31 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5719 POSTS
0 COMMENTS

កញ្ញា សេង ធារី ទាមទារ​ផ្លាស់ប្ដូរ​មក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​វិញ

សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី ទាមទារ​ផ្លាស់ប្ដូរ​ការ​ឃុំ​ខ្លួន​ពី​ខេត្ត​ព្រះវិហារ មក​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​ក្នុង​ទីក្រុង​ភ្នំពេញ​វិញ ពីព្រោះ​ការ​ឃុំ​ខ្លួន​បច្ចុប្បន្ន​នៅ​ឆ្ងាយ បង្ក​ផល​ពិបាក​សម្រាប់​អ្នក​ដែល​ចង់​ទៅ​សួរ​សុខទុក្ខ។ ប្រធាន​គណៈកម្មាធិការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​អំពើពុករលួយ អ្នកស្រី ម៉ម ស៊ីថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២២ ថា អ្នកស្រី​បាន​ចូល​ទៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ជួប​សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​កញ្ញា សេង ធារី។ អ្នកស្រី​បន្ត​ថា ស្មារតី​របស់​កញ្ញា សេង ធារី មិន​ស្រុត​ចុះ​នោះ​ឡើយ...

លោក ហ៊ុន សែន បដិសេធ​ជា​ថ្មី​ថា​មិន​បាន​កាត់​កោះត្រល់​និង​កម្ពុជា​ក្រោម​ឱ្យ​វៀតណាម​នោះ​ទេ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ថ្លែង​ការពារ​ខ្លួន​ថា លោក​មិន​បាន​កាត់​កោះត្រល់ និង​ទឹកដី​កម្ពុជា​ក្រោម​ប្រគល់​ឲ្យ​ប្រទេស​វៀតណាម​ឡើយ ដោយ​ថា​ទឹកដី​ដែល​បាត់បង់​នោះ បារាំង​ជា​អ្នក​កាត់​ឲ្យ​វៀតណាម។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជ័យលាភី​របស់​សាកលវិទ្យាល័យ​អាស៊ី-អឺរ៉ុប នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៣ សីហា នេះ លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​នឹង​ផ្ទុះ​សង្គ្រាម បើ​គណបក្ស​ប្រឆាំង​កាន់​អំណាច ឬ​ដឹកនាំ​ប្រទេស​នោះ។ លោក​បន្ត​ថា កត្តា​ដែល​នាំ​ឲ្យ​ផ្ទុះ​សង្គ្រាម​នោះ​បណ្ដាល​មកពី​គណបក្ស​ប្រឆាំង​រឹបអូស​ទ្រព្យសម្បត្តិ​របស់​អ្នក​មាន ទៅ​ចែក​ឲ្យ​អ្នកក្រ ហើយ​មួយ​ទៀត​ចង់​វាយ​ប្រទេស​វៀតណាម...

បទវិភាគ៖ ប្រទេស​បី​ឈាន​ទៅ​រក​ការ​បោះឆ្នោត និង​ភ្លើង​សង្គ្រាម​កើត​ទន្ទឹម​គ្នា​រហូត​ចុង​ឆ្នាំ​២០២៣

នៅ​ឆ្នាំ​២០២៣ ប្រទេស​ចំនួន​បី​នៅ​អាស៊ី​អាគ្នេយ៍​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ និង​តំណាងរាស្ត្រ គឺ​មាន​រាជាណាចក្រ​កម្ពុជា រាជាណាចក្រ​ថៃ និង​ប្រទេស​ភូមា។ ក្នុង​ចំណោម​ប្រទេស​ទាំង​បី​នេះ គឺ​មាន​តែ​ប្រទេស​ថៃ ទេ ដែល​មាន​កម្លាំង​នយោបាយ​ប្រឆាំង​នៅ​ក្នុង​រដ្ឋសភា។ រដ្ឋាភិបាល​របស់​រាជាណាចក្រ​នេះ​មិន​អាច​ជិះ​សេះ​លែង​ដៃ​បាន​ឡើយ។ សមាជិក​សភា​របស់​ប្រទេស​នេះ តំណាង​ឱ្យ​សំឡេង​របស់​ប្រជាជន​ដែល​ត្រូវការ​សិទ្ធិ​សេរីភាព ហើយ​ជា​កម្លាំង​ដ៏​មាន​ឥទ្ធិពល​ជួយ​ការពារ​យុត្តិធម៌​របស់​ប្រជាជន​នៅ​ក្នុង​រដ្ឋសភា។ មិន​តែប៉ុណ្ណោះ ជា​កម្លាំង​នយោបាយ​ជួយ​ការពារ​អត្ថប្រយោជន៍​ជាតិ​ទៀត​ផង។ ប្រជាជន និង​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ខណៈ​នេះ​កំពុង​គាប​សង្កត់​តាម​ផ្លូវ​ច្បាប់​ឱ្យ​ធ្វើ​សេចក្ដី​សម្រេច​ដ៏​គន្លឹះ​មួយ​អំពី​អនាគត ថា​តើ​លោក ប្រាយុទ្ធ ចាន់អូចា ដែល​បាន​តោង​អំណាច​ដោយ​សំឡេង​របស់​ព្រឹទ្ធសភា​លើក​បន្តុប​បាន​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ចេញពី​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០១៩ អាច​ចុះចេញ​ពី​តំណែង​នេះ​ឬ​ទេ នៅ​ពេល​បុរស​នេះ​បាន​កាន់​អំណាច​ឈាន​ចូល​ដល់​រយៈពេល ៨​ឆ្នាំ...

