេម​នា​ពេល​ខាងមុខ​នេះ​ក៏​មិន​តម្រូវ​ឱ្យ​ពាក់​ម៉ាស់ និង​ធ្វើ​តេស្ដ​រក​ជំងឺ​កូវីដ-១៩ ដែរ។ លោក ហ៊ុន សែន ចេញ​ខ្សែអាត់​សំឡេង​នៅ​ថ្ងៃទី​១៩ មេសា នេះ​ថា អ្នក​ដែល​ត្រូវ​ចូលរួម​ក្នុង​ពិធី​ណា​មួយ មិន​តម្រូវ​ឱ្យ​ពាក់​ម៉ាស់​ទៀត​ទេ ប៉ុន្តែ​បុគ្គល​ម្នាក់ៗ​អាច​ពាក់​ម៉ាស់​តាម​ភាព​ចាំបាច់​របស់​ខ្លួន។ ជាង​នេះ​ទៀត ក៏​មិន​តម្រូវ​ឱ្យ​ធ្វើ​តេស្ត​រហ័ស​ណា​មួយ​ទៀត​ដែរ​សម្រាប់​ការ​ជួបជុំ​នានា ប៉ុន្តែ​បុគ្គល​ម្នាក់ៗ​អាច​ធ្វើ​តេស្ដ​ដោយ​ខ្លួនឯង​បាន បើ​មាន​លក្ខណៈ​សង្ស័យ​ណា​មួយ​នោះ។ លោក ហ៊ុន សែន...

រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ដែន​នគរ​និង​ឧកញ៉ា ទៀ វិចិត្រ អភិវឌ្ឍ​លើ​កោះ​ទទឹង​ក្នុង​ខេត្ត​កោះកុង

រដ្ឋាភិបាល​កម្ពុជា​សម្រេច​ផ្តល់​សិទ្ធិ​អភិវឌ្ឍន៍​ដល់​ក្រុមហ៊ុន​ឯកជន «ដែន​នគរ» (DEN NOKOR CAMBODIA INVESTMENT CO., LTD) កាន់កាប់​កោះ​ទទឹង ក្នុង​ខេត្ត​កោះកុង ដោយ​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ៣០​លាន​ដុល្លារ និង​ឧកញ៉ា ទៀ វិចិត្រ នៅ​ក្នុង​សង្កាត់​កោះរ៉ុងសន្លឹម ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ បន្ទាប់ពី​អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាំងអស់​នៅ​លើ​កោះ​នោះ។ គណៈកម្មាធិការ​វិនិយោគ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា...

អ្នក​រងគ្រោះ​ដីធ្លី​ជាង​១០០​នាក់​ប្រមូលផ្ដុំ​មុខ​តុលាការ​ខេត្ត​ត្បូងឃ្មុំ​ដើម្បី​គាំទ្រ​តំណាង​២​នាក់​ចូល​បំភ្លឺ

អ្នក​រងគ្រោះ​ដីធ្លី​ជាង ១០០​នាក់ បាន​នាំគ្នា​ទៅ​ប្រមូលផ្ដុំ​នៅ​ខាង​មុខ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​គាំទ្រ និង​លើក​ទឹកចិត្ត​ដល់​តំណាង​ពួកគេ ២​នាក់​ចូល​បំភ្លឺ​នៅ​តុលាការ​នា​ថ្ងៃទី​១៩ មេសា នេះ។ អ្នក​រងគ្រោះ​ដីធ្លី​ចំនួន ១៣៦​នាក់​មកពី ៨​សហគមន៍ ក្នុង​នោះ​មាន​សហគមន៍​ជាំក្រវៀន សហគមន៍​ចាន់មូឡ សហគមន៍​កសិករ​មូលដ្ឋាន សហគមន៍​ស្រែប្រាំង សហគមន៍​កំប្រឹស សហគមន៍​បុស្សស្នោ សហគមន៍​ប្រឡោះ និង​សហគមន៍​ត្រពាំងព្រីង ក្នុង​ស្រុក​តំបែរ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ នេះ​បើ​យោង​តាម​ហ្វេសប៊ុក​របស់​ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា (CCFC) លោក...

Latest news