30 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5783 POSTS
0 COMMENTS

មេដឹកនាំ​ចិន​និង​តៃវ៉ាន់​គំរាម​ដាក់​គ្នា​នៅ​ចំពោះ​មុខ​ព្រឹត្តិការណ៍​ចិន​បើក​មហាសន្និបាត​បក្ស

បក្ស​កុម្មុយនីស្ត​ចិន បាន​បើក​មហាសន្និបាត​លើក​ទី​២០ រយៈពេល ៧​ថ្ងៃ ដោយ​ចាប់ផ្តើម​កាលពី​ថ្ងៃ​អាទិត្យ ទី​១៦ ដល់​ថ្ងៃទី​២២ ខែ​តុលា។ ថ្លែង​នា​ឱកាស​បើក​មហាសន្និបាត​ជា​ផ្លូវការ ប្រធានាធិបតី ស៊ី ជីនពីង បាន​លើកឡើង​នូវ​កិច្ចការ​បន្ទាន់​ជាច្រើន ប៉ុន្តែ​ករណី​តៃវ៉ាន់ គឺជា​របៀបវារៈ​ពិសេស​ជាងគេ។ មហាសន្និបាត​គណបក្ស​កុម្មុយនីស្ត​ចិន​នៅ​ឆ្នាំ​នេះ មាន​សមាជិក​ប្រតិភូ​ប្រមាណ​ជិត ២៣០០​នាក់​មកពី​គ្រប់​ខេត្ត​នៃ​ប្រទេស​ចិន។ អ្នក​តំណាង​ខេត្ត​នីមួយៗ​ស្លៀកពាក់​ឯកសណ្ឋាន​តំណាង​ខេត្ត​របស់​ពួកគេ ប៉ុន្តែ​ជាទូទៅ ពួកគេ​ភាគច្រើន​ស្លៀកពាក់​បែប​ប្រពៃណី​ចិន។ អ្នក​ចូលរួម​សុទ្ធតែ​ពាក់​ម៉ាស់ បិទ​មុខ លើកលែងតែ​ថ្នាក់​ដឹកនាំ​កំពូលៗ​ប៉ុណ្ណោះ​ដែល​គេ​ឃើញ​មាន​អតីត​ប្រធានាធិបតី ហូ...

IDEA TALK៖ ហេតុ​អ្វី​កម្ពុជា​សម្បូរ​កន្លែង​លេង​ល្បែង ជាង​កន្លែង​កែច្នៃ​ផលិតផល​ក្នុង​ស្រុក?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២២ ស្តីអំពី៖ «ហេតុ​អ្វី​កម្ពុជា​សម្បូរ​កន្លែង​លេង​ល្បែង ជាង​កន្លែង​កែច្នៃ​ផលិតផល​ក្នុង​ស្រុក?»។

បទវិភាគ៖ តើ​ពលរដ្ឋ​ត្រូវ​មាន​កាតព្វកិច្ច​បែប​ណា​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ជាតិ?

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែង​ច្បាស់​អំពី​សិទ្ធិ​សេរីភាព សមភាព និង​កាតព្វកិច្ច​របស់​ពលរដ្ឋ​ខ្មែរ។ កាតព្វកិច្ច​របស់​ពលរដ្ឋ មិនមែន​រង់ចាំ​ធ្វើ​តាម​បញ្ជា​រដ្ឋអំណាច​គ្រប់​ពេល​នោះ​ទេ។ ពលរដ្ឋ​ដែល​មាន​សិទ្ធិ​សេរីភាព ក៏​មិន​ត្រូវ​បំពេញ​កាតព្វកិច្ច​ដែល​រដ្ឋអំណាច​បង្គាប់​ឲ្យ​ធ្វើ​ទាំង​ខុស​ច្បាប់​នោះ​ទេ។ ម្យ៉ាង​ទៀត ពលរដ្ឋ​មាន​កាតព្វកិច្ច​ទាមទារ​ឲ្យ​រដ្ឋអំណាច​បម្រើ​ប្រយោជន៍​រួម​គ្រប់​ពេល គ្រា​ណា​រដ្ឋអំណាច​មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​បម្រើ​ពលរដ្ឋ​នោះ។ តទៅ​នេះ​ជា​អត្ថបទ​របស់​បណ្ឌិត ហ្គាហ្វា ពាងម៉េត អតីត​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ​អាមេរិកាំង ហ្គាម ចេញ​ផ្សាយ​សម្រាប់​ខែ​តុលា ឆ្នាំ​២០២២ ដែល​ពណ៌នា​ថា មនុស្ស​ចង់​បាន​អ្វី មនុស្ស​ជា​អ្នក​គិត អ្នក​ធ្វើ​ទាំងអស់។ អាយុជីវិត​ប្រទេស​កម្ពុជា​សព្វថ្ងៃ​ស្ថិត​នៅ​លើ​លទ្ធផល​នៃ​ការ​តតាំង​រវាង​អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​ដែល​ស្រេកឃ្លាន​សេរីភាព យុត្តិធម៌ និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស និង​ជន​អត្តាធិបតី​ដែល​បាន​ពត់​បត់បែន​ចិត្ត គំនិត...

