អង្គការតម្លាភាពអន្តរជាតិថ្កោលទោសចំពោះការចាប់ខ្លួនលោក រ៉ុង ឈុន
អង្គការតម្លភាពអន្តរជាតិឬ Transperancy International បានថ្កោលទោស រដ្ឋាភិបាលលោក ហ៊ុន សែន ចំពោះការចាប់ខ្លួនប្រធានសហភាពសហជីពកម្ពុជា លោករ៉ុង ឈុន ។លើកឡើងនៅធ្វីទ័រ(Twitter) អង្គការតម្លាភាពអន្តរជាតិបានស្នើឱ្យ រដ្ឋាភិបាលដោះលែង និងទម្លាក់បទចោទប្រកាន់ទៅលើលោក រ៉ុង ឈុន ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ នៅក្នុងសង្គមសន្តិភាពដែលរដ្ឋាភិបាលតែងអះអាង។
អង្គការអន្តរជាតិមួយនេះ យល់ឃើញថាការចាប់ខ្លួនលោក រ៉ុង ឈុន ជាការយាយី និងធ្វើទុក្ខបុកម្នេញទៅលើសកម្មភាពសិទ្ធិមនុស្សនៅ...
បុគ្គលិក LE MERIDIEN ANGKOR នៅខេត្តសៀមរាប តវ៉ាទាមទារឱ្យថៅកែទទួលយកថ្នាក់ដឹកនាំសហជីព ចូលធ្វើការវិញ
បុគ្គលិកនិយោជិតបម្រើការងារនៅសណ្ឋាគារ LE MERIDIEN ANGKOR ខេត្តសៀមរាបប្រមាណ៤០នាក់ នៅព្រឹកថ្ងៃទី៦ ខែសីហា នេះ បាននាំគ្នា តវ៉ានៅមុខសណ្ឋាគារ ដើម្បីទាមទារ ឲ្យអ្នកគ្រប់គ្រងសណ្ឋាគារឡឺម៉េរីឌានអង្គរទទួលយកថ្នាក់ដឹកនាំ សកម្មជនសហជីពស្រ្តី បីរូបដែលត្រូវបាន បញ្ឈប់ពីការងារដោយអយុត្តិធម៌។ ថ្នាក់ដឹកនាំសហជីពទាំងនោះ រួមមាន កញ្ញាឌឿម ឆៃយ៉ា ប្រធាន គណៈកម្មាធិការស្រ្តីរបស់សហជីពឡឺម៉េរីឌានអង្គរ (LE MERIDIEN ANGKOR)...
ក្រោមសំពាធរបស់កងទ័ពអាមេរិកនៅសមុទ្រចិនខាងត្បូងបាននាំឲ្យចិនចង់វិលមករកតុចរចាវិញដើម្បីបង្កើបក្រមប្រតិបត្តិCOC
បើតាមអ្នកសង្កេតការណ៍នឹងអ្នកវិភាគ តំបន់សមុទ្រចិនខាងត្បូង គឺភាគតិចណាស់ ដែលគិតថាសង្រ្គាមនឹងមិនអាចផ្ទុះឡើងរវាងចិន និងអាមេរិក ខណៈអាវុធយុទ្ធភ័ណ្ឌ និងកងទ័ពរបស់អាមេរិក បានដាក់ពង្រាយរួចហើយ នៅតំបន់នោះ។ចំណែកប្រទេសចិន ត្បិតមិនទាន់ឃើញបាញ់នាវាអាមេរិក ដូចដែលខ្លួនធ្លាប់អួតអាងយ៉ាងណាក៏ដោយ ប៉ុន្តែប្រទេសមហាយក្សនេះ ក៏បានបង្កើនកម្លាំងកងទ័ព និងសព្វាវុធទៅដាក់ពង្រាយ នៅលើកោះរបស់ខ្លួនរួចហើយដែរ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។
នេះជាសញ្ញាដ៏ផុយស្រួយមួយ ដែលប្រទេសធំទាំងពីរ អាចនឹងប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ។អ្នកវិភាគរបស់ The National Interest បង្ហាញថា សេនារិយូថា...
