លោក ហ៊ុន ម៉ាណែត ថាមិនត្រូវចាប់អារម្មណ៍ព្រឹត្តិការណ៍គប់ស្បែកជើងលើឪពុកលោកឡើយ
បេក្ខជនអនាគតអ្នកស្នងអំណាចត្រកូល ហ៊ុន លោក ហ៊ុន ម៉ាណែត លើកឡើងថា ពលរដ្ឋខ្មែរមិនគួរនាំគ្នាទៅចាប់អារម្មណ៍នឹងការគប់ស្បែកជើងលើប្រមុខរដ្ឋាភិបាលកម្ពុជានោះទេ ខណៈអ្នកឃ្លាំមើលអះអាងថា លោក ហ៊ុន សែន តែងប្រើវេទិការបស់ខ្លួនបញ្ចេញកំហឹងលើលោក អ៊ុក ទូច ដែលជាម្ចាស់ស្បែកជើង។
កូនប្រុសច្បងរបស់បុរសខ្លាំងក្រាញអំណាចតត្រកូល លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយសិល្បករកាលពីពេលថ្មីៗនេះថា គួរតែនាំគ្នាផ្សព្វផ្សាយពីព្រឹត្តិការណ៍លោក ហ៊ុន...
ក្រសួងសុខាភិបាលព្រមានបិទនិងផាកពិន័យមន្ទីរពហុព្យាបាលម្លិះដង្កោ១០លានរៀល
ក្រសួងសុខាភិបាល ព្រមានបិទ និងផាកពិន័យអន្តរកាណ៍មន្ទីរពហុព្យាបាលម្លិះដង្កោ ចំនួន ១០លានរៀល ករណីយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួសពីគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវមកព្យាបាលនៅទីកន្លែងរបស់ខ្លួនដោយខុសច្បាប់។
ជាងនេះទៅទៀត ក្រសួងសុខាភិបាលក៏បានបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញចាត់វិធានការចំពោះការប្រើប្រាស់រថយន្តគិលានសង្គ្រោះខុសពីការណែនាំរបស់ខ្លួនលើម្ចាស់គ្លីនិកឯកជន។
ក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឲ្យដឹងថា មន្ទីរពហុព្យាបាលម្លិះដង្កោ តែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនចេញទៅដឹកអ្នករបួសពីគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវយកមកព្យាបាលនៅកន្លែងមន្ទីរពហុព្យាបាលម្លិះដង្កោ របស់ខ្លួនដោយខុសច្បាប់ដែលក្រសួងសុខាភិបាលបានហាមឃាត់។
កន្លងមក ក្រសួងបានធ្វើសេចក្ដីណែនាំទៅគ្រប់គ្លីនិកឯកជនទាំងអស់ មិនអនុញ្ញាតឲ្យយករថយន្តគិលានសង្គ្រោះឯកជនរបស់ខ្លួន ចេញទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវយកមកព្យាបាលនៅក្នុងគ្លីនិកឯកជនរបស់ខ្លួនជាដាច់ខាត។ ទោះបីជាមានសេចក្ដីណែនាំបែបនេះក្ដី ក៏លោកវេជ្ជបណ្ឌិត ស៊ឹម វន់ ដែលជាម្ចាស់មន្ទីរពហុព្យាបាលម្លិះដង្កោ នៅតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនចេញទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ដដែល។
ក្រសួងណែនាំទៅលោកវេជ្ជបណ្ឌិត ស៊ឹម...
អ្នកឃ្លាំមើល៖ វត្តមានអ្នករាយការណ៍ពិសេស UN គឺដើម្បីរំឭកលោក ហ៊ុន សែន ឲ្យស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ
អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយខ្មែរនៅក្រៅស្រុក អះអាងថា ដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) មកកម្ពុជាជាលើកទី១ នៅថ្ងៃទី១៥ សីហា នេះ ដើម្បីរំឭកដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានប្រាប់ The Cambodia Daily...
