30.7 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5820 POSTS
0 COMMENTS

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ការពារ​សិទ្ធិ​ពលរដ្ឋ​ជាជាង​​ការពារ​ទង្វើ​រដ្ឋាភិបាល

ក្រុម​សិទ្ធិមនុស្ស​ក្នុង​ស្រុក អំពាវនាវ​ឱ្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា យកចិត្ត​ទុកដាក់​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​ឱ្យ​បាន​ពេញលេញ ជាជាង​ការ​ការពារ​ទង្វើ​របស់​រដ្ឋាភិបាល​នៅ​ពេល​ដែល​មាន​ការ​រិះគន់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ កុម្ភៈ នេះ​ថា សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ដែល​រង​នូវ​កា​រំលោភ​បំពាន​កន្លងមក ដូចជា​ការ​រំលោភ​សិទ្ធិ​លើ​កម្មករ​និយោជិត ជាពិសេស​ការ​រំលោភ​សិទ្ធិ​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ជាដើម​នោះ គឺ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​មិន​ដែល​ធ្វើការ​ពាក់ព័ន្ធ​លើ​កិច្ចការ​នេះ​ម្តង​ណា​ឡើយ បើ​ទោះបីជា​មាន​ការ​ចោទប្រកាន់​លើ​កម្មករ​ទាំងនោះ​ទាំង​អយុត្តិធម៌​ពី​សំណាក់​អាជ្ញាធរ ឬ​ថៅកែ​ក្រុមហ៊ុន រហូត​ឈាន​ដល់​ការ​ចាប់​ឃុំ​ខ្លួន​តំណាង​កម្មករ ដូចជា​កញ្ញា ឈឹម...

ក្រុម​តាមដាន៖ លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​វិល​ចូល​ស្រុក​គឺជា​ល្បែង​នយោបាយ

ក្រុម​អ្នក​តាមដាន​សង្គម​នៅ​ក្រៅ​ស្រុក លើកឡើង​ថា ការ​អំពាវនាវ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ឱ្យ​អ្នក​ដែល​ធ្លាប់​គាំទ្រ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្រៅ​ស្រុក វិល​ទៅ​កម្ពុជា​វិញ​ដោយ​គ្មាន​ទោសពៃរ៍ គឺ​ជា​ល្បែង​នយោបាយ​យក​ឈ្នះ​ចាញ់​ដែល​នឹង​ធ្វើ​ឱ្យ​បែកបាក់​ជាតិ​កាន់តែ​ខ្លាំង។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ កុម្ភៈ នេះ​ថា ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន មិនមែន​ជា​នយោបាយ​បង្រួបបង្រួម​ជាតិ​ទេ ប៉ុន្តែ​ជា​ការ​រំលេច​ឱ្យ​ឃើញ​នូវ​ល្បែង​នយោបាយ​យក​ឈ្នះ​ចាញ់​ជាមួយ​ក្រុម​អ្នក​ប្រជាធិបតេយ្យ...

បុរស​ខ្លាំង​បន្ត​កាត់​ដី​បឹង​តាមោក​ជាង​៧​ហិកតារ​ទៀត​ឱ្យ​ទៅ​អគ្គិសនី​កម្ពុជា (EDC)

រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​បុរស​ខ្លាំង​ក្រាញ​អំណាច​យូរ​ជាងគេ​នៅ​អាស៊ី លោក ហ៊ុន សែន បន្ត​កាត់​ដី​បឹង​តាមោក​ជាង ៧​ហិកតារ​ទៅ​ឲ្យ​អគ្គិសនី​កម្ពុជា ខណៈ​ផ្ទៃដី​បឹង​តាមោក​ជាង ២​ពាន់​ហិកតារ​ត្រូវ​បាន​កាត់​ឲ្យ​ស្ថាប័ន​រដ្ឋ និង​បុគ្គល​ឯកជន។ យោង​តាម​អនុក្រឹត្យ​ចំនួន ៨ ចុះ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២២ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៣ រដ្ឋាភិបាល​បាន​សម្រេច​ផ្ទេរ​ផ្ទៃដី​ចំនួន ៧,០៥​ហិកតារ​នៃ​បឹង​តាមោក​ទៅ​ឱ្យ​អគ្គិសនី​កម្ពុជា។ បឹង​តាមោក ឬ​បឹង​កប់ស្រូវ មាន​ផ្ទៃដី​សរុប ៣២៣៩​ហិកតារ ជា​អាង​ស្ដុក​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ហើយ​បឹង​មួយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កាលពី​ដើម​ខែ​កុម្ភៈ...

