31.8 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5814 POSTS
0 COMMENTS

សមត្ថកិច្ច​កំពុង​ស្វែងរក​ជនជាតិ​ចិន​៨​នាក់​ទៀត​ដែល​បាត់​ខ្លួន​ខណៈ​៣​នាក់​ស្លាប់​ក្រោយ​លិច​ទូក

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ កំពុង​ស្វែងរក​ជនជាតិ​ចិន​ចំនួន ៨​នាក់​ទៀត​ដែល​បាន​បាត់​ខ្លួន​ដោយសារ​លិច​ទូក​កាលពី​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២ ខណៈ​ជនជាតិ ៣​នាក់​បាន​ស្លាប់​ក្នុង​ចំណោម ៤១​នាក់។ ករណី​លិច​ទូក​ចំនួន ០១​គ្រឿង​កាលពី​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២ ស្ថិត​នៅ​ចន្លោះ​ពយ​សារឿង និង​កោះតាង ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ដែល​មាន​ផ្ទុក​មនុស្ស​ចំនួន ៤១​នាក់។ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​នា​ថ្ងៃ​សៅរ៍ ទី​២៤ កញ្ញា ថា គិត​ត្រឹម​ថ្ងៃទី​២៤...

ជនជាតិ​វៀតណាម​ជាង​២០០​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា​ដោយសារ​គ្មាន​លិខិត​ឆ្លងដែន

ជនជាតិ​វៀតណាម ជាង ២០០​នាក់ និង​ចិន ២​នាក់ ត្រូវ​បាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បណ្ដេញ​ចេញពី​កម្ពុជា ក្រោយពី​រក​ឃើញ​ថា ពួកគេ​លួច​ស្នាក់នៅ​ប្រទេស​កម្ពុជា​ដោយ​គ្មាន​លិខិត​ឆ្លងដែន។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម​ទាំង ២២៨​នាក់ ក្នុង​នោះ​មាន​ស្រី ៥០​នាក់ និង​ជនជាតិ​ចិន ២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បណ្ដេញ​ចេញពី​កម្ពុជា​កាលពី​ថ្ងៃទី​២៣ ខែ​កញ្ញា។ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បញ្ជាក់​ថា ជនជាតិ​វៀតណាម និង​ចិន​ទាំង ២៣០​នាក់​ដែល​សមត្ថកិច្ច​បាន​បណ្ដេញ​ចេញ ក្រោយពី​សមត្ថកិច្ច​ធ្វើការ​ឃាត់​ខ្លួន​ពាក់ព័ន្ធ​បទល្មើស​លួច​ស្នាក់នៅ​ខុស​ច្បាប់...

លោក ហ៊ុន សែន ថា​គោលការណ៍​បែងចែក​អំណាច​កំពូល​ទាំង​បី​បាន​ចែង​យ៉ាង​ច្បាស់​ក្នុង​រដ្ឋធម្មនុញ្ញ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​ចែង​យ៉ាង​ច្បាស់​អំពី​គោលការណ៍​នៃ​ការ​បែងចែក​អំណាច​កំពូល​ទាំង​បី​ដាច់ដោយឡែក​ពី​គ្នា គឺ​អំណាច​នីតិប្រតិបត្តិ មាន​រដ្ឋាភិបាល អំណាច​នីតិប្បញ្ញត្តិ មាន​រដ្ឋសភា និង​អំណាច​តុលាការ​ផង​ដែរ ហើយ​រដ្ឋធម្មនុញ្ញ​ក៏​ត្រូវ​បាន​ចាត់ទុក​ជា​ច្បាប់​កំពូល​របស់​កម្ពុជា​យ៉ាង​រឹងមាំ​ថែម​ទៀត។ មេដឹកនាំ​ប្រើ​អំណាច​រំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​របស់​ខ្លួន​រូប​នេះ បាន​អះអាង​ក្នុង​ខួប​លើក​ទី​២៩​ឆ្នាំ​ដែល​កម្ពុជា​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​ជា​ផ្លូវការ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថា ច្បាប់ និង​សេចក្តី​សម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ ត្រូវតែ​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ជាដាច់ខាត ក្នុង​នោះ រដ្ឋធម្មនុញ្ញ​ក៏​បាន​អនុម័ត​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​គោលការណ៍​នីតិរដ្ឋ​ផង​ដែរ។ លោក​បន្ថែម​ថា កម្ពុជា​បាន​ប្ដេជ្ញា​គោរព​ដាច់ខាត​នូវ​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដោយ​ឥត​ងាករេ។ លោក ហ៊ុន សែន...

