34.8 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5817 POSTS
0 COMMENTS

អ្នក​ឃ្លាំមើល៖ ពលរដ្ឋ​នឹង​មិន​អាច​រស់​នៅ​សុខសាន្ត​ទេ ល្គឹកណា​អ្នក​នយោបាយ​ចេះ​តែ​បង្ក​ជម្លោះ​បុគ្គល

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​ថា បើ​នៅតែ​មាន​មេដឹកនាំ​នយោបាយ​ដែល​ចេះ​តែ​ត្រឹម​បង្ក​ជម្លោះ​ដើម្បី​ដោះស្រាយ​គំនុំ​ផ្ទាល់ខ្លួន​ដូច​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ឆ្លើយឆ្លង​គ្នា​ទៅវិញ​ទៅមក គឺ​នឹង​មិន​អាច​ផ្តល់​ក្តី​សុខ​ដល់​ពលរដ្ឋ​បាន​ឡើយ។ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មីនា នេះ​ថា ការ​ដឹកនាំ​នយោបាយ​គឺ​ដើម្បី​រក​ភាព​រីកចម្រើន​ឲ្យ​ប្រទេស​ជាតិ និង​រក​សេចក្តី​សុខ​ជូន​ពលរដ្ឋ។ លោក​បន្ត​ថា អ្នក​នយោបាយ​កំពូលៗ​គួរតែ​នាំគ្នា​បញ្ចប់​នូវ​វប្បធម៌​សងសឹក​គ្នា​ក្នុង​ការ​ដោះស្រាយ​គំនុំ​ផ្ទាល់ខ្លួន ដោយ​ងាក​មក​ធ្វើ​ជា​គំរូ​ល្អ​ដល់​អ្នក​នយោបាយ​ជំនាន់​ក្រោយ...

កម្ពុជា​ហៅ​ការ​លើកឡើង​របស់​មន្ត្រី UN រឿង​លោក កឹម សុខា ថា​ជា​ចេតនា​នយោបាយ

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា បាន​ច្រានចោល និង​ចាត់ទុក​សេចក្ដី​ថ្លែងការណ៍​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ថា​ធ្វើឡើង​ក្នុង​ចេតនា​នយោបាយ និង​មាន​បំណង​បំភ័ន្ត​សាធារណជន។ ការ​ច្រានចោល​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០២៣ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​សាលក្រម​កាត់ទោស​មេ​បក្ស​ប្រឆាំង លោក កឹម សុខា និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ត្រូវ​ផ្ដល់​សេរីភាព​ឲ្យ​លោក កឹម សុខា ឡើងវិញ។ សេចក្ដី​ថ្លែងការណ៍​បំភ្លឺ​ចំនួន ១០​ចំណុច​ដែល​ចេញ​ដោយ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ កាលពី​ថ្ងៃទី​៩ ខែ​មីនា...

សមត្ថកិច្ច​ចាប់​ផ្សឹក​ព្រះសង្ឃ សយ សាត ទាំង​កណ្ដាល​យប់ រួច​វាយ​ខ្នោះ​បញ្ជូន​ទៅ​ស្នងការ​បាត់ដំបង

សមត្ថកិច្ច​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​លោក ហ៊ុន សែន បាន​ចាប់​ផ្សឹក​ព្រះតេជព្រះគុណ សយ សាត ទាំង​កណ្ដាល​យប់ រួច​វាយ​ខ្នោះ និង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្ត​បាត់ដំបង ភ្លាមៗ តាម​ដីកា​របស់​តុលាការ​ខេត្ត​កំពង់ស្ពឺ ដោយ​បង្គាប់​ឲ្យ​ព្រះអង្គ​ចូល​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ បន្ទាប់ពី​ព្រះអង្គ​បាន​ធ្វើ​ធម្មយាត្រា​តែ​មួយ​អង្គ​ឯង​ពី​ភ្នំពេញ​ឆ្ពោះ​ទៅ​ព្រំដែន​ថៃ។ ព្រះតេជព្រះគុណ សយ សាត ត្រូវ​បាន​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា និង​ព្រះ​អនុគណ​ក្រុង​ចាប់​ផ្សឹក​ដោយ​បង្ខំ​នៅ​អំឡុង​ម៉ោង ៩​យប់​នា​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០២៣ រួច​សមត្ថកិច្ច​បាន​វាយ​ខ្នោះ និង​រុញ​ចូល​រថយន្ត​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ទាំង​យប់។ ការ​ចាប់​ផ្សឹក​ព្រះតេជព្រះគុណ...

