31 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5719 POSTS
0 COMMENTS

IDEA TALK៖ តើ​ទឹក និង​ដី​មាន​ន័យ​បែប​ណា​សម្រាប់​ជាតិ​មួយ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ទឹក និង​ដី​មាន​ន័យ​បែប​ណា​សម្រាប់​ជាតិ​មួយ?»។

UN ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​និង​អ្នក​នយោបាយ​ធានា​ដំណើរការ​បោះឆ្នោត​មួយ​ស្មោះត្រង់​និង​សន្តិវិធី

ប្រធាន​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​មេដឹកនាំ​នយោបាយ​ផ្សេង​ទៀត រួម​ទាំង​អ្នកគាំទ្រ ត្រូវ​ចូលរួម​ធានា​ឱ្យ​មាន​ដំណើរការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​បរិយាប័ន្ន ស្មោះត្រង់ និង​សន្តិវិធី​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​គោរព​សិទ្ធិមនុស្ស​ឲ្យ​បាន​ពេញលេញ។ ការ​ជំរុញ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គណបក្ស​នយោបាយ​កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ដែល​ប្រព្រឹត្ត​ទៅ​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២។ ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បាន​សរសេរ​លើ​ហ្វេសប៊ុក​នា​ថ្ងៃ​ពុធ ទី​២៥ ឧសភា នេះ ដោយ​ស្រង់​ប្រសាសន៍​ប្រធាន​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា អ្នកស្រី ផូលីន ថាម៉េស៊ីស (Pauline Tamesis) ដែល​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​មេដឹកនាំ​នយោបាយ​ផ្សេង​ទៀត រួម​ទាំង​អ្នកគាំទ្រ​ត្រូវ​ចូលរួម​ធានា​ឱ្យ​មាន​ដំណើរការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​បរិយាប័ន្ន...

ក្រុម​មេដឹកនាំ​ប្រទេស​ចតុភាគី​សម្រេច​ថា​សង្គ្រាម​នៅ​អ៊ុយក្រែន​ជា​វិបត្តិ​ពិភពលោក

មេដឹកនាំ​ប្រទេស​អូស្ត្រាលី ឥណ្ឌា ជប៉ុន និង​សហរដ្ឋ​អាមេរិក បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដោយ​បាន​សន្យា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក បើក​ចំហ និង​សេរីភាព តែ​សង្គ្រាម​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន ត្រូវ​ចាត់ទុក​ថា​ជា​វិបត្តិ​ពិភពលោក។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ឧសភា។ ថ្លែង​នៅ​ឯ​ជំនួប​កំពូល​របស់​សម្ពន្ធមិត្ត​ដែល​ហៅថា​ក្រុម​ប្រទេស​ចតុ​ភាគី ឬ Quad នោះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden)...

សហ​មេធាវី​ថា​ការ​ចោទប្រកាន់​លើ​លោក កឹម សុខា ផ្តើម​ចេញពី​វីដេអូ​កាត់​ត​ជា​កង់ៗ

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថា​ការ​ចោទប្រកាន់​អស់​រយៈពេល​ជាង ៤​ឆ្នាំ​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កន្លងមក គឺ​ផ្តើម​ចេញពី​វីដេអូ​ដែល​កាត់​ត​ជា​កង់ៗ​ដែល​ខុសពី​ខ្លឹមសារ​ដើម។ សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ចាន់ ចេង បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​សវនាការ​លោក កឹម សុខា នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ថា ការ​ចោទប្រកាន់​ទាំង​អយុត្តិធម៌​អស់​រយៈពេល​ជាង ៤​ឆ្នាំ​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កន្លងមក​នេះ គឺ​ផ្តើម​ចេញពី​វីដេអូ​ដែល​កាត់​ត​ជា​កង់ៗ​ដែល​ខុសពី​ខ្លឹមសារ​ដើម។ លោក​បញ្ជាក់​ថា លោក កឹម សុខា បាន​ស្នើ​ឱ្យ​តុលាការ​ចាក់​វីដេអូ​របស់​លោក​មួយ​ទៀត​ដែល​លោក​បាន​ថ្លែង​នៅ​ខេត្ត​ព្រៃវែង...

