29 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5783 POSTS
0 COMMENTS

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា៖ ពលរដ្ឋ​ខ្មែរ​បញ្ចេញ​ទស្សនៈ​ដោយ​សេរី​គ្មាន​ការ​រឹត​បន្តឹង

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ទីក្រុង​ហ្សឺណែវ អះអាង​ថា ពលរដ្ឋ​ជិត ៨០% បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​យ៉ាង​សកម្ម និង​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​ដោយ​សេរី​គ្មាន​ការ​រឹត​បន្តឹង​ពី​រដ្ឋាភិបាល។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​ភាគី​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា ប្រចាំ​ទីក្រុង​ហ្សឺណែវ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ត្រូវ​បាន​បន្លឺ​ឡើង​បន្ថែម​ទៀត​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី និង​ឌីជីថល​ជិត ២​ពាន់​អង្គភាព ដែល​កំពុង​ដំណើរការ​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ជា​មុន និង​គ្មាន​ការ​រឹត​បន្តឹង​នោះ​ឡើយ ហើយ​ថែមទាំង​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ថែម​ទៀត។ ប្រភព​ដដែល​បាន​បន្ទោស​ការិយាល័យ​ឧត្ដមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ថា​មិន​ត្រូវ​ជ្រើសរើស​ជ្រុង​ណា​មួយ ឬ​ផ្នែក​ណា​មួយ​នៃ​សង្គម ដើម្បី​វាយតម្លៃ​ពី​ស្ថានភាព​ទាំងមូល​របស់​កម្ពុជា​នោះ​ទេ។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​បញ្ជាក់​ថា កម្ពុជា​បាន​អនុវត្ត​នូវ​សេរីភាព​បញ្ចេញមតិ​ដោយ​ពេញលេញ ប៉ុន្តែ​ការ​បង្កើត​សមាគម និង​ការ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ករណីយកិច្ច​ទំនួល​ខុសត្រូវ​ដែល​កំណត់​ដោយ​ច្បាប់​ស្ដីពី​សិទ្ធិ​ពលរដ្ឋ...

មេធាវី៖ តំណាង​អយ្យការ​សួរ​លោក កឹម សុខា រុញ​ឱ្យ​ធ្លាក់​ក្នុង​គម្រោង​ដែល​គេ​ត្រៀម​ទុក

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើកឡើង​ថា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សួរ​សំណួរ​ទៅ​កាន់​លោក កឹម សុខា ក្នុង​បំណង​រុញ​ច្រាន​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​មួយ​នេះ​ធ្លាក់​ចូល​ទៅ​ក្នុង​គម្រោង​ដែល​ពួកគេ​បាន​ត្រៀម​ទុក។ សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង គឺ​លោក ចាន់ ចេន បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់ពី​សវនាការ​របស់​លោក កឹម សុខា នៅ​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ ថា លោក​សង្កេត​ឃើញ​ថា​តំណាង​អយ្យការ​ព្យាយាម​លើក​យក​វីដេអូ​របស់​លោក កឹម សុខា ដែល​បាន​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ...

IDEA TALK៖ តើ​ការ​បន្ត​ឃុំ​ខ្លួន​កញ្ញា សេង ធារី នឹង​នាំ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជួប​វិបត្តិ​អ្វី​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ការ​បន្ត​ឃុំ​ខ្លួន​កញ្ញា សេង ធារី នឹង​នាំ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជួប​វិបត្តិ​អ្វី​ខ្លះ?»។

តើ​ក្រុម ឬ​បក្ស ឬ​រដ្ឋាភិបាល​ណា​នៅ​កម្ពុជា​ដែល​ទទួល​បាន​ប្រយោជន៍​ពី​ការ​ប្រហារ​ជីវិត​បណ្ឌិត កែម ឡី?

ចម្លើយ​ចំពោះ​សំណួរ​ថា តើ​នរណា​ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី នៅតែ​គ្មាន​ពន្លឺ និង​នៅ​តែ​ជា​ចម្ងល់​សម្រាប់​មហាជន​ទូទៅ​អស់​រយៈពេល ៦​ឆ្នាំ​មក​ហើយ។ ប្រសិន​សំណួរ​នេះ​នៅតែ​គ្មាន​ចម្លើយ តើ​ភស្តុតាង​អ្វី​ខ្លះ​ដែល​មហាជន​អាច​ធ្វើ​ការ​វិនិច្ឆ័យ និង​ធ្វើ​ការ​វិភាគ​ថា នរណា​ជា​អ្នក​នៅ​ពីក្រោយ​អំពី​ឃាតកម្ម​ដ៏​ល្បីល្បាញ​មួយ​នេះ? មនុស្ស​ជាច្រើន​បាន​ដាក់​ការ​សង្ស័យ​លើ​ក្រុម​អ្នក​មាន​អំណាច​នៅ​កម្ពុជា ថា​មាន​ជាប់​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ ឃាតកម្ម​ខ្នាត​ធំ​ដ៏​កក្រើក​មួយ​នេះ ត្រូវ​បាន​ក្រុម​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ ស្ថានទូត ឬ​រដ្ឋាភិបាល​បរទេស​មួយ​ចំនួន​ចាត់ទុក​ថា​ជា​អំពើ​ហិង្សា​នយោបាយ ឬ​ជា​ឃាតកម្ម​ក្នុង​ហេតុផល​នយោបាយ។ លោក តាំង សារ៉ាដា...

