31 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5719 POSTS
0 COMMENTS

IDEA TALK៖ ហេតុ​អ្វី​ឆន្ទៈ​របស់​កម្ពុជា​ក្នុង​ការ​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​ហាក់​នៅ​ស្ងៀម​ទ្រឹង?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២២ ស្តីអំពី៖ «ហេតុ​អ្វី​ឆន្ទៈ​របស់​កម្ពុជា​ក្នុង​ការ​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​ហាក់​នៅ​ស្ងៀម​ទ្រឹង?»។

បក្ស​កាន់​អំណាច​ទទួល​យក​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ឯក​បក្ស បាន​ប្រកាស​ទទួល​យក​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ប្រកាស​លទ្ធផល​ផ្លូវការ​កាលពី​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២២ នេះ។ គណបក្ស​កាន់​អំណាច​ដែល​ដឹកនាំ​ដោយ​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ កាលពី​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២...

អាជ្ញាធរ​រារាំង និង​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​កូដករ​ណាហ្គា​វើលដ៍​ដែល​ព្យាយាម​ធ្វើ​កូដកម្ម​ជា​ថ្មី

ក្រុម​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជាច្រើន​នាក់ បាន​រារាំង និង​ប្រើប្រាស់​អំពើ​ហិង្សា​លើ​កូដករ ខណៈ​ពួកគេ​បាន​នាំគ្នា​ព្យាយាម​ទៅ​ប្រមូលផ្ដុំ​នៅ​ក្បែរ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ (Naga World) ជា​ថ្មី​ទៀត ដើម្បី​ធ្វើ​កូដកម្ម​ទាមទារ​ការ​ដោះស្រាយ​វិវាទ​ការងារ។ កូដករ​ជាង ១០០​នាក់ នៅ​ថ្ងៃ​ចន្ទ ទី​២៧ មិថុនា នេះ បាន​នាំគ្នា​ចេញ​ធ្វើ​កូដកម្ម​ជា​ថ្មី ក្រោយពី​ដំណោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នៅតែ​បន្ត​អូស​បន្លាយ ប៉ុន្តែ​ចេញ​ធ្វើ​កូដកម្ម​នេះ ត្រូវ​បាន​ក្រុម​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជាច្រើន​បាន​ដាក់​របាំង ហើយ​ស្រាក់​ដៃ​គ្នា​ដើម្បី​រារាំង​កុំ​ឱ្យ​កូដករ​ទៅ​ធ្វើ​កូដកម្ម​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។ ក្រៅពី​ដាក់​របាំង​រារាំង ក៏​មាន​ការ​រុញច្រាន និង​ប្រើប្រាស់​អំពើ​ហិង្សា​លើ​កូដករ រួម​ទាំង​ចាប់​ពួកគេ​ដាក់​រថយន្តក្រុង ខណៈ​ក្រុម​កូដករ​បាន​ព្យាយាម​ទៅ​ប្រមូលផ្ដុំ​នៅ​ក្បែរ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍។ ក្រុម​កូដករ​ដែល​ចេញ​ធ្វើ​កូដកម្ម​នា​ថ្ងៃ​នេះ ពួកគេ​បាន​នាំគ្នា​ចង​ក្រណាត់​ខៀវ​នៅ​លើ​ក្បាល​ភ្ជាប់​ជាមួយ​ពាក្យ «កុំ​យក​លុយ​ទិញ​សិទ្ធិ»...

ប្រទេស G-7 សន្យា​បញ្ចេញ​ប្រាក់​៦០០​ពាន់​លាន​ដុល្លារ​ទប់ទល់​នឹង​យុទ្ធសាស្ត្រ​របស់​ចិន

ក្រុម​មេដឹកនាំ​នៃ​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​ទាំង​៧ ហៅ​កាត់​ថា G-7 កាលពី​ថ្ងៃ​អាទិត្យ ទី​២៦ មិថុនា បាន​សន្យា​បញ្ចេញ​កញ្ចប់​ថវិកា​ឱ្យ​បាន ៦០០​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ផ្ដល់​ទៅ​ឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍ​ក្នុង​ទម្រង់​ជា​ប្រាក់កម្ចី​ផង និង​ប្រាក់​ជំនួយ​ផង។ សេចក្ដី​សម្រេច​ដែល​មាន​នៅ​លើ​សេចក្ដី​ថ្លែងការណ៍​រួម​កម្រាស់ ៦​ទំព័រ ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​ដែល​រៀបចំ​ឡើង​នៅ​រដ្ឋ Bavaria នៅ​ភាគ​ខាងត្បូង​ប្រទេស​អាល្លឺម៉ង់។ ក្នុង​ជំនួប​របស់​មេដឹកនាំ​នៃ​ក្រុម​ប្រទេស G-7 មក​ជួប​គ្នា​ផ្ទាល់​ហើយ រួម​នឹង​មេដឹកនាំ​សហភាព​អឺរ៉ុប ផង​ដែរ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​២៧ ខែ​មិថុនា នេះ។ គម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​ទម្រង់​ជា​មូលនិធិ​ឯកជន...

