33 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5796 POSTS
0 COMMENTS

អ្នក​វិភាគ​ថា​ការ​ដាក់​តាំង​រូបថត​លោក ហ៊ុន សែន នៅ​ទី​សាធារណៈ​គឺ​បង្ហាញ​ពី​ចេតនា​លើក​តម្កើង​គាត់​ជា​ស្តេច​ផែនដី

អ្នក​ឃ្លាំមើល​និយាយ​ថា ការ​ដាក់​តាំង​រូប​លោក ហ៊ុន សែន ដែល​មាន​ឋានៈ​ត្រឹមតែ​ជា​នាយករដ្ឋមន្ត្រី​នៅ​តាម​ទី​សាធារណៈ គឺ​បង្ហាញ​ពី​ចេតនា​លើក​តម្កើង​មេដឹកនាំ​ខ្មែរ​រូប​នេះ​ជា​ស្តេច​ផែនដី​យ៉ាង​ពិតប្រាកដ ព្រោះ​ថា​ក្នុង​ប្រទេស​ប្រកាន់​របប​រាជា​និយម​មាន​តែ​ព្រះមហាក្សត្រ​ដែល​មាន​តួនាទី​ជា​ព្រះ​ប្រមុខ​រដ្ឋ​ប៉ុណ្ណោះ ដែល​ស័ក្តិសម​ដាក់​តាំង​ព្រះ​ឆាយាល័ក្ខណ៍​របស់​ទ្រង់​នៅ​តាម​ទី​សាធារណៈ។ កាលពី​ពេល​ថ្មីៗ​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​នាំគ្នា​បង្ហោះ​រូបភាព​មួយ​សន្លឹក​អំពី​ការ​ដាក់​តាំង​រូប​របស់​លោក ហ៊ុន សែន និង​ភរិយា​របស់​គាត់​ទន្ទឹម​គ្នា​នឹង​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះមហាក្សត្រ​ខ្មែរ​នៅ​ក្នុង​បរិវេណ​សួន​ប៉ោយប៉ែត​តេជោ​ឈ្នះ​ឈ្នះ។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ មេសា នេះ​ថា ការ​ធ្វើ​បែប​នេះ​ជា​សញ្ញា​មួយ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​អំណាច​ផ្ដាច់មុខ​របស់​លោក...

លោក ហ៊ុន សែន ព្រមាន​អ្នកស្រី តាំង ហ្គេចលៀង ឱ្យ​បញ្ឈប់​ការ​បញ្ចេញ​មតិយោបល់​រឿង​អ្នកមាន​អ្នកក្រ

មេដឹកនាំ​ខ្មែរ​ដែល​ដឹកនាំ​ឱ្យ​មាន​ការ​បែងចែក​វណ្ណៈ​សង្គម លោក ហ៊ុន សែន ព្រមាន​គ្រូ​ជោគជ័យ​អ្នកស្រី តាំង ហ្គេចលៀង ដែល​គេ​ស្គាល់​ថា​ជា​កូនស្រី​បង្កើត​របស់​ឧកញ៉ា តាំង ផេងប៉ោ ថៅកែ​ថ្នាំលាប​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា ឱ្យ​បញ្ឈប់​ការ​បញ្ចេញ​មតិ​យោបល់​ជុំវិញ​ការ​លើកឡើង​ពី​អ្នកមាន និង​អ្នកក្រ​បន្ត​ទៀត ដើម្បី​កុំ​ឱ្យ​មាន​ការ​តស៊ូ​ប្រឆាំង​វណ្ណៈ​នៅ​ក្នុង​សង្គម​ដែល​នឹង​អាច​ផ្ទុះ​ឡើង។ លោក ហ៊ុន សែន បាន​ចេញ​ខ្សែអាត់​សំឡេង​ជាង ១១​នាទី​កាលពី​យប់​ថ្ងៃ​ពុធ ទី​៥ មេសា ថា បុគ្គល​ម្នាក់​មិន​អាច​ធ្វើ​ឱ្យ​សង្គម​ជាតិ​ទាំងមូល​រង្គោះរង្គើ​បាន​ទេ ប៉ុន្តែ​បើ​មិន​មាន​ការ​ទប់ស្កាត់​ទេ ការ​ប្រឆាំង​វណ្ណៈ​ដែល​បាន​ផ្តើម​ចេញពី​ទស្សនៈ​ប្រឆាំង​គ្នា​ជុំវិញ​ការ​លើកឡើង​រវាង​អ្នកមាន...

