31 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5719 POSTS
0 COMMENTS

IDEA TALK៖ តើ​អ្វី​ទៅ​ជា​មោទកភាព​នៃ​តម្លៃ​ស្រូវ​អង្ករ​របស់​ខ្មែរ​ក្នុង​ឆាក​អន្តរជាតិ

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អ្វី​ទៅ​ជា​មោទកភាព​នៃ​តម្លៃ​ស្រូវ​អង្ករ​របស់​ខ្មែរ​ក្នុង​ឆាក​អន្តរជាតិ»។

ប្រធាន​រដ្ឋសភា​វៀតណាម​ស្នើ​កម្ពុជា​ជា​ថ្មី​ទៀត​ឱ្យ​ជួយ​ផ្តល់​ឯកសារ​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​ខ្លួន

ប្រធាន​រដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក វឿង ឌីញ ហ្វេ (VUONG DINH HUE) ស្នើ​កម្ពុជា​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​ជួយ​សម្រួល​ផ្តល់​ឯកសារ​ស្រប​ច្បាប់​ដល់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​តាំង​ទីលំនៅ​លើ​ទឹកដី​កម្ពុជា។ ការ​ស្នើ​ជា​ថ្មី​នេះ ធ្វើឡើង​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន កាលពី​ថ្ងៃទី​១៩ ខែ​វិច្ឆិកា នេះ មុន​ពេល​កិច្ចប្រជុំ​អន្តរ​សភា​អាស៊ាន​ដែល​រៀបចំ​នៅ​រាជធានី​ភ្នំពេញ។ បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម Vietnam News Agency ចុះផ្សាយ​នៅ​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២២...

បទវិភាគ៖ មនុស្ស​អាច​បក​ស្បែក​ខ្លា​តាម​វិធី​ច្រើន​យ៉ាង

ភាសិត​ខ្មែរ​ដែល​ចាស់ទុំ​បុរាណ​តែង​ប្រដៅ​កូនចៅ គឺ​ថា ទ័ល​ដប់ ទ័ល​ម្ភៃ តែ​កុំ​ឲ្យ​ទ័ល​គំនិត។ ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ចង់​បាន​ការ​ផ្លាស់ប្ដូរ ប៉ុន្តែ​ត្រូវ​ប្រឈម​នឹង​អ្នក​ដឹកនាំ​ផ្ដាច់ការ​មិន​ព្រម​ឲ្យ​ដូរ។ គេ​សង្កេត​ឃើញ​ថា អ្នក​នយោបាយ​ប្រជាធិបតេយ្យ ស្នេហា​សិទ្ធិ សេរីភាព យុត្តិធម៌ និង​ជាតិ​មាតុភូមិ បបួល​ពលរដ្ឋ​គិត​តែ​រឿង​ដដែលៗ ដើរ​ផ្លូវ​ដដែលៗ ធ្វើ​ដដែលៗ។ បើ​មាន​តែ​រឿង​ដដែល​ដូច្នេះ តើ​អ្វី​ទៅ​ជា​រឿង​ថ្មី​សម្រាប់​ពួកគេ? តទៅ​នេះ លោក ហាស់ សាន សូម​អាន​អត្ថបទ​វិភាគ​របស់​បណ្ឌិត ហ្គាហ្វា ពាងម៉េត សម្រាប់​ខែ​វិច្ឆិកា...

របប​សឹក​ភូមា​ដោះលែង​អ្នកទោស​នយោបាយ​ក្រោយពី​ឥណ្ឌូនេស៊ី​គំរាម​អូស​សំណុំរឿង​ទៅ UN

កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា របប​សឹក​ភូមា បាន​ដោះលែង​អ្នកទោស​ជិត ៦​ពាន់​នាក់​ដែល​ក្នុង​នោះ​មាន​អ្នកទោស​មនសិការ អ្នកទោស​នយោបាយ រួម​នឹង​អ្នកទោស​ជនបរទេស​មួយ​ចំនួន​ផង​ដែរ។ ប៉ុន្តែ​ទង្វើ​របស់​របប​សឹក​ភូមា មិន​ទាន់​ត្រូវ​បាន​ចាត់ទុក​ថា​ឆ្លើយតប​ទៅ​នឹង​គោលការណ៍​ប្រាំ​ចំណុច​ដែល​មេដឹកនាំ​អាស៊ាន​បាន​សម្រេច​ចំពោះ​មេដឹកនាំ​រដ្ឋប្រហារ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង កាលពី​ខែ​មេសា ឆ្នាំ​២០២១ នោះ​ទេ។ ក្នុង​ពេល​បើក​កិច្ចប្រជុំ​មេដឹកនាំ​កំពូល​អាស៊ាន​ឋានៈ​ជា​ប្រមុខ​រដ្ឋ និង​ជា​ប្រមុខ​រដ្ឋាភិបាល​ដែល​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា កាលពី​សប្ដាហ៍​កន្លងទៅ​នោះ គឺ​របៀបវារៈ​អំពី​បញ្ហា​ភូមា ជា​ចំណុច​ក្ដៅ​គគុក​ជាង​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ទៅទៀត។ យ៉ាងហោចណាស់ មេដឹកនាំ​ចំនួន ៥​ប្រទេស​បាន​បញ្ចេញ​ជំហរ​ប្រហាក់ប្រហែល​គ្នា​ស្នើ​ឱ្យ​ចាត់​វិធានការ​ទៅ​លើ​របប​សឹក​ឱ្យ​បាន​ធ្ងន់ធ្ងរ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ទោះ​វិធានការ​តំបន់ ឬ​កម្រិត​អន្តរជាតិ​ខ្ពស់​បំផុត​ក៏ដោយ​នោះ។ នៅ​ក្នុង​ជំនួប​នោះ ប្រធានាធិបតី​ឥណ្ឌូនេស៊ី...

