កូដករណាហ្គា៣នាក់ស្នើសុំពន្យារពេលចូលបំភ្លឺដោយសារមិនទាន់មានមេធាវីការពារ
កូដករណាហ្គាវើលដ៍ ៣នាក់ដែលត្រូវក្រុមហ៊ុនប្ដឹង ដាក់ពាក្យស្នើសុំពន្យារពេលចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៣០ វិច្ឆិកា នេះ ក្រោយពីក្រុមហ៊ុនបានសុំឲ្យតុលាការចេញសាលក្រមទទួលស្គាល់បញ្ឈប់ការងាររួម។
យោងតាមដីកាកោះហៅដាច់ដោយឡែកចេញដោយចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្គាប់ឲ្យអ្នកនាង ឈឹម សុខន ចូលមកកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួម «នីតិវិធីសម្រាប់ទាញហេតុផល» ក្នុងសំណុំរឿងប្ដឹងសាលក្រមទទួលស្គាល់បញ្ឈប់ការងាររួម។
ប្រាប់អ្នកសារព័ត៌មានមុខសាលាដំបូងរាជធានីភ្នំពេញ អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកនាង ឈឹម...
ក្រសួងបង្ហាញមោទកភាពដែលគុនល្បុក្កតោត្រូវបានចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្ដែងនូវមោទកភាពដែលក្បាច់គុនល្បុក្កតោរបស់ខ្មែរត្រូវបានចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា ក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ដែលបានប្រារព្ធនៅទីក្រុងរ៉ាបាត នៃប្រទេសម៉ារ៉ុក បានអនុម័តយល់ព្រមចុះគុនល្បុក្កតោក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូហើយនៅពេលនេះ។
ប្រភពដដែលលើកឡើងថា បេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបីរបស់ជាតិ មិនត្រឹមតែជាអត្តសញ្ញាណ និងជាព្រលឹងជាតិដែលបានលើកស្ទួយកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាឱ្យល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមថែមទៀត។
ការអះអាងនេះ ធ្វើឡើងដើម្បីបង្ហាញពីមោទកភាពរបស់ប្រទេសកម្ពុជា...
អាមេរិកស្នើឲ្យកម្ពុជាដោះលែងប្រធានសហជីពណាហ្គាកញ្ញា ឈឹម ស៊ីថរ និងកញ្ញា សេង ធារី
សហរដ្ឋអាមេរិកស្នើឲ្យកម្ពុជាដោះលែងប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ព្រមទាំងសមាជិកសហជីពផ្សេងទៀតដែលកំពុងជាប់ឃុំ និងត្រូវទម្លាក់បទចោទប្រកាន់ពីពួកគេ ហើយដោះស្រាយវិវាទដោយសន្តិវិធី។
ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ថា សហជីពរបស់កញ្ញា ឈឹម ស៊ីថរ ដែលកំពុងមានវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍អស់រយៈពេលជាងមួយឆ្នាំ ហើយកញ្ញាត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាថ្មីទៀតបន្ទាប់ពីត្រឡប់ចូលកម្ពុជាវិញកាលពីថ្ងៃទី២៦ ខែវិច្ឆិកា បន្ទាប់ពីបានទៅចូលរួមសន្និសីទការងារមួយនៅប្រទេសអូស្ត្រាលី។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ណែត ប្រាយ (Ned Price) ត្រូវបានស្រង់សម្ដីនៅក្នុងសេចក្តីថ្លែងការណ៍ថា...