IDEA TALK៖ តើ​ពលរដ្ឋ​ខ្មែរ​ក្នុង​ក្រុង​ឡងប៊ិច ត្រូវ​ធ្វើ​បែប​ណា​ដើម្បី​ស្ដារ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វប្បធម៌​របស់​ពលរដ្ឋ​ខ្មែរ​ឱ្យ​កាន់តែ​រីកចម្រើន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៧ ខែ​មេសា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ពលរដ្ឋ​ខ្មែរ​ក្នុង​ក្រុង​ឡងប៊ិច ត្រូវ​ធ្វើ​បែប​ណា​ដើម្បី​ស្ដារ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វប្បធម៌​របស់​ពលរដ្ឋ​ខ្មែរ​ឱ្យ​កាន់តែ​រីកចម្រើន?»។

IDEA TALK៖ ដង្ហើម​តស៊ូ​អ្នក​ស្នេហា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៦ ខែ​មេសា ឆ្នាំ​២០២៣ ស្តីអំពី៖ «ដង្ហើម​តស៊ូ​អ្នក​ស្នេហា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»។

តៃវ៉ាន់​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​នៅ​ចំពោះ​មុខ​ចិន​មាន​ផែនការ​លើក​ទ័ព​វាយ​កាន់កាប់​ដែន​កោះ​នេះ

ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន រំពឹង​ថា​នឹង​មាន​ជំនួប​ពិសេស​មួយ​ជាមួយ​ប្រធាន​រដ្ឋសភា​អាមេរិក លោក Kevin McCarthy នៅ​លើ​ទឹកដី​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។ នៅ​ចំពោះ​ព្រឹត្តិការណ៍​នេះ ប្រទេស​ចិន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ព្រមាន​ថា​បើ​ជំនួប​កើតឡើង​មែន គឺ​ក្រុង​ប៉េកាំង នឹង​មាន​វិធានការ​សងសឹក​តៃវ៉ាន់ និង​សហរដ្ឋ​អាមេរិក។ តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ចុះផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​៥ ខែ​មេសា នេះ​បាន​ឱ្យ​ដឹង​ថា អ្នកស្រី សាយ...

លោក ខៀវ កាញារីទ្ធ ថា​កម្ពុជា​បាន​បើក​សិទ្ធិ​បញ្ចេញមតិ​និង​សេរីភាព​សារព័ត៌មាន​ទូលំទូលាយ

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ អះអាង​ថា សព្វថ្ងៃ​នេះ កម្ពុជា​មាន​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ចំនួន ១៧​អង្គភាព និង​សមាគម​សារព័ត៌មាន​សរុប​មាន​ចំនួន ៥១​អង្គភាព ដែល​បង្ហាញ​ថា​កម្ពុជា​បាន​បើក​ឱ្យ​មាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​ខាង​សារព័ត៌មាន​យ៉ាង​ទូលំទូលាយ។ លោក ខៀវ កាញារីទ្ធ លើកឡើង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ៥​ឆ្នាំ និង​លើក​ទិសដៅ​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៨ របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​៥ ខែ​មេសា នេះ​ថា ប្រទេស​កម្ពុជា​គឺជា​ប្រទេស​តែ​មួយ​គត់​ដែល​បាន​រាប់​បញ្ចូល​អ្នក​សារព័ត៌មាន​ជា​ក្រុម​អាទិភាព​នៅ​អំឡុង​ពេល​យុទ្ធនាការ​ប្រឆាំង​ជំងឺ​កូវីដ-១៩ ដោយ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​គ្រប់ៗ​គ្នា...

លោក ទៀ បាញ់៖ សមយុទ្ធ​ជាមួយ​ចិន​គឺ​បង្ហាញ​ពិភពលោក​ពី​មិត្ត​ដែកថែប​មិន​អាច​បំបែក​បាន

អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ លោក ទៀ បាញ់ អះអាង​ថា ការ​ធ្វើ​សមយុទ្ធ​នាគ​មាស​រវាង​កម្ពុជា-ចិន​នៅ​ពេលនេះ គឺជា​សញ្ញា​មួយ​បង្ហាញ​ទៅ​កាន់​ពិភពលោក​កាន់តែ​ច្បាស់​ថា មិត្តភាព​ដែកថែប​រវាង​កម្ពុជា-ចិន មិន​អាច​បរទេស​ណា​បំបែក​បាន​ឡើយ ក្នុង​នោះ​លោក ទៀ បាញ់ ព្រមាន​ថា កម្ពុជា​នឹង​បដិសេធ​ដាច់ខាត​នូវ​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ពី​បរទេស​នានា។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ លើកឡើង​ក្នុង​ពិធី​បិទ​បញ្ចប់​សមយុទ្ធ​នាគ​មាស​កម្ពុជា-ចិន នៅ​ថ្ងៃទី​៥ ខែ​មេសា នេះ​ថា ការ​ធ្វើ​សមយុទ្ធ​នាគ​មាស​រួម​គ្នា​ក្នុង​ឆ្នាំ​២០២៣ នេះ បាន​បង្ហាញ​ដល់​ពិភពលោក​កាន់តែ​ច្បាស់​ថា...

