38 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5796 POSTS
0 COMMENTS

ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ជាង​១៣​លាន​នាក់​ដើរ​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​បី​ថ្ងៃ

ក្រសួង​ទេសចរណ៍​កម្ពុជា អះអាង​ថា កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​កម្សាន្ត​ទាំង​ជាតិ និង​អន្តរជាតិ​ជាង ១៣​លាន ១​សែន​នាក់​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​រយៈពេល ៣​ថ្ងៃ។ ក្រសួង​ទេសចរណ៍​កម្ពុជា បាន​ចេញ​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ មេសា នេះ​ថា សម្រាប់​រយៈពេល ៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​មាន​ភ្ញៀវ​ទេសចរ​ដើរលេង​កម្សាន្ត​នៅ​តាម​តំបន់​ទេសចរណ៍ និង​រមណីយដ្ឋាន​នានា​នៅ​ទូទាំង​ប្រទេស​សរុប ១៣​លាន ១​សែន ៨​ម៉ឺន​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​ជាង ១៣​លាន ១​សែន ៣​ម៉ឺន​នាក់ ខណៈ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ជាង ៥​ម៉ឺន ៥​ពាន់​នាក់​ប៉ុណ្ណោះ។ ប្រភព​ដដែល​អះអាង​ថា គោលដៅ​ទេសចរណ៍​សំខាន់ៗ​សម្រាប់​លេង​កម្សាន្ត​អំឡុង​ពេល​ចូលឆ្នាំ​ថ្មី​ខ្មែរ​មាន​ចំនួន...

លោក សម រង្ស៊ី ទម្លាយ​ពី​ផែនការ​ផ្លាស់ប្ដូរ​មុខតំណែង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​បក្ស​ប្រជាជន​កម្ពុជា

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ទម្លាយ​ថា ក្រុម​គ្រួសារ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀបចំ​ផ្លាស់ប្ដូរ​មុខតំណែង​រួចរាល់​ហើយ​សម្រាប់​អនាគត​កូនៗ​របស់​ពួកគេ ក្នុង​បំណង​រក្សា​អំណាច​ត្រកូល​ហ៊ុន​ទៅ​ថ្ងៃ​មុខ។ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​តាមរយៈ​នៃ​ការ​ទម្លាយ​ពី​ផ្ទៃក្នុង​របស់​បក្ស​កាន់​អំណាច​កាលពី​ពេល​ថ្មី​នេះ​ថា កូនប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត នឹង​ឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ខណៈ​លោក ហ៊ុន សែន នឹង​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា ចំណែក​លោក សាយ...