ក្រុមសហជីពមាននិន្នាការទៅបក្សកាន់អំណាចជិត២០០ស្ថាប័នចោទអង្គការសង់ត្រាល់ថាបំបែកបំបាក់សាមគ្គីកម្មករនិយោជិត
ក្រុមសហជីពដែលមាននិន្នាការគាំទ្របក្សកាន់អំណាចជាង ១៨០ស្ថាប័ន បានចោទបុគ្គលិកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ថាកំពុងធ្វើសកម្មភាពបំបែកបំបាក់សាមគ្គីរបស់កម្មករនិយោជិតនៅកម្ពុជា។
ក្រុមសហជីពចំនួន ១៨២ស្ថាប័ន បានចេញលិខិតរួមគ្នាមួយដាក់ជូននាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា កាលពីថ្ងៃទី២៨ វិច្ឆិកា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៣០ វិច្ឆិកា នេះថា ពួកគេខកចិត្តជាខ្លាំងដែលមន្ត្រីរបស់អង្គការសង់ត្រាល់ ធ្វើចលនាលួចលាក់ក្នុងការញុះញង់អូសទាញតំណាងសហជីពមូលដ្ឋានដែលជាសមាជិករបស់ពួកគេ ឲ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មីតាមរយៈនៃការសន្យាផ្តល់ជំនួយទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ជាដើម។
ពួកគេក៏បានព្រមានចាត់វិធានការម៉ឺងម៉ាត់ ដើម្បីបញ្ឈប់រាល់កិច្ចសហការ និងការចូលរួមក្នុងគម្រោងនានារបស់អង្គការសង់ត្រាល់...
អត្ថាធិប្បាយ៖ យុវជនចិនបង្ហាញឆន្ទៈចង់បានសេរីភាពដោយមិនចង់រស់ក្នុងរបបកុម្មុយនីស្តផ្ដាច់ការ
ទោះបីអាជ្ញាធរនៅតំបន់ផ្សេងៗចាប់បាតុករ និងចាប់ពង្រត់មនុស្សរាប់រយនាក់បានដោយជោគជ័យក្នុងការបង្ក្រាបការបះបោរប្រឆាំងរដ្ឋាភិបាលនៃបក្សកុម្មុយនីស្តចិន តែសារព័ត៌មានមួយនៃប្រទេសជប៉ុន Asia Times បានធ្វើអត្ថាធិប្បាយដោយដាក់ចំណងជើងថា យុវជនចិនបានបង្ហាញឆន្ទៈរបស់ពួកគេ គឺមិនចង់រស់នៅក្រោមរបបកុម្មុយនីស្តផ្ដាច់ការនោះទេ។
ដូច្នេះការងើបឡើងប្រឆាំងនឹងវិធានការកូវីដ-១៩ ដែលទម្លាក់ដោយបក្សកុម្មុយនីស្តចិន និងលោក ស៊ី ជីនពីង វាពិតណាស់ជាឧបករណ៍មួយដែលនាំឲ្យយុវជនចិនផ្ទុះបាតុកម្មរយៈពេល ៥ថ្ងៃមកនេះ។ អំឡុងនៃបាតុកម្មប្រាំថ្ងៃមកនេះ យុវជនចិនបានផ្ញើសារយ៉ាងសម្បើមទៅឲ្យបក្សកុម្មុយនីស្តចិន ហើយសាររបស់ពួកគេបានទាមទារដោះដូររបបដឹកនាំ គឺរំលាយបក្សកុម្មុយនីស្តចិន ហើយទាមទារឱ្យលោក ស៊ី ជីនពីង ចុះចេញពីតំណែងទៀតផង។
យុវជនភាគច្រើនបានចេញដើរតាមដងផ្លូវ និងខ្លះទៀតប្រមូលផ្ដុំគ្នានៅទីសាធារណៈ ខ្លះនៅក្នុងបរិវេណសាកលវិទ្យាល័យ...
តំណាងសមាជិកសភាអូស្ត្រាលីអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់និងគ្មានលក្ខខណ្ឌ
តំណាងសមាជិកសភាអូស្ត្រាលី អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ និងស្នើឲ្យដោះស្រាយបញ្ចប់វិវាទការងារដ៏គួរឲ្យអស់សំណើចនេះ។
លោក Julian Hill តំណាងសមាជិកសភាអូស្ត្រាលី បានថ្លែងនៅក្នុងកិច្ចប្រជុំតំណាងសមាជិកសភាអូស្ត្រាលី ថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែអាក្រក់ទៅៗ ដែលធ្វើឲ្យមានការព្រួយបារម្ភចំពោះដំណើរការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយ។
លោកបានបន្តថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់ចុងក្រោយបំផុត គឺករណីចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីពនៅកាស៊ីណូណាហ្គាវើលដ៍។ លោកមានការភ្ញាក់ផ្អើលដោយផ្ទាល់នឹងករណីនេះ។ លោកថា កញ្ញា ស៊ីថរ គឺជានារីវ័យក្មេងដ៏អស្ចារ្យម្នាក់ដែលបានមកញ៉ាំកាហ្វេជាមួយលោកកាលពី...
