30.7 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5820 POSTS
0 COMMENTS

វៀតណាម​ស្នើ​ជា​ថ្មី​ឱ្យ​កម្ពុជា​ជួយ​ដោះស្រាយ​ការ​លំបាក​ជនជាតិ​វៀតណាម​ដែល​ស្នើសុំ​សញ្ជាតិ​ខ្មែរ

រដ្ឋាភិបាល​វៀតណាម ស្នើ​កម្ពុជា​ជា​ថ្មី​ឲ្យ​ជួយ​ដោះស្រាយ​ការ​លំបាក​ប្រជាជន​វៀតណាម ដែល​បាន​ស្នើសុំ​សញ្ជាតិ​ខ្មែរ និង​ការ​តាំង​ទីលំនៅ​ថ្មី​នៅ​កម្ពុជា ខណៈ​អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​ផ្ដល់​សញ្ជាតិ​ឲ្យ​ជនជាតិ​វៀតណាម ដែល​មាន​ព្រំដែន​ជាប់​ខ្មែរ​នេះ ជា​ហានិភ័យ​សម្រាប់​ប្រទេស​ជាតិ។ ការ​ស្នើ​របស់​នាយករដ្ឋមន្ត្រី​វៀតណាម លោក Pham Minh Chinh ធ្វើឡើង​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អំឡុង​ពេល​ដែល​លោក​កំពុង​ទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ កាលពី​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២៣ បន្ទាប់ពី​មាន​ការ​អញ្ជើញ​ពី​ភាគី​វៀតណាម។ បើ​តាម​សារព័ត៌មាន​វៀតណាម VNA ផ្សាយ​កាលពី​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០២៣...

លោក ហ៊ុន សែន ថា​បើ​ចុះហត្ថលេខា​លើកលែង​ទោស​ឱ្យ​លោក សម រង្ស៊ី គាត់​នឹង​មាន​តម្លៃ​ស្មើ​សត្វ​តិរច្ឆាន

លោក ហ៊ុន សែន ថ្លែង​ថា លោក​នឹង​មាន​តម្លៃ​ស្មើ​សត្វ​តិរច្ឆាន ប្រសិនបើ​លោក​ចុះហត្ថលេខា​ស្នើ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​លើកលែង​ទោស​ឱ្យ​អ្នក​នយោបាយ​ដែល​កំពុង​មាន​ទោស​នៅ​តុលាការ ពី​បទ​ព្រហ្មទណ្ឌ​សព្វថ្ងៃ​នេះ ដែល​ការ​លើកឡើង​មិន​ចំ​ឈ្មោះ​នេះ គឺ​មាន​ចេតនា​សំដៅ​ដល់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី។ បុរស​ខ្លាំង​ដែល​អនុវត្ត​អំណាច​បែប​ផ្ដាច់ការ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​យក​ពិធី​អបអរ​សាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ខួប​លើក​ទី​១១២ នៅ​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០២៣ នេះ និយាយ​ទៅ​កាន់​លោក សម...

អ្នក​ឃ្លាំមើល៖ ការ​សាទរ​របស់​ក្រុម​ប្រឆាំង​រឿង​លោក កឹម សុខា គឺ​ជួយ​លោក ហ៊ុន សែន បំផ្លាញ​ប្រជាធិបតេយ្យ​កម្ពុជា

ក្រុម​អ្នក​ឃ្លាំមើល​សង្គម បាន​លើកឡើង​ថា ការ​សាទរ​របស់​ក្រុម​អ្នក​ប្រឆាំង​លើ​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​កាត់ទោស​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ទោស​ក្បត់​ជាតិ ដើម្បី​ខ្លួនឯង​មាន​ឱកាស​ប្រមូល​សំឡេង​អ្នកគាំទ្រ​សម្រាប់​ការ​ចូលរួម​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ គឺជា​គំនិត​នយោបាយ​ទុច្ចរិត​ដែល​នឹង​ជួយ​លោក ហ៊ុន សែន ដើម្បី​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ។ អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) លោក សារ៉ូ សូវិជ័យ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia...

ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជួបជុំ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្ងៃ​៨​មីនា

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អនុញ្ញាត​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សហព័ន្ធ​សហជីព​មួយ​ចំនួន​ធ្វើការ​ជួបជុំ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​អបអរ​សាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨​មីនា នៅ​ថ្ងៃ​ពុធ នេះ តែ​ហាម​មិន​ឱ្យ​យក​កម្មវិធី​នេះ​ធ្វើ​សកម្មភាព​នយោបាយ ឬ​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចេញ​លិខិត​អនុញ្ញាត​នៅ​ថ្ងៃទី​៧ ខែ​មីនា នេះ​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​អាច​ធ្វើ​ការ​ជួបជុំ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ ៨​មីនា ចាប់ពី​ម៉ោង ៧​ព្រឹក រហូត​ដល់​ម៉ោង ១២​កន្លះ​ថ្ងៃ​ត្រង់...

កូនស្រី​លោក កឹម សុខា៖ អន្តរជាតិ​ត្រូវ​ដាក់​សម្ពាធ​លោក ហ៊ុន សែន ដើម្បី​រក​ដំណោះស្រាយ

កូនស្រី​ច្បង​របស់​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​បញ្ជាក់​បាន​ទេ​ថា តើ​នឹង​ត្រូវ​ប្តឹង​ឧទ្ធរណ៍​លើ​សំណុំរឿង​ឪពុក​របស់​ខ្លួន ប៉ុន្តែ​កញ្ញា​ទាមទារ​ឲ្យ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​ងាក​ចូល​តុ​ចរចា​នយោបាយ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ឪពុក​របស់​ខ្លួន​មាន​សិទ្ធិ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ខាងមុខ​នេះ។ កញ្ញា កឹម មនោវិទ្យា កូនស្រី​ច្បង​របស់​លោក កឹម សុខា បាន​ផ្តល់​បទសម្ភាសន៍​ទៅ​ទូរទស្សន៍​ក្រៅ​ស្រុក​មួយ​ថា កញ្ញា​មិន​ផ្ដោត​ខ្លាំង​ទៅ​លើ​ភាព​ស្រប​ច្បាប់​នោះ​ទេ ដូច​ទាំងអស់​គ្នា​បាន​ដឹង​ស្រាប់​រួច​មក​ហើយ​ថា តុលាការ​គឺ​គ្រាន់​ជា​ឧបករណ៍​មួយ​ដែល​គ្រប់គ្រង និង​ប្រើ​ដោយ​បក្ស​កាន់​អំណាច ដូច្នេះ​ចំពោះ​ដំណោះស្រាយ​ករណី​ឪពុក​របស់​ខ្លួន គឺ​ត្រូវ​រក​ដំណោះស្រាយ​តាមរយៈ​ដំណោះស្រាយ​នយោបាយ ហើយ​បក្ស​កាន់​អំណាច​តែងតែ​បង្កើត​ឲ្យ​មាន​ដំណោះស្រាយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ កញ្ញា​បាន​លើកឡើង​ទៀត​ថា កញ្ញា​តែងតែ​ផ្ដោត​លើ​ដំណោះស្រាយ​នយោបាយ...

IDEA TALK៖ តើ​ក្រសួង និង​ស្ថាប័ន​នានា​នៅ​កម្ពុជា​បម្រើ​ឱ្យ​ជាតិ ឬ​បម្រើ​គ្រួសារ​មេដឹកនាំ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ក្រសួង និង​ស្ថាប័ន​នានា​នៅ​កម្ពុជា​បម្រើ​ឱ្យ​ជាតិ ឬ​បម្រើ​គ្រួសារ​មេដឹកនាំ?»។

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​បេក្ខជន​ប្រឡង​ចូល​ទាហាន​កុំ​រំពឹង​លើ​ការ​អន្តរាគមន៍​ពី​ឪពុក​ម្តាយ

បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច​ដ៏​ចម្រូងចម្រាស​ក្នុង​បក្ស​កាន់​អំណាច គឺ​លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​បេក្ខជន​ដែល​ត្រៀម​ប្រឡង​ចូល​ជា​ទាហាន ត្រូវតែ​ប្រើប្រាស់​សមត្ថភាព​ផ្ទាល់ខ្លួន មិន​ត្រូវ​រំពឹង​លើ​ការ​អន្តរាគមន៍​ពី​ឪពុកម្ដាយ​នោះ​ឡើយ។ បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​របស់​បក្ស​កាន់​អំណាច​ដែល​ញាំញី​ទៅ​ដោយ​ការ​គំរាមកំហែង​ផ្ទៃក្នុង​ខ្លួនឯង​រូប​នេះ បាន​លើកឡើង​ក្នុង​អំឡុង​ពេល​ពិនិត្យ​វិញ្ញាសា​ប្រឡង​ជ្រើសរើស​នាយទាហាន​ជំនាន់​ថ្មី​ឆ្នាំ​២០២៣ កាលពី​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៣ ថា បេក្ខជន​ទាំងអស់​ត្រូវតែ​ជឿ​ទុកចិត្ត​លើ​ខ្លួនឯង កុំ​ពឹង​ផ្អែក​លើ​អ្នកដទៃ កុំ​ពឹង​លើ​អ្នក​ជិតខាង និង​កុំ​ពឹង​លើ​ប្រ៊ីយ៉ុង​ឱ្យ​សោះ។ លោ ហ៊ុន ម៉ាណែត បន្ថែម​ថា ពួកគេ​ក៏​មិន​ត្រូវ​ពឹង​ទៅ​លើ​ឪពុកម្ដាយ អ៊ំ ពូ មីង ឬ​បងប្អូន​ឲ្យ​ជួយ​អន្តរាគមន៍​នោះ​ឡើយ...

បទ​អត្ថាធិប្បាយ៖ ប្រជាជន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​កំពុង​រង់ចាំ​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ហើយ​ងាក​មក​ប្រទេស​ភូមា​វិញ

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ជា​អង្គការ​សហគមន៍​ដ៏​ធំ​មួយ​នៃ​ពិភពលោក​មាន ១០​ប្រទេស និង​មាន​ប្រជាជន​ជាង ៦៨០​លាន​នាក់។ សមាគម​នេះ​មាន​របប​ដឹកនាំ ៣​ខុស​គ្នា គឺ​វៀតណាម និង​ឡាវ ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នយោបាយ​សង្គម​និយម។ ចំណែក​ប្រទេស​ប្រ៊ុយណេ ជា​ដែនដី​តូច​ជាងគេ​មាន​ប្រជាជន​តិច​ជាងគេ។ ដែនដី​នេះ​ស្ថិត​នៅ​ក្នុង​របប​រាជា​និយម​ដាច់ដោយឡែក​ពី​គេ។ មាន​ន័យ​ថា ជា​របប​រាជា​និយម​បែប​ពាក់កណ្ដាល​ផ្ដាច់ការ ព្រោះ​មហាក្សត្រ​របស់​ប្រទេស​នេះ​មាន​តួនាទី​ជា​ប្រមុខរដ្ឋ​ផង និង​ជា​ប្រមុខ​រដ្ឋាភិបាល​ផង។ តែ​ក៏​ជា​ប្រទេស​មួយ​ឱ្យ​តម្លៃ​ខ្លាំង​ទៅ​លើ​ការ​លើក​តម្កើង​ជីវភាព​របស់​ប្រជាជន​ជាមួយ​នឹង​គោលនយោបាយ​កាត់បន្ថយ​កម្រិត​ជីវភាព​អ្នក​ក្រីក្រ និង​អ្នក​អត់​ការងារ​ធ្វើ។ របប​ជីវភាព​ប្រចាំ​ឆ្នាំ​របស់​ប្រជាជន​មាន​កម្រិត​ខ្ពស់ បើ​ធៀប​នឹង​ប្រទេស ៨ ទៀត​នៃ​សមាគម​អាស៊ាន លើកលែងតែ​ប្រទេស​សិង្ហបុរី។ និយាយ​ទៅ ទោះជា​របប​បែប​រាជា​និយម​ពាក់កណ្ដាល​ផ្ដាច់ការ តែ​សង្គម​ជាតិ​របស់​ប្រទេស​ដ៏​តូច​មួយ​នេះ​មិន​ពោរពេញ​ដោយ​អំពើ​អយុត្តិធម៌​ពេក​នោះ​ទេ។ ក្នុង​សមាគម​អាស៊ាន​ដែល​មាន...

