28 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5790 POSTS
0 COMMENTS

IDEA TALK៖ តើ​ស្ថានការណ៍​បច្ចុប្បន្ន​ឆ្លុះបញ្ចាំង​បែប​ណា​ទៅ​នឹង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ស្ថានការណ៍​បច្ចុប្បន្ន​ឆ្លុះបញ្ចាំង​បែប​ណា​ទៅ​នឹង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស?»។

លោក ស ខេង ជំរុញ​ឱ្យ​សមត្ថកិច្ច​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ល្បែងស៊ីសង​និង​សម្អាត​ប្រាក់

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជំរុញ​ឱ្យ​សមត្ថកិច្ច​ក្រោម​ឱវាទ ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ល្បែងស៊ីសង​ខុស​ច្បាប់ និង​បទល្មើស​សម្អាត​ប្រាក់​ដែល​ជា​បទឧក្រិដ្ឋ​អន្តរជាតិ ដើម្បី​កុំ​ឱ្យ​បញ្ហា​នេះ​កាន់តែ​ធ្ងន់ធ្ងរ និង​មិន​អាច​គ្រប់គ្រង​បាន​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន។ អនុប្រធាន​បក្ស​កាន់​អំណាច និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​អគារ​ហ្វឹកហាត់​អាវុធ​ខ្លី​នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល នៅ​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២២ ថា អំពើ​ជួញដូរ​មនុស្ស ល្បែងស៊ីសង​ខុស​ច្បាប់ និង​ការ​សម្អាត​ប្រាក់ ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​ឱ្យ​បាន​សកម្ម​ជាទីបំផុត​ពី​គ្រប់​ភាគី​ទាំងអស់ ក្នុង​នោះ​ក៏​មាន​មន្ត្រី​នគរបាល​ជាតិ​ដែរ ដើម្បី​កុំ​ឱ្យ​បញ្ហា​នេះ​កាន់តែ​ធ្ងន់ធ្ងរ និង​មិន​អាច​គ្រប់គ្រង​បាន​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន។ ការ​អះអាង​នេះ...

តុលាការ​បិទ​បញ្ចប់​ការ​សាកសួរ​លើ​អង្គហេតុ​ទាំងអស់​ក្នុង​សំណុំរឿង​លោក កឹម សុខា បន្ទាប់ពី​អូស​បន្លាយ​ជាង​៥​ឆ្នាំ

សាលាដំបូង​រាជធានី​ភ្នំពេញ បិទ​បញ្ចប់​ការ​សាកសួរ​ដេញដោល​លើ​អង្គហេតុ​ទាំងអស់​ក្នុង​សំណុំរឿង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បន្ទាប់ពី​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ៥​ឆ្នាំ​នៅ​ក្នុង​សវនាការ​លើក​ទី​៦៣ ថ្ងៃ​ពុធ សប្តាហ៍​នេះ។ សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង លោក ចាន់ ចេន បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​សវនាការ​ពេញ​មួយ​ព្រឹក​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២២ ថា លោក​មិន​ពេញចិត្ត​ដែល​តុលាការ​ប្រើ​ពេល​យូរ​រហូត​ដល់​ជាង ២​ខែ ដើម្បី​ឱ្យ​មេធាវី​ទាំង​សងខាង​ធ្វើ​សេចក្តី​សន្និដ្ឋាន​ការពារ​ខ្លួន​ចុងក្រោយ​លើ​សំណុំរឿង​នេះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​លោក កឹម សុខា ជា​កូនក្ដី​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ។ លោក​បន្ត​ថា...

តុលាការ​ផ្ដន្ទាទោស​លោក សម រង្ស៊ី ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​និង​ដក​សិទ្ធិ​ធ្វើ​នយោបាយ

សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​លោក សម រង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ព្រម​ទាំង​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ជា​ស្ថាពរ ដោយ​ចោទប្រកាន់​ពី​បទ «ប្រគល់​ឲ្យ​រដ្ឋ​បរទេស» ពាក់ព័ន្ធ​នឹង​លោក​ចុះ​កិច្ចព្រមព្រៀង​កាត់​ទឹកដី​កម្ពុជា​ចំនួន ៤​ខេត្ត​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា។ លោក យុង ផានិត មេធាវី​ការពារ​ក្ដី​ឲ្យ​លោក សម រង្ស៊ី ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន នៅ​ថ្ងៃ​ពុធ ទី​១៩ តុលា នេះ...

IDEA TALK៖ ចក្ខុវិស័យ​នៃ​ប្រទេស​សេរី​ក្នុង​ដំណើរការ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២២ ស្តីអំពី៖ «ចក្ខុវិស័យ​នៃ​ប្រទេស​សេរី​ក្នុង​ដំណើរការ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស»។

មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​ទាមទារ​អំណាច​ក្រោយ​បោះឆ្នោត​គឺ​ជា​ទម្រង់​សន្ទនា​នយោបាយ​ដោយ​សន្តិវិធី

