ចំណូលបានអាជីវកម្មរ៉ែឆ្នាំ២០១៩ មានចំនួនជាង២១លានដុល្លារ
មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ចំណូលបានពីវិស័យរ៉ែ នៅកម្ពុជាក្នុងឆ្នាំ២០១៩ កន្លងទៅ មានចំនួនជាង៨ម៉ឺនលានរៀល (៨៥,៩៨៣លានរៀល) ឬស្មើជាង២១លានដុល្លារសហរដ្ឋអាមេរិក។
ថ្លែងក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី២១ ខែមេសា នេះ អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ លោក យស មុនីរ៉ាត់ បានឲ្យដឹងថា បច្ចុប្បន្ននេះនៅកម្ពុជា ក្រុមហ៊ុនចំនួន៤០ មានអាជ្ញាប័ណ្ណកំពុងតែធ្វើអាជីវកម្មរុករករ៉ែមាសដោយស្របច្បាប់ ដែលចេញដោយក្រសួងរ៉ែ និងថាមពល។
លោក បញ្ជាក់ក្នុងចំណោមក្រុមហ៊ុន ៤០នោះ មានក្រុមហ៊ុនខ្លះទទួល១អាជ្ញាប័ណ្ណ...
ពិភពលោក មានការភ្ញាក់ផ្អើលអំពីលោកគីមជុងអ៊ុនចូលពេទ្យ វះកាត់បេះដូងដ៏គ្រោះថ្នាក់
មេដឹកនាំផ្ដាច់ការនៃប្រទេសកូរ៉េខាងជើង ត្រូវបានរាយការណ៍មកថា បានកំពុងឆ្លងកាត់ ស្ថានភាពសុខភាពដ៏គ្រោះថ្នាក់ បន្ទាប់ពី មានការវះកាត់បេះ ដែលព័ត៌មាននេះ នាំអោយមាន ចោទសួរ អំពី វាសនា របស់ប្រទេសកុម្មុយនិស្តមួយនេះ ក្នុងការរកអ្នកស្នងតំណែង។ នេះ បើយោងតាម សារព័ត៌មាន អង់គ្លេស metro.co.uk ។
យ៉ាងណារដ្ឋាភិបាលកូរ៉េខាងត្បូងនិងមេដឹកនាំជាច្រើន នៃពិភពលោក បានកំពុងតាមដានព័ត៌មាននេះ ជាខ្លាំង។ ប្រធានាធិបតីកូរ៉េខាងត្បូងបានចេញសេចក្ដីថ្លែងការណ៍ ដោយអះអាងថា...
មេដឹកនាំជាន់ខ្ពស់សាសនាឥស្លាម នៅកម្ពុជា ប្រាប់ឱ្យសាសនិកទាំងអស់បរិភោគអាហារនៅតាមផ្ទះរៀងខ្លួនក្នុងឱកាសខែរ៉ាម៉ាឌន
បរិភោគអាហារនៅតាមផ្ទៃរៀងៗខ្លួន ក្នុងឱកាសខែរ៉ាម៉ាឌន ឬ ខែតមអាហារ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
ក្នុងលិខិតមួយរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមនៅកម្ពុជាចាងហ្វាង ដែលមានឈ្មោះ លោក សុះ កំរ៉ី កាលពីថ្ងៃម្សិលមិញ បានជម្រាបជូនទៅ គណៈអ៊ីម៉ាំគ្រប់ជាន់ថ្នាក់ នាយកសាលា គ្រូបង្រៀនសាសនាឥស្លាម និងបងប្អូនសាសនិកឥស្លាមទាំងអស់ មិនត្រូវភ្លេចខ្លួនឬ ធ្វេសប្រហែស ដោយមើលស្រាលជំងឺកូវីដ១៩ឡើយ ហើយត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជំងឺនេះរហូតទទួលបាលជោគជ័យទាំងស្រុងនៅពេលខាងមុខ។
លិខិតដដែលបន្តថា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅអំឡុងខែរ៉ាម៉ាឌន ឬ...