យោធា​ណាតូ​ព្រមាន​រុស្ស៊ី​ថា​បើ​ផ្ដើម​សង្គ្រាម​នុយក្លេអ៊ែរ​គឺ​ដើរ​ជាន់​បន្ទាត់​ក្រហម​របស់​ណាតូ​ហើយ

នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ណាតូ (NATO) រយៈពេល ២​ថ្ងៃ​នៅ​ក្នុង​សប្ដាហ៍​នេះ​នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក អគ្គលេខាធិការ​អង្គការ​ណាតូ លោក Jens Stoltenberg បាន​ព្រមាន​រុស្ស៊ី​ថា បើ​ក្រុង​មូស្គូ ផ្ដើម​សង្គ្រាម​នុយក្លេអ៊ែរ គឺជា​ការ​ដើរ​ជាន់​បន្ទាត់​ក្រហម​របស់​ណាតូ​ហើយ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Business Standard នៅ​ថ្ងៃ​សុក្រ ទី​១៤ តុលា នេះ។ ការ​ព្រមាន​របស់​មេដឹកនាំ​អង្គការ​យោធា​ណាតូ បាន​ធ្វើឡើង​នៅ​មុន​កងទ័ព​ណាតូ​ធ្វើ​សមយុទ្ធ​ទ័ព​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅ​សប្ដាហ៍​ក្រោយ​នេះ។ សមយុទ្ធ​របស់​ទ័ព​នុយក្លេអ៊ែរ​ណាតូ​ដែល​ដាក់​រហស្សនាម​ថា Steadfast Noon មាន​យន្តហោះ​ចម្បាំង​មកពី...

កម្ពុជា​អំពាវនាវ​ឱ្យ UN កុំ​ធ្វើ​នយោបាយ​យូបនីយកម្ម​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ ក្នុង​ក្រុង​ហ្សឺណែវ អំពាវនាវ​ឱ្យ​ការិយាល័យ​ឧត្ដមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស គួរ​តែ​អនុវត្ត​ការងារ​របស់​ខ្លួន​ឱ្យ​ស្រប​តាម​គោលការណ៍​សកល អព្យាក្រឹត្យ តម្លាភាព ដោយ​កុំ​ធ្វើ​នយោបាយ​យូបនីយកម្ម​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ក្នុង​ក្រុង​ហ្សឺណែវ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ព័ត៌មាន​កាលពី​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០២២ ស្ដីពី​សមិទ្ធផល​របស់​កម្ពុជា​លើ​កិច្ចការ​សិទ្ធិមនុស្ស ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ​ថា ការិយាល័យ​ឧត្ដមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​គួរ​តែ​អនុវត្ត​ការងារ​របស់​ខ្លួ​ន​ឱ្យ​ស្រប​តាម​គោលការណ៍​សកល អព្យាក្រឹត្យ តម្លាភាព សត្យានុម័ត និង​មិន​ជ្រើសរើស​តែ​មួយ​ជ្រុង​ពី​ការ​អនុវត្ត​របស់​កម្ពុជា ដើម្បី​ធ្វើ​ជា​របាយការណ៍​ក្នុង​ការ​វាយតម្លៃ​របស់​ខ្លួន។ ប្រភព​ដដែល​លើកឡើង​ថា ការ​បំពេញ​ការងារ​របស់​ការិយាល័យ​ឧត្ដមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ត្រូវតែ​ចាត់ទុក​សិទ្ធិមនុស្ស​ទាំងអស់ រួម​មាន​សិទ្ធិ​ពលរដ្ឋ វប្បធម៌ សេដ្ឋកិច្ច នយោបាយ...

កូដករ​ណាហ្គា​ធ្វើ​ពិធី​កាន់ទុក្ខ​ឱ្យ​ក្រសួង​ស្ថាប័ន​៦​ដែល​អសមត្ថភាព​ដោះស្រាយ​វិវាទ​ការងារ