ICJ ស្នើ​ហ្វេសប៊ុក​ពិនិត្យ​ករណី​លោក ហ៊ុន សែន ប្រើ​សម្ដី​ហិង្សា​គំរាម​អ្នក​នយោបាយ​ប្រឆាំង

គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ ICJ (International Commission of Jurists) ស្នើ​ឲ្យ​ក្រុមហ៊ុន Facebook ពិនិត្យ​ករណី​លោក ហ៊ុន សែន ប្រើប្រាស់​ពាក្យពេចន៍​ហិង្សា​ដើម្បី​គំរាមកំហែង​ដៃគូ​ប្រកួត​នយោបាយ កាលពី​ខែ​មករា ឆ្នាំ​២០២៣ ដែល​ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ធ្លាក់​ចុះ​ខ្លាំង ខណៈ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ជិត​មក​ដល់។ បើ​តាម​សេចក្តី​ថ្លែងការណ៍​ចំនួន ៥​សន្លឹក​របស់​គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ ICJ ដែល​បាន​ស្នើ​ទៅ​ក្រុមហ៊ុន Facebook ចេញផ្សាយ​កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២៣ នេះ...

ក្រុមហ៊ុន​ណាហ្គា​ចំណេញ​ប្រាក់​ជិត​១២០​លាន​ដុល្លារ​ក្នុង​រយៈពេល​៣​ខែ​ដើម​ឆ្នាំ​២០២៣

ក្រុមហ៊ុន​ល្បែង​កាស៊ីណូ​ណាហ្គា​វើលដ៍​នៅ​កម្ពុជា បាន​រក​ប្រាក់​ចំណេញ​ជិត ១១៧​លាន​ដុល្លារ​រយៈពេល ៣​ខែ​ដើម​ឆ្នាំ​២០២៣ ដោយ​កើនឡើង​ចំនួន ៦,៨% ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០២២ ស្រប​ពេល​ដែល​វិវាទ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ល្បែង​ស៊ីសង​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ ហើយ​ថ្នាក់​ដឹកនាំ​សហជីព​ទាមទារ​ដំណោះស្រាយ​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ។ បើ​តាម​ចុះផ្សាយ​របស់ Inside Asian Gaming ឲ្យ​ដឹង​ថា រយៈពេល ៣​ខែ​ដើម​ឆ្នាំ​២០២៣ ក្រុមហ៊ុន​ល្បែង NagaCorp ប្រចាំ​នៅ​កម្ពុជា​ទទួល​បាន​ប្រាក់ចំណេញ​រហូត​ដល់ ១១៧​លាន​ដុល្លារ ដោយ​កើនឡើង​ចំនួន ៦,៨% ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ទៅ​នឹង​ឆ្នាំ​២០២២។ ប្រភព​ដដែល​បញ្ជាក់​ថា ក្រុមហ៊ុន​ល្បែង NagaCorp...

របាំ​វៀតណាម​និង​របាំ​ត្រុដិ​សម្ដែង​អបអរ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ក្នុង​សាលាខេត្ត​ស្វាយរៀង

របាំ​ប្រពៃណី​វៀតណាម និង​របាំ​ត្រុដិ​ប្រពៃណី​របស់​កម្ពុជា ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​រដ្ឋបាល​ខេត្ត​ស្វាយរៀង និង​រដ្ឋបាល​ខេត្ត​ឡុងអាន រួម​ជាមួយ​រដ្ឋបាល​ខេត្ត​តៃនិញ នៃ​ប្រទេស​វៀតណាម នៅ​ក្នុង​សាលាខេត្ត​ស្វាយរៀង ដើម្បី​អបអរ​សាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នា​ពេល​ខាងមុខ​នេះ។ អនុប្រធាន​បក្ស​កាន់​អំណាច អ្នកស្រី ម៉ែន សំអន ដែល​ជា​ប្រធាន​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង បាន​ចូលរួម​ក្នុង​ពិធី​សម្ដែង​របាំ​ប្រពៃណី​វៀតណាម និង​របាំ​ត្រុដិ​ប្រពៃណី​របស់​កម្ពុជា ដែល​រៀបចំ​ឡើង​ដោយ​រដ្ឋបាល​ខេត្ត​ស្វាយរៀង និង​រដ្ឋបាល​ខេត្ត​ឡុងអាន រួម​ជាមួយ​រដ្ឋបាល​ខេត្ត​តៃនិញ នៃ​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៣ ដើម្បី​អបអរ​សាទរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នា​ពេល​ខាងមុខ​នេះ។ អ្នកស្រី ម៉ែន សំអន...

Latest news