លោក ហ៊ុន សែន ផ្តល់​ដី​ជាង​៧៥​ហិកតារ​នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត-កុសមៈ​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ​អភិវឌ្ឍ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ផ្ដល់​ដី​ជាង ៧៥​ហិកតារ​ស្ថិត​នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត-កុសមៈ​គិរីរម្យ ឲ្យ​ទៅ​ក្រុមហ៊ុន DEN-DEY ECO-TOUR CO., LTD ដើម្បី​ធ្វើការ​អភិវឌ្ឍ​លើ​គម្រោង​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ។ ក្នុង​អនុក្រឹត្យ​មួយ​ចុះ​ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​សម្រេច​ផ្ដល់​ដី​ទំហំ ៧៥,៧២​ហិកតារ ស្ថិត​នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត-កុសមៈ​គិរីរម្យ ក្នុង​ភូមិសាស្ត្រ​ឃុំ​ចំបក់ និង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ...

IDEA TALK៖ អាថ៌កំបាំង​នៃ​គំនុំ​នយោបាយ​នៅ​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ស្តីអំពី៖ «អាថ៌កំបាំង​នៃ​គំនុំ​នយោបាយ​នៅ​កម្ពុជា»។

អូស្ត្រាលី អាមេរិក អង់គ្លេស និង​អឺរ៉ុប​បង្កើន​ទណ្ឌកម្ម​លើ​របប​សឹក​ភូមា​ក្នុង​ខួប​២​ឆ្នាំ​រដ្ឋប្រហារ

ប្រទេស​ជាច្រើន​បាន​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​របប​សឹក​ភូមា ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ដោយ​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​របស់​អ្នក​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី ជា​ជើងឯក​ប្រជាធិបតេយ្យ​ក្នុង​តំបន់​អាស៊ី​ក្នុង​ខួប​ពីរ​ឆ្នាំ​នៃ​ការ​គ្រប់គ្រង​ដោយ​របប​សឹក។ ក្នុង​ខួប ២​ឆ្នាំ​នេះ ប្រទេស​អូស្ត្រាលី បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ពួក​យោធា​ភូមា ចំនួន ១៦​នាក់ ក្នុង​នោះ​មាន​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេ​រដ្ឋប្រហារ និង​អនុប្រធាន​របស់​លោក គឺ​ឧត្តមសេនីយ៍ សរ វិន។ ទណ្ឌកម្ម​នេះ​មាន​ដូចជា ការ​បង្កក​ទ្រព្យសម្បត្តិ ការ​បិទ​ទិដ្ឋាការ​ចូល​ប្រទេស​អូស្ត្រាលី រួម​ទាំង​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុម​សាជីវកម្ម​ប្រេង និង​ឧស្ម័ន និង​សហគ្រាស​រុករក​រ៉ែ​ដែល​ជា​ប្រាក់ចំណូល​ដ៏​ធំ​របស់​ពួក​យោធា។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន...

ក្រសួង​មហាផ្ទៃ​ចាត់តាំង​ក្រុម​ការងារ​ត្រួតពិនិត្យ​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​ទូទាំង​ប្រទេស

ក្រសួង​មហាផ្ទៃ ចាត់តាំង​ក្រុម​ការងារ​ត្រួតពិនិត្យ និង​ជំរុញ​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​ទូទាំង ២៥​រាជធានី-ខេត្ត ដើម្បី​បូក​សរុប​សភាពការណ៍​ទូទាំង​ប្រទេស​តាម​ដំណាក់កាល​នីមួយៗ​ជូន​រាជរដ្ឋាភិបាល ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣ កាន់តែ​កៀក​ខិត​ជិត​មក​ដល់។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចេញ​សេចក្តី​សម្រេច​ចាត់តាំង​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​របស់​ក្រសួង​ជិត ១០០​នាក់ ជា​ក្រុម​ការងារ​ត្រួតពិនិត្យ និង​ជំរុញ​ការ​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​កាលពី​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ ដោយ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី-ខេត្ត ដើម្បី​រៀបចំ​គោលការណ៍ និង​វិធានការ​នានា​ក្នុង​ការ​អនុវត្ត​នៅ​តាម​ឃុំ-សង្កាត់​នីមួយៗ​នៅ​ទូទាំង​ប្រទេស។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បញ្ជាក់​ថា ក្រុម​ការងារ​ទាំងនេះ​មាន​ភារកិច្ច​ធ្វើការ​បូក​សរុប​វាយតម្លៃ​សភាពការណ៍...

