29.3 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5820 POSTS
0 COMMENTS

លោក ហ៊ុន សែន ថា​នឹង​ស្នើ​ឱ្យ​ភូមា​ពិចារណា​អំពី​ការ​កាត់ទោស​ប្រហារ​ជីវិត​អ្នក​ប្រឆាំង​របប​សឹក

លោក ហ៊ុន សែន អះអាង​ថា ខ្លួន​កំពុង​ធ្វើ​លិខិត​ទៅកាន់​មេ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង ឱ្យ​ពិចារណា​លើ​ការ​កាត់ទោស​ប្រហារ​ជីវិត​យុវជន ២​នាក់​ដែល​ធ្លាប់​ចេញ​មុខ​ប្រឆាំង​នឹង​របប​សឹក​មួយ​នេះ​កាលពី​ពេល​កន្លងទៅ​នេះ។ ការ​អះអាង​របស់​លោក ហ៊ុន សែន ធ្វើឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​សាលា​ភូមិន្ទ​រដ្ឋបាល និង​ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​ឆ្នាំ​សិក្សា​២០២២ នៅ​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា លោក​សង្ឃឹម​ថា​មេដឹកនាំ​ផ្ដាច់ការ​នៃ​របប​សឹក​ភូមា នឹង​ពិនិត្យ​ពិចារណា​លើ​សំណើ​របស់​លោក​ដែល​ជា​ប្រធាន​អាស៊ាន​នៅ​ពេលនេះ។ លោក ហ៊ុន សែន អះអាង​ថា ការ​ចេញ​មុខ​ដាក់​សំណើ​ទៅ​មេ​ផ្ដាច់ការ​របប​សឹក​ភូមា​នេះ...

លោក ហ៊ុន សែន ប្រកាស​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​មន្ត្រី​រាជការ​និង​កម្លាំង​ប្រដាប់​អាវុធ

បុរស​ខ្លាំង​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ ប្រកាស​ថា​នឹង​ដំឡើង​ប្រាក់បៀវត្សរ៍​ដល់​មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​នៅ​ក្នុង​ឆ្នាំ​២០២២ បន្ទាប់ពី​ខកខាន​រយៈពេល​ពីរ​ឆ្នាំ និង​ត្រៀម​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០២៣។ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​សិស្ស​សាលា​ភូមិន្ទ​រដ្ឋបាល នា​ព្រឹក​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២២ លោក ហ៊ុន សែន ថ្លែង​ថា រដ្ឋាភិបាល​ខកខាន​មិន​បាន​ដំឡើង​ប្រាក់បៀវត្សរ៍​ដល់​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​រយៈពេល ២​ឆ្នាំ ដោយសារ​កម្ពុជា​ជួប​វិបត្តិ​កូវីដ-១៩។ លោក​បន្ត​ថា រដ្ឋាភិបាល​នឹង​ដំឡើង​ឱ្យ​បាន​ច្រើន​ចំពោះ​មន្ត្រី​ណា​ដែល​មាន​ប្រាក់បៀវត្សរ៍​ទាប ហើយ​អ្នក​ដែល​មាន​បៀវត្សរ៍​ខ្ពស់ នោះ​រដ្ឋាភិបាល​នឹង​ដំឡើង​តិចតួច​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត ការ​ដំឡើង​នេះ​ត្រូវ​ផ្តល់​អាទិភាព​ដល់​គ្រូបង្រៀន និង​គ្រូពេទ្យ​យ៉ាងហោច​ណាស់​ឱ្យ​បាន​ចំនួន ១​លាន...

