40.6 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5814 POSTS
0 COMMENTS

អតីត​តំណាងរាស្ត្រ CNRP មណ្ឌល​ភ្នំពេញ​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ លោក ដាំ សិទ្ធិ ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ ត្រូវ​បាន​ទទួល​យល់ព្រម​ឱ្យ​ចូល​ជា​សមាជិក​បក្ស​កាន់​អំណាច។ អតីត​អ្នក​តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក ដាំ សិទ្ធិ បាន​សរសេរ​លិខិត​ដោយ​ផ្ទាល់​ដៃ​មួយ​ច្បាប់​កាលពី​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ស្នើ​ទៅ​កាន់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដើម្បី​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ពី​ពេលនេះ​តទៅ ដោយសារតែ​លោក​មើល​ឃើញ​នូវ​គោល​នយោបាយ​ដ៏​ល្អ​ត្រឹមត្រូវ​ដែល​លោក...

IDEA TALK៖ តើ​អ្វី​ទៅ​ជា​ផ្លូវ​រួម ផ្លូវ​បំបែក និង​ផ្លូវ​ទាល់​នៃ​អ្នក​នយោបាយ​ខ្មែរ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អ្វី​ទៅ​ជា​ផ្លូវ​រួម ផ្លូវ​បំបែក និង​ផ្លូវ​ទាល់​នៃ​អ្នក​នយោបាយ​ខ្មែរ?»។

មហាក្សត្រ​ម៉ាឡេស៊ី​អនុវត្ត​សិទ្ធិ​វះកាត់​វិបត្តិ​នយោបាយ​ដោយ​ចាត់តាំង​មេ​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ថ្មី

នៅ​ទីបំផុត លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែល​ជា​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​ស្បថ​ចូល​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ទី​១០ នៃ​រាជាណាចក្រ​ម៉ាឡេស៊ី ដែល​ជា​ការ​ទម្លាយ​ភាព​ទាល់ច្រក​ក្រោយពី​ការ​បោះឆ្នោត​ថ្ងៃទី​១៩ ខែ​វិច្ឆិកា។ ការ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​អ្នកទោស​នយោបាយ​រូប​នេះ ធ្វើឡើង​ក្រោម​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ Abdullah Ahmad Shah បន្ទាប់ពី​ព្រះអង្គ​បាន​សម្រេច​កោះ​ប្រជុំ​ក្សត្រ sultan ប្រចាំ​រដ្ឋ​ចំនួន​៩ ឲ្យ​យាង​មក​ប្រជុំ​ក្នុង​ព្រះបរមរាជវាំង​ជាមួយ​នឹង​ព្រះអង្គ ដើម្បី​សម្រេច​អំពី​បេក្ខជន​រូប​ណា​សម​ជា​នាយករដ្ឋមន្ត្រី។ ក្នុង​ជំនួប​នេះ មហាក្សត្រ Abdullah Ahmad Shah បាន​សម្រេច​ដោយ​ឈរ​លើ​អំណាច​ព្រះរាជា​ប្តូរ​វេន។ នៅ​ថ្ងៃទី​២៤ វិច្ឆិកា...

រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​និង​អាមេរិក​ជួប​គ្នា​ក្នុង​ស្ថានភាព​ទុកចិត្ត​គ្នា តែ​ចិន​ខក​ចិត្ត​ជា​ខ្លាំង​នឹង​អ្នកស្រី កាម៉ាឡា ហារីស

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ក្នុង​នោះ​មាន​សហរដ្ឋ​អាមេរិក និង​ចិន​ផង​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​បិទ​បញ្ចប់​ដោយ​បន្សល់​ទុក​នូវ​ការ​ទុកចិត្ត​គ្នា និង​ដោយ​ន័យ​ស្ថាបនា។ កិច្ចប្រជុំ​ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា ដែល​ជា​ប្រធាន​អាស៊ាន​ធ្វើ​ជា​អ្នក​រៀបចំ​ទទួល ឬ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​នា​ឆ្នាំ​នេះ រួម​មាន​កិច្ចប្រជុំ​ថ្នាក់​មន្ត្រី​ជាន់ខ្ពស់​ការពារ​ជាតិ​អាស៊ាន កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន-បូក​លើក​ទី​៩ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេង​ទៀត។ ប្រទេស​ដែល​ត្រូវ​មក​ចូលរួម​ប្រជុំ​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​មាន​ចំនួន ៨​ប្រទេស រួម​មាន​ចិន កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា រុស្ស៊ី អូស្ត្រាលី នូវែលហ្សេឡង់...

