28 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5719 POSTS
0 COMMENTS

លោក ហ៊ុន សែន ថា​រដ្ឋាភិបាល​ប្ដេជ្ញា​ចិត្ត​ខ្ពស់​លើក​កម្ពស់​សិទ្ធិ​កុមារ​ព្រោះ​ជា​អ្នក​បន្ត​វេន

លោក ហ៊ុន សែន អះអាង​ថា រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់ និង​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​កុមារ ដោយ​ចាត់ទុក​កុមារ គឺជា​អ្នក​បន្ត​វេន​ក្នុង​ការ​ជួយ​ស្ដារ កសាង និង​អភិវឌ្ឍ​សង្គម​កម្ពុជា​ប្រកប​ដោយ​សក្ដានុពល។ មេដឹកនាំ​ខ្មែរ​ដែល​ឧស្សាហ៍​គំរាម​ផ្តាច់​ជីវិត​ពលរដ្ឋ​ខ្លួនឯង លោក ហ៊ុន សែន បាន​ចេញ​លិខិត​ក្នុង​ឱកាស​ខួប​លើក​ទី​៧៣ ទិវា​កុមារ​អន្តរជាតិ ១ មិថុនា កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២២ ថា រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជាតិ​ដោយ​ផ្ដោត​លើ​កិច្ចការ​ការពារ និង​គោរព​សិទ្ធិ​មូលដ្ឋាន​របស់​កុមារ ក្នុង​គោលដៅ​ការពារ​ឧត្តម​ប្រយោជន៍​របស់​កុមារ​ឱ្យ​បាន​ពេញលេញ។ បុរស​ខ្លាំង​ចូលចិត្ត​ប្រើ​កណ្ដាប់ដៃ​ដែក​កម្ទេច​ក្រុម​ប្រឆាំង...

ទ័ព​នុយក្លេអ៊ែរ​រុស្ស៊ី​ធ្វើ​សមយុទ្ធ​បន្ទាប់ពី​អាមេរិក​សម្រេច​បញ្ជូន​ប្រព័ន្ធ​មីស៊ីល​ចម្ងាយ​ឆ្ងាយ​ឱ្យ​អ៊ុយក្រែន

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ ទី​១ មិថុនា ថា កងកម្លាំង​នុយក្លេអ៊ែរ​រុស្ស៊ី កំពុង​ធ្វើ​សមយុទ្ធ​ប្រតិបត្តិការ​នៅ​ក្នុង​ខេត្ត Ivanovo ដែល​ស្ថិតនៅ​ភាគ​ឦសាន​នៃ​ទីក្រុង​មូស្គូ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Interfax នៅ​ថ្ងៃ​ពុធ ទី​១ ខែ​មិថុនា នេះ។ ទីភ្នាក់ងារ​ព័ត៌មាន Interfax បាន​ស្រង់​សម្ដី​របស់​ប្រភព​ពី​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​ឲ្យ​ដឹង​ទៀត​ថា កងទ័ព​រុស្ស៊ី​ប្រហែល ១០០០​នាក់​បាន​ចូលរួម​ក្នុង​សមយុទ្ធ ដោយ​ប្រើ​រថយន្ត​យោធា​ជាង ១០០​គ្រឿង រួម​ទាំង​ប្រព័ន្ធ​មីស៊ីល​ផ្លោង​អន្តរ​ទ្វីប​ផង​ដែរ។ ការ​ធ្វើ​សមយុទ្ធ​នៃ​កងកម្លាំង​នុយក្លេអ៊ែរ​រុស្ស៊ី កើតមាន​ឡើង​ខណៈ​កងទ័ព​រុស្ស៊ី​កំពុង​បង្កើន​ការ​វាយលុក​លើ​តំបន់​ដុនបាស...