សកម្មជន​បក្ស​ប្រឆាំង៖ សម្បត្តិ​ធម្មជាតិ​ខ្មែរ​មាន​មិន​ខ្វះ​ប៉ុន្តែ​កម្ពុជា​នៅតែ​ជា​ប្រទេស​ក្រីក្រ

សកម្មជន​គណបក្ស​ប្រឆាំង​រិះគន់​ថា សម្បត្តិ​ធម្មជាតិ​របស់​ខ្មែរ​មាន​ច្រើន​អនេក ប៉ុន្តែ​កម្ពុជា​នៅតែ​ជា​ប្រទេស​ក្រីក្រ គ្មាន​ការ​អភិវឌ្ឍ មិន​អាច​ទទួល​ផល​ប្រយោជន៍​ពី​សម្បត្តិ​ធម្មជាតិ​របស់​ខ្លួន​បាន។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៨ វិច្ឆិកា នេះ​ថា កម្ពុជា​ជា​ប្រទេស​ដែល​អំណោយ​ផល​ពី​ធម្មជាតិ មិន​គួរ​រងគ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ​នោះ​ឡើយ ខណៈ​សម្បត្តិ​ធម្មជាតិ​នានា​ក៏​មាន​ច្រើន​សម្បូរ​បែប ប៉ុន្តែ​កម្ពុជា​នៅ​តែ​ជា​ប្រទេស​ក្រីក្រ គ្មាន​ការ​អភិវឌ្ឍ ស្រប​ពេល​ដែល​ធនធាន​មនុស្ស​ដែល​ជា​អម្បូរ​មាន​កម្រិត​ខ្ពស់​ផ្នែក​បញ្ញា​ស្មារតី បែរ​ជា​គ្មាន​ទីកន្លែង​សម្រាប់​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​ទៅវិញ។ លោក ហ៊ុន កុសល លើកឡើង​ថា កម្ពុជា​មាន​ព្រៃឈើ​ច្រើន​រាប់​មិន​អស់ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ត្រូវ​រងគ្រោះ​ជាប់​គុក​ដោយសារ​ព្រៃឈើ​របស់​ខ្លួន។ លោក​ថា...

មន្ត្រី​អាដហុក៖ តុលាការ​កំពូល​មិន​មាន​ឆន្ទៈ​​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក អះអាង​ថា តុលាការ​កំពូល​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស ក្រោយពី​តុលាការ​មួយ​នេះ​បដិសេធ​ទម្លាក់​បទ​ចោទប្រកាន់​លើ​ពួកគាត់​ទាំង ៥​រូប ក្រោម​បទ​ចោទប្រកាន់ «សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី» ដែល​តុលាការ​ថ្នាក់​ក្រោម​សម្រេច​ផ្ដន្ទាទោស​ឱ្យ​ពួកគាត់​ជាប់​ពន្ធនាគារ​ម្នាក់ៗ ៥​ឆ្នាំ​ទុក​ជា​បាន​ការ​ដដែល។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល លោក និល ណុន បាន​ប្រកាស​សាលដីកា​បណ្ដឹង​សាទុក្ខ​មន្ត្រី និង​អតីត​មន្ត្រី​ការពារ​សិទ្ធិមនុស្ស ៥​រូប​នៅ​ថ្ងៃ​សុក្រ ទី​១៨ វិច្ឆិកា នេះ បន្ទាប់ពី​បើក​សវនាការ​កាលពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ ការ​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​នេះ លោក និល...

