28.4 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5820 POSTS
0 COMMENTS

បទវិភាគ៖ យុទ្ធសាស្ត្រ​អាមេរិក​ចំពោះ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​គឺ​ចង់​យក​គ្រីមៀរ​ឱ្យ​មកវិញ

នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ចូល​ដល់​ខួប ១​ឆ្នាំ​ហើយ។ ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​សហរដ្ឋ​អាមេរិក​នៅ​ក្រោម​រដ្ឋកាល​របស់​លោក ចូ បៃដិន ដោះដូរ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដោយ​សម្លឹង​ទៅ​រក​ការ​យក​ឧបទ្វីប​គ្រីមៀរ​ពី​រុស្ស៊ី​មកវិញ។ យ៉ាងណាក៏ដោយ មិន​ថា​ឡើយ​សហរដ្ឋ​អាមេរិក​ដែល​ចង់​ឲ្យ​អ៊ុយក្រែន យក​គ្រីមៀរ មក​វិញ​នោះ​ទេ សូម្បីតែ​ពួក​បស្ចិម​ប្រទេស និង​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​ជាច្រើន​ក៏​យល់​ឃើញ​ដូចនេះ​ដែរ។ ដូច្នេះ គេ​សង្កេត​ឃើញ​សហរដ្ឋ​អាមេរិក​ដឹក​មុខគេ​ក្នុង​ការ​បញ្ជូន​សព្វាវុធ​ធុន​ធ្ងន់ៗ​ដែល​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​ការ​ប្រើប្រាស់​អាវុធ​ក្នុង​សមរភូមិ​រវាង​អ៊ុយក្រែន និង​រុស្ស៊ី។ ការ​បញ្ជូន​សព្វាវុធ​ទំនើបៗ​របស់​ពួក​បស្ចិម​ប្រទេស​ដែល​ដឹក​មុខ​ដោយ​សហរដ្ឋ​អាមេរិក គឺ​មាន​សព្វាវុធ​ដែល​រុស្ស៊ី​ពិបាក​នឹង​ទប់ទល់ ដូចជា​រថក្រោះ​អាមេរិក Abram M1 និង​រថក្រោះ Leopard-2 របស់​អាល្លឺម៉ង់ ដែល​ប្រទេស​សមាជិក​ណាតូ​ជាច្រើន​ប្រទេស​មាន​រថក្រោះ​ប្រភេទ​នេះ​កំពុង​បញ្ជូន​ទៅ​ឲ្យ​អ៊ុយក្រែន។ តាម​ដំណឹង​មក​ថា រថក្រោះ...

កម្មករ​រោងចក្រ​សិនតៃ​បារម្ភ​ខ្លាច​ថៅកែ​បញ្ឈប់​ពី​ការងារ​ដោយ​មិន​ទូទាត់​អត្ថប្រយោជន៍​ផ្សេងៗ

កម្មករ​រោងចក្រ​កាត់ដេរ​នៃ​រោងចក្រ សិនតៃ ហ្គាមិន ស្ថិត​ក្នុង​ភូមិ​ដំណាក់ សង្កាត់​គោកឃ្លាំង ខណ្ឌ​សែនសុខ ជិត ១​ពាន់​នាក់​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​មុខ​រោងចក្រ​សម្ដែង​ក្តី​បារម្ភ​ខ្លាច​ថៅកែ​បញ្ឈប់​ពួកគេ​ពី​ការងារ ដោយ​មិន​ទូទាត់​អត្ថប្រយោជន៍​ផ្សេងៗ ក្រោយពី​ថៅកែ​បាន​ព្យួរ​ការងារ​របស់​ពួកគេ​អស់​រយៈពេល ២​ខែ​មក​ហើយ​នោះ។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៦ ខែ​កុម្ភៈ ក្រុម​កម្មករ​បាន​នាំគ្នា​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​មុខ​រោងចក្រ ក្រោយពី​ថៅកែ​បាន​ព្យួរ​ការងារ​របស់​ពួកគេ​រយៈពេល ២​ខែ ដោយ​ការ​ព្យួរ​នេះ ថៅកែ​បើក​ប្រាក់​ឲ្យ​តែ​ម្នាក់ ៣០​ដុល្លារ​ប៉ុណ្ណោះ។ កម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករ​ផ្សេង​ទៀត បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ពួកគាត់​ព្រួយ​បារម្ភ​ខ្លាំង​ដោយ​ខ្លាច​ថៅកែ​បញ្ឈប់​ពី​ការងារ​មិន​ទូទាត់​អត្ថប្រយោជន៍​ផ្សេងៗ ខណៈ​ពួកគាត់​ម្នាក់ៗ​បាន​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ សិនតៃ អស់​រយៈពេល​ច្រើន​ឆ្នាំ។ កម្មករ​ទាំងនោះ​និយាយ​ថា...