កិច្ច​សម្ភាសន៍​ពិសេស៖ ការ​រំឭក​ខួប​៦​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ប្រហារ​ជីវិត​ទាំង​អយុត្តិធម៌

កិច្ច​សម្ភាសន៍​ពិសេស​សម្រាប់​រាត្រី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២២ ប្រធានបទ​ស្តីអំពី៖ «ការ​រំឭក​ខួប​៦​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ប្រហារ​ជីវិត​ទាំង​អយុត្តិធម៌»។

អ្នក​ឃ្លាំមើល៖ ការ​បាញ់​សម្លាប់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​និង​បណ្ឌិត កែម ឡី ដូច​គ្នា​ប៉ុន្តែ​ការ​ចាប់​ឃាតក​ខុស​គ្នា

ប្រធាន​វេទិកា​ពលរដ្ឋ​អះអាង​ថា ការ​បាញ់​សម្លាប់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក សិនហ្សូ អាបេ និង​បណ្ឌិត កែម ឡី ធ្វើឡើង​នៅ​កណ្ដាល​ពន្លឺ​ថ្ងៃ​ដូច​គ្នា ប៉ុន្តែ​ការ​ស្វែងរក​ភស្តុតាង​ចាប់​ឃាតក​ពិត គឺ​ធ្វើឡើង​ខុស​គ្នា​ទាំងស្រុង ខណៈ​ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​គ្មាន​ឆន្ទៈ​ស៊ើប​អង្កេត​លាតត្រដាង​រក​ជន​នៅ​ពីក្រោយ​អំពើ​ឃាតកម្ម​នេះ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​ឱកាស​ប្រារព្ធ​ខួប ៦​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា...

សង្គម​ស៊ីវិល​ខកចិត្ត​ដែល​អាជ្ញាធរ​បដិសេធ​សំណើ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​បុគ្គលិក​ណាហ្គា

អង្គការ​សមាគម​ដែល​ធ្វើការ​លើ​វិស័យ​ការពារ​សិទ្ធិមនុស្ស​ជាង ២០​ស្ថាប័ន សម្ដែង​នូវ​ការ​ខកចិត្ត​ចំពោះ​អាជ្ញាធរ​កម្ពុជា​ដែល​បដិសេធ​លើ​សំណើ​សុំ​អន្តរាគមន៍​ដំណោះស្រាយ​លើ​វិវាទ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។ ពួកគេ​ចាត់ទុក​ថា ការ​បដិសេធ​នេះ គឺជា​គំរូ​អាក្រក់​ជះ​ឥទ្ធិពល​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដល់​ចលនា​សហជីព​ឯករាជ្យ។ សហភាព​សហជីព បណ្ដាញ​សហគមន៍ អង្គការ​សង្គម​ស៊ីវិល​ជាង ២០​ស្ថាប័ន បាន​ចេញ​លិខិត​ចំហ​នៅ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ករណី​វិវាទ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ជា​គំរូ​អាក្រក់​មួយ​ដែល​នឹង​ជះ​ឥទ្ធិពល​ជា​អវិជ្ជមាន​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ចលនា​សហជីព​ឯករាជ្យ ដែល​ធ្វើ​សកម្មភាព​ប្រកប​ដោយ​វិជ្ជាជីវៈ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។ អង្គការ​សមាគមន៍​ទាំងនោះ​អះអាង​ថា សិទ្ធិ​ក្នុង​ការ​ធ្វើ​កូដកម្ម គឺជា​ជម្រើស​ចុងក្រោយ​តែ​មួយ​គត់​សម្រាប់​កម្មករ​និយោជិត ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ដែល​ត្រូវ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​រំលោភ​សិទ្ធិ​ការងារ​កន្លងមក ប៉ុន្តែ​សកម្មភាព​ទាំងនេះ​មិន​ត្រូវ​បាន​ដោះស្រាយ​ពី​អាជ្ញាធរ​រដ្ឋ​ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​ការងារ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​នោះ​ទេ។ ប្រភព​ដដែល​អំពាវនាវ​ឱ្យ​អាជ្ញាធរ​រដ្ឋ និង​លោក ហ៊ុន...