មេធាវី​រដ្ឋាភិបាល​ច្រានចោល​ការ​អះអាង​របស់​លោក កឹម សុខា លើ​ភស្តុតាង​ឃ្លីប​វីដេអូ

ក្រុម​មេធាវី​រដ្ឋាភិបាល​កម្ពុជា បដិសេធ​នូវ​ការ​អះអាង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​បាន​ចោទ​ថា ក្រុម​មេធាវី​តំណាង​ឱ្យ​ដើមបណ្ដឹង​រដ្ឋប្បវេណី​បាន​យក​ឃ្លីប​វីដេអូ​មក​ចោទប្រកាន់​លើ​រូបលោក​ទាំង​បំពាន​ការពិត។ ក្រុម​មេធាវី​រដ្ឋាភិបាល​កម្ពុជា​ដែល​តំណាង​ឱ្យ​ដើមបណ្ដឹង​រដ្ឋប្បវេណី ត្រូវ​បាន​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន គឺ Fresh News ដកស្រង់​សម្ដី​ចុះផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ ទី​១២ មិថុនា ថា ពួកគេ​បដិសេធ​នូវ​ការ​អះអាង​របស់​លោក កឹម សុខា ដោយ​មូលហេតុ​ថា ភស្តុតាង​ជា​ឃ្លីប​វីដេអូ​ដែល​ក្រុម​មេធាវី​ដើមបណ្ដឹង​រដ្ឋប្បវេណី​បាន​លើក​យក​មក​សួរ​បញ្ជាក់​លោក កឹម សុខា...

តុលាការ​ដោះលែង​អតីត​ស្នងការ​រង​ខេត្ត​កណ្តាល​ភ្លាមៗ​ក្រោយ​ឃើញ​ដីកា​មិន​ឱ្យ​ចាប់​ខ្លួន

តុលាការ​បាន​ដោះលែង​អតីត​ស្នងការ​រង​ខេត្ត​កណ្តាល លោក ស្រេង សុខា ភ្លាមៗ​វិញ​បន្ទាប់ពី​សាលា​ឧទ្ធរណ៍​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​បញ្ឈប់​ការ​តាម​ចាប់​ខ្លួន។ កាលពី​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០២២ សមត្ថកិច្ច​ខេត្ត​កណ្ដាល បាន​ចាប់​ខ្លួន​លោក ស្រេង សុខា ហៅ ទ្រី មក​ដាក់​ពន្ធនាគារ ប៉ុន្តែ​ការ​ចាប់​ខ្លួន​យក​ទៅ​ពន្ធនាគារ​ខេត្ត​កណ្តាល បាន​មួយ​ភ្លែត ហើយ​លោក​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​វិញ បន្ទាប់ពី​សាលា​ឧទ្ធរណ៍​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​បញ្ឈប់​ការ​តាម​ចាប់​ខ្លួន។ លោក ស្រេង សុខា ត្រូវ​ចៅក្រម​សាលាដំបូង​ខេត្ត​កណ្ដាល បាន​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ជាង ១​ឆ្នាំ​កាល​ថ្ងៃទី​២៩ ខែ​វិច្ឆិកា...

លោក កឹម សុខា៖ រដ្ឋាភិបាល​ញូហ្សេឡែន​តាមដាន​ដំណើរការ​សវនាការ និង​សិទ្ធិ​សេរីភាព​លោក​ជានិច្ច

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា ថា​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ញូហ្សេឡែន (New Zealand) កំពុង​តាមដាន​នូវ​ដំណើរការ​សវនាការ និង​សិទ្ធិ​សេរីភាព​របស់​លោក​ជាប់​ជានិច្ច ជាពិសេស​សិទ្ធិ​ក្នុង​ការ​ចូលរួម​ធ្វើ​សកម្មភាព​នយោបាយ។ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​គាបសង្កត់​ពី​បក្ស​កាន់​អំណាច លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៣ មិថុនា ថា លោក​បាន​ជួប​ពិភាក្សា​ការងារ​នៅ​គេហដ្ឋាន​របស់​លោក​ជាមួយ​ឯកអគ្គរាជទូត​ថ្មី​នៃ​ប្រទេស​ញូហ្សេឡែន ប្រចាំ​នៅ​កម្ពុជា ថៃ និង​ឡាវ ជុំវិញ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។ មេដឹកនាំ​បក្ស​ប្រឆាំង លោក...