អ្នក​ឃ្លាំមើល​រិះគន់​ការ​ដំឡើង​ប្រាក់​បៀវត្ស​មន្ត្រី​រាជការ​មុន​ការ​បោះឆ្នោត​បង្កប់​ល្បិច​នយោបាយ​ប្រជាភិថុតិ

ក្រុម​អ្នក​តស៊ូ​មតិ​រិះគន់​ថា ការ​ដំឡើង​ប្រាក់បៀវត្ស​ជូន​មន្ត្រី​រាជការ​នៅ​មុន​ការ​បោះឆ្នោត​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា បង្កប់​នូវ​ល្បិច​នយោបាយ​ប្រជាភិថុតិ ដើម្បី​ទាក់ទាញ​សន្លឹកឆ្នោត​តែប៉ុណ្ណោះ។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ កុម្ភៈ នេះ​ថា ការ​ដំឡើង​ប្រាក់បៀវត្ស​ជូន​មន្ត្រី​រាជការ​នៅ​មុន​ការ​បោះឆ្នោត គឺ​បង្កប់​នូវ​ល្បិច​ប្រជាភិថុតិ​មួយ​ចំនួន ដូចជា​ការ​ទាក់ទាញ​សន្លឹកឆ្នោត​ពី​មន្ត្រី​រាជការ​ទាំងអស់។ លោក​បន្ថែម​ថា ល្បិច​ប្រជាភិថុតិ​មួយ​ទៀត​នោះ គឺ​ការ​ដំឡើង​ប្រាក់បៀវត្ស​នេះ​នឹង​ធ្វើជា​រនាំង​ទប់ស្កាត់​មិន​ឱ្យ​មន្ត្រី​រាជការ​ងើប​ឡើង​ទាមទារ ឬ​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​នូវ​សេដ្ឋកិច្ច​សង្គម​បន្តិច​ម្តងៗ​សព្វថ្ងៃ​នេះ​ដែរ។...

វៀតណាម​ឃ្វាល​គោ​ក្របី​ចូល​ទឹកដី​ខ្មែរ ប៉ុន្តែ​អាជ្ញាធរ​ថា​ដោយសារ​ដី​វៀតណាម​ចង្អៀត​ពេក

ពលរដ្ឋ​ខ្មែរ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​ឃុំ​គ្រួស ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង អះអាង​ថា អាជ្ញាធរ​មិន​អើពើ​នឹង​ការ​ឆ្លងដែន​របស់​ជនជាតិ​វៀតណាម ដែល​យក​គោ​ក្របី​របស់​ពួកគេ​មក​ឃ្វាល​នៅ​លើ​ទឹកដី​ខ្មែរ​នោះ​ឡើយ ខណៈ​អាជ្ញាធរ​ខ្មែរ​នៅ​ទីនោះ​អះអាង​ថា ដោយសារតែ​ដី​ខាង​ជនជាតិ​វៀតណាម​ចង្អៀត​ពេក។ ពលរដ្ឋ​ខ្មែរ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​ឃុំ​គ្រួស ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពលរដ្ឋ​វៀតណាម​បាន​នាំគ្នា​យក​គោ​ក្របី​របស់​ពួកគេ​មក​ឃ្វាល​នៅ​លើ​ដី​ខ្មែរ​រាប់​សិប​ក្បាល​ជា​រៀងរាល់​ថ្ងៃ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​វិញ​មិន​អាច​លែង​គោ​ក្របី​របស់​ខ្លួន​ឱ្យ​ចូល​ទៅ​ស៊ី​ស្មៅ​នៅ​ក្នុង​ទឹកដី​វៀតណាម​បាន​ឡើយ។ លើស​ពី​នេះ មាន​តែ​ខាង​វៀតណាម​ចាប់​យក​គោ​ក្របី​របស់​ពួកគេ​ទៅវិញ។ ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​អះអាង​ថា ពួកគេ​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ដែរ ដូចជា​ខាង​ប៉ុស្តិ៍​នគរបាល​ឃុំ​គ្រួស និង​មេឃុំ​គ្រួស​ជាដើម ប៉ុន្តែ​ពួកគេ​តែង​ឆ្លើយ​ថា​ជាប់​រវល់ និង​គ្មាន​ពេល​មក​មើល​គោ​ក្របី​របស់​វៀតណាម​ឆ្លង​ចូល​មក​ទឹកដី​ខ្មែរ​នោះ​ទេ។ ប្រភព​ដដែល​បញ្ជាក់​ថា គោ​ក្របី​វៀតណាម​ដែល​តែងតែ​ត្រូវ​លែង​ឱ្យ​ចូល​មក​ស៊ី​ស្មៅ​ក្នុង​ទឹកដី​ខ្មែរ​នោះ បាន​បំផ្លាញ​ដំណាំ​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ថែម​ទៀត។ ក្រៅពី​នេះ ប្រសិនបើ​គោ...