សហភាព​សហជីព​កម្ពុជា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ចេញ​វិធានការ​បញ្ចុះ​ពន្ធ​នាំចូល​ប្រេងឥន្ធនៈ

សហភាព​សហជីព​កម្ពុជា ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​វិធានការ​បញ្ចុះ​ពន្ធ​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ និង​បញ្ចេញ​ថវិកា​ជាតិ​ដើម្បី​ធានា​នូវ​តម្លៃ​ប្រេងឥន្ធនៈ​ឱ្យ​ស្ថិត​ក្នុង​តម្លៃ​មួយ​សមរម្យ ពីព្រោះ​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ជាច្រើន​លាន​នាក់​បាន​រង​នូវ​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​សេដ្ឋកិច្ច​គ្រួសារ។ សហភាព​សហជីព​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០២២ ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ខ្វល់ខ្វាយ​ពី​ការ​ហក់​ឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ​ដែល​កំពុងតែ​ញាំញី​សេដ្ឋកិច្ច​ពលរដ្ឋ​ខ្មែរ​នៅ​ពេល​នេះ​ទេ ខណៈ​អ្នក​ដែល​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម ត្រូវ​រង​នូវ​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។ ប្រភព​ដដែល​អះអាង​ថា តម្លៃ​ប្រេងឥន្ធនៈ​ដែល​កំពុង​ហក់​ឡើង​ខ្ពស់​ហួសហេតុ​សព្វថ្ងៃ​នេះ​ជា​មូលហេតុ​ដ៏​ចម្បង​ដែល​នាំ​ឱ្យ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ហក់​ឡើង​ខ្ពស់ បណ្តាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ជាច្រើន​លាន​នាក់​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​ធ្ងន់ធ្ងរ ខណៈ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​ពេលនេះ​មិន​សមាមាត្រ​នឹង​ចំណូល​របស់​ពួកគេ​ដែល​ទទួល​បាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទេ។ សហភាព​សហជីព​កម្ពុជា បញ្ជាក់​ថា មន្ត្រី​រាជការ អាជីវករ កម្មករ អ្នក​លក់ដូរ​មិន​រៀបរយ និង​កសិករ ជាដើម សុទ្ធសឹងតែ​ជា​អ្នក​ដែល​ទទួល​រង​នូវ​ផល​ប៉ះពាល់​ពី​ការ​ហក់​ឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​យក​បញ្ហា​នេះ​មក​គិត​ពិចារណា​ដើម្បី​រក​ដំណោះស្រាយ​បន្ទាន់​ជូន​ពួកគេ​ឱ្យ​បាន​ទាន់​ពេលវេលា។ ការ​អះអាង​នេះ...

ការ​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​កាត់ដេរ​នឹង​ត្រូវ​ធ្វើ​៣​ដំណាក់កាល

រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា បាន​កំណត់​កាលវិភាគ​នៃ​ការ​ចរចា​អំពី​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ​កាត់ដេរ ផលិតផល​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប​សម្រាប់​ឆ្នាំ​២០២៣ ដែល​នឹង​ត្រូវ​ធ្វើឡើង​ជា ៣​ដំណាក់កាល​ក្នុង​ឆ្នាំ​២០២២ នេះ។ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​កាលវិភាគ​នៃ​ការ​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៣ នឹង​ត្រូវ​ធ្វើ​ឡើង​ជា ៣​ដំណាក់កាល ក្នុង​នោះ​ខែ​កក្កដា ឆ្នាំ​២០២២ គឺ​ត្រូវ​ចាប់ផ្តើម​ការ​ពិភាក្សា​ជា​លក្ខណៈ​ផ្ទៃក្នុង​របស់​ភាគី​នីមួយៗ។ ចំណែក​ខែ​សីហា ឆ្នាំ​២០២២...