លោក ហ៊ុន សែន ព្រមាន​មិន​ឱ្យ​ផ្គូផ្គង​កីឡាករ​ត្រៀម​ស៊ីហ្គេម​ឡើង​សង្វៀន​ញឹកញាប់

លោក ហ៊ុន សែន ព្រមាន​សហព័ន្ធ​កីឡា​កម្ពុជា​មិន​ឱ្យ​រៀបចំ​កម្មវិធី​ប្រកួត​ណា​មួយ​សម្រាប់​កីឡាករ​ខ្មែរ​ដែល​មាន​ឈ្មោះ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នោះ​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កីឡាករ​បាត់បង់​ឱកាស​ដោយ​ប្រការ​ណា​មួយ។ លោក ហ៊ុន សែន បាន​ចេញ​ខ្សែអាត់​សំឡេង​ប្រវែង​ជាង ១២​នាទី​ទាំង​យប់​កាលពី​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០២៣ ដោយ​បញ្ជា​ឱ្យ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​យកចិត្ត​ទុកដាក់​លើ​កីឡាករ​ប្រដាល់​របស់​កម្ពុជា ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ខាងមុខ​ឱ្យ​បាន​ហ្មត់ចត់ មុន​នឹង​ព្រឹត្តិការណ៍​នេះ​មក​ដល់ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​រៀបចំ​ការ​ប្រកួត​សម្រាប់​កីឡាករ​ប្រដាល់​ទាំងនោះ​ឡើយ។ លោក ហ៊ុន សែន បញ្ជាក់​ថា សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ត្រូវ​ត្រួតពិនិត្យ​កីឡាករ​ប្រដាល់​ដែល​ត្រូវ​ចូលរួម​ប្រកួត​ទៅ​តាម​ទីតាំង​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឱ្យ​បាន​ត្រឹមត្រូវ និង​មិន​ឱ្យ​មាន​ហេតុការណ៍​ថ្លោះធ្លោយ​ណា​មួយ​កើតឡើង​ជាយថាហេតុ​ដាច់ខាត សម្រាប់​ការ​ប្រកួត​តាម​វិញ្ញាសា​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ខាងមុខ​នេះ។ ការ​ព្រមាន​នេះ ធ្វើឡើង​ដើម្បី​កុំ​ឱ្យ​កីឡាករ​ប្រដាល់​ដែល​មាន​ឈ្មោះ​ត្រូវ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ឡើង​ប្រកួត​នៅ​កម្មវិធី​ផ្សេងៗ​មុន​នឹង​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម បន្ទាប់ពី​កីឡាករ​ប្រដាល់​ខ្មែរ...

សង្គម​ស៊ីវិល​ទទូច​ឱ្យ​គណបក្ស​នយោបាយ​និង​អ្នកគាំទ្រ​ងាក​មក​ផ្សះផ្សា​ជាតិ

ក្រុម​សង្គម​ស៊ីវិល​ទទូច​ឲ្យ​គណបក្ស​នយោបាយ និង​អ្នក​គាំទ្រ​នយោបាយ នាំគ្នា​បង្កើត​វប្បធម៌​នយោបាយ​ដោយ​ឈរ​លើ​គោលការណ៍​បង្រួបបង្រួម​សាមគ្គី​អធ្យាស្រ័យ ដោយ​ទទូច​ឲ្យ​តុលាការ​ដោះលែង​អ្នក​ជាប់​ឃុំ​មនសិការ​ទាំងអស់ រួម​មាន​សកម្មជន​សង្គម សហជីព និង​អ្នក​នយោបាយ​ឲ្យ​មាន​សេរីភាព​វិញ​ដើម្បី​ងាក​មក​រក​ការ​ផ្សះផ្សា​ជាតិ។ សេចក្ដី​ថ្លែងការណ៍​របស់​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រួម​ទាំង​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) ចេញ​ផ្សាយ​នា​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៣ បាន​លើកឡើង​ថា ការ​ផ្លាស់ប្ដូរ​វេន​របស់​ទេវតា​បាន​ញ៉ាំង​សេចក្ដី​រីករាយ​ដល់​មនុស្ស​លោក ដែល​ជា​សញ្ញាណ​មួយ​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ទូទាំង​នគរ​បាន​ត្រៀម​កាយ វាចា និង​ចិត្ត ដើម្បី​ធ្វើ​រឿង​ថ្មីៗ​ក្រោយ​ពេល​ឆ្លង​ឆ្នាំ​ខ្មែរ​រួច។ ការ​ទទូច​របស់​អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល​នា​ពេលនេះ ធ្វើឡើង​បន្ទាប់ពី​មុន​ពិធីបុណ្យ​ចូលឆ្នាំ​កន្លងទៅ លោក ហ៊ុន សែន...