មន្ត្រី​បក្ស​កាន់​អំណាច​ដក​បណ្ដឹង​ដែល​ប្ដឹង​លោក គង់ គាំ បន្ទាប់ពី​លោក​លាឈប់​ពី​បក្ស​ភ្លើង​ទៀន

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ ដក​ពាក្យ​បណ្ដឹង​ដែល​ប្ដឹង​លោក គង់ គាំ វិញ​ហើយ​បន្ទាប់ពី​លោក​ប្រកាស​ទទួលស្គាល់​កំហុស និង​លាឈប់​ពី​គណបក្ស​ភ្លើង​ទៀន។ ការ​ដក​ពាក្យ​បណ្ដឹង​នេះ បាន​ធ្វើឡើង​ស្រប​ពេល​ដែល​លោក គង់ គាំ សម្រេច​លាលែង​ពី​តួនាទី និង​សកម្មភាព​ជា​ឧត្ដម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៣។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៣ ដើម្បី​ដក​ពាក្យ​បណ្តឹង​ដែល​ប្តឹង​លោក គង់ គាំ។...

លោក ហ៊ុន សែន ថា​លោក សម រង្ស៊ី លែង​មាន​សារជាតិ​ជា​មនុស្ស​ដោយសារ​រុក​ឆ្កៀល​គ្រួសារ​លោក​កំពុង​កាន់​ទុក្ខ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ចាត់ទុក​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី និង​អ្នកគាំទ្រ​មួយ​ចំនួន​របស់​គាត់​ថា​លែង​មាន​សារជាតិ​ជា​មនុស្ស ដោយសារតែ​មក​និន្ទា និង​រុក​ឆ្កៀល​ក្រុម​គ្រួសារ​របស់​លោក​អំឡុង​ពេល​ដែល​លោក​កំពុង​កាន់​ទុក្ខ​ប្អូនថ្លៃ​ស្រី​របស់​លោក​ដែល​ទទួល​មរណភាព។ លោក ហ៊ុន សែន បាន​សរសេរ​រៀបរាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៥ ខែ​កុម្ភៈ ថា ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ុន រ៉ានី មាន​បងប្អូន ៥​នាក់ ពេលនេះ​ប្អូនស្រី​ពៅ​ទទួល​មរណភាព​ដោយ​រោគាពាធ​ទៅ​ហើយ បែរ​ជា​មាន​ពពួក​មនុស្ស​អាក្រក់​នៅ​ក្រៅ​ប្រទេស​ដែល​លោក​ចង់​សំដៅ​ដល់​លោក សម...

