29 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5784 POSTS
0 COMMENTS

លោក ហ៊ុន សែន ថា​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​កើន​ដល់​៩០%

លោក ហ៊ុន សែន ថ្លែង​ថា កម្ពុជា-វៀតណាម​បោះ​បង្គោល​ព្រំដែន​កើន​ដល់ ៩០% ហើយ​ដោយ​នៅសល់ ១០% ទៀត កំពុង​ចរចា​បោះ​បញ្ចប់។ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ក្នុង​ឆ្នាំ​២០១៩ កម្ពុជា-វៀតណាម​បោះ​បង្គោល​ព្រំដែន​បាន​តែ ៨៤% ប៉ុន្តែ​រយៈពេល ២​ឆ្នាំ​មក​នេះ ប្រទេស​ទាំង​ពីរ​បាន​បោះ​បង្គោល​ព្រំដែន​បាន​ចំនួន...

លោក ហ៊ុន សែន ថា​មិន​បាន​ចោទ​អាមេរិក​ជួយ​លោក កឹម សុខា ផ្តួល​រំលំ​រដ្ឋាភិបាល​ទេ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធ​ថា លោក​មិន​បាន​ចោទ​អាមេរិក​នៅ​ពីក្រោយ​សំណុំរឿង​លោក កឹម សុខា នោះ​ទេ ខណៈ​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy Sherman បារម្ភ​អំពី​ដំណើរការ​សវនាការ​សំណុំរឿង​របស់​លោក កឹម សុខា។ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រដ្ឋាភិបាល​ចោទប្រកាន់​ពី​បទ​រួម​គំនិត​ជាមួយ​បរទេស ក្នុង​គម្រោង​មួយ​ដែល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ហៅ​ថា «ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល»...

តំបន់​ព្រៃព្រះរការ​រង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​អណាធិបតេយ្យ​ក្នុង​រយៈពេល​៧​ឆ្នាំ​ចុងក្រោយ

សហគមន៍​ព្រៃព្រះរការ អះអាង​ថា ក្នុង​រយៈពេល ៧​ឆ្នាំ​កន្លង​មក​នេះ ដើមឈើ​ធំៗ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃព្រះរការ ត្រូវ​បាន​កាប់​បំផ្លាញ​យ៉ាង​អណាធិបតេយ្យ​ចាប់តាំង​ពី​ក្រសួង​បរិស្ថាន ហាមឃាត់​មិន​ឲ្យ​ប្រជា​សហគមន៍​ចូលរួម​ការពារ​ព្រៃឈើ។ ប្រជា​សហគមន៍​ការពារ​ព្រៃព្រះរការ លោក ស៊ុត សាវន បាន​ថ្លែង​ថា ព្រៃព្រះរការ​ត្រូវ​បាន​កាប់​យ៉ាង​អណាធិបតេយ្យ​ចាប់តាំង​ពី​ក្រសួង​បរិស្ថាន ហាមឃាត់​មិន​ឲ្យ​សហគមន៍​ចូលរួម​ការពារ​ព្រៃឈើ​ចាប់​តាំង​ឆ្នាំ​២០១៩ កន្លងមក។ លោក​សម្ដែង​ការ​សោកស្ដាយ​ដែល​ក្រសួង​មិន​អនុញ្ញាត​ឲ្យ​ប្រជា​សហគមន៍ បាន​រួម​ចំណែក​ការពារ​នូវ​ទ្រព្យសម្បត្តិ​ជាតិ បែរជា​បណ្ដោយ​ឲ្យ​ក្រុម​ឈ្មួញ​ជាច្រើន​នាំគ្នា​សម្រុក​ចូល​ក្នុង​ព្រៃ ដើម្បី​កាប់​ឈើ​យ៉ាង​អណាធិបតេយ្យ​ទៅវិញ។ ចំណែកឯ​អ្នកស្រី ជួន ឃឹម ប្រជា​សហគមន៍​រស់នៅ​ភូមិ​ម្លូព្រៃ ឃុំ​ម្លូព្រៃ ស្រុក​ឆែប ខេត្ត​ព្រះវិហារ បាន​ថ្លែង​ថា...