សកម្មជនបក្សប្រឆាំងថាផែនការបណ្ឌិត យ៉ង សាំងកុមារ ជួយកសិកម្មកម្ពុជាជារឿងយល់សប្តិ
សកម្មជនគណបក្សសង្គ្រោះជាតិ ថាផែនការរបស់បណ្ឌិត យ៉ង សាំងកុមារ ចង់កែប្រែតម្លៃស្រូវ និងតម្លៃសត្វចិញ្ចឹមក្នុងស្រុក គឺជាផែនការដែលប្រៀបបាននឹងដេកយល់សប្តិចែវទូកក្នុងពាងទឹក។
លោក ហ៊ុន កុសល បានសរសេរលើគណនីហ្វេសប៊ុករបស់កាលពីថ្ងៃចន្ទ ទី២៨ វិច្ឆិកា ថា គំនិតទាំង ១២ខ របស់គាត់ជាផែនការល្អចំពោះយុទ្ធសាស្ត្រជួយលើកស្ទួយវិស័យកសិកម្មខ្មែរ ប៉ុន្តែនឹងមិនមានកិច្ចសហការពីក្រសួងពាក់ព័ន្ធទេ ព្រោះរឿងដែលល្អចំពោះពលរដ្ឋ នឹងធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់មន្ត្រីរដ្ឋាភិបាលជាមិនខាន។ ដូច្នេះ ពួកគេនឹងមិនយកទៅអនុវត្តដាច់ខាត ព្រោះនេះគឺជាទម្លាប់របស់មន្ត្រីទាំងនោះជាង ៤០ឆ្នាំមកហើយ។
សកម្មជនគណបក្សសង្គ្រោះជាតិរូបនេះលើកឡើងថា ពិតមែនតែបណ្ឌិត...
បណ្ដាញព្រៃឡង់ថាក្រុមហ៊ុនម៉ាខលឡូជីស្ទីកកាប់ឈើជាង៥០០ដើមដោយគ្មានអាជ្ញាធរទប់ស្កាត់
បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ ជាង ៣០នាក់ អះអាងថា ព្រៃឈើជាង ៥០០ដើមត្រូវបានក្រុមហ៊ុន ម៉ាខល ឡូជីស្ទីក ឬក្រុមហ៊ុន៩៧ កាប់បំផ្លាញនៅក្នុងតំបន់ព្រៃឡង់ដោយគ្មានការទប់ស្កាត់ពីសំណាក់អាជ្ញាធរណាមួយនោះឡើយ។
បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៨ ខែវិច្ឆិកា នេះថា សមាជិកសហគមន៍ព្រៃឡង់ចំនួន ៣៤នាក់ បានចុះស្រាវជ្រាវ និងស៊ើបអង្កេតបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងនោះបានប្រទះនូវបទល្មើសព្រៃឈើជាច្រើនដែលប្រព្រឹត្តឡើងដោយក្រុមហ៊ុនរកស៊ីឈើខុសច្បាប់មួយដែលមានឈ្មោះថា ម៉ាខល...