បទ​អត្ថាធិប្បាយ៖ ពលរដ្ឋ​រស់​ក្រោម​របប​ផ្ដាច់ការ​ភាគច្រើន​ចង់​រើបម្រះ​ប៉ុន្តែ​សេចក្ដី​ស្លាប់​នៅ​ចំពោះ​មុខ

ទោះបី​សង្គ្រាម​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​បាន​បញ្ចប់​ហើយ​ក៏ដោយ ក៏​ពលរដ្ឋ​នៅ​តាម​បណ្តា​ប្រទេស​ខ្លះ​មិនទាន់​មាន​វាសនា ឬ​មាន​ឱកាស​រស់នៅ​ក្នុង​ភាព​សុខដុមរមនា និង​រស់នៅ​ក្នុង​សេរីភាព​ពិតប្រាកដ​នោះ​ឡើយ។ ពួកគេ​កំពុង​រស់នៅ​ក្នុង​សម្ពាធ​នៃ​ការ​ដឹកនាំ​តាម​បែប​ផ្ដាច់ការ ឬ​ការ​ដឹកនាំ​តាម​បែប​របប​សឹក។ បណ្តា​ប្រទេស​ខ្លះ​បាន​យក​ប្រជាធិបតេយ្យ​ធ្វើ​វាំងនន​បិទ​បាំង​នូវ​ការ​ដឹកនាំ​ដែល​ញាំញី​ទៅ​ដោយ​អំពើពុករលួយ គ្រួសារ​និយម បក្សពួក​និយម ការ​រំលោភ​អំណាច និង​ការ​លាង​លុយ​កខ្វក់​ជា​ប្រព័ន្ធ។ របប​ដឹកនាំ​បែប​នេះ​បើក​ចំហ​ឲ្យ​មាន​កម្លាំង​នយោបាយ ឬ​ពហុបក្ស តែ​បក្ស​ទាំងអស់​ត្រូវតែ​រណប​បក្ស​នៃ​មេដឹកនាំ​ផ្ដាច់ការ​នោះ ទើប​អាច​រស់​បាន ហើយ​បើក​ឱ្យ​ធ្វើ​នយោបាយ​ត្រឹមតែ​កំដរ​បរិយាកាស​ផ្ដាច់ការ​តែប៉ុណ្ណោះ។ ក្រោយពី​ពិភពលោក​បាន​បិទ​បញ្ចប់​សង្គ្រាម​ត្រជាក់​រវាង​ប្លុក​សេរី និង​ប្លុក​កុម្មុយនីស្ត​នៅ​ដើម​ទសវត្ស​១៩៩០ គេ​សង្កេត​ឃើញ​ពិភពលោក​នៅ​មាន​មេដឹកនាំ​ផ្ដាច់ការ​បន្ត​កាន់​អំណាច ដែល​ភាគច្រើន​នៅ​សេសសល់​ពី​ប្រព័ន្ធ​ដឹកនាំ​បែប​យោធា​និយម។ នៅ​ពេល​សហភាព​សូវៀត ដែល​មាន​មេដឹកនាំ​បែប​កុម្មុយនីស្ត​និយម​លើ​ពិភពលោក​ដួល​រលំ​ទៅ ហើយ​រដ្ឋ​រណប​នានា​ក៏​ដូរ​របប ពិភពលោក​នៅតែ​ជួប​ប្រទះ​បន្ត​ទៀត​នូវ​ប្រព័ន្ធ​ដឹកនាំ​បែប​ផ្ដាច់ការ​ដែល​មាន​ភាព​ខុស​គ្នា​បន្តិច​ពី​មេដឹកនាំ​របប​យោធា​និយម ភាព​ខុស​គ្នា​គឺ​ត្រង់​ប្រទេស​នោះ​ប្រកាស​ថា​ប្រកាន់​នូវ​របប​ប្រជាធិបតេយ្យ តែ​ប្រជាធិបតេយ្យ​ក្លែងក្លាយ។ របប​ដឹកនាំ​នេះ...

IDEA TALK៖ តើ​អ្វី​ដែល​ជា​ដំណោះស្រាយ​នៃ​ភាព​ចម្រូងចម្រាស​រវាង​គុន​ខ្មែរ (Kun Khmer) និង​មួយថៃ (Muay Thai)?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​អ្វី​ដែល​ជា​ដំណោះស្រាយ​នៃ​ភាព​ចម្រូងចម្រាស​រវាង​គុន​ខ្មែរ (Kun Khmer) និង​មួយថៃ (Muay Thai)?»។

វិទ្យាស្ថាន​សិក្សា​សង្គ្រាម​ថា​លោក ពូទីន វាយតម្លៃ​ខុស​ពី​ការ​វាយ​យក​តំបន់​ដុនបាស់​ពី​អ៊ុយក្រែន​ត្រឹម​ខែ​មីនា