ពលរដ្ឋ​ចិន​ខឹងសម្បា​នឹង​ប្រធានាធិបតី ស៊ី ជីនពីង រឿង​ផែនការ​គ្មាន​កូវីដ​រហូត​ទាមទារ​ឱ្យ​ចេញពី​តំណែង

បាតុករ​ចិន កំពុង​ទាមទារ​ឱ្យ​លោក ស៊ី ជីនពីង ចុះ​ចេញពី​តំណែង និង​រំលាយ​បក្ស​កុម្មុយនីស្ត​ករណី​ប្រឆាំង​នឹង​វិធានការ​កូវីដ​សូន្យ​នៅ​ប្រទេស​ចិន ៥​ថ្ងៃ​មក​ហើយ ខណៈ​ពលរដ្ឋ​រាប់​ពាន់​នាក់ ទាំង​យុវជន និស្សិត កម្មករ អាជីវករ មេផ្ទះ បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​រហូត​ទាមទារ​ឲ្យ​លោក ស៊ី ចុះ​ចេញពី​តំណែង និង​រំលាយ​បក្ស​កុម្មុយនីស្ត។ រូបភាព និង​វីដេអូ​ដែល​បាន​បញ្ចេញ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខាង​លោក​សេរី មាន​ដូចជា​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC ជាដើម ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ទូទាំង​ពិភពលោក ដោយ​ឃើញ​ប្រជាជន​ចិន​ប្រមូលផ្ដុំ​គ្នា​ប្រឆាំង​នឹង​រដ្ឋអំណាច និង​របប​កុម្មុយនីស្ត...

សង្គម​ស៊ីវិល​៦៩​ស្ថាប័ន​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់​និង​ឥត​លក្ខខណ្ឌ

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ និង​សហជីព​ជិត ៧០​ស្ថាប័ន ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ចេញពី​ពន្ធនាគារ​ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ ដោយ​ចាត់ទុក​ការ​ដាក់​ទោស​ពលរដ្ឋ​ដោយសារ​ខកខាន​ក្នុង​ការ​អនុវត្ត​នូវ​លក្ខខណ្ឌ​ដែល​មិន​បាន​ប្រាប់​ឲ្យ​ដឹង​មុន គឺជា​ភាព​អយុត្តិធម៌​បំផុត និង​ល្មើស​ទៅ​នឹង​គោលការណ៍​ជា​មូលដ្ឋាន​នៃ​នីតិរដ្ឋ។ ការ​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​បាន​ចាប់ និង​បញ្ជូន​កញ្ញា ឈឹម ស៊ីថរ ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ក្រោម​ហេតុផល​ថា កញ្ញា ស៊ីថរ ល្មើស​បម្រាម ឬ​គេចវេះ​ពី​ការ​ត្រួតពិនិត្យ​របស់​តុលាការ​ដោយ​ចេញ​ទៅ​ក្រៅ​ប្រទេស។ ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន...

លោក មុត ចន្ថា៖ លោក ហ៊ុន សែន បរាជ័យ​មិន​អាច​ទប់ស្កាត់​នយោបាយ​ជ្រុលនិយម​របស់​លោក សម រង្ស៊ី

អតីត​នាយក​ខុទ្ទកាល័យ​មេដឹកនាំ​បក្ស​ប្រឆាំង លើកឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បរាជ័យ​មិន​អាច​ទប់ស្កាត់​លោក សម រង្ស៉ី ពី​ការ​ដឹកនាំ​បញ្ជា និង​អនុវត្ត​នយោបាយ​ជ្រុល​និយម ព្រោះ​គណបក្ស​ភ្លើង​ទៀន នៅតែ​ស្ថិត​ក្រោម​ការ​កាច់​ចង្កូត​ពី​លោក សម រង្ស៉ី ដដែល។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​អាទិត្យ ទី​២៧ វិច្ឆិកា នេះ​ថា ខួប​ទី​២៧​ឆ្នាំ​របស់​គណបក្ស​ភ្លើង​ទៀន ដែល​ត្រូវ​បាន​ប្តូរ​ឈ្មោះ​មកពី​គណបក្ស...