រដ្ឋាភិបាលអនុញ្ញាតឱ្យបើកដំណើរការរោងភាពកុននិងរោងសម្តែងសិល្បៈឡើងវិញ
រដ្ឋាភិបាល បានសម្រេចអនុញ្ញាតឲ្យបើកដំណើរការរោងកុន និងរោងសម្តែងសិល្បៈឡើងវិញ ក្រោយពេលរដ្ឋប្រកាសផ្អាកជាបណ្តោះអាសន្នដើម្បីបង្ការការរីករាលដាលជំងឺកូវីដ១៩ កាលពីខែមិនា។
សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌នៅថ្ងៃ៦ខែសីហា បានឲ្យដឹងថា ការបើកឱ្យដំណើរការឡើងនូវរោងកុន ឬរោងភាពយន្ត និងរោង សម្តែងសិល្បះនេះ គឺដើម្បីជួយសម្រាលការលំបាកផ្នែកសេដ្ឋកិច្ចក្នុងស្ថានភាពកូវីដ១៩នេះ។បន្ថែមពីនេះ ជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់សិល្បករ សិល្បការិនី ព្រមទាំងផលិតករ អាជីវករ ម្ចាស់រោងភាពយន្ត និងរោងសម្ដែងសិល្បៈ ក្នុងបុព្វហេតុអភិរក្ស និងលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ រដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ ឱ្យបើកដំណើរការឡើងវិញនូវ រោងភាពយន្ត និងរោងសម្ដែងសិល្បៈ។ជាមួយគ្នានេះ ក្រសួងតម្រូវឱ្យគោរពតាមគោលការណ៍ស្តង់ដាប្រតិបត្តិ...
ក្រោមសម្ពាធរបស់បាតុករនិងបក្សប្រឆាំង នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ សន្យាកែទម្រង់រដ្ឋធម្មនុញ្ញឡើងវិញ
ទីបំផុតអតីតឧត្តមសេនីយ៍ ដែលបានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រី ដោយសាររដ្ឋប្រហារ គឺលោកបា្រយុទ្ធចាន់អូចា បានសន្យាថា នឹងរុញអោយមានការធ្វើវិសោធន៍កម្ម រដ្ឋធម្មនុញ្ញ ដោយនិយាយថា រដ្ឋាភិបាល នឹងដាក់បង្ហាញ នូវទស្សនៈវិស័យ របស់រដ្ឋាភិបាល ដើម្បីចងក្រង និងតាក់តែងមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញសប្រាប់ការបោះឆ្នោត លើកក្រោយទៀត។
នេះបើតាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍ នៅថ្ងៃទី៥សីហានេះ។ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ ទី៤សីហា នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះដ៏ងាយគ្រោះថ្នាក់ បាននិយាយថា តួនាទីរបស់លោកបានមកពីការគាំទ្ររបស់សមាជិកសភា ដែលដូចនេះលោក...