ក្រសួង​ការពារ​ជាតិ​ថា​នឹង​ធ្វើ​ទំនើបកម្ម​យោធា​គ្រប់​ផ្នែក​ដើម្បី​ធានា​អធិបតេយ្យភាព​ជាតិ​របស់​ខ្លួន

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា ចាប់ពី​ពេល​នេះ​តទៅ កម្ពុជា​នឹង​ធ្វើ​ទំនើបកម្ម​យោធា​គ្រប់​ផ្នែក​ទាំងអស់ មិន​ត្រឹមតែ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ប៉ុណ្ណោះ​ទេ ដើម្បី​ធានា​ការពារ​នូវ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​របស់​ខ្លួន​ទៅ​ថ្ងៃ​មុខ។ បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​លើកឡើង​ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​សៀវភៅ «ស» ការពារ​ជាតិ​កម្ពុជា កាលពី​ថ្ងៃ​ពុធ​កន្លងមក​ថា ការ​ធ្វើ​ទំនើបកម្ម​យោធា​មិនមែន​ត្រឹមតែ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ប៉ុណ្ណោះ​ទេ តែ​នឹង​ត្រូវ​ធ្វើ​នៅ​ក្នុង​វិស័យ​ផ្សេងៗ​ទៀត ដូចជា​វិស័យ​ការពារ​អាកាស អាវុធ​ធុន​ធ្ងន់ ការ​សង្គ្រោះ ប្រតិបត្តិការ​រក្សា​សន្តិភាព ការ​ប្រឆាំង​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាដើម។ ប្រភព​ដដែល​លើកឡើង​ថា ការ​ធ្វើ​ទំនើបកម្ម​កងយោធពល​ខេមរភូមិន្ទ​នេះ គឺជា​អាទិភាព​ចម្បង​មួយ​នៅ​ក្នុង​ដំណើរការ​នៃ​ការ​កែទម្រង់​វិស័យ​យោធា​របស់​កម្ពុជា ព្រោះ​ថា​សមត្ថភាព​កងទ័ព​របស់​កម្ពុជា​នឹង​មិន​ត្រូវ​បន្ត​ឱ្យ​ស្ថិត​នៅ​ក្នុង​សភាព​ចាស់​គម្រិល​តោកយ៉ាក ឬ​ដើរ​ថយ​ក្រោយ​ឡើយ។ បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ...

រដ្ឋមន្ត្រី​កសិកម្ម​ថា​នឹង​ជួយ​រក​យុត្តិធម៌​ឱ្យ​មន្ត្រី​ដែល​អាមេរិក​ចាប់​ខ្លួន​រឿង​រត់​ពន្ធ​សត្វ​ស្វា​ក្ដាម

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា ថ្លែង​ការពារ​មន្ត្រី​របស់​ខ្លួន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក ថា​នឹង​ជួយ​រក​យុត្តិធម៌​ឲ្យ​មន្ត្រី​រូប​នោះ​ក្រោយពី​សហរដ្ឋ​អាមេរិក​បាន​ចោទប្រកាន់​ពី​បទ «ឧក្រិដ្ឋកម្ម» រត់​ពន្ធ​សត្វ​ស្វា​ក្ដាម​ចេញពី​កម្ពុជា។ ការ​ថ្លែង​ការពារ​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី​នៃ​ក្រសួង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​នាយកដ្ឋាន​សត្វ​ព្រៃ និង​ជីវចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ លោក គ្រី ម៉ះផល ត្រូវ​បាន​ចាប់​ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ចន អេហ្វ កេណ្ណេឌី (John F. Kennedy)...

បេសកជន​ពិសេស​ប្រធាន​អាស៊ាន​ចាត់ទុក​ការ​ដោះលែង​អ្នកទោស​ភូមា​ជាង​៦​ពាន់​នាក់​ជា​សញ្ញា​វិជ្ជមាន

បេសកជន​ពិសេស​របស់​ប្រធាន​អាស៊ាន​ទទួល​បន្ទុក​បញ្ហា​មីយ៉ាន់ម៉ា ដែល​ជិត​ផុត​អាណត្តិ លោក ប្រាក់ សុខុន ចាត់ទុក​ការ​ដោះលែង​អ្នកទោស​ភូមា ពី​របប​សឹក​នៅ​ពេលនេះ គឺជា​សញ្ញា​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ជា​ការ​វិវឌ្ឍ​ជា​វិជ្ជមាន​ស្រប​តាម​ស្មារតី និង​បំណង​នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន​នា​ពេល​កន្លងមក។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ថា ការ​ដោះលែង​អ្នកទោស​ជា​ទ្រង់ទ្រាយ​ធំ​របស់​របប​សឹក​ភូមា​នៅ​ពេលនេះ គឺជា​កាយវិការ​ដ៏​សំខាន់​មួយ​ក្នុង​ទិសដៅ​ដ៏​ត្រឹមត្រូវ ដើម្បី​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​ចាប់ផ្តើម​ដំណើរការ​សន្ទនា​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​កំពុង​ប្រឈមមុខ​ដាក់​គ្នា​សព្វថ្ងៃ​នេះ។ លោក ប្រាក់ សុខុន លើកឡើង​ថា លោក​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ភូមា...

IDEA TALK៖ វិថី​នៃ​ការ​ប្រកួត​ប្រជែង​របស់​សិស្ស​ខ្មែរ​នៅ​បរទេស

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ស្តីអំពី៖ «វិថី​នៃ​ការ​ប្រកួត​ប្រជែង​របស់​សិស្ស​ខ្មែរ​នៅ​បរទេស»។

Latest news