ក្រុម​កូដករ​ណាហ្គា​វើលដ៍ ធ្វើ​ពិធី​កាន់ទុក្ខ​ក្រសួង-ស្ថាប័ន​ចំនួន​៦ ដែល​ពួកគេ​អះអាង​ថា អសមត្ថភាព និង​គ្មាន​ឆន្ទៈ​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​លើ​វិវាទ​ការងារ​ដល់​ពួកគេ។ ក្រសួង-ស្ថាប័ន​ទាំង​៦ ដែល​ក្រុម​កូដករ​ណាហ្គា​វើលដ៍​ធ្វើ​ពិធី​កាន់ទុក្ខ​នា​ថ្ងៃ​សុក្រ​នេះ មាន​ក្រសួង​មហាផ្ទៃ ក្រសួង​ការងារ ក្រសួង​កិច្ចការ​នារី ក្រសួង​យុត្តិធម៌ សាលា​រាជធានី​ភ្នំពេញ និង​រដ្ឋសភា។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុម​កូដករ​ណាហ្គា​ជិត ១០០​នាក់​បាន​នាំគ្នា​ធ្វើ​ពិធី​បែប​សាសនា ដោយ​ដង្ហែ​ស៊ុម​ឈ្មោះ​ក្រសួង​ស្ថាប័ន​ទាំង​៦ ដោយ​ភ្ជាប់​ជាមួយ​ភ្លេង​ហែ​សព​អម​ជាមួយ​នឹង​បដា​ទាមទារ​ដំណោះស្រាយ។ ការ​ធ្វើ​ពិធី​កាន់ទុក្ខ​ដោយ​ដង្ហែ​ស៊ុម​ឈ្មោះ​ក្រសួង និង​ស្ថាប័ន​នេះ ចាប់ផ្ដើម​ចេញពី​ខាងមុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទី​២ ទៅ​កាន់​ណាហ្គា​វើលដ៍​ទី​១ នៅ​ជិត​កោះពេជ្រ។ អ្នកនាង ចាន់ ស្រីរ័ត្ន បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ពួកគាត់​ជា​កូដករ​មាន​ការ​សោកស្ដាយ​ខ្លាំង​ណាស់​ដែល​ក្រសួង និង​ស្ថាប័ន​ទាំង...

ទូត​អូស្ត្រាលី​លើក​បញ្ហា​អសន្តិសុខ​សង្គម​និង​បញ្ហា​នយោបាយ​ក្នុង​ជំនួប​ជាមួយ​លោក ស ខេង

មន្ត្រី​ការទូត​ជាន់ខ្ពស់​របស់​អូស្ត្រាលី ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន ដូចជា​ករណី​ជួញដូរ​មនុស្ស ការ​លាង​លុយ​កខ្វក់ ការ​រំលោភ​សិទ្ធិ​កម្មករ​និយោជិត​ណាហ្គា​វើលដ៍ និង​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផង​ដែរ។ ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោក Pablo Kang បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ធ្វីតទ័រ (Twitter) របស់​លោក​កាលពី​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០២២ ថា លោក​បាន​លើក​ឡើង​នូវ​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​ជំនួប​របស់​លោក​ជាមួយ​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី អំពី​បញ្ហា​ជួញដូរ​មនុស្ស...

រដ្ឋសភា​ឯក​បក្ស​បោះឆ្នោត​គាំទ្រ​ជា​ឯកច្ឆន្ទ​ឱ្យ​លោក ឌិត ទីណា ធ្វើ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម

រដ្ឋសភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះឆ្នោត​គាំទ្រ​ជា​ឯកច្ឆន្ទ​ក្រោម​សំឡេង ១១១​លើ​១១១​សំឡេង ឲ្យ​លោក ឌិត ទីណា កូនប្រុស​បង្កើត​របស់​លោក ឌិត មុន្ទី ប្រធាន​តុលាការ​កំពូល​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ រដ្ឋសភា​ឯក​បក្ស​របស់​បក្ស​កាន់​អំណាច បាន​បើក​កិច្ចប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០២២ នេះ ដែល​សមាជិក​រដ្ឋសភា​សរុប ១១១​រូប ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ផង​ដែរ បាន​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​បេក្ខភាព​លោក ឌិត...

ព្រះមហាក្សត្រ​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​នៃ​ជនរងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​លិច​ទូកដ

ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ហ៊ុន សែន បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​នៃ​ជនរងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​លិច​ទូក​នៅ​ភូមិ​កោះចំរើន ឃុំ​កំពង់ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល ក្រោយ​ពេល​សមត្ថកិច្ច​រក​ឃើញ​កុមារ​ចំនួន ១០​នាក់​បាន​ស្លាប់​ក្នុង​ចំណោម​ជនរងគ្រោះ​ចំនួន ១៤​នាក់ ខណៈ​ម្នាក់​ទៀត​បាន​បាត់​ខ្លួន ហើយ​កម្លាំង​ចម្រុះ​កំពុង​បន្ត​រុករក។ ឧបទ្ទវហេតុ​លិច​ទូកដ​ចម្លង​នេះ បាន​កើតឡើង​នៅ​ម៉ោង​ជិត ៧​យប់ ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០២២ បណ្តាល​ឲ្យ​សិស្ស​សាលា​ចំនួន ១៥​នាក់ ដោយ​មាន​អាយុ​ចន្លោះ​ពី ១២ ទៅ ១៤​ឆ្នាំ​បាត់​ខ្លួន។ យោង​តាម​ហ្វេសប៊ុក...

IDEA TALK៖ យុត្តិធម៌ និង​ការពិត​នៃ​សង្គម​ខ្មែរ​បច្ចុប្បន្ន

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០២២ ស្តីអំពី៖ «យុត្តិធម៌ និង​ការពិត​នៃ​សង្គម​ខ្មែរ​បច្ចុប្បន្ន»។

Latest news