IDEA TALK៖ តើ​អ្វី​ជា​ខ្លឹមសារ​ពិត​នៃ​ពាក្យ​ថា ប្រទេស​តូច​បេះដូង​ធំ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​អ្វី​ជា​ខ្លឹមសារ​ពិត​នៃ​ពាក្យ​ថា ប្រទេស​តូច​បេះដូង​ធំ?»។

អ្នកវិភាគ៖ ទោះ​លោក ពូទីន ជា​មេដឹកនាំ​កំពូល​ផ្ដាច់ការ​ក៏ដោយ ក៏​មាន​អ្នក​ជំនួស​ដែរ​បើ​ចាញ់​សង្គ្រាម

នៅ​ពេល​ដែល​មេដឹកនាំ​រុស្ស៊ី​បើក​ការ​លុកលុយ​ប្រទេស​ជិតខាង​របស់​ខ្លួន គឺ​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ វិមាន​ក្រឹមឡាំង​សង្ឃឹម​ថា​នឹង​រឹបអូស​រដ្ឋធានី​គៀវ ត្រឹម​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ តែ​ពេលនេះ​សង្គ្រាម​បាន​អូស​បន្លាយ​ដល់​ទៅ​ជាង ១៤​ខែ​ហើយ។ សង្គ្រាម​ឈ្លានពាន​របស់​មហាអំណាច​នេះ កំពុងតែ​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​អ្នកជំនាញ​យោធា ជាពិសេស​ក្រុម​បស្ចិម​ប្រទេស ដែល​មើល​ឃើញ​រុស្ស៊ី​ថា​មិន​សម​ជា​ប្រទេស​មហាអំណាច​យោធា​លំដាប់​ទី​២ នៃ​ពិភពលោក​ទៀត​នោះ​ទេ ព្រោះ​អ្នកជំនាញ​មិន​មើល​ឃើញ​ការ​បញ្ចប់​សង្គ្រាម​ដោយ​ជ័យជម្នះ​បាន​ទៅ​លើ​រុស្ស៊ី​នោះ​ទេ បើ​ទោះជា​មហាអំណាច​នេះ​អាច​វាយប្រហារ​ទៅ​លើ​អ៊ុយក្រែន ដោយ​អាវុធ​នុយក្លេអ៊ែរ​ក៏ដោយ។ រុស្ស៊ី​បន្ត​វាយ​កាន់កាប់​យក​ដុនបាស ភាគ​ខាងកើត​ទាំងស្រុង​មិន​បាន​សម្រេច​តាម​ផែនការ​របស់​លោក វ៉្លាឌីមៀរ ពូទីន ខណៈ​អ៊ុយក្រែន ត្រូវ​បាន​រំពឹង​ថា​នឹង​បើក​ការ​វាយប្រហារ​រុញច្រាន​ដ៏​សម្បើម​ប្រឆាំង​នឹង​កងទ័ព​រុស្ស៊ី​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​នេះ។ តាម​ប្រភព​ចារកម្ម​របស់​អង់គ្លេស បាន​ឲ្យ​ដឹង​ថា អ៊ុយក្រែន​បាន​បង្កើត​អង្គភាព​ទ័ព​ពិសេស​ដែល​មាន​ចំនួន ៤​ម៉ឺន​នាក់...

មន្ត្រី​វៀតណាម​ជាប់​ខេត្ត​ស្ទឹងត្រែង​ស្នើសុំ​អភិបាល​ខេត្ត​រក្សា​ចំណង​មិត្តភាព​ខេត្ត​ទាំង​ពីរ​ឱ្យ​កាន់តែ​ប្រសើរ

មន្ត្រី​ជាន់ខ្ពស់​ខេត្ត​យ៉ាឡាយ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម អបអរ​សាទរ និង​ជូនពរ​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ដែល​ជា​ខេត្ត​មួយ​ស្ថិត​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ដូច​គ្នា ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នៅ​ពេលនេះ។ អនុ​លេខា​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​បក្ស​ខេត្ត​យ៉ាឡាយ លោក ចូវ ង៉ុកទ័ន បាន​លើកឡើង​ក្នុង​ជំនួប​ជាមួយ​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ស្វាយ សំអ៊ាង កាលពី​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២៣ នេះ​ថា កម្ពុជា-វៀតណាម​ជា​មិត្ត​ដែល​មាន​ទំនាក់ទំនង​ល្អ​លើ​គ្រប់​វិស័យ ជាពិសេស​មាន​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​សាមគ្គី​ប្រយុទ្ធ​ជាមួយ​សត្រូវ​រួម​នៅ​ក្នុង​សម័យ​សង្គ្រាម​នា​ពេល​កន្លងមក​ផង​ដែរ។ គណៈកម្មាធិការ​បក្ស​ខេត្ត​យ៉ាឡាយ​រូប​នេះ​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង រក្សា​ទំនាក់ទំនង កិច្ច​សហប្រតិបត្តិការ...

