Tuesday, February 18, 2020
Home Authors Posts by ឌឹ ខេមបូឌា ដេលី

ឌឹ ខេមបូឌា ដេលី

1564 POSTS 0 COMMENTS
video

លោក ហ៊ុន សែន ប្រកាសជាថ្មីទៀតថាលោកនឹងកាន់អំណាចពីរអាណត្តិទៀត

លោកហ៊ុន សែន កាលពីថ្ងៃសុក្រប្រកាសថាលោកនឹងបន្តក្រាញអំណាច១០ឆ្នាំទៀតទោះបីមានសំពាធពីសហគមន៍អន្តរជាតិដូចជា សហរដ្ឋអាមេរិកនិងសហគមន៍អឺរុបក៏ដោយ។ លោកបន្តថានឹងចុះចេញពីអំណាចនៅពេលក្រុមបក្សប្រឆាំងរំលំរលាយគ្មានសល់ហើយសភាពការនយោបាយមានស្ថេរភាពឡើងវិញ។ ជាងនេះទៀត លោកអះអាងថាព្រោះអ្នកដែលអាចត្រួតត្រាក្រុមមនុស្សដូចជាក្រុមប្រឆាំងនឹងលោកទាំងឡាយបានមានមិនច្រើននោះទេ។ ការថ្លែងរបស់លោកហ៊ុន សែន ធ្វើឡើងក្នុងជំនួបជាមួយក្រុមគ្រូពេទ្យនៅសាលមហាស្រពកោះពេជ្រកាលពីម្សិលម៉ិញ។ ទោះជាយ៉ាងណាក៏ដោយលោកហ៊ុន សែន ហាក់បានផ្តល់ភ្លើងខៀវខ្លះក្នុងការចរចានយោបាយ។លោកបញ្ជាក់ថាលោកបើកទ្វារចំហរទៅលើកិច្ចការសន្ទនាជាមួយអ្នកនយោបាយណាក៏បានលើកលែងតែអ្នកនយោបាយណា ដែលតុលាការរបស់លោកកាត់ឲ្យជាប់ទោសនិងហាមឃាត់មិនឲ្យធ្វើនយោបាយ។ វិទ្យុអាស៊ីសេរីកាលពីថ្ងៃពុធបានដកស្រង់សំដីលោកសម រង្សី ប្រធានចលនាសង្គ្រោះជាតិចុះផ្សាយថាប្រសិនបើគណបក្សកាន់អំណាចចង់ចរចាគឺត្រូវធ្វើឡើង ដោយមានការចូលរួមពីសហគមន៍អន្តរជាតិ ក្នុងលក្ខខណ្ឌឲ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនិងអ្នកទោសនយោបាយជាច្រើនរូបទៀត។របទនយោបាយរបស់លោកហ៊ុន សែននៅពេលនេះ ស្ថិតក្នុងចំនុចទាល់ច្រកមួយ...
video

សហគមន៍អាស៊ានទាមទារឲ្យដោះលែងលោក កឹម សុខា

ក្រុមសមាជិកសភាអាស៊ាន អំពាវនាវជាថ្មីឲ្យដោះលែង លោក កឹម សុខាប្រធានគណបក្សសង្គ្រោះជាតិ មុនបោះឆ្នោតជាតិនៅថ្ងៃទី២៩ខែកក្កដាខាងមុខ។ប្រធានអង្គការអន្តរសភាអាស៊ានលោក ឆាល សាន់ទីយ៉ាហ្គោ(Charles Santiago)កាលពីថ្ងៃសុក្រអះអាងថាសមាជិកសភាពីបណ្តាប្រទេសអាស៊ាន បារម្ភចំពោះការឃុំខ្លួនលោក កឹម សុខា ពី ព្រោះដោយសារតែហេតុផលនយោបាយ។ ពួកគេទាមទារឲ្យមានការដោះលែងលោក កឹមសុខា ជាបន្ទាន់ដើម្បីអាចឲ្យលោកវិលមកចូលរួមឆាកនយោបាយឡើងវិញ។ លោកឆាលសាន់ទីយ៉ាហ្គោ(Charles Santiago)បន្តថាការប្រឌិត បទចោទដើម្បីចាប់ខ្លួនលោកកឹមសុខាគឺបង្ហាញឲ្យឃើញកាន់តែច្បាស់ ថាតុលាការគឺជាឧបករណ៍នយោបាយរបស់លោក ហ៊ុន សែន ក្នុងការបំបិទសំឡេងប្រឆាំង។លោកបន្ថែមទៀតថា...
video

លោកហ៊ុនសែន​បញ្ជាឲ្យឈប់កាប់ឈើក្នុងរូបភាពសំអាតអាងស្តុកទឹកទំនប់វារីអគ្គីសនីសេសានក្រោម

លោកហ៊ុន សែនបញ្ជាឱ្យផ្អាក «បណ្តោះអាសន្ន» នូវការចេញលិខិត អនុញ្ញាត ដឹកជញ្ជូន អនុផល​ព្រៃឈើដែលបាន មកពីការ សម្អាត អាងស្តុក ទឹក នៃ គម្រោង វារី អគ្គិសនី សេសាន ក្រោម ២ និ ការ ឈូស ឆាយ សម្អាត ទីតាំង...
video

សាច់គោដែលនាំចូលពីប្រទេសជប៉ុនបែរជានាំទៅលក់នៅប្រទេសចិនវិញ

សាច់គោជាច្រើនដែលនាំចូលពីប្រទេសជប៉ុនបែរជាត្រូវបានគេរត់ ពន្ធយកទៅលក់នៅប្រទេសចិនវិញ។សាពត៌មានណៃគីអាស៊ី(Nikkei Asian Review) របស់ជប៉ុនបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា សូម្បីតែហាងលក់ទំនិញជប៉ុនដ៏ធំមួយនៅរាជធានីភ្នំពេញឈ្មោះអេ អន (Aeon) និងហាងធំៗផ្សេងទៀត ក៏ពុំមានលក់សាច់គោនាំចូលពី ប្រទេសជប៉ុននោះដែរ។ ស្ថិតិក្រសួងហិរញ្ញវត្ថុជប៉ុនឲ្យដឹងថា ការនាំ ចូលសាច់គោក្លាសេ ពីប្រទេសជប៉ុន កើនឡើងដល់ទៅ ៥០% ក្នុងឆ្នាំ២០១៧ ដែលមានចំនួន ជាង៥រយ តោន។ ចំនួននេះគឺជាការនាំចូលច្រើនជាងគេ ក្នុងបណ្តាប្រទេសនៅសមាគមអាស៊ាន ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។...