អាមេរិក​បារម្ភ​ក្រោយពី​ទស្សនកិច្ច​ពី​តំណាង អ.ស.ប ផ្នែក​សិទ្ធិមនុស្ស​ទៅ​ប្រទេស​ចិន

អ្នកស្រី Michelle Bachelet ថា​ទស្សនកិច្ច​ទៅ​ចិន មាន​លទ្ធផល​តិចតួច ខណៈ​សហរដ្ឋ​អាមេរិក​ថា​ចិន រៀបចំ​ឆាក​រួច​ហើយ ទើប​ឱ្យ​អ្នកស្រី​ទៅ​ស៊ីនជាំង បាញ់​ទឹកសាប៊ូ​ជម្រះ​ក្លិន​ឈាម អាច​ជា​ឈុត​ឆាក​នៅ​ពីក្រោយ​ការ​លាង​ជម្រះ​ស្លាកស្នាម​នៃ​ការ​ធ្វើ​ទារុណ​ទៅលើ​ជាតិ​សាសន៍​អ៊ុយហ្គឺ កាន់​សាសនា​មូស្លីម នៅ​តំបន់​ស៊ីនជាំង ទើប​ចិន​ស្វាគមន៍​ទស្សនកិច្ច​ប្រតិភូ​មន្ត្រី​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ដឹកនាំ​ដោយ​អ្នកស្រី Michelle Bachelet ជា​ប្រធាន​ស្ថាប័ន​មួយ​នេះ។ តាម​ការ​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP អ្នកស្រី Michelle Bachelet ជា​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស បាន​ធ្វើ​ទស្សនកិច្ច​លើ​ទឹកដី​ចិន រយៈពេល ៦​ថ្ងៃ...

គ.ជ.ប អះអាង​ថា​ការ​ឃោសនា​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​គ្មាន​អំពើ​ហិង្សា​និង​ការ​គំរាមកំហែង

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ហៅ​កាត់​ថា គ.ជ.ប ប្រកាស​ថា ការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​រយៈពេល ១០​ថ្ងៃ​មក​នេះ​ប្រព្រឹត្ត​ទៅ​រលូន ដោយ​គ្មាន​អំពើ​ហិង្សា និង​ការ​គំរាមកំហែង​ឡើយ ស្រប​ពេល​ស្ថាប័ន​អន្តរជាតិ​មិន​ដាក់​អ្នក​សង្កេតការណ៍។ ការ​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ធ្វើឡើង​ដំណាល​ពេល​ដែល​អង្គការ​អន្តរជាតិ និង​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ក្នុង​ស្រុក​មួយ​ចំនួន​មិន​បាន​ដាក់​អ្នក​សង្កេតការណ៍​អំឡុង​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ខាងមុខ​នេះ។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​មាន​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ល្អ គ្មាន​អំពើ​ហិង្សា និង​គ្មាន​ការ​គំរាមកំហែង​ទេ។ គ.ជ.ប បញ្ជាក់​ថា នៅ​ខេត្ត​តាកែវ...

គ.ជ.ប ព្យួរ​សមាសភាព​ទាំង​៩​រូប​ដើម្បី​ធានា​តម្លាភាព​និង​ឯករាជភាព​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សម្រេច​ព្យួរ​សមាសភាព​ប្រធាន អនុប្រធាន និង​សមាជិក​របស់​ខ្លួន​ទាំង ៩​រូប ដើម្បី​ធានា​នូវ​តម្លាភាព និង​ឯករាជភាព​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ។ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ បាន​ចេញ​សេចក្តី​សម្រេច​កាលពី​ថ្ងៃទី​២៣ ខែ​ឧសភា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ឧសភា នេះ​ស្ដីពី​ការ​ព្យួរ​សិទ្ធិ​ប្រធាន អនុប្រធាន និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​៥ ខែ​មិថុនា...