IDEA TALK៖ តើយុវជនត្រូវប្រកាន់ជំហរបែបណា ដើម្បីកុំឱ្យចាញ់បោកអ្នកនយោបាយទុច្ចរិត?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ស្តីអំពី៖ «តើយុវជនត្រូវប្រកាន់ជំហរបែបណា ដើម្បីកុំឱ្យចាញ់បោកអ្នកនយោបាយទុច្ចរិត?»។
ចិនប្រកាសធ្វើសមយុទ្ធជាថ្មីឡោមព័ទ្ធកោះតៃវ៉ាន់ខណៈប្រតិភូសភាអាមេរិកមួយក្រុមទៀតទៅដល់ដែនកោះនេះ
ប្រទេសចិន ប្រកាសបើកធ្វើសមយុទ្ធជាថ្មីទៀតដោយឡោមព័ទ្ធកោះតៃវ៉ាន់ ស្របពេលដែលប្រធានាធិបតីដែនកោះនេះបានទទួលជួបនឹងគណៈប្រតិភូសភាអាមេរិកនៅថ្ងៃចន្ទ ទី១៥ ខែសីហា នេះ។
ការមកដល់របស់ប្រតិភូសភាអាមេរិកមួយក្រុមថ្មីនេះ គឺរយៈពេល ១២ថ្ងៃបន្ទាប់ពីអ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាមេរិកបានមកជួបប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន កាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ក្នុងដំណើរទស្សនកិច្ចដែលនាំឲ្យចិនធ្វើសមយុទ្ធយ៉ាងសម្បើមឡោមព័ទ្ធកោះតៃវ៉ាន់សឹងតែផ្ទុះសង្គ្រាម។
ទីភ្នាក់ងារសារព័ត៌មាន Associated Press បានចុះផ្សាយនៅថ្ងៃទី១៥ សីហា នេះថា ទស្សនកិច្ចរបស់គណៈប្រតិភូអាមេរិកមួយក្រុមថ្មីនេះ...
ពិភពលោកកំពុងសម្លឹងទៅរកចក្រភពអង់គ្លេសដែលកំពុងដំណើរការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី
នៅខណៈនេះ ពិភពលោកកំពុងសម្លឹងទៅរកប្រទេសអង់គ្លេស ដែលកំពុងដំណើរការជ្រើសរើសនាយករដ្ឋមន្ត្រីម្នាក់ជំនួសលោក Boris Johnson ដែលបានលាលែងពីតំណែង។ ការបោះឆ្នោតចេញពីសកម្មជនគណបក្សអភិរក្សនិយម ដែលមានចំនួន ២០ម៉ឺននាក់ នឹងប្រព្រឹត្តនៅថ្ងៃទី០២ ខែកញ្ញា។
បេក្ខជនដែលត្រូវឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ គឺមាន ២រូប គឺលោក Rishi Sunak អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងអ្នកស្រី Liz Truss ដែលជារដ្ឋមន្ត្រីការបរទេសកំពុងកាន់តំណែង។ បេក្ខជនដែលបានដាក់ពាក្យប្រកួតតំណែងនាយករដ្ឋមន្ត្រីមានដល់ទៅ ៨រូប។
មុននឹងសម្រេចដល់វគ្គជម្រុះ គឺបេក្ខជន...
IDEA TALK៖ យុត្តិធម៌ និងប្រជាធិបតេយ្យនៅកម្ពុជា
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ស្តីអំពី៖ «យុត្តិធម៌ និងប្រជាធិបតេយ្យនៅកម្ពុជា»។
កាសែតអូស្ត្រាលី៖ ឧកញ៉ា ហ៊ុន តូ ត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធការគំរាមសម្លាប់ភរិយាបណ្ឌិត កែម ឡី
សារព័ត៌មាន The Australian កាលពីដើមសប្តាហ៍នេះ បានចុះផ្សាយថា ក្មួយប្រុសរបស់លោក ហ៊ុន សែន គឺឧកញ៉ា ហ៊ុន តូ ដែលមានទ្រព្យដ៏មហាសាលក្នុងទីក្រុង Melboume ហើយត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធក្នុងរឿងគ្រឿងញៀន និងក្រុមលាងលុយក្នុងប្រទេសអូស្ត្រាលី សង្ស័យថាជាប់ពាក់ព័ន្ធនឹងការគំរាមសម្លាប់លោកស្រី ប៊ូ រចនា ភរិយារបស់បណ្ឌិត កែម ឡី។
នៅក្នុងបទសម្ភាសន៍ឆ្នាំ២០១៨ ជាមួយ ABC ឧកញ៉ា...
