ក្រុមអ្នកឃ្លាំមើលថា កម្ពុជាប្រឹងខ្ចីលុយចិនដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច ខណៈវិស័យឯកជនបន្តបិទទ្វារជាបន្តបន្ទាប់
ក្រុមអ្នកឃ្លាំមើលសិទ្ធិការងាររិះគន់ថា រដ្ឋាភិបាលកម្ពុជាគួរប្រើប្រាស់ថវិកាជាតិដើម្បីស្រោចស្រង់សេដ្ឋកិច្ចកម្ពុជាដែលកំពុងតែធ្លាក់ចុះឲ្យបានល្អប្រសើរជាងនេះ ជាជាងការចំណាថវិកាទាំងនោះទៅលើទីប្រឹក្សា និងគណៈរដ្ឋមន្ត្រីដ៏ច្រើនលើសលុប ដែលបណ្តាលឲ្យខាតបង់ថវិកាជាតិធ្ងន់ធ្ងរ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា អះអាងថា រដ្ឋាភិបាលកម្ពុជាកំពុងដើរបញ្ច្រាសពីប្រទេសជឿនលឿនលើសកលលោក ក្នុងពេលប្រឈមវិបត្តិកូវីដ១៩ ដែលពួកគេបានត្រៀម និងបង្កើនការចំណាយថវិកាជាតិកាន់តែខ្លាំងដើម្បីជួយដល់វិស័យឯកជន និងពលរដ្ឋ តែផ្ទុយទៅវិញ រដ្ឋាភិបាលកម្ពុជាបានកាត់បន្ថយការចំណាយថវិកាជាតិមកនៅត្រឹមពាក់កណ្តាលទៅវិញ។ លោកបន្តថា រដ្ឋាភិបាលលោក ហ៊ុន សែន គ្មានផែនការជួយជ្រោមដល់វិស័យឯកជនដែលកំពុងជួបវិបត្តិក្នុងអំឡុងពេលរីករាលដាលនៃជំងឺសកលនេះឡើយ។
លោកអះអាងថា ប្រសិនបើទីប្រឹក្សា និងគណៈសមាជិករដ្ឋមន្ត្រីត្រូវកាត់បន្ថយ...
IDEA TEALK៖ តើសហគមន៍អន្តរជាតិត្រូវមានវិធានការអ្វី ដើម្បីទាញកម្ពុជាងាកមកដើរលើផ្លូវត្រូវ?
កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ស្តីអំពី៖ តើសហគមន៍អន្តរជាតិត្រូវមានវិធានការអ្វីជាក់លាក់បន្ថែមទៀតដើម្បីទាញកម្ពុជាងាកមកដើរលើផ្លូវត្រូវខាងផ្នែកប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស?
សមាជិកអាស៊ានមួយថ្លែងថា ប្រទេសតូចៗរងសម្ពាធពីមហាអំណាច តែសមាជិកអាស៊ានខ្លះទៀតស្រវ៉ាអោបអាមេរិក
នៅក្នុងសន្ទរកថា ថ្លែងទៅកាន់ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥សម្រាប់ឆ្នាំ២០២០ កាលពីចុងខែកញ្ញា មានការអង្កេតឃើញ មេដឹកនាំនៃសមាគមអាស៊ាន មួយចំនួន បានលើកឡើងអំពីបញ្ហាតំបន់និងការព្រួយបារម្ភដែលប្រទេស ធំមួយនៅអាស៊ី គឺប្រទេសចិន ប្រើប្រាស់អំណាចកងទ័ពបង្កការបំពានលើដែនអធិបតេយ្យនៃ ប្រទេសជិតខាង។
ដោយឡែក នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុនសែន បានថ្លែង ទៅកាន់មហាសន្និបាតថា ប្រទេស ធំៗ បានកំពុងជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ ប្រទេសមួយចំនួនដែលទន់ខ្សោយជាងខ្លួន។
ការឡើកឡើង របស់នាយករដ្ឋមន្ត្រីកម្ពុជា ទំនងអាចនឹងធ្វើអោយប៉ះទង្គិចទឹកចិត្តខ្លះដែរចំពោះ សមាជិកអាស៊ាន...