ក្រុមយុវជនប៉ះទង្គិចគ្នាជាមួយអាជ្ញាធរក្រុងភ្នំពេញ ក្នុងពេលតវ៉ាទាមទារឱ្យដោះលែង លោក រ៉ុង ឈុន
ការប្រមូលផ្តុំតវ៉ាពីសំណាក់ក្រុមយុវជន ដើម្បីទាមទារឱ្យដោះលែងប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន នៅថ្ងៃពុធនេះ នាំឲ្យមានការប៉ះទង្គិចគ្នាជាមួយអាជ្ញាធរខន្ឌ៧មករា បណ្តាលឱ្យយុវតី២នាក់បានរងរបួស។ក្រុមយុវជន និងពលរដ្ឋប្រមាណ២០នាក់ បាននាំគ្នាប្រមូលផ្តុំ ដោយស្រែកតវ៉ា និងបានព្យាយាមដើរពីវត្តមហាមន្ត្រី ខាងកើតពហុកីឡាដ្ឋានជាតិអូឡាំពិច ឆ្ពោះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យដោះលែងលោក រ៉ុង ឈុន បើទោះបីជាក្រសួងយុត្តិធម៌និងសាលាក្រុងភ្នំពេញទើបតែព្រមានចាត់វិធានច្បាប់ទៅលើក្រុមអ្នកតវ៉ាទាមទារឱ្យដោះលែងប្រធានសហជីពរូបនេះក្តី។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងហេតុការណ៍ប៉ះទង្គិចគ្នានេះ យុវតីម្នាក់ដែលរងរបួសក្នុងហេតុការណ៍នោះ កញ្ញា ជា គន្ធី និយាយថា...
សមត្ថកិច្ចកម្ពុជាបង្ក្រាបបានគ្រឿងញៀនជិត២០០គីឡូក្រាមនិងសារធាតុផលិតគ្រឿងញៀនជាង៣តោន
សមត្ថកិច្ចកម្ពុជា បានសហការជាមួយអង្គភាពគយចិន និងអង្គការUNODC ប្រចាំប្រទេសថៃ ដោយបង្ក្រាបគ្រឿងញៀនជិត២រយគីឡូក្រាម ដែលបម្រុងនាំចេញទៅក្រៅប្រទេស។តាមគេហទំព័រអគ្គស្នងការនគបាលជាតិកាលពីថ្ងៃច័ន្ទ បានអះអាងថា សមត្ថកិច្ចក៏បានចុះឆែកដល់ទីតាំងនៅខណ្ឌកំបូល រាជធានីភ្នំពេញ ដោយរកឃើញសារធាតុសម្រាប់ផលិតគ្រឿងញៀន ជាង៣តោន(៣១០០)ផ្សេងទៀត។
ប្រភពដដែលបន្តថា ក្នុងប្រតិ្តបតិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ និងខ្មែរ ដែលជាមុខសញ្ញាកែច្នៃគ្រឿងញៀន ក្នុងបន្ទប់ខុនដូរមួយកន្លែងក្នុងក្រុងភ្នំពេញ។ប្រភពដដែលបញ្ជាក់ថា ករណីជួញដូរគ្រឿងញៀននេះ គឺជាករណីឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំងច្បាស់លាស់ និងមានមេខ្លោងនៅបរទេស ហើយមានបំណងនាំចេញទៅកោះតៃវ៉ាន់។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបន្តស្រាវជ្រាវមុខសញ្ញាមេខ្លោងនៅបរទេស និងមុខសញ្ញាពាក់ព័ន្ធ ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
ភាពចម្រូងចម្រាស់រឿងផ្លាស់ប្តូរផែនទីខ្នាត១លើ២៥ពាន់ បន្តកើតឡើង ខណៈកម្ពុជានៅកំពុងមានវិបត្តិនយោបាយ
ការផ្លាស់ប្តូរផែនទីខ្នាត១លើ២៥០០០ រវាងកម្ពុជា-វៀតណាមនៅតែជាបញ្ហាចម្រូងចម្រាស់រវាងរដ្ឋាភិបាល និងអ្នកឃ្លាំមើលបញ្ហាព្រំដែន ដែលទាមទារឱ្យមានការបង្ហាញច្បាស់លាស់ ត្បិតជាប្រយោជន៍ជាតិនិងជារឿងប្រវត្តិសាស្ត្រសម្រាប់សម័យកាលនៃការដឹកនាំដោយលោក ហ៊ុន សែន ។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកាលពីថ្ងៃទី៤ ខែសីហានេះបានចេញ ប្រកាសច្រានចោលទាំងស្រុងចំពោះក្រុមអ្នករិះគន់ ជុំវិញការចោទប្រកាន់ថា ផែនទីខ្នាង ១លើ២៥ពាន់ (១/២៥ ០០០) ជាផែនទីដែលគូសវាងដោយប្រទេសវៀតណាម។ក្នុងសេចក្តីថ្លែងការណ៍របស់ស្ថាប័នជាតិទទួលបន្ទុករឿងព្រំដែនមួយនេះ បានហៅការរិះគន់រឿងប្តូរឯកសារផែនទីខ្នាត១លើ២៥ពាន់ រវាងភាគីកម្ពុជា-វៀតណាម ថាជាការប្រឌិត និងជាការផ្សព្វផ្សាយនូវព័ត៌មានមិនពិត ក្នុងចេតនាទុច្ចរិត ក្នុងគោលបំណងបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិតែប៉ុណ្ណោះ។
លើសពីនេះ គណៈកម្មាធិការជាតិដដែលហៅក្រុមអ្នករិះគន់ដែលចោទថាការប្តូរឯកសារផែនទីនេះ...