បក្ស​ភ្លើង​ទៀន​ថា​ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ថ្នាក់​ដឹកនាំ​ណា​មួយ​នៃ​បក្ស​សង្គ្រោះ​ជាតិ​ទេ

គណបក្ស​ភ្លើង​ទៀន អះអាង​ថា ខ្លួន​មិន​បាន​ជាប់​ពាក់ព័ន្ធ ឬ​មាន​ទំនាក់ទំនង​ជាមួយ​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​នោះ​ទេ ខណៈ​បក្ស​នេះ​នៅតែ​រង​ការ​សង្ស័យ​ថា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​ទៀត​នៅ​ពី​ក្រោយ​ខ្នង។ គណបក្ស​ភ្លើង​ទៀន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២២ ថា កាលពី​ពេល​ថ្មីៗ​នេះ​មាន​ការ​ផ្សព្វផ្សាយ​នូវ​សកម្មភាព​ឃោសនា​របស់​ខ្លួន​ពី​សំណាក់​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស ដែល​នាំ​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​ពី​សំណាក់​មតិ​សាធារណជន​ថា ពួកគេ​កំពុង​នៅ​ពីក្រោយ​នៃ​សកម្មភាព​របស់​គណបក្ស​ភ្លើង​ទៀន។ ប្រភព​ដដែល​អះអាង​ថា កន្លងមក​ខ្លួន​បាន​ណែនាំ​ដល់​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ ឱ្យ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​នូវ​សកម្មភាព​ឃោសនា​បោះឆ្នោត​ស្រប​តាម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត បទបញ្ជា និង​នីតិវិធី​នៃ​ការ​ឃោសនា​បោះឆ្នោត រួម​ទាំង​សេចក្តី​ណែនាំ​ផ្សេងៗ​ចែង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ឱ្យ​បាន​ត្រឹមត្រូវ​ជាទីបំផុត។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក...

អភិបាល​ខេត្ត​កំពង់ធំ​ថា​ប័ណ្ណ​ដីធ្លី​មាន​តម្លៃ​សម្រាប់​ពលរដ្ឋ​យក​ទៅ​ខ្ចី​ប្រាក់​ពី​ធនាគារ

អភិបាល​ខេត្ត​កំពង់ធំ អះអាង​ថា ការ​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដែល​រាជរដ្ឋាភិបាល​សម្រេច​កាត់​ឆ្វៀល​ដី​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ដោយ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ គឺជា​ឯកសារ​គតិយុត្តិ និង​ជា​វត្ថុ​មាន​តម្លៃ​សម្រាប់​ពលរដ្ឋ​យក​ទៅ​ខ្ចី​ប្រាក់​ពី​ធនាគារ ដើម្បី​លើក​ស្ទួយ​ជីវភាព​គ្រួសារ និង​ចូលរួម​កាត់បន្ថយ​ភាព​ក្រីក្រ​ស្រប​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ អភិបាល​ខេត្ត​កំពង់ធំ លោក ងួន រតនៈ នៅ​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២២ បាន​លើកឡើង​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ជិត ៦០០​ប័ណ្ណ​នៅ​លើ​ទីតាំង​ដី​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​កាត់​ឆ្វៀល​ចេញពី​តំបន់​២ មក​តំបន់​១ នៅ​ភូមិ​នាងសល្ងាច ឃុំ​កំពង់ចិនជើង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ។ លោក...

មេដឹកនាំ​ថ្មី​ហ្វីលីពីន​ថា​លោក​មិន​មែន​ជា​មិត្ត​ផង​ជា​អាយ៉ង​ផង​របស់​ចិន​ទេ និង​ប្រាប់​ចិន​ឱ្យ​បញ្ឈប់​ការ​ឈ្លានពាន

ប្រធានាធិបតី​ថ្មី​ហ្វីលីពីន ដែល​ចិន​គិត​ថា​អាច​ក្លាយ​ជា​អាយ៉ង​របស់​ខ្លួន បាន​ថ្លែង​ប្រាប់​ក្រុង​ប៉េកាំង ថា លោក​មិន​បណ្តោយ​ឲ្យ​ចិន​ជាន់ឈ្លី​សិទ្ធិ និង​បំពាន​ដែនទឹក​ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​ទៀត​ឡើយ។ នេះ​ជា​សារ​មួយ​ដ៏​ធ្ងន់​របស់​លោក Ferdinand Marcos Jr. អនាគត​ប្រធានាធិបតី​ថ្មី​នៃ​សាធារណរដ្ឋ​ហ្វលីពីន ដែល​ប្រាប់​ទៅ​ទីក្រុង​ប៉េកាំង ខណៈ​លោក​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុង​ស្រុក​របស់​ប្រទេស​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ឧសភា។ កាលពី​ថ្ងៃ​ពុធ ទី​២៥ ឧសភា សភា​នៃ​ប្រទេស​ហ្វីលីពីន បាន​អនុម័ត​ទទួលស្គាល់​ជា​ផ្លូវការ​ថា លោក Ferdinand Marcos Jr. បាន​ទទួល​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃទី​៩ ខែ​ឧសភា...