សមត្ថកិច្ច​ចាប់​ខ្លួន​ជនបរទេស​ជិត​៥០០​នាក់​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​មនុស្ស​និង​សញ្ចរកម្ម​នៅ​កម្ពុជា

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ចាប់​ខ្លួន​ជនបរទេស​ជិត ៥០០​នាក់​ដែល​មាន ១០​សញ្ជាតិ​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​មនុស្ស និង​សញ្ចរកម្ម​នៅ​កម្ពុជា រួម​មាន​ជនជាតិ​ចិន ជនជាតិ​ចិន​តៃវ៉ាន់ ជនជាតិ​វៀតណាម ជនជាតិ​ម៉ាឡេស៊ី ជនជាតិ​ឥណ្ឌូនេស៊ី ជនជាតិ​ឥណ្ឌា ជនជាតិ​ថៃ ជនជាតិ​បង់ក្លាដេស ជនជាតិ​ភូមា និង​ជនជាតិ​រុស្ស៊ី ផង​ដែរ ក្នុង​នោះ​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ៥​នាក់​ទៅ​តុលាការ ដើម្បី​បន្ត​ស៊ើបអង្កេត​បទល្មើស​សម្អាត​ប្រាក់​ថែម​ទៀត។ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ...

អ្នកវិភាគ​ថា​លោក ហ៊ុន សែន ទៅ​ហាត់​រៀន​របៀប​រស់​ក្រោម​ទណ្ឌកម្ម​អាមេរិក​នៅ​គុយបា

មេដឹកនាំ​កម្ពុជា​ដែល​សល់​ពី​របប​ប្រល័យ​ពូជសាសន៍ លោក ហ៊ុន សែន ប្ដេជ្ញា​រក្សា​បន្ត​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល​គុយបា ទោះបី​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​នេះ​ត្រូវ​បាន​មហាអំណាច​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​នា​ពេល​កន្លងមក​យ៉ាង​ណា​ក៏ដោយ។ មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ល្បី​រន្ទឺ​ខាង​រំលោភ​សិទ្ធិមនុស្ស និង​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​លោក​រូប​នេះ បាន​លើកឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​សភា​នៃ​ប្រទេស​គុយបា លោក Esteban Lazo Hernandez កាលពី​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ ដោយ​បាន​សរសើរ​រដ្ឋាភិបាល​គុយបា ដែល​បន្ត​ប្រឆាំង​នូវ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហរដ្ឋ​អាមេរិក ដែល​គុយបា​ចាត់ទុក​ថា​ជា​ទង្វើ​អយុត្តិធម៌​សម្រាប់​ខ្លួន​នោះ។ បុរស​ខ្លាំង លោក ហ៊ុន សែន អះអាង​ថា រយៈពេល...

IDEA TALK៖ តើ​ការ​ជួញដូរ​មនុស្ស​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​ជាតិ​បែប​ណា​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ការ​ជួញដូរ​មនុស្ស​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​ជាតិ​បែប​ណា​ខ្លះ?»។

IDEA TALK៖ តើ​សាលាក្ដី​ខ្មែរក្រហម​បាន​បន្សល់​កេរដំណែល​អ្វី​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​សាលាក្ដី​ខ្មែរក្រហម​បាន​បន្សល់​កេរដំណែល​អ្វី​ខ្លះ?»។

បទវិភាគ៖ តើ​ពលរដ្ឋ​ត្រូវ​ចូលរួម​តស៊ូ​បែប​ណា ដើម្បី​ទទួល​បាន​នីតិរដ្ឋ​ពិតប្រាកដ?