IDEA TALK៖ តើ​វៀតណាម​កំពុង​វាយលុក​កម្ពុជា​ក្នុង​ទម្រង់​ណា​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​វៀតណាម​កំពុង​វាយលុក​កម្ពុជា​ក្នុង​ទម្រង់​ណា​ខ្លះ?»។

IDEA TALK៖ ហេតុ​អ្វី​សហរដ្ឋ​អាមេរិក​ចង់​ឃើញ​ប្រទេស​ក្រីក្រ​មាន​ប្រជាធិបតេយ្យ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២២ ស្តីអំពី៖ «ហេតុ​អ្វី​សហរដ្ឋ​អាមេរិក​ចង់​ឃើញ​ប្រទេស​ក្រីក្រ​មាន​ប្រជាធិបតេយ្យ?»។

សកម្មជន​រិះគន់​ថា​ការ​ផ្តល់​តួនាទី​ដល់​ក្រុម​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​គ្មាន​តម្លៃ​សម្រាប់​ជាតិ​ឡើយ

សកម្មជន​នយោបាយ​ខ្លះ​និយាយ​ថា ការ​ផ្តល់​តួនាទី​ទៅ​ដល់​ក្រុម​អតីត​មន្ត្រី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដែល​បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច បង្ហាញ​ឱ្យ​ឃើញ​ថា ពួកគេ​មិនមែន​ចូល​ប្រឡូក​ក្នុង​ទីលាន​នយោបាយ​ដើម្បី​រក​ផលប្រយោជន៍​សម្រាប់​ជាតិ​នោះ​ទេ គឺ​ពួកគេ​កំពុង​ស្វែងរក​ផល​ប្រយោជន៍​ឱ្យ​ខ្លួនឯង​តែប៉ុណ្ណោះ។ លោក ហ៊ុន កុសល ដែល​ជា​សកម្មជន​បក្ស​ប្រឆាំង បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ សីហា នេះ​ថា ការ​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច គឺជា​រឿង​របស់​បុគ្គល​ផ្ទាល់ខ្លួន​របស់​ពួកគេ ដែល​នឹង​មិន​ប៉ះពាល់​អ្វី​ដល់​ស្មារតី​តស៊ូ និង​ភក្តី​ភាព​របស់​ប្រជាជន​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដើម្បី​ផ្លាស់ប្ដូរ​នោះ​ទេ។ ផ្ទុយទៅវិញ ទង្វើ​បែប​នេះ​គ្រាន់តែ​ជា​ការ​បង្ក​នូវ​ភាព​អាម៉ាស់​ដល់​ខ្លួនឯង​យ៉ាង​ធ្ងន់ធ្ងរ ក្រោយ​ការ​ថ្កោលទោស​ជុំ​ទិស​ពី​ពលរដ្ឋ​ប៉ុណ្ណោះ។ លោក ហ៊ុន កុសល...