លោក ហ៊ុន សែន បដិសេធ​សំណើ​ដែល​សុំ​ឱ្យ​សាងសង់​ទំនប់​ទប់​ទឹក​បឹង​ទន្លេសាប

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បដិសេធ​សំណើ​ដែល​សុំ​ឲ្យ​លោក​សាងសង់​ទំនប់​ទប់​ទឹក​បឹង​ទន្លេសាប ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ចរាចរណ៍​នានា​តាម​ផ្លូវទឹក​របស់​ប្រជាពលរដ្ឋ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ធំ កាលពី​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០២៣ ថា គម្រោង​ធ្វើ​ទំនប់​ទប់​ទឹក​ទន្លេសាប​ដើម្បី​កុំ​ឲ្យ​ទឹក​ហូរ​ធ្លាក់​ទៅ​ទន្លេមេគង្គ​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ចរាចរណ៍​នានា​តាម​ផ្លូវទឹក​របស់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​ថា បឹង​ទន្លេសាប និង​ទន្លេសាប​សព្វថ្ងៃ​នេះ កំពុង​តែ​ឈាន​ទៅ​រក​ការ​គោក​រាក់​បន្តិច​ម្តងៗ ប៉ុន្តែ​កម្ពុជា​នៅ​មិនទាន់​មាន​ធនធាន​ហិរញ្ញវត្ថុ​ក្នុង​ការ​ស្ដារ​បឹង​នេះ​ឲ្យ​ជ្រៅ​ដូច​កាលពី​មុន​នៅឡើយ​ទេ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន...

បុរស​ខ្លាំង​លោក ហ៊ុន សែន បន្ត​គំរាម​តាម​កម្ទេច​អ្នក​ដែល​មាន​បំណង​បំផ្លាញ​សន្តិភាព

បុរស​ខ្លាំង​ដែល​ចូលចិត្ត​អួត​ពី​សន្តិភាព​ក្រោម​អំណាច​ផ្ដាច់មុខ លោក ហ៊ុន សែន បន្ត​គំរាម​តាម​កម្ទេច​អ្នក​ដែល​មាន​បំណង​បំផ្លាញ​សន្តិភាព​របស់​ប្រទេស​កម្ពុជា​ដោយ​មិន​ញញើត ទោះ​ត្រូវ​ប្រើ​វិធី​បែប​ណា និង​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏ដោយ។ បុរស​ខ្លាំង​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ធំ កាលពី​ថ្ងៃទី​៩ មីនា ថា នរណា​ក៏ដោយ​ដែល​មាន​បំណង ឬ​ធ្វើ​សកម្មភាព​ដើម្បី​បំផ្លាញ​សន្តិភាព​របស់​ប្រទេស​កម្ពុជា លោក​មិន​ញញើត​ក្នុង​ការ​ប្រើ​គ្រប់​មធ្យោបាយ និង​គ្រប់​វិធានការ​ទាំងអស់​ក្នុង​ការ​តបត​ជាមួយ​ពួកគេ​ឡើយ ដើម្បី​រក្សា​នូវ​សន្តិភាព និង​ធានា​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​មុខ។ មេដឹកនាំ​កម្ពុជា​ដែល​សល់​ពី​របប​យង់ឃ្នង លោក ហ៊ុន សែន អះអាង​ថា...

គ្រួសារ​សាច់ញាតិ​លោក ទៀ បាញ់ កំពុង​គំរាម​ផែនការ​សន្តតិវង្ស​របស់​លោក ហ៊ុន សែន

សារព័ត៌មាន​របស់​ប្រទេស​ជប៉ុន ឲ្យ​ដឹង​ថា គ្រួសារ​ត្រកូល ទៀ និង​គ្រួសារ​ត្រកូល ហ៊ុន កំពុង​មាន​ប៉ះទង្គិច​គ្នា​ក្នុង​ផែនការ​សន្តតិវង្ស​របស់​លោក ហ៊ុន សែន ស្រប​ពេល​ដែល​ចិន ហាក់​មិន​មាន​ជំនឿ​លើ​លោក ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​ថ្មី​របស់​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​មុខ។ គ្រួសារ​សាច់ញាតិ​របស់​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ កំពុងតែ​គំរាម​ផែនការ​របស់​លោក ហ៊ុន សែន ចង់​ដំឡើង​សាច់ញាតិ​របស់​លោក​នៅ​ក្នុង​ក្រសួង​ការពារ​ជាតិ ដែល​ធ្វើ​ឱ្យ​ស្ថាប័ន​នេះ​ធ្លាក់​ក្នុង​ឥទ្ធិពល​របស់​ចិន។ សារព័ត៌មាន​របស់​ជប៉ុន ASIA TIMES...

