29 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5796 POSTS
0 COMMENTS

IDEA TALK៖ តើ​អ្វី​ទៅ​ជា​ផល​អាក្រក់​នៃ​ជម្លោះ​បែប​បុគ្គល​របស់​មេដឹកនាំ​នយោបាយ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អ្វី​ទៅ​ជា​ផល​អាក្រក់​នៃ​ជម្លោះ​បែប​បុគ្គល​របស់​មេដឹកនាំ​នយោបាយ?»។

មេដឹកនាំ​ថ្មី​ហ្វីលីពីន​សន្យា​រុញ​ឱ្យ​មាន​ការ​ប្រែប្រួល​នៅ​ភូមា​អំឡុង​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន

នៅ​ខែ​វិច្ឆិកា ខាងមុខ​នេះ មេដឹកនាំ​កំពូលៗ​របស់​អាស៊ាន​ដែល​មាន​ឋានៈ​ជា​ប្រមុខ​រដ្ឋ និង​ជា​ប្រមុខ​រដ្ឋាភិបាល ត្រូវ​ជួប​ប្រជុំ​គ្នា​នៅ​កម្ពុជា ដែល​កម្ពុជា​ឆ្នាំ​នេះ​ជា​ប្រធាន​កិច្ចប្រជុំ​អាស៊ាន។ នៅ​ក្នុង​តំបន់​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ វិបត្តិ​ដែល​ធ្វើ​ឱ្យ​ប្រជាជាតិ​មួយ​នេះ​ខ្មាស​ពិភពលោក គឺ​ការ​ដែល​ពួក​យោធា​ភូមា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​អំណាច​របស់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ ដែល​មាន​អ្នកស្រី អ៊ុងសាន ស៊ូជី ជា​មេដឹកនាំ។ ឥឡូវ​ស្ត្រី​ជើងឯក​ប្រជាធិបតេយ្យ​ពិភពលោក​ម្នាក់​នេះ កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅ​ក្នុង​គុក​របស់​ពួក​យោធា ដោយ​រង​នូវ​បណ្តឹង ១០​សំណុំរឿង ដែល​នាំ​ឱ្យ​អ្នកស្រី​អាច​មាន​ទោស​ដល់​ទៅ ១០០​ឆ្នាំ ប៉ុន្តែ​មិនមែន​មាន​តែ​អ្នកស្រី អ៊ុងសាន ស៊ូជី នោះ​ទេ​ដែល​ត្រូវ​ពួក​យោធា​ចាប់​ឃុំ​ខ្លួន គឺ​មាន​ទាំង​ប្រធានាធិបតី មាន​ទាំង​សមាជិក​សភា និង​សមាជិក​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដល់​ទៅ...

សកម្មភាព​ដឹក​ឈើ​តាម​ម៉ូតូ​ទៅ​លក់​នៅ​វៀតណាម​នៅតែ​បន្ត​កើតមាន​ដោយ​គ្មាន​សមត្ថកិច្ច​ទប់ស្កាត់

ពលរដ្ឋ​ដែល​រស់នៅ​ឃុំ​ប៉កញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អះអាង​ថា សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​បន្ទាត់​ព្រំដែន​ច្រក​របៀង​ភ្នំ​ក្រហម ស្ថិត​នៅ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ នៅតែ​បន្ត​ដឹកជញ្ជូន​ដោយ​គ្មាន​សមត្ថកិច្ច​ទប់ស្កាត់។ ពលរដ្ឋ​ម្នាក់​ឈ្មោះ ជឿន រស់នៅ​ឃុំ​ប៉ក់ញ៉ៃ ខេត្ត​រតនគិរី បាន​អះអាង​ថា សកម្មភាព​ដឹកជញ្ជូន​ឈើ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម នៅតែ​បន្ត​កើតមាន​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម។ លោក​ថា សកម្មភាព​ទាំងនេះ​លោក​មិន​ឃើញ​មាន​ស្ថាប័ន ឬ​សមត្ថកិច្ច​ជំនាញ​ណា​មួយ​ហ៊ាន​ចេញ​មុខ​ទប់ស្កាត់ ឬ​បង្ក្រាប​នោះ​ឡើយ គឺ​មាន​តែ​ការ​ឃុបឃិត​គ្នា​រត់ពន្ធ​ឈើ​ដឹក​ចេញពី​កម្ពុជា​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ប៉ុណ្ណោះ។ ពលរដ្ឋ​ម្នាក់​រស់នៅ​ស្រុក​អណ្ដូងមាស សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់...