បណ្ឌិត ហ្គាហ្វា ពាងម៉េត ជា​អតីត​វីរជន​មួយ​រូប​បាន​លះបង់​គ្រួសារ​ទៅ​ចូលរួម​ចំណែក​តស៊ូ​រំដោះ​ជាតិ​មាតុភូមិ​នា​ទសវត្ស​១៩៨០ ក្នុង​ចលនា​តស៊ូ​មិនមែន​កុម្មុយនីស្ត ក្នុង​ពេល​ក្រោយ​កងទ័ព​កុម្មុយនីស្ត​យៀកណាម វាយ​លុកលុយ​ទន្ទ្រាន​ឈ្លានពាន ត្រួតត្រា​កាន់កាប់​ប្រទេស​ជាតិ​នា​ដើម​ឆ្នាំ​១៩៧៩។ មុន​ចាកចេញ​ទៅ​បង្រៀន​និស្សិត​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង ឯ​កោះ​ហ្គាម (Guam) ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​ក៏​ធ្លាប់​បាន​រួម​ចំណែក​ផ្តល់​គំនិត​ដល់​មេដឹកនាំ​ចលនា​តស៊ូ​ដែល​ត្រៀម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ផង​ដែរ។ ស្ថិត​ក្នុង​វ័យ​ចូល​និវត្តន៍ លោក​បាន​សរសេរ​អត្ថបទ​ជាច្រើន​ចុះផ្សាយ​លើ​គេហទំព័រ​របស់​លោក​ផ្ទាល់ ដោយ​ចែករំលែក​គំនិត បទពិសោធន៍ ចំណេះដឹង​របស់​លោក​ជា​វិភាគទាន​ដល់​ការ​គិតគូរ​ដឹកនាំ​កែប្រែ​សង្គម​ជាតិ ដើម្បី​នាំ​មក​នូវ​អធិបតេយ្យ​ជាតិ ឯករាជភាព បូរណភាព​មាតុភូមិ វឌ្ឍនភាព និង​សុភមង្គល​ពិតប្រាកដ​ដល់​ខ្មែរ​គ្រប់​រូប​ស្មើៗ​គ្នា។ លោក​បាន​ផ្តើម​សរសេរ​អត្ថបទ​អប់រំ​ឡើងវិញ​នៅ​ខែ​សីហា កន្លងទៅ​នេះ...

ក្រុមហ៊ុន​ប្អូនប្រុស​អគ្គនាយករង CDC ទទួល​បាន​សិទ្ធិ​នាំ​ឈើ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​៥​ឆ្នាំ​បន្ត​ទៀត

ក្រុមហ៊ុន​ដែល​ល្បី​ឈ្មោះ​ខាង​ការ​នាំចេញ​ឈើ​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ឈ្មោះ អង្គរ ផ្លាយវូត របស់​លោក ជា ពៅ បាន​ធ្វើការ​ដឹកជញ្ជូន​ឈើ​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ចំនួន ៤​ដង​ក្នុង ១​ខែ ក្រោយពី​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល​រត់​ពន្ធ​ឈើ​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ចិន រយៈពេល ៥​ឆ្នាំ​បន្ត​ទៀត។ យោង​ទៅ​តាម​ឯកសារ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២១ ដែល​បាន​បែកធ្លាយ ឲ្យ​ដឹង​ថា ក្រសួង​មួយ​នេះ​បាន​ចេញ​លិខិត​ពន្យារ​សុពលភាព​ក្នុង​ការ​នាំចេញ​ឈើ​របស់​ក្រុមហ៊ុន អង្គរ ផ្លាយវូត តាមរយៈ​លិខិត​លេខ​១២២០...

លោក ហ៊ុន សែន៖ កម្ពុជា​រួច​ផុត​ពី​ការ​សម្លាប់​នៃ​របប ប៉ុល ពត ដោយសារ​វៀតណាម​ជួយ​ជ្រោមជ្រែង

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ទៅ​កាន់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ថា អស់​រយៈពេល ៤៣​ឆ្នាំ​ហើយ​ដែល​កម្ពុជា​បាន​រួច​ពី​ការ​ស្លាប់​នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត គឺ​ដោយសារ​មាន​ការ​ជួយ​ជ្រោមជ្រែង​យ៉ាង​ពេញ​ទំហឹង​ពី​កងទ័ព​នៃ​ប្រទេស​វៀតណាម។ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ជំនួប​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Antonio Guterres អំឡុង​ពេល​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា ភាព​ជោគជ័យ​នៃ​តុលាការ​ខ្មែរក្រហម​ដែល​ជា​កិច្ចសហការ​រវាង​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​នឹង​អង្គការ​សហប្រជាជាតិ​នៅ​ពេលនេះ គឺ​តុលាការ​កូនកាត់​មួយ​នេះ​បាន​ប្រកាស​សាលក្រម​ស្វែងរក​យុត្តិធម៌​ជូន​ពលរដ្ឋ​ដែល​ជា​អ្នក​រងគ្រោះ​ដោយ​របប​ប្រល័យ​ពូជសាសន៍​ហើយ​នៅ​ពេលនេះ។ បុរស​ខ្លាំង​ក្រាញ​អំណាច​រូប​នេះ បញ្ជាក់​ថា...

Latest news