ចិនថ្កោសទោសតៃវ៉ាន់ប្រើប្រាស់ជំនួយកូវីដ១៩ដើម្បីស្វែងរកឯករាជ្យភាព
ក្នុងស្ថានភាពនេះគេមិនអាចមើលស្រាលថាអាជ្ញាធរកោះតៃវ៉ាន់ ថាខ្លបខ្លាចមហាយក្សចិននោះទេ។ តៃវ៉ាន់បានបំបែកខ្លួនពីចិនដោយសារសង្គ្រាមស៊ីវិលនៅឆ្នាំ១៩៤៩។ អាជ្ញាធរដែនដីកោះមួយនេះមានចំនួនប្រជាជនជិត២៤លាននាក់ប៉ុណ្ណោះ បើធៀបនឹងចិនជិត១ពាន់ ៤រយលាននាក់។ ប៉ុន្ដែសម្រាប់កោះតៃវ៉ាន់ដែលបានបំបែកខ្លួនពីចិនតាំងពី១៩៤៩មក គឺចិនមិនអាចយកដែនកោះមួយនេះបានវិញម្ដងណាឡើយ គឺគ្រាន់តែគំរាមកំហែងនិងថ្កោលទោសតែវ៉ាន់តែប៉ុណ្ណោះ។
ចំណែកតៃវ៉ាន់វិញបានក្លាយខ្លួនជាសមាជិកអង្គការសហប្រជាជាតិម្ដងនៅដើមទសវត្សឆ្នាំ១៩៧០ ដែលកាលនោះនៅជាសាធារណរដ្ឋប្រជាមានិតចិននៅឡើយ។
តែពេលនេះតៃវ៉ាន់ក្រោមការដឹកនាំរបស់ស្ដ្រីឆ្នើម គឺលោកស្រី សាយអ៊ឹងវិន ដែលបានឈ្នះឆ្នោតភូកទឹកភូកដីម្ដងទៀតនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី១១មករាបានកំពុងពង្រឹងកោះតៃវ៉ាន់ឲ្យប្រែក្លាយជាដែនដីរដ្ឋអធិបតេយ្យ មួយមានទំនាក់ទំនងទូលំទូលាយជាមួយនឹងប្រទេសនៅលើពិភពលោក។
ជាក់ស្ដែងកោះតៃវ៉ាន់បានកំពុងតែឈ្នះនឹងសមរភូមិជំងឺកូវីដ១៩ហើយមិនតែប៉ុណ្ណោះរដ្ឋដែលពុំទាន់មានអធិបតេយ្យភាពជារដ្ឋពិតប្រាកដនៅលើពិភពលោកនេះបានក្លាយជាម្ចាស់ជំនួយដ៏ច្រើនលើសលប់ទៅដល់ប្រទេសដែលកំពុងរាតត្បាតដោយជំងឺកូវីដ១៩ ថែមទៀត។
កាលពីសប្ដាហ៍មុនសភាកោះតៃវ៉ាន់បានសំរេចអនុម័តកញ្ចប់ថវិកា៣៥ពាន់លានដុល្លារ តាមសំណើរបស់ប្រធានាធិបតី សាយអ៊ឹងវិនដែលកញ្ចប់ថវិកា ដ៏ច្រើនសម្បើមនេះ គឺដើម្បីផលិតសំភារៈពេទ្យនិងសាច់ប្រាក់ សុទ្ធជួយដល់ប្រទេសដែលរង់គ្រោះដោយជំងឺកូវីដ។
ឥឡូវនេះជំនួយរបស់កោះតៃវ៉ាន់បានធ្លាក់ទៅ ដល់ប្រទេសជាច្រើននៅលើពិភពលោកនិងប្រទេសជាច្រើននៅទ្វីបអឺរ៉ុបដែលជាប្រទេសប្រជាធិបតេយ្យជឿនលឿនក៏ទទួលបានជំនួយសំភារៈពេទ្យពីកោះ តៃវ៉ាន់ផងដែរ។
មានប្រទេសខ្លះដូចជា សាធារណរដ្ឋឆែកជាដើមបានសរសេរលិខិត អរគុណអាជ្ញាធរកោះតៃវ៉ាន់ដោយចាត់ទុកថាតៃវ៉ាន់ ថ្វីត្បិតជាដែនដីដាច់ឆ្ងាយពីអឺរ៉ុបក៏ដោយតែដែនដីកោះមួយនេះមានសប្បរសធម៌ជាខ្លាំងដើម្បីសង្គ្រោះជីវិតមនុស្សលោក។
ទំនងមានការខកចិត្តនឹងអាម៉ាសមុខ...
លោក សម រង្ស៊ី ថាអំពើឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហមគឺមានការគាំទ្រពីចិនកុម្មុយនីស្ត
អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួននៅប្រទេសបារាំង បានលើកឡើងថា ការបាត់បង់ជីវិតពលរដ្ឋប្រមាណ ២លាននាក់ក្នុងរបបខ្មែរក្រហម ដោយការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មទាំងនោះទទួលបានការគាំទ្រពីប្រទេសចិនកុម្មុយនីស្ត។
លើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ លោក សម រង្ស៊ី លើកឡើងថា ការលើកកាន់អំណាចរបស់ក្រុមខ្មែរក្រហមដឹកនាំដោយ ប៉ុល ពត កាលពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ របប ប៉ុល ពត បានធ្វើឲ្យប្រជារាស្ត្រខ្មែរវេទនាយ៉ាងខ្លាំង ហើយបណ្តាលឲ្យពលរដ្ឋបាត់បង់ជីវិតប្រមាណ ២លាននាក់។ លោកថា របបនេះបានប្រព្រឹត្តអំពើឧក្រិដ្ឋរបស់ខ្លួន...