អាមេរិក​ចង់​ឱ្យ​កម្ពុជា​ផ្តល់​សិទ្ធិ​នយោបាយ​ជូន​លោក កឹម សុខា ឡើងវិញ​ដើម្បី​ប្រយោជន៍​ជាតិ

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Partick Murphy អះអាង​ថា សហរដ្ឋ​អាមេរិក​មាន​គោល​បំណង​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​សិទ្ធិ​ដល់​លោក កឹម សុខា ធ្វើ​នយោបាយ​ពេញលេញ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ឡើងវិញ។ លោក Partick Murphy បាន​សរសេរ​លើ​បណ្ដាញ​ធ្វីតធឺ​របស់​លោក បន្ទាប់ពី​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាលពី​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២២។ លោក Partick Murphy បន្ត​ថា វា​ដល់​ពេល​ហើយ​ដែល​ត្រូវ​ផ្ដល់​សិទ្ធិ​នយោបាយ...

IDEA TALK៖ តើ​ជន​ណា​ខ្លះ​ដែល​ចូលរួម​បំផ្លាញ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ជន​ណា​ខ្លះ​ដែល​ចូលរួម​បំផ្លាញ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់?»។

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ជា​អ្នក​នយោបាយ​គ្មាន​សមត្ថភាព​ផ្សះផ្សា​ជាតិ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក រិះគន់​ថា ការ​ចេញ​មុខ​ប្រមាថ​ព្រះមហាក្សត្រ​ពី​សំណាក់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី និង​ការ​ចេញ​មុខ​តាម​កម្ទេច​ពី​សំណាក់​បុរស​ខ្លាំង លោក ហ៊ុន សែន បង្ហាញ​ថា ពួកគេ​ត្រឹមតែ​ជា​អ្នក​ដឹកនាំ​បង្ក​ជម្លោះ និង​គ្មាន​សមត្ថភាព​បង្រួបបង្រួម​ជាតិ​អ្វី​នោះ​ឡើយ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ តុលា នេះ​ថា លោក...

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ព្រះសង្ឃ​និង​ពលរដ្ឋ​ក្រោក​ឈរ​ប្រឆាំង​លោក សម រង្ស៊ី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោក​ឈរ​ប្រឆាំង​លោក សម រង្ស៊ី ក្រោម​ហេតុផល​ថា លោក សម រង្ស៊ី បាន​ប្រមាថ​ព្រះមហាក្សត្រ​ធ្ងន់ធ្ងរ។ ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ធ្វើឡើង​ក្នុង​ពិធី​ប្រគល់​ស្រូវពូជ​ដល់​កសិករ​ដែល​រងគ្រោះ​ដោយសារ​គ្រោះ​ទឹកជំនន់​នៅ​ខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២២។ ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រឆាំង​លោក សម រង្ស៊ី ធ្វើឡើង​ក្រោយ​ពី​បណ្ដាញ​ផ្សព្វផ្សាយ​របស់​លោក...

ទស្សនៈ៖ រូបភាព​នៃ​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន​បង្ហាញ​ពី​ការ​បែកបាក់​ផ្ទៃក្នុង​បក្ស

មហាសន្និបាត​បក្ស​កុម្មុយនីស្ត​ចិន​លើក​ទី​២០ ដែល​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​២២ តុលា បាន​បន្សល់​ទុក​នូវ​រូបភាព​អាក្រក់​មួយ​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​មហាអំណាច​កុម្មុយនីស្ត​នៅ​អាស៊ី គឺ​ការ​បែកបាក់​ក្នុង​ចំណោម​មេដឹកនាំ​កំពូលៗ​របស់​គណបក្ស។ អ្នក​សង្កេតការណ៍​ជាច្រើន​បាន​មើល​ឃើញ​រូបភាព​នៃ​ការ​បែកបាក់​មេដឹកនាំ​កំពូលៗ​ក្នុង​បក្ស​កុម្មុយនីស្ត​ចិន នៅ​ថ្ងៃ​ដែល​មហាសន្និបាត​បក្ស​ឈាន​ទៅ​ដល់​ការ​បោះឆ្នោត​តែងតាំង​មេដឹកនាំ​មួយ​ចំនួន​ឱ្យ​ឡើង​ដល់​កម្រិត​កំពូល​បំផុត​ក្នុង​បក្ស តែ​បែរ​ជា​មេដឹកនាំ​កំពូលៗ​បក្ស​ស្រាប់​ទៅ​ហើយ គឺ​យ៉ាងតិច​ចំនួន ៣​រូប​ត្រូវ​បាន​ទម្លាក់​ឋានៈ និង​មុខនាទី ដែល​ក្នុង​នោះ​មាន​នាយករដ្ឋមន្ត្រី លី ឃឺជាំង ដែល​បុរស​នេះ​ត្រូវ​មជ្ឈដ្ឋាន​ជាច្រើន​គិត​ថា​អាច​នឹង​ស្នង​តំណែង​ជា​ប្រធានាធិបតី និង​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ពី​លោក ស៊ី ជីនពីង។ រឿង​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ទៀត​នោះ គឺ​ការ​ទម្លាយ​រូបភាព​វីដេអូ​មួយ​បាន​ឃើញ​ក្រុម​មន្ត្រី​មហាសន្និបាត​ក្រៀក​ស្មា​អតីត​ប្រធានាធិបតី លោក ហ៊ូ ជិនតាវ ដែល​ជា​ប្រធានាធិបតី​មុន​អាណត្តិ​លោក ស៊ី ជីនពីង...