ពលរដ្ឋមានទំនាស់ជិត ០២ពាន់គ្រួសារប្រមូលផ្តុំគ្នាស្នើដល់ លោកស្រី មិថុនា ភូថង ជួយដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃ
ពលរដ្ឋរងគ្រោះដីធ្លី រស់នៅខេត្តកោះកុង សរុបមានចំនួនជិត ២ពាន់នាក់ តំណាងឲ្យពលរដ្ឋជិត២ពាន់គ្រួសារ (១,៩៨១) មកពីសហគមន៍មានទំនាស់ដីធ្លីចំនួន០៤ បានមកប្រមូលផ្តុំគ្នាតវ៉ាទាមទារយុត្តធម៌ដីធ្លី នៅមុខសាលាខេត្តកោះកុង នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីស្នើដល់ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធឲ្យជួយដោះស្រាយលើវិបត្តិដីធ្លីរាំរ៉ៃ និងទាមទារសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ជូនពួកគាត់វិញ។
តំណាងប្រជាពលរដ្ឋ បានឲ្យដឹងថា ពលរដ្ឋរងគ្រោះដីធ្លី នៅតាមសហគមន៍ដីធ្លីទាំង០៤ ដែលបានចូលរួមទាមទារយុត្តិធម៌ខាងលើនេះ...
ពលរដ្ឋមានចម្ងល់ថា ហេតុអ្វីតុលាការខេត្តព្រះសីហនុ មិនចាប់ខ្លួន មេក្លោងទន្ទ្រានដីរដ្ឋខុសច្បាប់ ឈ្មោះ ញ៉ក់ គឹមតុង មកផ្តន្ទាទោស
ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គម និងពលរដ្ឋរស់នៅខេត្តព្រះសីហនុ មានចម្ងល់ថា ហេតុអ្វីបានជាតុលាការ និងសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ មិនព្រមនាំខ្លួនបុគ្គលឈ្មោះ ញ៉ក គឹមតុង មេក្លោងដឹកនាំជនអនាធិបតេយ្យចូលទន្ទ្រានដីរដ្ឋខុសច្បាប់ នៅតាមតំបន់មួយចំនួន នាខេត្តព្រះសីហនុ មកផ្តន្ទាទោស។
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋមួយចំនួនរស់នៅខេត្តព្រះសីហនុ អះអាងថា សព្វថ្ងៃនេះគេងសង្កេតឃើញ លោក ញ៉ក់ គឹមតុង ដែលត្រូវបានសាលាដំបូងខេត្តព្រះសីហនុ ចេញដីកាចាប់ខ្លួន បានបង្ហាញខ្លួននៅតាមក្លឹបកម្សាន្ត, ក្លឹបហាត់ប្រាណ, ភោជនីយ៍ដ្ឋាន,...