ព្រឹទ្ធសភាអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន តាមការចង់បានរបស់លោក ហ៊ុន សែន ដោយគ្មានការកែប្រែ
ព្រឹទ្ធសភា នៅថ្ងៃសុក្រនេះ បានបើកិច្ចប្រជុំវិសាមញ្ញ ដោយអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ដោយឥតមានអ្វីកែប្រែឡើយ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃ១៧ ខែមេសានេះ ស្តីពីលទ្ធផលប្រជុំវិសាមញ្ញព្រឹទ្ធសភា បានឱ្យដឹងថា ស្ថាប័នកំពូលរបស់ជាតិមួយនេះ បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង លើ សេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ លើសំឡេង៥៤ នៃសមាជិកព្រឹទ្ធសភាទាំងមូលដោយគ្មានសំឡេងជំទាស់ឡើយ។
ប្រភពដដែល បញ្ជាក់ថាសេចក្តីព្រាងច្បាប់នេះ មានគុណប្រយោជន៍ក្នុងការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងភាពមានអាសន្ន ដែលអាច ផ្តល់ជាមូលដ្ឋានគតិយុត្តជាក់លាក់លើការអនុវត្តមាត្រា ២២ថ្មី មាត្រា ៨៦ មាត្រា ១០២ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន...
លោក ហ៊ុន សែន អះអាងថាប្រាក់ទទួលបានពីសប្បុរសជនជាង១៣លានដុល្លារ តែមិនទាន់បង្ហាញខ្ទង់ចំណាយជាក់លាក់នៅឡើយ
លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ឱ្យដឹងថា រដ្ឋាភិបាលលោកទទួលបានថវិកាពីសប្បុរសជនដែលបានបរិច្ចាគ សម្រាប់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងដោះស្រាយបញ្ហាផ្សេងៗ ចំនួនជាង ១៣លានដុល្លារសហរដ្ឋអាមេរិក។
សរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃនេះ លោក ហ៊ុន សែន បានបញ្ជាក់ថាប្រាក់ជាង១៣លានដុល្លារទទួលបានពីសប្បុរ សជននោះ មិនទាន់គិតបញ្ចូលទាំងជំនួយជាសម្ភារ បរិក្ខារ ដូចជាម៉ាស់ អាល់កុល សាប៊ូ សម្ភារពេទ្យផ្សេងៗទៀត ដែលមានតម្លៃរាប់លានដុល្លារនៅឡើយទេ។
យ៉ាងនេះក្តី លោកហ៊ុន សែន...
IDEA TALK៖ តើ លោក ហ៊ុន សែន ត្រូវឈរនៅខាងណា ករណីសមុទ្រចិនខាងត្បូង?
កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ស្តីអំពី៖ តើ លោក ហ៊ុន សែន ត្រូវឈរនៅខាងមហាមិត្តដែកថែប ឬមួយនៅខាងបងធំដែលធ្លាប់លើកបន្តុបលោកឲ្យឡើងកាន់អំណាច ប្រសិនសង្រ្គាមផ្ទុះឡើងដោយសារជម្លោះក្នុងសមុទ្រចិនខាងត្បូងមែននោះ
អ៊ីរ៉ង់ដាក់គំនាបអាមេរិកកាន់តែខ្លាំងឱ្យលុបចោលទណ្ឌកម្មមកលើខ្លួនជាបន្ទាន់
សេចក្ដីរាយការណ៍ជាច្រើនបានចុះផ្សាយនៅថ្ងៃទី១៦ ខែមេសានេះថាស្ថានភាពនៅតំបន់ឈូងសមុទ្រពែក្សកាន់តែធ្ងន់ធ្ងរហើយនៅពេលនេះ ដោយសារតែឆ្មាំបដិវត្តន៍អ៊ីរ៉អ់បានបង្កជម្លោះដាក់សម្ពាធកាន់តែខ្លាំងទៅលើសហរដ្ឋអាមេរិកឱ្យដកទណ្ឌកម្មមកលើអ៊ីរ៉ង់ និងបញ្ឈប់ចលនាយោធានៅលើឈូងសមុទ្រពែក្ស។
បណ្ដាញផ្សាយព័ត៌មាន BBCបានចុះផ្សាយថាអ៊ីរ៉ង់ បានបញ្ចេញMarine ចំនួន11 គ្រឿងមកឡោមព័ទ្ធនាវាពិឃាតមួយគ្រឿងរបស់សហរដ្ឋអាមេរិកនៅច្រកសមុទ្រអូម៉ុស កាលពីថ្ងៃពុធទី១៥ ខែមេសាដែលសកម្មភាពនេះត្រូវបានក្រសួងការពារជាតិសហរដ្ឋអាមេរិកប្រកាសថាអ៊ីរ៉ង់បង្កអំពើប្រទូស្ដរាយកាន់តែខ្លាំងមកលើសហរដ្ឋអាមេរិក។