GMAC ទាមទារឲ្យរដ្ឋាភិបាលកាត់បន្ថយការដាក់សម្ពាធក្រុមហ៊ុន ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃចំនួនបញ្ជាទិញ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC អះអាងថា កម្ពុជាត្រូវតែមានភាពសកម្ម និងប្រុងប្រយ័ត្នចំពោះអ្វីដែលនឹងអាចដាក់សម្ពាធលើក្រុមហ៊ុនកាន់តែច្រើន ខណៈការបញ្ជាទិញពីទីផ្សារនៃប្រទេសលោកខាងលិចដែលជាទីផ្សារនាំចេញសម្លៀកបំពាក់ដ៏សំខាន់របស់កម្ពុជាបានកំពុងធ្លាក់ចុះ។
អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក Ken Loo អះអាងកាលពីថ្ងៃទី១០ សីហា នេះថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនាំចេញក្នុងវិស័យកាត់ដេរនៅកម្ពុជាសម្រាប់ឆមាសទី២ ឆ្នាំ២០២២ នេះ ដោយសារតែស្ថានភាពសកលលោកមានភាពមិនស្ថិតស្ថេរ និងលទ្ធភាពនៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសលោកខាងលិចដែលជាទីផ្សារនាំចេញសម្លៀកបំពាក់ដ៏សំខាន់របស់កម្ពុជា។
ប្រភពដដែលអះអាងថា ការកើនឡើងនៃថ្លៃដើមទ្វេដងរបស់រោងចក្រនីមួយៗ នឹងធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំង ហើយបញ្ហានេះមិនទាន់និយាយដល់បញ្ហាផ្សេងទៀត ដូចជាថ្លៃដឹកជញ្ជូន និងថ្លៃដើមដែលបានចំណាយក្នុងកម្រិតខ្ពស់ដែលកំពុងតែកើនឡើងជារៀងរាល់ឆ្នាំនៅឡើយទេ។
អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេររូបនេះបញ្ជាក់ថា កម្ពុជាត្រូវតែមានភាពសកម្ម...
ក្រុមសហជីពដាក់ញត្តិសុំជួបរដ្ឋមន្ត្រីក្រសួងការងារស្វែងរកដំណោះស្រាយវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍
ក្រុមសហជីពនាំគ្នាយកញត្តិសុំជួបរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ដោយផ្ទាល់ ដើម្បីស្វែងរកដំណោះស្រាយ និងបញ្ចប់វិវាទនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ខណៈវិវាទនេះបានអូសបន្លាយរយៈពេល ៧ខែមកហើយ។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅមុខក្រសួងការងារ ថា ការដែលក្រុមសហជីពសុំជួបរដ្ឋមន្ត្រីក្រសួងការងារដោយផ្ទាល់ ដោយសារវិវាទការងារនេះបានអូសបន្លាយយូរណាស់មកហើយ ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយ ហើយក្រុមហ៊ុនណាហ្គាវើលដ៍ក៏គ្មានឆន្ទៈក្នុងការដោះស្រាយដែរ។
កញ្ញា ស៊ីថរ អះអាងថា ក្រសួងការងារក៏មិនបានបំពេញតួនាទីរបស់ខ្លួនដោយឯករាជ្យក្នុងការជំរុញឲ្យក្រុមហ៊ុនអនុវត្តច្បាប់។ ដូច្នេះប្រសិនបើក្រសួងអនុញ្ញាតឲ្យក្រុមហ៊ុនរំលាយសហជីពឯករាជ្យបែបនេះ...