អ្នក​ឃ្លាំមើល៖ ការ​បង្កើត​កញ្ចប់​ទេសចរណ៍​កម្ពុជា-វៀតណាម​ជា​រឿង​ល្អ បើ​មាន​តម្លាភាព​និង​មិន​បន្លំ​ប្រវត្តិសាស្ត្រ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម លើកឡើង​ថា ការ​បង្កើត​កញ្ចប់​ទេសចរណ៍​កម្ពុជា-វៀតណាម វា​ជា​រឿង​ល្អ បើសិនជា​ការ​រៀបចំ​នោះ​ធ្វើឡើង​ដោយ​ត្រឹមត្រូវ និង​តម្លាភាព នឹង​មិន​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រលំ​អំពី​ប្រវត្តិសាស្ត្រ។ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា យល់​ថា ការ​បង្កើត​បញ្ចប់​ទេសចរណ៍​រួម​គ្នា​ជា​រឿង​ល្អ ព្រោះ​ធ្វើ​ឱ្យ​កម្ពុជា​អាច​បើក​លំហ​ហោះហើរ​កាន់តែ​ទូលំទូលាយ ខណៈ​កម្ពុជា​មិន​ទាន់​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​ច្រើន។ លោក​បាន​បន្ថែម​ទៀត​ថា ច្រក​ដែល​អាច​នាំ​ភ្ញៀវ​បរទេស​ចូល​តាម​ថៃ ចូល​តាម​វៀតណាម នៅតែ​ជា​ច្រក​មួយ​សំខាន់ និង​ចាំបាច់​សម្រាប់​កម្ពុជា ដោយ​ប្រទេស​ជិតខាង​ទាំង​ពីរ​មាន​សក្ដានុពល និង​មាន​ការ​ប្រើប្រាស់​គោល​នយោបាយ​ទាក់ទាញ​ភ្ញៀវ​បរទេស​ល្អ ខណៈ​កម្ពុជា​មិន​ទាន់​មាន​លទ្ធភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អឺរ៉ុប​ច្រើន​ណាស់​ណា​នៅឡើយ​នោះ។ លោក​បន្ត​ថា ចំពោះ​ការ​បង្កើត​កញ្ចប់​ទេសចរណ៍ វា​មិន​បង្ក​ជា​ក្ដី​បារម្ភ​ដល់​អធិបតេយ្យ​ជាតិ...

លោក ហ៊ុន សែន ប្រាប់​ពិភពលោក​ថា​កូនប្រុស​ទាំង​បី​សុទ្ធតែ​មាន​សមត្ថភាព​ធ្វើ​នាយករដ្ឋមន្ត្រី

លោក ហ៊ុន សែន ប្រកាស​ប្រាប់​ពិភពលោក​ថា កូនប្រុស​ទាំង​បី​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និង​លោក ហ៊ុន ម៉ានី សុទ្ធតែ​មាន​សមត្ថភាព​ធ្វើជា​នាយករដ្ឋមន្ត្រី​ដូច​គ្នា ព្រោះ​ថា​កន្លងមក​លោក​មិន​បាន​បណ្តុះបណ្តាល​កូន​ឱ្យ​ទៅ​ធ្វើ​ចោរ​នោះ​ទេ គឺ​ត្រៀម​ឱ្យ​ពួកគេ​ធ្វើ​ធំ​ទាំងអស់។ មេដឹកនាំ​ដែល​ប្ដេជ្ញា​កាន់​អំណាច​មួយ​ជីវិត លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៧ ស្ដីពី​អនាគត​អាស៊ី នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា...

Latest news