ជំរំ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ភូមា​ដ៏​ធំ​មួយ​ត្រូវ​អគ្គីភ័យ​លេប​ត្របាក់​ខ្ទេចខ្ទី​ខណៈ​មេដឹកនាំ​អាស៊ាន​ស្ងប់ស្ងាត់

ជំរំ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ភូមា​មួយ​កន្លែង​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​បង់ក្លាដេស ត្រូវ​អគ្គីភ័យ​ឆាបឆេះ​លេប​ត្របាក់​កាលពី​ថ្ងៃ​អាទិត្យ ទី​៥ មីនា បណ្ដាល​ឱ្យ​ជនភៀសខ្លួន​យ៉ាង​តិច​ជាង ១​ម៉ឺន ២​ពាន់​នាក់​បាត់បង់​ទីជម្រក។ លោក Emdadul Haque មន្ត្រី​នៃ​អង្គភាព​ពន្លត់​អគ្គីភ័យ​បង់ក្លាដេស ត្រូវ​បាន​សារព័ត៌មាន The Times ដកស្រង់​សម្ដី​ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​៦ ខែ​មីនា នេះ​ថា អគ្គីភ័យ​បាន​ចាប់ផ្តើម​ឆាបឆេះ​នៅ​រសៀល​ថ្ងៃ​អាទិត្យ ក្នុង​តំបន់​លេខ​១១ នៃ​ជំរំ Kutupalong ក្នុង​ស្រុក Cox Bazar...

លោក ហ៊ុន សែន ចោទ​ក្រុម​កូដករ​ណាហ្គា​វើលដ៍​ថា​មាន​ប្រភព​លុយ​ជួយ​ឱ្យ​ធ្វើ​បាតុកម្ម

បុរស​ខ្លាំង លោក ហ៊ុន សែន ចោទ​ដោយ​មិន​ចំ​ឈ្មោះ​ទៅ​កាន់​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ថា​ពួកគេ​មាន​ប្រភព​ផ្គត់ផ្គង់​លុយ​ឱ្យ​ធ្វើ​បាតុកម្ម ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​អាច​មាន​លទ្ធភាព​ធ្វើ​បាតុកម្ម​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​ទាំង​ដែល​ការងារ​ត្រូវ​បាន​ផ្អាក​អស់​រយៈពេល​ជាង ១​ឆ្នាំ​ដែរ​នោះ។ លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី នៅ​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា ប្រសិនបើ​លោក​ទៅ​ចាប់​ប្រភព​ផ្គត់ផ្គង់​លុយ​របស់​ពួកគេ លោក​ក៏​អាច​ចាប់​បាន​ដែរ សូម​កុំ​គិត​ស្មាន​ថា​លោក​មិន​ដឹង​រឿង​នេះ​ឱ្យ​សោះ។ លោក ហ៊ុន សែន បន្ថែម​ថា ជា​រឿង​ដែល​មិន​សម​ហេតុផល​ទាល់តែសោះ​នៅ​ពេល​ដែល​គ្មាន​ការងារ​ធ្វើ​ហើយ បែរ​ជា​ក្រុម​កូដករ​ទាំងនោះ​អាច​មាន​អាហារ​ហូបចុក​បរិបូរណ៍​អំឡុង​ពេល​ធ្វើ​បាតុកម្ម​ទៅវិញ។ ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​ចេតនា​ចោទប្រកាន់​ទៅ​កាន់​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍...

Latest news