គយ​ប្រមូល​ចំណូល​ពន្ធ​បាន​ជាង​៥០០​លាន​ដុល្លារ​ក្នុង​រយៈពេល​៣​ខែ​ដំបូង​ឆ្នាំ​២០២៣

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អះអាង​ថា ខ្លួន​ប្រមូល​ចំណូល​ពន្ធ​បាន​ចំនួន​ជាង ២៣០០​ប៊ី​លាន​រៀល ដែល​ស្មើ​នឹង​ប្រមាណ​ជាង ៥០០​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ នេះ។ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក គុណ ញឹម បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​គយ និង​រដ្ឋាករ​កម្ពុជា​សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ កាលពី​ថ្ងៃទី​១១ មេសា កន្លងទៅ​ថា ពន្ធ​ដែល​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ប្រមូល​បាន​ពី​ការ​នាំចូល​មក​កម្ពុជា ដូចជា​យានយន្ត គ្រឿងចក្រ គ្រឿងសំណង់...

អាជ្ញាធរ​បញ្ចេញ​រថយន្តក្រុង​៣៤៥​គ្រឿង​ដឹក​ពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ដោយ​ឥត​គិត​ថ្លៃ

រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ចេញ​រថយន្ត​ដឹក​អ្នក​ដំណើរ​របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ (City Bus) ចំនួន ៣៤៥​គ្រឿង សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត​នៅ​ទូទាំង​ប្រទេស​ដោយ​មិន​បង់ប្រាក់ ទាំង​ទៅ ទាំង​មក ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង នៅ​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២៣ នេះ នាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ធ្វើ​ដំណើរ​តាម​រថយន្ត​របស់​សាលា​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្តា​ខេត្ត​នានា ក្នុង​នោះ​រថយន្ត ៧​គ្រឿង​សម្រាប់​ប្រើប្រាស់​ជា​សេវា​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​រថយន្ត ២៧៥​គ្រឿង​ផ្សេង​ទៀត គឺ​សម្រាប់​ប្រើប្រាស់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទាំង​ទៅ​ទាំង​មក​តាម​បណ្តា​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស។ លោក ឃួង ស្រេង...

Fresh News ច្រានចោល​ការ​ចោទ​ដែល​ថា​ទទួល​ដី​ជា​ថ្នូរ​នឹង​ការ​ផ្សាយ​ព័ត៌មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ

អង្គភាព​សារព័ត៌មាន Fresh News ច្រានចោល​ការ​ចោទប្រកាន់​របស់​លោក ដេវិដ ឆាណាយវ៉ា ដែល​អះអាង​ថា​អ្នកកាសែត ហ្វ្រេសញ៉ូវ ទទួល​បាន​ដី​មួយ​ប្លង់​ទំហំ ២០​ម៉ែត្រ​គុណ​នឹង ៥​ម៉ែត្រ ជា​ថ្នូរ​នឹង​ការ​ផ្សាយ​ព័ត៌មាន​ជុំវិញ​ទំនាស់​ដីធ្លី​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច​ភូមិ​ចំណោតរាម ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​កំពុង​មាន​ទំនាស់​ជាមួយ​ធនាគារ​កាណាឌីយ៉ា​របស់​ឧកញ៉ា ពុង ឃាវសែ។ អង្គភាព​សារព័ត៌មាន Fresh News ចេញ​មុខ​បដិសេធ​នៅ​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២៣ នេះ​ថា...

Latest news