អូស្ត្រាលី​ថា​នឹង​បន្ត​ធ្វើការ​ជាមួយ​កម្ពុជា​ដើម្បី​ពង្រឹង​ទំនាក់ទំនង រក្សា​ស្ថិរភាព​និង​ប្រជាធិបតេយ្យ

ស្ថានទូត​អូស្ត្រាលី បាន​លើកឡើង​ថា ខ្លួន​កំពុង​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ក្នុង​ការ​រក្សា​ស្ថិរភាព និង​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ។ ការ​លើកឡើង​របស់​ស្ថានទូត​អូស្ត្រាលី បន្ទាប់ពី​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី (Australian Government Department of Foreign Affairs and Trade) អ្នកស្រី Kathryn Campbell ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កម្ពុជា លោក ប្រាក់ សុខុន នៅ​ថ្ងៃទី​១៣...

បទវិភាគ៖ អាមេរិក​និង​ចិន​ចាប់ផ្ដើម​បង្ក​សង្គ្រាម​វោហារសាស្ត្រ​ធ្ងន់ៗ​ដាក់​គ្នា​ដណ្ដើម​តៃវ៉ាន់

តៃវ៉ាន់ និង​សហរដ្ឋ​អាមេរិក ជា​ដែនដី​ដាច់​ឆ្ងាយ​ពី​គ្នា​រាប់​ពាន់​គីឡូម៉ែត្រ តែ​បើ​ធៀប​រវាង​ចិន និង​តៃវ៉ាន់ វិញ នៅ​កៀក​គ្នា​ដោយ​ឆ្លងកាត់​តែ​ប៉ុន្មាន​រយ​គីឡូម៉ែត្រ​ប៉ុណ្ណោះ នឹង​មក​ដល់​កោះ​តៃវ៉ាន់ ព្រោះ​មួយ​នៅ​ដីគោក ហើយ​មួយ​នៅ​លើ​ដី​កោះ។ ប៉ុន្តែ​ចិន និង​តៃវ៉ាន់ បើ​ទោះជា​សាច់ឈាម​តែ​មួយ​មែន តែ​ជា​សត្រូវ​ប្រវត្តិសាស្ត្រ​នឹង​គ្នា​ទៅ​ហើយ។ សាធារណរដ្ឋ​ចិន ដែល​មាន​នៅ​លើ​កោះ​តៃវ៉ាន់ សព្វថ្ងៃ​នេះ គឺជា​ម្ចាស់​គ្រប់គ្រង​ក្រុង​ប៉េកាំង និង​ដែនដី​ចិន​ទាំងមូល ប៉ុន្តែ​ក្នុង​សង្គ្រាម​ត្រជាក់​ពិភពលោក​ផ្ទុះឡើង គឺ​ដែនដី​ប៉េកាំង​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល ឬ​សង្គ្រាម​សាច់ឈាម​ខ្លួនឯង។ នៅ​ចុង​ទសវត្ស​១៩៤០ សង្គ្រាម​ស៊ីវិល​ផ្ទុះ​ពេញ​ទំហឹង​ដែល​ការ​ប្រយុទ្ធ​គ្នា​បាន​កើតឡើង​រវាង​កងទ័ព​នៃ​របប​សាធារណរដ្ឋ​ចិន និង​កងទ័ព​បដិវត្តន៍​កុម្មុយនីស្ត​ចិន​ដឹកនាំ​ដោយ​កម្មាភិបាល ម៉ៅ...

អង្គការ​សង្គម​ស៊ីវិល​ថា​ក្រុម​ទាហាន​«ង៧០»​បន្ត​ឈូស​ឆាយ​ព្រៃ​សហគមន៍​ឧត្តម​ស្រែ​ពស់

អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ដែល​ហៅ​កាត់​ថា CHRAC ថា​ក្រុម​ទាហាន​បន្ត​ប្រើ​កម្លាំង​កម្មករ​ឱ្យ​ចូល​ទៅ​កាប់​រុករាន​ព្រៃ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ឧត្តម​ស្រែ​ពស់ បាន​ប្រហែល ១០០​ម៉ែត្រ​បន្ត​ទៀត បន្ទាប់ពី​តំណាង​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ចុះ​ត្រួតពិនិត្យ​រួម​គ្នា​កន្លងមក។ អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា បាន​អះអាង​កាលពី​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​២០២២ ថា ការ​រុករាន​កាន់កាប់​ព្រៃ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ឧត្តម​ស្រែ​ពស់ ពី​សំណាក់​ក្រុម​ទាហាន​មួយ​ក្រុម​ដែល​អះអាង​ថា ខ្លួន​ជា​យោធា​កង​រថក្រោះ «ង៧០» បាន​ឈាន​ដល់​ដំណាក់កាល​ចុះ​ត្រួតពិនិត្យ​ពី​តំណាង​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ ដែល​មាន​ការ​ចូលរួម​ពី​តំណាង​អភិរក្ស​តំបន់​អភិរក្ស​សត្វព្រៃ​ឱរ៉ាល់ ក្រុម​ប្រឹក្សា​ឃុំ​ត្រពាំងជោរ តំណាង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) និង​អង្គការ​លីកាដូ (Licadho) ខេត្ត​កំពង់ស្ពឺ...

លោក សម រង្ស៊ី ទាមទារ​ឱ្យ​លោក កឹម សុខា បកស្រាយ​រឿង​បង្ហោះ​សារ​មិន​ទៅ​បោះឆ្នោត

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​និរទេស​គេច​ពី​ការ​ចាប់​ខ្លួន​របស់​តុលាការ ហើយ​ដែល​តែង​និយាយ​មិន​ដាច់​ពី​មាត់​ថា «សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ ជា​ដៃគូ​មិន​បែក​គ្នា» បាន​ធ្វើ​ការ​រិះគន់​សម្ពន្ធមិត្ត​នយោបាយ​របស់​ខ្លួន​ជា​លើកដំបូង ដោយ​ទាមទារ​ឲ្យ​លោក កឹម សុខា បកស្រាយ​ចំពោះ​ការ​លើកឡើង​ថា «លោក​មិន​ទៅ​បោះឆ្នោត ព្រោះ​គ្មាន​គណបក្ស​ណា​ដែល​ត្រូវ​បោះ​ឲ្យ»។ ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០២២ លោក សម...

៤០​ថ្ងៃ​នៃ​សង្គ្រាម​នៅ​តំបន់​ដុនបាស គឺ​រុស្ស៊ី​មិន​ទាន់​អាច​កាន់កាប់​ដែនដី​ណា​មួយ​នៅ​ឡើយ

ចាប់តាំងពី​រុស្ស៊ី ដក​ទ័ព​របស់​ខ្លួន​ចេញពី​ភាគ​ខាងជើង​ប្រទេស ដោយសារតែ​វាយ​កាន់កាប់​រដ្ឋធានី​គៀវ មិន​បាន ដោយ​សម្រេច​ប្រមូល​ទ័ព​មក​វាយ​យក​តំបន់​ភាគ​ខាងកើត​ប្រទេស គឺ​តំបន់​ដុនបាស ដែល​មក​ដល់​ពេលនេះ​មាន​រយៈពេល ៤០​ថ្ងៃ​មក​ហើយ គឺ​កងទ័ព​រុស្ស៊ី នៅតែ​មិន​អាច​វាយ​យក​បាន​ទីតាំង​ណា​មួយ​ពិតប្រាកដ​ពី​កងទ័ព​អ៊ុយក្រែន នៅឡើយ។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​មក​ថា ស្រុក​មួយ​នៅ​ក្នុង​ខេត្ត Luhansk គឺ​ស្រុក Severodonetsk កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​វាយ​ប្រយុទ្ធ​គ្នា​មិន​បង្អង់​ឡើយ។ កងទ័ព​ទាំង​ពីរ​បង្កើន​ការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​សហាវ​បំផុត ដោយ​កងទ័ព​ស្លាប់​ទាំង​សងខាង​ចំនួន​ពី ១៥០​នាក់​ដល់​ទៅ ៣០០​នាក់​ក្នុង​មួយ​ថ្ងៃ។ ភាគី​អ៊ុយក្រែន អះអាង​ថា ក្នុង​សមរភូមិ​នេះ...

Latest news