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ការ​ទាមទារ​ឱ្យ​មាន​ការ​បែងចែក​អំណាច​នៅ​ក្រោយ​ការ​បោះឆ្នោត គឺជា​ទម្រង់​នៃ​ការ​សន្ទនា​នយោបាយ​ដោយ​សន្តិវិធី​រវាង​អ្នក​នយោបាយ និង​អ្នក​នយោបាយ ដើម្បី​បញ្ចៀស​នូវ​ជម្លោះ​ផ្ទៃក្នុង​ជាតិ ពុំ​មែន​ជា​សកម្មភាព​នៃ​ការ​ផ្តួល​រំលំ​ដើម្បី​ដណ្តើម​អំណាច​តាមរយៈ​ទម្រង់​រដ្ឋប្រហារ​ឡើយ។ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​អង្គារ ទី​១៧ តុលា នេះ ទំនង​សំដៅ​ដល់​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៣ ថា ទិសដៅ និង​គោលបំណង​របស់​គណបក្ស​នយោបាយ​សំខាន់​បំផុត​នោះ គឺ​ការ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត ដើម្បី​ផ្លាស់ប្ដូរ​ការ​ដឹកនាំ​ដោយ​អហិង្សា ឬ​អាច​ចាត់ទុក​ថា​ជា​ការ​ដណ្តើម​អំណាច​តាមរយៈ​សន្លឹកឆ្នោត​ដែល​ពលរដ្ឋ​ប្រើប្រាស់​ឆន្ទៈ និង​សិទ្ធិ​សេរីភាព​របស់​ពួកគាត់ ក្នុង​ការ​ជ្រើសរើស​តំណាង​របស់​ខ្លួន​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​ជាតិ​ទាំងមូល។ លោក មុត...

រុស្ស៊ី​បាញ់​មីស៊ីល​កម្ទេច​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​របស់​អ៊ុយក្រែន

ក្នុង​មួយ​សប្ដាហ៍​មក​នេះ មហាអំណាច​រុស្ស៊ី​បាន​បើក​ប្រតិបត្តិ​ថ្មី​មួយ​ទៀត ដោយ​បាញ់​មីស៊ីល និង​ការ​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូន (Drones) ទៅ​លើ​ទីក្រុង​ជាច្រើន​របស់​អ៊ុយក្រែន។ នៅ​ថ្ងៃ​អង្គារ ទី​១៨ តុលា នេះ បណ្ដាញ​ផ្សាយ​ព័ត៌មាន Newsweek បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា កងទ័ព​រុស្ស៊ី​បាន​បន្ត​បាញ់​ស្រោច​ពី​លើ​យន្តហោះ​ចម្បាំង និង​យន្តហោះ Drones ដោយ​បាញ់​កម្ទេច​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​របស់​អ៊ុយក្រែន ដែល​មើល​ទៅ​រុស្ស៊ី​ដោះដូរ​យុទ្ធសាស្ត្រ​នៅ​ក្នុង​សង្គ្រាម​ដែល​ឈាន​ដល់​ជិត ២៤០​ថ្ងៃ​មក​នេះ។ អ្នក​សង្កេតការណ៍​គិត​ថា រុស្ស៊ី​មាន​ផែនការ​ចង់​បំផ្លាញ​ប្រព័ន្ធ​ផ្ដល់​កំដៅ​របស់​ប្រទេស​អ៊ុយក្រែន ដែល​ធ្វើ​ឲ្យ​អ៊ុយក្រែន​ជួប​ផលវិបាក​ដោយសារ​តែ​រដូវរងា​ចូល​មក​ដល់​នេះ គឺ​ចាំបាច់​ត្រូវការ​ថាមពល និង​អគ្គិសនី​កំដៅ។ អភិបាល​ក្រុង Zhytomyr...

កម្ពុជា-វៀតណាម​ប្ដេជ្ញា​ជំរុញ​ការ​សហការ​រវាង​ខេត្ត​ជាប់​ព្រំដែន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត

មន្ត្រី​ជាន់ខ្ពស់​នៃ​ប្រទេស​វៀតណាម និង​កម្ពុជា ប្ដេជ្ញា​ជំរុញ​ឲ្យ​ស្ថាប័ន​រដ្ឋ គណបក្ស​នយោបាយ និង​អង្គការ​មហាជន បន្ត​សហការ​គ្នា​ឱ្យ​កាន់តែ​ល្អ​បន្ថែម​ទៀត ដើម្បី​ផលប្រយោជន៍​នៃ​សន្តិភាព មិត្តភាព និង​ការ​អភិវឌ្ឍ​នៃ​ប្រទេស​ទាំង​ពីរ​ទៅ​ថ្ងៃ​មុខ។ ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា ក្រោយ​ជំនួប​រវាង​សមាជិក​ការិយាល័យ​នយោបាយ​ប្រចាំការ​គណៈ​លេខា​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក វ៉ូ វ៉ាន់ធឿង និង​អគ្គលេខាធិការ​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ ឈុំ កាលពី​ថ្ងៃទី​១៧ តុលា នេះ...

IDEA TALK៖ តើ​សង្គ្រាម​នុយក្លេអ៊ែរ​អាច​ផ្ទុះ​ចេញពី​រុស្ស៊ី ឬ​ចេញ​ពី​ចិន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​សង្គ្រាម​នុយក្លេអ៊ែរ​អាច​ផ្ទុះ​ចេញពី​រុស្ស៊ី ឬ​ចេញ​ពី​ចិន?»។

ពលរដ្ឋ​រិះគន់​ក្រសួង​អប់រំ​ចេញ​ញត្តិ​ថ្កោល​រឿង​លោក សម រង្ស៊ី តាម​សម្ដី​លោក ហ៊ុន សែន

សាធារណជន​រិះគន់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ចេញ​ញត្តិ​ប្រឆាំង និង​ថ្កោលទោស​រឿង​លោក សម រង្ស៊ី ក្រោយពី​មាន​ការ​ថ្លែង​របស់​លោក ហ៊ុន សែន ខណៈ​កន្លងមក ក្រសួង​មួយ​នេះ​បាន​ហាមឃាត់​មិន​ឲ្យ​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​និយាយ​រឿង​នយោបាយ។ កាលពី​ថ្ងៃទី​១៧ ខែ​តុលា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​ញត្តិ​ថ្កោលទោស​លោក សម រង្ស៊ី ភ្លាមៗ​ក្រោយ​ពេល​លោក ហ៊ុន សែន គំរាម​បង្ក្រាប​រាល់​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល...

Latest news