ច្បាប់ស្តីពី ពិធិសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាង កម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម បណ្តាលឲ្យកម្ពុជាបាត់បង់ទឹកដី
ក្រុមអ្នកឃ្លាំមើលព្រំដែនរិះគន់ថា លោក ហ៊ុន សែន ប្រឹងព្យាយាមការពារអំណាចដើម្បីបន្តវង្សត្រកូលរបស់ខ្លួន ដោយមិនបានខ្វល់ពីការបោះបង្គោលព្រំដែនរវាង កម្ពុជា វៀតណាម ចូលក្នុងដីរបស់កម្ពុជាប៉ុណ្ណានោះទេ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រតិកម្មថា ការធ្វើពិធិសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម របស់លោក ហ៊ុន សែន គឺដើម្បីបំពេញមហិច្ឆតាឈ្លានពានកម្ពុជារបស់វៀតណាមគ្រប់បែបយ៉ាងតែប៉ុណ្ណោះ គឺដូចដែលលោក ហ៊ុន សែន ធ្លាប់បានចុះកិច្ចព្រមព្រៀងសន្ធិសញ្ញាបំពេញបន្ថែមកាលពីឆ្នាំ២០០៥ដូច្នេះដែរ។
លោកអះអាងថា...
ក្រសួងសុខាភិបាលហាមមិនឱ្យមានការប្រមូលផ្ដុំមនុស្សច្រើនអំឡុងពិធីបុណ្យអុំទូក
ក្រសួងសុខាភិបាលបានហាមប្រាមមិនឱ្យមានការប្រមូលផ្ដុំមនុស្សជាទ្រង់ទ្រាយធំ ក្នុងអំឡុងកម្ពុជាប្រារព្ធព្រះរាជពិធីបុណ្យអុំទូក នៅចុងខែតុលាខាងមុខនេះ។
កាលពីថ្ងៃទី ៩ខែតុលា ម្សិលមិញ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងមួយ ដោយបានក្រើនរំឭកទៅដល់សាធារណៈជន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ឱ្យពង្រឹងសុវត្ថិភាពសុខភាពពលរដ្ឋ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
លើសពីនេះ ក្រសួងបានជំរុញទៅស្ថាប័នពាក់ព័ន្ធឱ្យបន្តអនុវត្តវិធានការអនាម័យ និងសុវត្ថិភាពចាំបាច់មួយចំនួន ព្រមទាំងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋពីវិធីបង្ការទប់ស្កាត់ការរីករាលដាលជំងឺផ្លូវដង្ហើមមួយនេះ។
វិធានការក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងអំឡុងបុណ្យអុំទូក រួមមាន ការរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន សន្តិសុខ និងសុវត្ថិភាពនៅវត្តអារាម និងទីលានប្រណាំងទូក។
ការផ្សព្វផ្សាយពីវិធានសុខាភិបាលក្នុងការបង្ការជំងឺកូវីដ១៩ ដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរៀបចំឱ្យមានកន្លែងពិនិត្យសុខភាព វាស់កម្តៅ មុនពេលចូលក្នុងទីធ្លាវត្តអារាម...
ខួប៤១ឆ្នាំនៃចលនារណសិរ្យជាតិរំដោះប្រជាពលរដ្ឋខ្មែរដែលជាភាគីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស
គិតមកដល់ថ្ងៃទី៩ ខែតុលានេះ ចលនារណសិរ្យជាតិរំដោះប្រជាពលរដ្ឋខ្មែរដែលហៅកាត់ថា រ.ជ.រ.ប.ខ. ដែលជាភាគីមួយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានវ័យ៤១ឆ្នាំហើយ។
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិលោក មាជ សុវណ្ណារ៉ា បានឱ្យដឹងថា យុវជនត្រូវយល់ដឹងអំពីអតីតកាលប្រវត្តិសាស្ត្រកម្ពុជា។ លោកបន្តថា នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២០នេះ ចលនារណសិរ្យជាតិរំដោះប្រជាពលរដ្ឋខ្មែរមានអាយុ៤១ឆ្នាំ។
ចលនានេះ លោកថា ត្រូវបានបង្កើតឡើងដោយក្រុមឥស្សរជនជាន់ខ្ពស់ជំនាន់សាធារណរដ្ឋខ្មែរ និងអ្នកសង្គមរាស្ត្រនិយមកាលពីថ្ងៃទី ៩ខែតុលា ឆ្នាំ១៩៧៩ ដែលដឹកនាំដោយសម្តេចបវរសេដ្ឋា សឺន សាន...