វិទ្យាស្ថាន​សិក្សា​សង្គ្រាម ISW ដែល​មាន​ការិយាល័យ​នៅ​ក្រុង​វ៉ាស៊ីនតោន បាន​ហៅ​ការ​វាយតម្លៃ​របស់​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ថា​ជា​ការ​គិត​ហួស​ប្រមាណ ដែល​ថា​រុស្ស៊ី​មាន​លទ្ធភាព​វាយ​យក​បាន​ទាំងស្រុង​នូវ​តំបន់​ដុនបាស់ នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន។ ដុនបាស់ គឺជា​តំបន់​ដ៏​ធំ​មួយ​មាន​ព្រំដែន​គោក​ជាប់​នឹង​ប្រទេស​រុស្ស៊ី។ តំបន់​នេះ​មាន​ផ្ទៃដី​ជាង ២​ម៉ឺន ៦​ពាន់​គីឡូម៉ែត្រ​ក្រឡា ប៉ុន្តែ​តំបន់​នេះ​មាន​ខេត្ត​ចំណុះ​តែ ២ ប៉ុណ្ណោះ គឺ​ខេត្ត​លូហាន់ និង​ខេត្ត​ដូណេត។ បច្ចុប្បន្ន រុស្ស៊ី​កំពុង​បង្កើន​ទ័ព​វាយ​សម្រុក​យក​ទឹកដី​របស់​អ៊ុយក្រែន​មក​វិញ ដោយ​ក្រុង​មូស្គូ លើក​ទ័ព​ជាង ២០​ម៉ឺន​នាក់។ នេះ​បើ​តាម​ប្រធាន​ចារកម្ម​អ៊ុយក្រែន...

កម្ពុជា​ហៅ​ការ​ផ្ដល់​ពានរង្វាន់​ដល់​កញ្ញា ឈឹម ស៊ីថរ ថា​មិន​តំណាង​ឱ្យ​បំណង​ប្រាថ្នា​ពិតប្រាកដ​នៃ​ពលរដ្ឋ​ភាគច្រើន

ក្រសួង​ការបរទេស​កម្ពុជា​ប្រតិកម្ម​ទៅ​នឹង​ការ​ផ្ដល់​ពានរង្វាន់​របស់​អាមេរិក​ដល់​កញ្ញា ឈឹម ស៊ីថរ ដោយ​ចាត់ទុក​ថា​កញ្ញា​ជា​បុគ្គល​ល្មើស​ច្បាប់ ស្រប​ពេល​ដែល​អាមេរិក​ចាត់ទុក​កញ្ញា​ជា​បុគ្គល​ក្លាហាន និង​អត់ធ្មត់​ដែល​តស៊ូ​មតិ​ដោយ​សន្តិវិធី​ដើម្បី​សិទ្ធិ​របស់​កម្មករ។ ក្នុង​សេចក្ដី​ថ្លែងការណ៍​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះ​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា ជាទូទៅ​ពានរង្វាន់​ទទួលស្គាល់​សម្រាប់​តែ​បុគ្គល​ដែល​តស៊ូ​ដើម្បី​សន្តិភាព ភាព​សុខដុមរមនា និង​ការ​បង្រួបបង្រួម​ជាតិ ការ​កាត់បន្ថយ​សព្វាវុធ ការ​លុបបំបាត់​ការ​រើសអើង អំពើ​ហិង្សា និង​ការ​ស្អប់ខ្ពើម​ជាតិ​សាសន៍ ឬ​ក៏​បង្កើត​ស្នាដៃ​ណា​មួយ​សម្រាប់​សង្គម ជាដើម។ ចំណែក​ការ​ប្រកាស​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ដែល​ផ្ដល់​ពានរង្វាន់​ដល់​កញ្ញា ឈឹម ស៊ីថរ វិញ ក្រសួង​ការបរទេស​កម្ពុជា​ថា​ធ្វើឡើង​មិន​តំណាង​ឲ្យ​បំណង​ប្រាថ្នា​ពិតប្រាកដ​នៃ​ពលរដ្ឋ​កម្ពុជា​ភាគច្រើន​នោះ​ទេ។ ក្រសួង​ការបរទេស​កម្ពុជា​ទុក​ការ​ផ្ដល់​ពានរង្វាន់​នេះ​ថា​ជា​ទង្វើ​ដែល​ជំរុញ...

Latest news