អតីត​មន្ត្រី​បក្ស​ប្រឆាំង​ថា​ការ​ជេរ​លោក ហ៊ុន សែន កន្លង​មក​គឺ​តាម​ការ​ញុះញង់​របស់​លោក សម រង្ស៊ី

អតីត​អនុប្រធាន​ផ្នែក​រដ្ឋបាល​គ្រប់គ្រង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក (CNRP-A) បាន​ចេញ​លិខិត​សុំទោស​ជា​សាធារណៈ ដោយ​អះអាង​ថា ការ​ជេរ​ប្រមាថ​ទៅលើ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កន្លងមក គឺ​ដោយសារតែ​លោក​ទទួល​បាន​ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយ និង​ជឿ​តាម​ការ​ញុះញង់​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី។ អតីត​អនុប្រធាន​ផ្នែក​រដ្ឋបាល​គ្រប់គ្រង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ទីក្រុង​ឡងប៊ិច រដ្ឋ​កាលីហ្វ័រនីញ៉ា ​សហរដ្ឋ​អាមេរិក គឺ​លោក យង់ ប្រេឌី ណុយ (Brady Young Noy) បាន​ចេញ​លិខិត​សុំទោស​ជា​សាធារណៈ...

សភា​អាមេរិក​អនុម័ត​កញ្ចប់​ថវិកា ៤០​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​អ៊ុយក្រែន​ធ្វើ​សង្គ្រាម​ជាមួយ​រុស្ស៊ី

តាម​សំណើ​របស់​លោក​ប្រធានាធិបតី ចូ បៃដិន ដែល​សុំ​ថវិកា ៣៣​ពាន់​លាន​ដុល្លារ គឺ​ទីបំផុត​សភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​ដោយ​សំឡេង​ភាគច្រើន​លើសលប់ គឺ​បង្កើន​ដល់​ទៅ ៤០​ពាន់​លាន​ដុល្លារ​អាមេរិក។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters សមាជិក​សភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​លើ​គម្រោង​កញ្ចប់​ថវិកា​នេះ​កាលពី​ថ្ងៃ​ទី​១០ ឧសភា គឺ​ពីរ​សប្ដាហ៍​បន្ទាប់ពី​លោក​ប្រធានាធិបតី ចូ បៃដិន បាន​បញ្ជូន​សំណើ​របស់​សេតវិមាន​ចូល​មក​ក្នុង​សភា​នូវ​ទំហំ​សាច់ប្រាក់​ត្រឹម ៣៣​ពាន់​លាន​ដុល្លារ។ សំឡេង​ឆ្នោត គឺ ៣៦៨​សំឡេង​គាំទ្រ និង ៥៧​សំឡេង​ជំទាស់។ គម្រោង​ស្នើ​ថវិកា នឹង​បញ្ជូន​ទៅ​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​១១...

សហភាព​អឺរ៉ុប​ជំរុញ​ឱ្យ​កម្ពុជា​ផ្តល់​ដំណោះស្រាយ​បន្ទាន់​លើ​សំណុំរឿង​លោក កឹម សុខា

អនុប្រធាន​សហភាព​អឺរ៉ុប ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ដំណោះស្រាយ​បន្ទាន់​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ធានា​ឱ្យ​បាន​នូវ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ តាមរយៈ​នៃ​ការ​បើក​ឱ្យ​មាន​គណបក្ស​ប្រឆាំង​មួយ​ដែល​មាន​តម្លៃ​ផ្លូវច្បាប់​ពេញលេញ។ អនុប្រធាន​សហភាព​អឺរ៉ុប ដែល​តំណាង​ឱ្យ​រដ្ឋ​សមាជិក​ទាំង ២៧​រដ្ឋ​ក្នុង​សហគមន៍​អឺរ៉ុប លោក ចូសឹប បូរ៉ែល (Josep Borrell) បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ដេញដោល​របស់​សភា​អឺរ៉ុប កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ ថា សហភាព​អឺរ៉ុប​បាន​បើក​ចំហ​ក្នុង​ការ​ចូលរួម​ឡើងវិញ​របស់​កម្ពុជា​លើ​ការ​ពិភាក្សា​អំពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ប្រសិនបើ​មាន​ការ​កែលំអ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ច្រើន​ឡើង​លើ​បញ្ហា​នៃ​លំហ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។ តំណាង​សហភាព​អឺរ៉ុប លើកឡើង​ថា...