ឧទ្ធរណ៍​តម្កល់​ឲ្យ​សកម្មជន​សង្គម​និង​អ្នក​នយោបាយ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​២០​ខែ និង​ព្យួរ​ទោស​សាកល្បង​២​ឆ្នាំ

សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​តម្កល់​សេចក្ដី​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ទុក​ជា​បាន​ការ​ដដែល ដោយ​ឲ្យ​សកម្មជន​សង្គម និង​សិទ្ធិមនុស្ស ៧​នាក់ ព្រមទាំង​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ជាប់​ពន្ធនាគារ​ម្នាក់ៗ ២០​ខែ និង​ទោស​នៅ​សល់​ត្រូវ​ព្យួរ​សាកល្បង​រយៈពេល ២​ឆ្នាំ។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ចន្ទ នេះ បាន​ប្រកាស​សាលដីកា​ដោយ​តម្កល់​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល។ ការ​សម្រេច​បែប​នេះ ដោយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សំអាង​ថា ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២១ កន្លងទៅ ដោយ​ផ្ដន្ទាទោស​លើ​សកម្មជន​សង្គម សិទ្ធិមនុស្ស និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ជា​រឿង​ត្រឹមត្រូវ។ សកម្មជន​សង្គម និង​សិទ្ធិមនុស្ស​ដែល​ត្រូវ​តុលាការ​កាត់ទោស​កាលពី​ឆ្នាំ​២០២១ ក្នុង​នោះ​យុវជន​ខ្មែរ​ថាវរៈ លោក ថា ឡាវី...

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​៣​នាក់​ស្នើ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​លើកលែង​ទោស​និង​ទម្លាក់​បទ​ចោទ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣​នាក់ ស្នើ​ឲ្យ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​លើកលែង​ទោស និង​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​ពួកគេ ស្រប​ពេល​ដែល​ពួកគេ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ក្នុង​សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់»។ លិខិត​មួយ​ចុះ​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២២ ដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​បាន​កាលពី​ថ្ងៃទី​២១ សីហា ឲ្យ​ដឹង​ថា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កណ្ដាល គឺ​លោក អ៊ូ ច័ន្ទឫទ្ធិ និង​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង...

អ្នក​ឃ្លាំមើល​ថា​ការ​ដក​លោក សាន្ត ប៊ុនធឿន ពី​កងកម្លាំង​ការពារ​ជាតិ​ជា​រឿង​ល្អ​ដើម្បី​កុំ​ឲ្យ​មាន​គំរូ​អាក្រក់​ក្នុង​សង្គម

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា ការ​ដក​តំណែង​លោក សាន្ត ប៊ុនធឿន ចាងហ្វាង​កាសែត​គ្មាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ ក្រោម​ការ​ទំនុក​បម្រុង​របស់​គ្រួសារ​ត្រកូល «ហ៊ុន» ពី​កងកម្លាំង​ការពារ​ជាតិ ជា​រឿង​ល្អ ដើម្បី​កុំ​ឲ្យ​អ្នក​ដទៃ​យក​គំរូ​តាម ពីព្រោះ​ទង្វើ​របស់​បុគ្គល​រូប​នេះ​បាន​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​ដល់​យុវជន​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​សព្វថ្ងៃ។ ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ សីហា នេះ​ថា យោង​តាម​ករណី​លោក សាន្ត...

លោក រ៉ាឌី មុំ ថា​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដោយ​ការ​លុប​បឹងបួ​មិនមែន​ជា​បញ្ហា​ត្រូវ​រិះគន់​ទេ

តំណាង​ពលរដ្ឋ​ក្នុង​ទីក្រុង​ឡូវែល (Lowell) នៃ​រដ្ឋ​ម៉ាសាជូហ្សេត មួយ​រូប​អះអាង​ថា គ្រោះ​ធម្មជាតិ​ទឹកជំនន់ និង​ជំនន់​ទឹកភ្លៀង​ដែល​តែង​ជន់​លិច​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ មិនមែន​ជា​បញ្ហា​ដែល​ត្រូវ​រិះគន់​លោក ហ៊ុន សែន នោះ​ឡើយ សូម្បី​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​ក៏​មាន​គ្រោះ​ទឹកជំនន់ ភ្លើង​ឆេះ​ព្រៃ​ស្ទើរតែ​គ្រប់​ទីកន្លែង​ដូច​គ្នា​ដែរ។ តំណាង​ប្រជាពលរដ្ឋ​សង្កាត់​លេខ​១៨ ក្នុង​ទីក្រុង​ឡូវែល លោក រ៉ាឌី មុំ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​ពិធី​បុណ្យ​អុំទូក​ក្នុង​ទីក្រុង​ឡូវែល កាលពី​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២២...

Latest news