សង្គម​ស៊ីវិល​ថា​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដោយ​ឯក​បក្ស​មិន​ឆ្លុះបញ្ចាំង​ពី​ការ​រួបរួម​ជាតិ

ក្រុម​សង្គម​ស៊ីវិល​ក្នុង​ស្រុក​អះអាង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​មាន​តែ​សភា​ឯក​បក្ស មិន​បាន​ឆ្លុះបញ្ចាំង​អំពី​ការ​រួបរួម​ជាតិ​តែ​មួយ និង​ឆន្ទៈ​របស់​ពលរដ្ឋ​ឡើយ ក្រៅ​តែ​បម្រើ​ឲ្យ​ផល​ប្រយោជន៍​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។ ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ លោក គឹម សុខ អះអាង​ថា លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ខ្វល់​តែ​រឿង​កែ​រដ្ឋធម្មនុញ្ញ ឬ​ធ្វើ​ច្បាប់​បំពេញ​បំណង​អំណាច​របស់​ខ្លួន។ លោក​យល់​ថា នេះ​ជា​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១១ ហើយ ក្នុង​ការ​កែ​រដ្ឋធម្មនុញ្ញ​ជាតិ​កម្ពុជា​ក្នុង​រយៈពេល​តែ​ជាង ២០​ឆ្នាំ និង​ភាគច្រើន​លើសលប់​មាន​គោលដៅ​បញ្ចូល​ខ្លឹមសារ​ថ្មីៗ​ក្នុង​រដ្ឋធម្មនុញ្ញ ព្រមទាំង​ស៊កសៀត​ច្បាប់​ថ្មីៗ​ទៀត​ដើម្បី​បំពេញ​ផែនការ​ផ្ទេរ​អំណាច​គ្រួសារ​ត្រកូល ហ៊ុន តែប៉ុណ្ណោះ។ លោក​អះអាង​ថា...

ប្អូនស្រី​នាយករដ្ឋមន្ត្រី​ចោទ​លោក ផែង វណ្ណៈ ថា​មាន​ចេតនា​ញុះញង់​ឱ្យ​ពលរដ្ឋ​ស្អប់​គ្រួសារ​ហ៊ុន

ប្អូនស្រី​បង្កើត​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ស៊ីណាត ចោទ​អ្នក​អត្ថាធិប្បាយ​បែប​អសីលធម៌ បែប​ជេរ​បញ្ចោរ បែប​ជើងកាង​របស់​បក្ស​ប្រជាជន​កម្ពុជា គឺ​លោក ផែង វណ្ណៈ ថា​បាន​ប្រើ​សម្ដី​ក្នុង​ចេតនា​ញុះញង់​ឱ្យ​ពលរដ្ឋ​មាន​ការ​យល់​ច្រឡំ និង​ស្អប់ខ្ពើម​ត្រកូល «ហ៊ុន»។ អ្នកស្រី ហ៊ុន ស៊ីណាត បាន​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២២ ចោទ​អ្នក​និយាយ​តាម​ហ្វេសប៊ុក​របស់​បក្ស​ប្រជាជន​កម្ពុជា​មួយ​រូប​ដែល​តែង​ប្រើ​សម្ដី​បែប​ហិង្សា និង​ជេរប្រមាថ​ឈ្មោះ​ថា...

រជ្ជកាល​នៃ​ត្រកូល​ក្រាញ​អំណាច​និង​ផ្ដាច់ការ​នៅ​ស្រីលង្កា​ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​កម្លាំង​មហាជន

នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​រដ្ឋធានី​កូឡុំបូ នៃ​ប្រទេស​ស្រីលង្កា ស្ថិត​ក្នុង​ស្ថានភាព​ស្ងប់​បន្តិច​ហើយ ដោយ​ហ្វូង​មហាជន​ភាគច្រើន​បាន​បំបែក​គ្នា​ទៅ​កាន់​ស្រុក​ភូមិ​របស់​ពួកគេ​វិញ ក្រោយពី​ពួកគេ​ធ្វើ​បាតុកម្ម​ដ៏​ហិង្សា​សម្រុក​វាយលុក​ចូល​ភូមិគ្រឹះ​របស់​ប្រធានាធិបតី Gotabaya Rajapaksa និង​បាន​ចូល​ទៅ​ដុត​ភូមិគ្រឹះ​របស់​លោក​នាយករដ្ឋមន្ត្រី Ranil Wic-kreme-singhe។ បាតុករ​រាប់​ម៉ឺន​នាក់​ដែល​បាន​សម្រេច​បំបែក​ហ្វូង​របស់​ពួកគេ ក្រោយពី​ការ​ប្រកាស​ជា​ផ្លូវការ​នៃ​ការ​ចុះ​ចេញពី​តំណែង​របស់​ប្រធានាធិបតី Gotabaya Rajapaksa និង​នាយករដ្ឋមន្ត្រី​ឡើង​កាន់​តំណែង​បាន​តែ ២​ខែ គឺ​លោក Ranil Wickreme-singhe។ លោក Gotabaya Rajapaksa បាន​ប្រកាស​ថា លោក​សម្រេច​ជ្រើសរើស​យក​ថ្ងៃ​ពុធ​ក្នុង​សប្ដាហ៍​នេះ​ជា​ថ្ងៃ​ដែល​បញ្ចប់​អំណាច​ជា​ប្រធានាធិបតី​ទាំងស្រុង​របស់​លោក។ ចំណែកឯ...

Latest news