អ្នក​ឃ្លាំមើល៖ អំពើ​អយុត្តិធម៌​នឹង​បន្ត​រីក​ដុះដាល​កាន់តែ​ធំ​នៅ​ពេល​សង្គម​មួយ​ដឹកនាំ​តាម​បែប​អត្តាធិបតេយ្យ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា សំណល់​អយុត្តិធម៌​ដ៏​អាក្រក់​នឹង​បន្ត​រីក​ដុះដាល​កាន់តែ​ធំ​ឡើងៗ​ដូច​ជំងឺ​មហារីក​នៅ​ក្នុង​សង្គម នៅ​ពេល​ដែល​ប្រទេស​ជាតិ​មួយ​ប្រកាន់​យក​ការ​ដឹកនាំ​តាម​បែប​អត្តាធិបតេយ្យ ឬ​យក​បុគ្គល​ដែល​ជា​មេដឹកនាំ​ធំ​ជាង​នីតិរដ្ឋ​របស់​ប្រទេស។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ កុម្ភៈ នេះ​ថា គ្មាន​បុគ្គល​ដែល​ដឹកនាំ​តាម​បែប​អត្តាធិបតេយ្យ​ណា​ម្នាក់​នៅ​លើ​ពិភពលោក​សុខចិត្ត​បោះបង់​ចោល​អំណាច និង​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន ផល​ប្រយោជន៍​គ្រួសារ និង​បក្ខពួក​របស់​គេ ដោយ​ងាក​មក​លើក​ស្ទួយ​យុត្តិធម៌​សង្គម នៅ​ពេល​ដែល​គេ​កំពុង​សោយសុខ និង​ធ្វើ​មាន​ធ្វើ​បាន​ក្នុង​ប្រព័ន្ធ​ដឹកនាំ​តាម​បែប​បុគ្គល​និយម​នេះ​ឡើយ។ លោក សេក សុជាតិ ថា​សង្គម​ជាតិ​មួយ​នឹង​វិនាស​អន្តរាយ​សាបសូន្យ​នៅ​ពេល​ដែល​ច្បាប់​ប្រទេស​ជាតិ​បាត់បង់​មូលដ្ឋានគ្រឹះ​យុត្តិធម៌ ហើយ​សង្គម​ទាំងមូល​នឹង​បាត់បង់​យុត្តិធម៌​នៅ​ពេល​ដែល​ច្បាប់​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​អ្នក​មាន​អំណាច។ ចុងក្រោយ...

លោក គង់ គាំ ប្រកាស​បញ្ចប់​ជីវិត​នយោបាយ​ចាប់ពី​ថ្ងៃ​នេះ​តទៅ​បន្ទាប់ពី​ទទួល​កំហុស

លោក គង់ គាំ ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន ប្រកាស​បញ្ចប់​ជីវិត​នយោបាយ​របស់​ខ្លួន ដោយ​លាលែង​ចេញពី​តំណែង​ចាប់​ពី​ពេលនេះ​តទៅ បន្ទាប់ពី​ព្រម​ទទួល​កំហុស និង​សុំ​ការ​អភ័យ​ទោស​ពី​មេដឹកនាំ​របស់​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ថា​ខ្លួន​ពិត​ជា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​ភាព​សុខសាន្ត​របស់​សង្គម​ជាតិ​មែន។ លោក គង់ គាំ បាន​ផ្ញើ​លិខិត​ថ្លែង​អំណរគុណ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៣ ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​មិន​បន្ត​ប្តឹង​រូបលោក​ទៅ​កាន់​តុលាការ ពាក់ព័ន្ធ​នឹង​ករណី​ដីធ្លី និង​ផ្ទះ​មួយ​កន្លែង​របស់​លោក​នៅ​ផ្លូវ​សុធារស...

អាមេរិក​ផ្ដល់​ពាន​អ្នក​ការពារ​សិទ្ធិមនុស្ស​ដល់​កញ្ញា ឈឹម ស៊ីថរ មេដឹកនាំ​សហជីព​ណាហ្គា​វើលដ៍

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ផ្ដល់​រង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​ប្រចាំ​ឆ្នាំ​២០២២ ដល់​ថ្នាក់​ដឹកនាំ​សហជីព​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ក្នុង​ចំណោម​ម្ចាស់​ពាន ១០​រូប​នៅ​ជុំវិញ​សកលលោក​នៅ​អំឡុង​ពេល​ដែល​កញ្ញា​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស។ កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ជា​ថ្មី​ម្តង​ទៀត​ពី​បទល្មើស​បម្រាម​តុលាការ ក្រោយ​ពេល​កញ្ញា​បាន​ធ្វើ​ដំណើរ​ត្រឡប់​មកពី​ប្រជុំ​នៅ​ប្រទេស​អូស្ត្រាលី វិញ កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ កញ្ញា​ត្រូវ​អាជ្ញាធរ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ម្តង​កាលពី​ខែ​មីនា ឆ្នាំ​២០២២។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ចុះ​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា...

Latest news