បទវិភាគ៖ តើ​លោក ហ៊ុន សែន ចាត់ទុក​អាមេរិក​ជា​សត្រូវ​ឬ​យ៉ាង​ណា​ក្នុង​សំណុំរឿង​លោក កឹម សុខា?

អាមេរិក​គឺជា​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ដ៏​ល្បីល្បាញ​ក្នុង​លោក រីឯ​លោក ហ៊ុន សែន ក៏​ជា​ជន​ផ្ដាច់ការ​ដ៏​ល្បីល្បាញ​មួយ​រូប​ក្នុង​លោក​ដែរ។ ដូច្នេះ​មាគ៌ា​នយោបាយ​អាមេរិក និង​លោក ហ៊ុន សែន គឺ​ផ្លូវ​ពីរ​ដែល​មាន​ភាព​ផ្ទុយ​គ្នា​ស្រឡះ​តែម្តង។ ប៉ុន្តែ​ក្នុង​ពិភព​នយោបាយ បុគ្គល​ឬ​ក្រុម​ដែល​មាន​ទស្សនៈ ឬ​មាគ៌ា​ផ្ទុយ​គ្នា គឺ​មិន​ប្រាកដ​ថា​ជា​សត្រូវ​នឹង​គ្នា​ឡើយ។ ដោយឡែក​គោលការណ៍​របស់​លោក ហ៊ុន សែន អាច​ផ្ទុយ​ពី​នេះ ពោល​គឺ​គាត់​រមែង​តែង​ចាត់ទុក​អ្នក​ដែល​មាន​ទស្សនៈ​ផ្ទុយ​ពី​គាត់ គឺជា​សត្រូវ។ ដូច្នេះ​តើ​លោក ហ៊ុន សែន ចាត់ទុក​អាមេរិក​ជា​សត្រូវ ឬ​ជា​មិត្ត? លោក ហ៊ុន...

IDEA TALK៖ តើ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ធានា​បាន​នូវ​យុត្តិធម៌ និង​អាច​ទទួល​យក​បាន​ដូច​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៧ ដែរ​ឬ​ទេ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ធានា​បាន​នូវ​យុត្តិធម៌ និង​អាច​ទទួល​យក​បាន​ដូច​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៧ ដែរ​ឬ​ទេ?»។

វេទិកា​ពលរដ្ឋ​ទាមទារ​លោក ហ៊ុន សែន បើក​ឱ្យ​ពលរដ្ឋ​ចូល​មើល​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម

វេទិកា​ពលរដ្ឋ​ទាមទារ​ឱ្យ​លោក ហ៊ុន សែន បើក​ទូលាយ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ចង់​ចូល​ទៅ​មើល​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម អាច​ចូល​ទៅ​មើល​ដោយ​សេរី​ដូច​អាជ្ញាធរ​វៀតណាម បើក​ឱ្យ​ពលរដ្ឋ និង​សិស្ស​សាលា​របស់​គេ​ដែរ។ នៅ​ក្នុង​លិខិត​ចំហ​ចុះ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២២ វេទិកា​ពលរដ្ឋ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ឱ្យ​ដឹង​ថា ពួកគេ​ស្វាគមន៍​ចំពោះ​ប្រសាសន៍​របស់​លោក ហ៊ុន សែន ដែល​បាន​ថ្លែង​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ-អឺរ៉ុប​នៅ​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វីស កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២២។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា ផ្អែក​តាម​ប្រសាសន៍​របស់​លោក ហ៊ុន សែន ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ ទាំង​ក្នុង...