អ្នក​តស៊ូ​មតិ៖ លោក ហ៊ុន សែន នឹង​រង​ភាព​អាម៉ាស់​ធ្ងន់ធ្ងរ​ជុំវិញ​កិច្ចប្រជុំ​អាស៊ាន-អាមេរិក

ក្រុម​អ្នក​តស៊ូ​មតិ​រស់នៅ​ក្រៅ​ស្រុក លើកឡើង​ថា លោក ហ៊ុន សែន នឹង​រង​នូវ​ភាព​អាម៉ាស់​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក ដោយសារ​សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​តម្លៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​អាមេរិក​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​មិន​បាន​រៀបចំ​ឱ្យ​មាន​ជំនួប​ទ្វេភាគី​រវាង​សហប្រធាន​ទាំង​ពីរ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​១០ ឧសភា ថា...

IDEA TALK៖ តើ​យុវជន​ចង់​ឃើញ​នយោបាយ​ការបរទេស​របស់​កម្ពុជា​មាន​ទិសដៅ​បែប​ណា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​យុវជន​ចង់​ឃើញ​នយោបាយ​ការបរទេស​របស់​កម្ពុជា​មាន​ទិសដៅ​បែប​ណា?»។

អ្នក​ឃ្លាំមើល៖ ក្រោយ​កិច្ចប្រជុំ​អាស៊ាន-អាមេរិក ទំនាក់ទំនង​កម្ពុជា-អាមេរិក​នៅតែ​គ្មាន​ភាព​ល្អ​ប្រសើរ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ព្យាករ​ថា ក្រោយ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​ខាងមុខ នោះ​ទំនាក់ទំនង​កម្ពុជា-អាមេរិក​នៅតែ​មិន​អាច​ស្ដារ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើងវិញ​បាន ដោយសារតែ​មេដឹកនាំ​ខ្មែរ​កំពុង​ឈាន​ជើង​ចូល​កាន់តែ​ជ្រៅ​ក្នុង​នយោបាយ​របស់​មហាអំណាច​កុម្មុយនីស្ត​ចិន។ អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​៩ ឧសភា ថា សហរដ្ឋ​អាមេរិក​គ្មាន​គោល​បំណង​កេង​ចំណេញ ឬ​មាន​ផែនការ​បំផ្លាញ​នយោបាយ​កម្ពុជា​នោះ​ទេ ប៉ុន្តែ​កម្ពុជា​ខ្លួនឯង​ប៉ុណ្ណោះ​ដែល​តែង​បំផ្លាញ​ខ្លួនឯង​តាមរយៈ​នៃ​ការ​ដឹកនាំ​របស់​មេដឹកនាំ​ដែល​ដឹងគុណ​អ្នក​បំផ្លាញ​ខ្លួន ដូចជា​វៀតណាម និង​ចិន ហើយ​នាំគ្នា​ស្អប់...

លោក កឹម សុខា ថា​សហគមន៍​អន្តរជាតិ​ផ្តល់​តម្លៃ​ដល់​លោក​ដោយសារ​មិន​រត់​ចោល​ស្រុក

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​ពី​បក្ស​កាន់​អំណាច លោក កឹម សុខា អះអាង​ថា ជំនួប​របស់​លោក​ជាមួយ​តំណាង​ទូត​នៃ​ប្រទេស​ជា​មិត្ត​កម្ពុជា​កន្លងមក គឺ​បណ្តា​ប្រទេស​ទាំងនោះ​បាន​ផ្តល់​តម្លៃ​ដល់​រូបលោក​ដែល​មិន​រត់​ចោល​មាតុភូមិ​កម្ពុជា ដើម្បី​ស្វែងរក​ដំណោះស្រាយ​ក្នុង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​នៃ​ការ​ប្រកាន់​យក​នូវ​គោលការណ៍​អហិង្សា។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក បន្ទាប់ពី​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក Patrick Murphy នៅ​ថ្ងៃ​ទី​១១ ឧសភា ថា ក្នុង​ជំនួប​នេះ លោក​បាន​ពិភាក្សា​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​ជុំវិញ​បច្ចុប្បន្នភាព​នៃ​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​កំពុង​កើតមាន​នៅ​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​នៅ​កម្ពុជា នា​ពេល​ថ្មីៗ​នេះ។ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា...

Latest news