សហជីព CUMW ស្នើក្រសួងស៊ើបអង្កេតមន្ទីរសម្ភពដើមអង្ក្រងក្រោយវះកាត់ស្ត្រីពពោះ៥ខែម្នាក់រងគ្រោះថ្នាក់
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ហៅកាត់ថា CUMW ស្នើទៅក្រសួងសុខាភិបាលឲ្យចុះស៊ើបអង្កេតនៅមន្ទីរសម្រាកព្យាបាល និងសម្ភព «ដើមអង្ក្រង» ផ្សារព្រៃទទឹង ក្រោយពីកម្មករស្ត្រីម្នាក់បានរងគ្រោះបន្ទាប់ពីវះកាត់យកទារកអាយុប្រហែល ៥ខែដែលខូចចេញពីផ្ទៃម្តាយ។
ការអំពាវនាវរបស់ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បន្ទាប់ពីគ្រួសារជនរងគ្រោះបានសរសេរលើទំព័រហ្វេសប៊ុក ដោយរៀបរាប់អំពីស្ថានភាពប្អូនស្រីរបស់ខ្លួនអំឡុងពេលទៅវះកាត់ និងសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាល និងសម្ភព ដើមអង្ក្រង ផ្សារព្រៃទទឹង។
ឈ្មោះ សាវឿន បានសរសេរសារបង្ហោះលើហ្វេសប៊ុកដោយអមជាមួយនឹងរូបភាព និងវីដេអូប្អូនស្រីដោយដៃព្យួរសេរ៉ូម បានសរសេររៀបរាប់ថា ប្អូនរបស់គាត់មានផ្ទៃពោះ ៥ខែ ដោយសារកូនខូចក្នុងពោះម្ដាយ ពួកគេក៏សម្រេចទៅគ្លីនិកមួយកន្លែងនៅផ្លូវជាតិលេខ៣ គីឡូទី២៧...
ធនាគារពិភពលោក៖ ពលរដ្ឋកម្ពុជាជាច្រើននៅប្រឈមហានិភ័យនៃភាពក្រីក្រនៅឡើយ
ធនាគារពិភពលោក ឲ្យដឹងថា ពលរដ្ឋជាច្រើននៅកម្ពុជាប្រឈមនឹងហានិភ័យនៃភាពក្រីក្រនៅឡើយ ដោយសារកម្មវិធីផ្ទេរសាច់ប្រាក់របស់រដ្ឋាភិបាលគាំទ្រប្រាក់ចំណូលដ៏មានតម្លៃដល់គ្រួសារក្រីក្រ អំឡុងពេលមានជំងឺរាតត្បាតនៅមានកម្រិតទាប ទោះបីសេដ្ឋកិច្ចកំពុងងើបឡើងក្ដី។
ការលើកឡើងរបស់ធនាគារពិភពលោកក្នុងរបាយការណ៍វាយតម្លៃពីភាពក្រីក្រនៅឆ្នាំ២០២២ ស្ដីពីការស្ដារសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានភាពធន់ ដែលបានចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។
របាយការណ៍វាយតម្លៃធនាគារពិភពលោក ឲ្យដឹងថា អត្រាភាពក្រីក្រនៅប្រទេសកម្ពុជាបានធ្លាក់ចុះសឹងតែពាក់កណ្តាលក្នុងចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៩ ដោយកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័ស គួបផ្សំជាមួយនឹងការផ្លាស់ប្ដូរជារចនាសម្ព័ន្ធផង បានជួយធ្វើឲ្យប្រាក់ចំណូលរបស់ពលកម្មកើនឡើង និងភាពក្រីក្រកាន់តែធ្លាក់ចុះ។
ប៉ុន្តែវឌ្ឍនភាពមួយចំនួនត្រូវបានបំផ្លាញទៅវិញ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩ ខណៈដែលជំងឺរាតត្បាតនេះមិនទាន់មកដល់ គ្រួសារកម្ពុជាជាច្រើនកំពុងរស់នៅក្នុងជីវភាពខ្វះលំនឹងរួចស្រេចទៅហើយ។
ធនាគារពិភពលោកអះអាងថា ទោះបីជាកម្រិតជីវភាពមានភាពប្រសើរឡើងដោយរួមចំណែកធ្វើឲ្យគម្លាតរវាងទីក្រុង និងជនបទនៅកម្ពុជាកាន់តែរួមតូចជាងមុន ប៉ុន្តែក្រុមគ្រួសារដែលមានប្រាក់ចំណូលទាប និងនៅតាមទីជនបទ...