ចលនាមាតាធម្មជាតិ ជំរុញឱ្យរដ្ឋាភិបាលរក្សានូវសតិសម្បជញ្ញៈជាខ្មែរ
អង្គការចលនាមាតាធម្មជាតិ បានជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវរក្សានូវសតិសម្បជញ្ញៈជាខ្មែរ ដោយគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
ការលើកឡើងនេះ ក្រោយពេលអាជ្ញាធរនៃរដ្ឋាភិបាលឯកបក្សបច្ចុប្បន្ន បានចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិចំនួន៣ រូប កាលពីខែ កក្កដា រួមមានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដោយគ្រាន់តែពួកគេចូលរួមអនុវត្តសិទ្ធិសេរីស្របតាមច្បាប់ប្រទេសប៉ុណ្ណោះ។
ទំព័រហ្វេសប៊ុកចលនាមាតាធម្មជាតិ(Mother Nature Cambodia) នៅថ្ងៃសុក្រនេះ...
ផ្លូវជាតិលេខ៤ នឹងត្រូវពង្រីកពី ៧ ទៅ១១ម៉ែត្រ ក្រោយដាក់ដេញថ្លៃរួចរាល់ជាស្ថាពរ
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ផ្លូវជាតិលេខ៤ ដែលជាផ្លូវសេដ្ឋកិច្ចដ៏មមាញឹក ក្នុងការដឹកជញ្ជូនទំនិញចេញចូលកំពង់ផែនាខេត្តព្រះសីហនុ នឹងត្រូវពង្រីកទទឹងពី ៧ម៉ែត្រ ទៅ១១ម៉ែត្រ ក្រោយទទួលបានការអនុម័តហិរញ្ញប្បទាន ពីធនាគារពិភពលោកប្រមាណ ១១០លាន ដុល្លារអាមេរិក។
លោក ស៊ុន ចាន់ថុល ឲ្យដឹងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬហៅថា ឆៀក សាខាកំបូល ស្ថិតក្នុងខណ្ឌកំបូល...
កាណាដាស្នើអោយអង្គការយោធាណាតូ ពិនិត្យមើលសកម្មភាពចិន នៅសមុទ្រចិនខាងត្បូង
បើយើងក្រឡែកមើលទៅលំហសមុទ្រចិនខាងត្បូង ត្បិតវាមានផ្ទៃក្រឡា ៣លានគីឡូម៉ែត្រក្រឡា គឺមហាធំធេងណាស់ ។ វាមានកោះទាំងតូច ទាំងធំ ២៥០កោះ។ ប៉ុន្តែកាសែតរបស់អាមេរិក The National Interest បានធ្វើសេចក្ដីរាយការណ៍ កាលពីថ្មីៗនេះថាចិនបានវាតទីកាន់កាប់ ផ្ទៃទឹក និងកោះទាំងនោះបានប្រហែល ជិត៨០%ទៅហើយនៅក្នុងរយៈពេល១០ឆ្នាំមកនេះ។
ក្នុងស្ថានភាពដែលមហាយក្សចិន វាតទីកាន់កាប់បានដូច The National Interest ថាមែននោះ ក៏អាចមកពី ចិន...
ក្រសួងការងារព្រមានចាត់វិធានការច្បាប់ចំពោះ ប្រធានសហជីពមួយរូប
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញលិខិតព្រមានមួយ ទៅលើប្រធានសហជីពមួយរូប ពាក់ព័ន្ធនឹងសកម្មភាពធ្វើកូដកម្មរបស់ក្រុមកម្មករប្រមូលសំរាមស៊ីនទ្រី។
ក្នុងលិខិតព្រមានរបស់ប្រធាននាយករដ្ឋានវិវាទការងារនៃ ក្រសួងការងារ លោក ជ្រូន ថេរ៉ាវង្ស នៅថ្ងៃទី ៨ខែតុលានេះ បានបញ្ជាឱ្យប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា លោក ទូច កុសល ឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការធ្វើសកម្មភាពសហជីពដោយល្មើសច្បាប់។
មន្ត្រីជាន់ខ្ពស់ក្រសួងការងាររូបនេះ បានចោទ លោក ទូច កុសល ថាបានដឹកនាំកម្មករប្រមូលសំរាមធ្វើកូដកម្មខុសច្បាប់ ធ្វើសកម្មភាពផ្ទុយពីលក្ខន្តិកៈរបស់សហជីព និងដឹកនាំកម្មករធ្វើសកម្មភាពខុសច្បាប់ផ្សេងៗទៀត។
ជាមួយគ្នានេះ ក្រសួងការងារបានព្រមានរំលោយសហជីពនេះចោលនិងចាត់វិធានផ្សេងៗទៀតតាមច្បាប់...