រដ្ឋាភិបាល​ប្ដេជ្ញា​អភិវឌ្ឍ​តំបន់​តាម​ដង​ទន្លេ ខណៈ​ពលរដ្ឋ​ក្នុង​ខេត្ត​ជាប់​បឹង​ទន្លេសាប​ទិញ​ទឹក​ធ្វើ​ស្រែ

មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ប្ដេជ្ញា​អភិវឌ្ឍ​តំបន់​តាម​ដង​ទន្លេ ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ដោយ​ឈរ​លើ​ការ​ប្ដេជ្ញាចិត្ត​ច្បាស់លាស់​ក្នុង​ការ​រក្សា​តុល្យភាព​រវាង​ផល​ប្រយោជន៍​សេដ្ឋកិច្ច សង្គម បរិស្ថាន និង​វប្បធម៌​ទៅ​ថ្ងៃ​អនាគត។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ចេញ​លិខិត​អបអរ​សាទរ​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​០៨ រហូត​ដល់​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២៣ នៅ​ខេត្ត​កំពង់ធំ ក្រោម​ប្រធានបទ «ទន្លេ​របស់​យើង ដើម្បី​បច្ចុប្បន្ន...

លោក ហ៊ុន សែន ខ្ចី​លុយ​ចិន​ជាង​២០០​លាន​ដុល្លារ​កសាង​ផ្លូវ​ពី​ខេត្ត​កំពង់ឆ្នាំង​ទៅ​ខេត្ត​កំពង់ធំ

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ទម្លាយ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឯកភាព​ឲ្យ​កសាង​ផ្លូវ​លេខ​៥០​សេ (50C) ប្រវែង ៥៨​គីឡូម៉ែត្រ ដែល​មាន​ទាំង​ផ្លូវ និង​ស្ពាន​ឆ្លង​បឹង​ទន្លេសាប​ពី​ខេត្ត​កំពង់ឆ្នាំង ទៅ​ខេត្ត​កំពង់ធំ នៅ​ឆ្នាំ​២០២៤ ខាងមុខ​នេះ ក្រោម​កម្ចី​ក្នុង​ទំហំ​ទឹកប្រាក់ ២៥០​លាន​ដុល្លារ​អាមេរិក​របស់​មិត្ត​ដែកថែប​ចិន។ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល លើកឡើង​ក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ធំ នៅ​ថ្ងៃទី​៩ មីនា នេះ​ថា...

ពលរដ្ឋ​១៨៨​គ្រួសារ​ចោទ​អាជ្ញាធរ​និង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ដែនដី​ថា​គប់គិត​គ្នា​យក​ដីធ្លី​ពួកគាត់

ប្រជាពលរដ្ឋ​ចំនួន ១៨៨​គ្រួសារ​ស្ថិត​នៅ​ឃុំ​ស្គុះ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​ចោទ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​រៀបចំ​ដែនដី ថា​បាន​គប់គិត​គ្នា​យក​ដី​ប្រជាពលរដ្ឋ​ចំនួន ២៩​ហិកតារ​ក្រោម​ហេតុផល​ថា យក​ដី​ទៅ​ឲ្យ​រដ្ឋ​ដើម្បី​អភិវឌ្ឍ។ ប្រជាពលរដ្ឋ​ប្រមាណ ២០​នាក់​ស្ថិត​នៅ​ក្នុង​តំបន់​ជ្រោះរការ ភូមិ​ដូនអាត់ ឃុំ​ស្គុះ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ មីនា នេះ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​លើ​ដី​ជម្លោះ ដោយ​មាន​កាន់​រូបថត​លោក ហ៊ុន សែន និង​ភរិយា ដើម្បី​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​បញ្ហា​ដីធ្លី...

អង្គការ​សង្គម​ស៊ីវិល៖ ស្ត្រី​ដែល​មាន​និន្នាការ​ឯករាជ្យ​មិន​ទទួល​បាន​ការ​គាំពារ​ពី​រដ្ឋាភិបាល​កម្ពុជា

អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា ប្រទេស​កម្ពុជា​មាន​ច្បាប់​តែ​មួយ​សម្រាប់​ពលរដ្ឋ​គ្រប់​រូប ប៉ុន្តែ​ត្រូវ​បាន​យក​ទៅ​អនុវត្ត​ដោយ​ការ​ប្រកាន់​យក​ស្តង់ដារ​ពីរ ដែល​ក្នុង​នោះ ស្ត្រី​ដែល​មាន​និន្នាការ​ឯករាជ្យ​មិន​ដែល​ទទួល​បាន​ការ​គាំពារ​ពី​រដ្ឋាភិបាល​ឡើយ។ នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ មីនា នេះ​ថា សព្វថ្ងៃ​នេះ ក្រុម​ស្ត្រី​ដែល​ចេញ​តវ៉ា​រក​ភាព​យុត្តិធម៌​ដែល​ត្រូវ​តទល់​ជាមួយ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​រដ្ឋាភិបាល តែង​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​ប្រចាំ ដូចជា​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ដែល​នាំគ្នា​តវ៉ា​រក​យុត្តិធម៌​ឲ្យ​ស្វាមី​របស់​ពួកគេ​ដែល​កំពុង​ជាប់​ពន្ធនាគារ​សព្វថ្ងៃ​នេះ...

Latest news