មេដឹកនាំ​សហភាព​អឺរ៉ុប​ផ្ដល់​ឋានៈ​ជា​បេក្ខភាព​ឱ្យ​អ៊ុយក្រែន​និង​មូដាវី

សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ពិភពលោក​ដ៏​ធំ​មួយ​ដោយ​សម្រេច​បន្ថែម​សមាជិក​ពីរ​ប្រទេស​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​សមាជិក​ទី​២៨ និង​២៩ របស់​ខ្លួន។ ប៉ុន្តែ​ការ​ដែល​មេដឹកនាំ​របស់​សហភាព​អឺរ៉ុប សម្រេច​ផ្ដល់​ឋានៈ​បេក្ខភាព​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន និង​មូដាវី ក្នុង​កាលៈទេសៈ​នេះ គឺជា​ការ​ចាំបាច់​បំផុត ទោះ​ជា​ប្រទេស​ពីរ​នេះ​នៅ​ខ្វះ​លក្ខណៈ​សម្បត្តិ​ដើម្បី​ក្លាយ​ជា​សមាជិក​សហភាព​អឺរ៉ុប​ផ្លូវការ​ក៏ដោយ។ ការ​ទទួល​យក​ប្រទេស​អ៊ុយក្រែន ក្នុង​ឋានៈ​ជា​បេក្ខភាព​នៃ​សហភាព​អឺរ៉ុប​ក្នុង​កាលៈទេសៈ​នេះ គឺ​ដើម្បី​ឲ្យ​ប្រទេស​ដែល​ធ្លាក់​ក្នុង​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​មហាអំណាច​រុស្ស៊ី នេះ ចាប់ផ្ដើម​មាន​ខ្នង​បង្អែក​មួយ​ដ៏​ធំ​ក្នុង​ការ​ជួយ​ប្រទេស​នេះ​ទាំង​ស្មារតី និង​ជំនួយ​ផ្សេងៗ រួម​ទាំង​អាវុធ​ទៀត​ផង។ ដោយឡែក​ប្រទេស​មូដាវី ក៏​អាច​ដូចជា​ប្រទេស​អ៊ុយក្រែន​ដែរ ព្រោះ​ប្រទេស​ដែល​ជាប់​នឹង​អ៊ុយក្រែន កំពុង​ភ័យខ្លាច​ពី​ការ​វាយប្រហារ​ពី​សំណាក់​រុស្ស៊ី​ទៅ​ថ្ងៃ​ខាងមុខ​នេះ។ អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ការ​ដែល​មេដឹកនាំ​សហភាព​អឺរ៉ុប​សម្រេច​ផ្ដល់​ឋានៈ​ជា​បេក្ខភាព​របស់​អ៊ុយក្រែន និង​មូដាវី ជា​សមាជិក​សហភាព​អឺរ៉ុប...

មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា សេង ធារី គ្រោង​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​នៅ​សប្តាហ៍​ក្រោយ

មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា សេង ធារី ដែល​ជា​មេធាវី​អន្តរជាតិ គ្រោង​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២២ ជំទាស់​នឹង​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្ដន្ទាទោស​ឱ្យ​កូនក្ដី​របស់​ខ្លួន​ជាប់​ពន្ធនាគារ ៦​ឆ្នាំ​ពី​បទ «ញុះញង់ និង​រួម​គំនិត​ក្បត់»។ លោក​មេធាវី ជូង ជូងី មាន​ប្រសាសន៍​ថា ក្នុង​ជំនួប​ជាមួយ​កូនក្ដី​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ កញ្ញា សេង ធារី បាន​សម្រេច​ឱ្យ​រូបលោក​ដែល​ជា​មេធាវី​ការពារ​ក្តី​ប្ដឹង​សាទុក្ខ​ទៅ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ។ លោក​ថា លោក​បាន​ជួប​កញ្ញា សេង...

រដ្ឋាភិបាល​កាត់​ឆ្វៀល​បឹង​ទន្លេបាទី​ជាង​២០០​ហិកតារ​ក្នុង​ខេត្ត​តាកែវ​ឱ្យ​ឯកជន​កាន់កាប់

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ឧស្សាហ៍​លុប​បឹង​លុប​ទន្លេ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ឆ្វៀល​ដី​ទន្លេបាទី​ជាង ២០០​ហិកតារ​ក្នុង​ខេត្ត​តាកែវ ទៀត​ហើយ​ពី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ មក​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ ដើម្បី​ប្រគល់​ឱ្យ​បុគ្គល​ឈ្មោះ ស្រ៊ុន ប៊ុនលាភ ធ្វើការ​អភិវឌ្ឍ។ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២២ ស្ដីពី​ការ​កំណត់​ផ្ទៃ​បឹង​ទន្លេបាទី​ទុក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​ការ​ធ្វើ​អនុបយោគ​មក​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ ក្នុង​ភូមិសាស្ត្រ​ស្រុក​បាទី ខេត្ត​តាកែវ និង​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា...

IDEA TALK៖ តើ ៤៣​ឆ្នាំ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ធ្វើ​ឱ្យ​បាត់បង់​ផល​ប្រយោជន៍​ធំៗ​អ្វី​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ ៤៣​ឆ្នាំ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ធ្វើ​ឱ្យ​បាត់បង់​ផល​ប្រយោជន៍​ធំៗ​អ្វី​ខ្លះ?»។

Latest news