អ្នក​ឃ្លាំមើល៖ បើ​បណ្ឌិត យ៉ង សាំងកុមារ ជោគជ័យ​លើក​ស្ទួយ​វិស័យ​កសិកម្ម​នោះ​បង្ហាញ​ថា​លោក ហ៊ុន សែន គ្មាន​សមត្ថភាព​ជួយ​កសិករ

ក្រុម​អ្នក​ឃ្លាំមើល​រស់នៅ​ក្រៅ​ស្រុក​ថា ប្រសិនបើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុវត្ត​តាម​គម្រោង​លើកឡើង​ចំនួន «១២​ខ» របស់​បណ្ឌិត យ៉ង សាំងកុមារ ទទួល​បាន​ជោគជ័យ គឺ​បង្ហាញ​ថា​ការ​ដឹកនាំ​ប្រទេស​ជាង ៤០​ឆ្នាំ​របស់​លោក ហ៊ុន សែន គឺ​មិន​ដឹង​អ្វី​ទាំងអស់​ក្នុង​ការ​លើកស្ទួយ​វិស័យ​កសិកម្ម​របស់​ខ្លួន។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ វិច្ឆិកា...

សកម្មជន៖ រដ្ឋ​ប្រគល់​កោះកុង​ក្រៅ​ឱ្យ​ឧកញ៉ា លី យ៉ុងផាត់ ជា​ហានិភ័យ​ដ៏​ធំ​ប្រឈម​បាត់បង់​ជីវចម្រុះ

សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​យុវជន​ស្រឡាញ់​ធនធាន​ធម្មជាតិ ថា​ការ​សម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​នឹង​ប្រគល់​កោះកុង​ក្រៅ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ជ្រោយប្រស់ ស្រុក​កោះកុង ខេត្ត​កោះកុង ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​របស់​ឧកញ៉ា លី យ៉ុងផាត់ ធ្វើជា​កម្មសិទ្ធិ គឺជា​ហានិភ័យ​ដ៏​ធំ​មួយ​ដែល​ប្រឈម​នឹង​ការ​បាត់បង់​ជីវចម្រុះ​សម្បូរ​បែប និង​សម្បត្តិ​ធម្មជាតិ​ដ៏​មាន​តម្លៃ​មហាសាល​ជាច្រើន​ទៀត។ សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​យុវជន​ស្រឡាញ់​ធនធាន​ធម្មជាតិ​ជាច្រើន​នាក់ បាន​នាំគ្នា​លើក​បដា​ប្រើ​ឃោសនសព្ទ និង​ស្លៀកពាក់​ប្លែកៗ ដូចជា​ពាក់​អាវ​ពោង​ហែល​ទឹក ជាដើម តាម​ទី​សាធារណៈ នៅ​មុខ​វិទ្យាល័យ​សន្ធរមុខ និង​ស្តុប​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ...

លោក ហ៊ុន សែន និង​បណ្ឌិត យ៉ង សាំងកុមារ ពិភាក្សា​គ្នា​ក្រោយ​ការ​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួប​ពិភាក្សា​ជាមួយ​អតីត​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ និង​មន្ត្រី​ម្នាក់​ទៀត និយាយ​អំពី​ការងារ​កសិកម្ម ក្រោយពី​ស្នើសុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​អម​នឹង​រូបភាព​ជាច្រើន​សន្លឹក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា និង​បណ្ឌិត យ៉ង សាំងកុមារ ព្រមទាំង​លោក ឡឹក សុធារ...

Latest news