តាមសេចក្ដីរាយការណ៍របស់ BBC ដដែលឲ្យដឹងថា សហរដ្ឋអាមេរិកបានព្រមានថាសកម្មភាពរបស់កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដែលឡោមព័ទ្ធនាវាពិឃាតរបស់អាមេរិកកំពុងបើកល្បាតនៅច្រកសមុទ្រអូម៉ុស គឺជាការរុញឱ្យមានភាពតានតឹងនាំទៅរកគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ។
BBCបានបញ្ជាក់ទៀតថាភ្លាមមួយរំពេចនោះសហរដ្ឋអាមេរិកក៏បានបញ្ចេញនាវាល្បាតសមុទ្រចំនួន ៦គ្រឿងមកកាន់ទីតាំងដែលប្រឈមមុខដាក់គ្នា ប៉ុន្ដែក្រសួងការពារជាតិរបស់អាមេរិកបានបញ្ជាក់ថាសកម្មភាព នាវា របស់សហរដ្ឋអាមេរិកបានកំពុងធ្វើសមយុទ្ធនៅ លើទីតាំងដែនទឹកនោះ ហើយពេលនោះស្រាប់តែកងទ័ពជើងទឹករបស់អ៊ីរ៉ង់ឡោមព័ទ្ធតែម្ដង។ ព្រឹត្តិការណ៍នេះបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីកងទ័ពនៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានរឹបអូសនាវាដឹកកុងតឺន័រមួយគ្រឿងដោតទង់ជាតិ ហុងកុង នៅឆកសមុទ្រអូម៉ង់ហើយក្រោយមកឆ្មាំបដិវត្តន៍នោះបាននាំនាវានេះចូលដែនទឹករបស់ខ្លួនមុនពេលដោះលែងនាវានេះវិញ។
កងទ័ពនាវាទី៥របស់សហរដ្ឋអាមេរិកដែលឈរជើងនៅឈូងសមុទ្រពែក្សបាននិយាយថាអំឡុងនៃការសមយុទ្ធរបស់ទ័ពជើងទឹកអាមេរិកដែលមានទាំងឧត្ថម្ភាគចក្រ Apache ជាច្រើនគ្រឿងចូលរួមផងដែរ ...
ក្រសួងសុខាភិបាលស្នើដាក់ដាច់ដោយឡែក ១៤ថ្ងៃ ចំពោះកម្មករដែលឈប់សម្រាកទៅចូលរួមបុណ្យចូលឆ្នាំខ្មែរ
ក្រសួងសុខាភិបាលស្នើ ទៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យមានការពិនិត្យតាមដានសុខភាព កម្មករ-កម្មការិនីណា ដែលបានឈប់សម្រាកទៅស្រុកកំណើតអំឡុងបុណ្យចូលឆ្នាំថ្មី ហើយបានត្រឡប់មកបម្រើការងារតាមរោងចក្រនៅក្នុងរាជធានីភ្នំពេញវិញ។
ក្រសួងអះអាងថា វិធានការដាក់ឱ្យនៅដាក់ដោយឡែកសម្រាប់កម្មករដែលឈប់សម្រាកទាំងនោះ ដើម្បីបង្ការការឆ្លងរាលដាលមេរោគកូវីដ១៩ ទៅកាន់កម្មករដទៃទៀត ក្នុងរោងចក្រសហគ្រាស ។
លិខិតមួយរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃម្សិលមិញ បានស្នើទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវចាត់វិធានការ ដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ចំពោះកម្មករកម្មការិនីដែលនឹងវិលត្រឡប់ចូលបម្រើការងារវិញ ។
ក្រសួងសុខាភិបាលបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ១៩ ស្ថិតនៅក្នុងដំណាក់កាលមួយដែលត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីកុំឱ្យជំងឺមួយនេះមានលទ្ធភាពចម្លងរាតត្បាតចូលដល់សហគមន៍ តាមរយៈការធ្វើដំណើរចល័តរបស់បុគ្គលពីកន្លែងមួយទៅកន្លែងមួយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
ជាមួយគ្នានេះ លិខិតនោះក៏ស្នើទៅក្រសួងការងារឱ្យបញ្ជូនក្រុមគ្រូពេទ្យទៅតាមដាន និងត្រួតពិនិត្យសុខភាពកម្មករ-កម្មការិនីដែលដាក់ឲ្យនៅដាច់ដោយឡែកទាំងនោះផងដែរ។ ប្រភពដដែលបន្តថា...