កម្ពុជា​និង​សមាជិក​អាស៊ាន​ពីរ​ទៀត​មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមាជិក​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក

សេតវិមាន​សហរដ្ឋ​អាមេរិក អះអាង​ថា ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​៣ រួម​មាន​កម្ពុជា ឡាវ និង​ភូមា មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមាជិក​នៃ​ការ​ចាប់ផ្តើម​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក នោះ​ទេ។ កាលពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២២ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទៅ​កាន់​ប្រទេស​ជប៉ុន លោក ចូ បៃដិន (Joe Biden) បាន​ប្រកាស​ជា​ផ្លូវការ​បើក​ឱ្យ​មាន​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ដែល​មាន​សមាជិក​ចំនួន ១៣​ប្រទេស ក្នុង​នោះ​ក៏​មាន​សមាជិក​អាស៊ាន​ចំនួន ៧​ប្រទេស​ផង​ដែរ។ ប្រទេស​ទាំងនោះ​រួម​មាន៖ សហរដ្ឋ​អាម៉េរិកអូស្ត្រាលីប្រ៊ុយណេឥណ្ឌាឥណ្ឌូនេស៊ីជប៉ុនម៉ាឡេស៊ីនូវែលហ្សេឡង់ហ្វីលីពីនសិង្ហបុរីកូរ៉េ​ខាងត្បូងថៃនិង​វៀតណាម ដែល​មាន​ទំហំ​សេដ្ឋកិច្ច​ប្រមាណ...

លោក ស ខេង ថា​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ធ្វើឡើង​ដោយ​ពលរដ្ឋ​មិន​មែន​ថ្នាក់​លើ​តែងតាំង​ទេ

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​បក្ស​កាន់​អំណាច លើកឡើង​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ គឺជា​ការ​លើក​ស្ទួយ​សិទ្ធិ​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​ជ្រើសរើស​អ្នក​ដឹកនាំ​របស់​ខ្លួន​នៅ​មូលដ្ឋាន មិន​មែន​ថ្នាក់​លើ​ណា​មួយ​ជា​អ្នក​តែងតាំង​នោះ​ទេ។ លោក ស ខេង បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ម្សិលមិញ (២៣ ឧសភា) នេះ​ថា គណបក្ស​កាន់​អំណាច​បាន​ប្រកាន់​ឧត្តមគតិ​ស្នេហា​ជាតិ​ពិតប្រាកដ នៅ​ជាមួយ​ពលរដ្ឋ​គ្រប់​កាលៈទេសៈ តស៊ូ​តាំងពី​ប្រទេស​ធ្លាក់​ក្នុង​ចំណុច​សូន្យ​ស្ថិត​ក្នុង​ការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច និង​នយោបាយ រហូត​បង្កើត​បាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ឈរ​ស្មើ​មុខ​ស្មើ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ។ លោក ស ខេង បាន​លើកឡើង​អំពី​គុណតម្លៃ​នៃ​សន្តិភាព​ថា...

លោក សុខ ឥសាន ថា គ.ជ.ប ទទួលស្គាល់​តាម​ផ្លូវ​ច្បាប់​បន្ទាប់ពី​បក្ស​ទាំង​១៧​ចូលរួម

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​អះអាង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ពិត​ជា​ត្រូវ​បាន​ទទួលស្គាល់​តាម​ផ្លូវ​ច្បាប់ បន្ទាប់ពី​គណបក្ស​ក្រៅ​នយោបាយ​ទាំង ១៧ ព្រម​ទទួល​យក​ការ​ប្រកួតប្រជែង​រក​សន្លឹកឆ្នោត​ដោយ​ការ​ចូលរួម​យុទ្ធនាការ​ឃោសនា​កាលពី​ថ្ងៃ​ទី​៤ ខែ​ឧសភា។ អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ត្រូវ​បាន​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន គឺ​ដើម​អម្ពិល ស្រង់​សម្ដី​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា ក្រុម​ប្រឆាំង​នៅតែ​បរាជ័យ​ក្រោម​ដៃ​បក្ស​កាន់​អំណាច ទោះ​ពួកគេ​ចេញ​មក​ក្នុង​ទម្រង់​បែប​ណា​ក៏ដោយ។ លោក សុខ ឥសាន អះអាង​ថា គណបក្ស​កាន់​អំណាច​នៅតែ​មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ...

Latest news