ប្រធាន​ស្នាក់ការ​ច្រក​ព្រះអាទិត្យ​បើក​ផ្លូវ​ឱ្យ​ក្រុម​ឈ្មួញ​ដឹក​ឈើ​ចេញពី​តំបន់​ព្រៃឡង់

ពលរដ្ឋ​រស់នៅ​ភូមិ​អូរពកសាមគ្គី ឃុំ​មានរិទ្ធ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ អះអាង​ថា ប្រធាន​ស្នាក់ការ​ព្រះអាទិត្យ​នៅ​ក្នុង​តំបន់​ព្រៃឡង់ លោក កែ គីលីន បើក​ដៃ​ឱ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ និង​គំរាម​ប្តឹង​ពលរដ្ឋ​ដែល​ថតរូប​គោយន្ត​ដឹក​ឈើ​ចេញពី​តំបន់​ព្រៃឡង់​ទៀត​ផង។ ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​អូរពកសាមគ្គី បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ដោយ​សូម​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា រូបលោក​បាន​ប្រទះ​ឃើញ​គោយន្ត​ដឹក​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​មិន​ឃើញ​មាន​សមត្ថកិច្ច​ខាង​ណា​ចុះ​បង្ក្រាប​នោះ​ទេ។ ក្រុម​សមត្ថកិច្ច​ទាំងនោះ​បាន​គំរាម​រូបលោក​មិន​ឲ្យ​ថតរូប​គោយន្ត​ដឹក​ឈើ​ចេញពី​តំបន់​ព្រៃឡង់​នោះ បើ​នៅតែ​បន្ត​ថត​រូប​ទៀត ពួកគេ​នឹង​ប្ដឹង។ លោក​បន្ថែម​ទៀត​ថា ពួក​ឈ្មួញ​ឈើ​ទាំងនោះ​អះអាង​ថា គ្មាន​នរណា​អាច​ប៉ះពាល់​ពួកគេ​បាន​នោះ​ទេ ដោយ​ពួកគេ​បាន​បង់​ប្រាក់​ជា​ប្រចាំ​ខែ​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​ទាំងនោះ​អស់​ហើយ។ ប្រជាពលរដ្ឋ​ភូមិ​អូរពកសាមគ្គី...

លោក ហ៊ុន សែន ថា​បើ​ចង់​ឱ្យ​កម្ពុជា​មាន​សុខ​សន្តិភាព​គឺ​ត្រូវ​បោះឆ្នោត​ឱ្យ​បក្ស​របស់​លោក

លោក ហ៊ុន សែន គំរាម​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជម្រើស​តែ​មួយ​គត់ បើ​ពិត​ជា​ចង់​ឲ្យ​ប្រទេស​កម្ពុជា​អាច​ធានា​នូវ​សន្តិភាព និង​អាច​រក្សា​នូវ​សន្តិភាព​បាន​យូរអង្វែង គឺ​មាន​តែ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ តើ​បុគ្គល​បក្សពួក​ណា​បង្ក​សង្គ្រាម? លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​គ្រប់គ្រង​អំណាច​ដូច​សព្វថ្ងៃ​នេះ នោះ​គណបក្ស​នឹង​អាច​រក​សន្តិភាព​ជូន​ប្រទេស​ជាតិ​បាន ដែល​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាព​សុខសាន្ត​ពេញលេញ​ទាំងអស់​គ្នា។ មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ចូលចិត្ត​គំរាម​បំផ្ទុះ​សង្គ្រាម​លើ​ពលរដ្ឋ​ខ្លួនឯង លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​មិន​ទៅ​ណា​ចោល​ប្រជាពលរដ្ឋ​ជាដាច់ខាត ហើយ​លោក​នឹង​បន្ត​ថែរក្សា​ការពារ​សន្តិភាព​ដែល​រក​បាន​ដ៏​លំបាក​នេះ​ជូន​ប្រជាពលរដ្ឋ​បន្ត​ទៀត។...

Latest news