បទវិភាគ៖ តើអនាគតកម្ពុជានឹងដើរជាន់ដានប្រវត្តិសាស្ត្រដូចទសវត្សឆ្នាំ១៩៦០ដែរឬទេ?
ពលរដ្ឋខ្មែរមិនសូវដឹង ឬក៏មិនដឹងសោះថា តើមូលហេតុអ្វីបានជាចិន ត្រូវបោះទីតាំងយោធាបន្លំខ្លួនជាឯកជនក្នុងមូលដ្ឋានកងនាវាចរណ៍ខេមរភូមិន្ទនៅរាម ក្នុងខេត្តព្រះសីហនុ។
លោក ហាស់ សាន សូមជូនសេចក្តីរាយការណ៍វិភាគមួយអំពីផលវិបាកទៅអនាគតសម្រាប់ប្រទេសកម្ពុជា ថាតើអនាគតរបស់កម្ពុជានឹងដើរជាន់ដានប្រវត្តិសាស្ត្រដូចទសវត្សឆ្នាំ១៩៦០ ដែរឬទេ។
បុគ្គលិកបច្ចេកទេសយោធាចិន ឬហៅថាទាហាននៃកងទ័ពរំដោះប្រជាជនចិន (People’s Liberation Armed Forces of China = PLA or PLAF) តាំងទីដំឡើងគ្រឿងបច្ចេកទេសឧបករណ៍អេឡិចត្រូនិក ស្ថានីយបញ្ជូនសញ្ញាទាក់ទងផ្កាយរណប ប្រព័ន្ធដីអាកាសកំណត់ទីតាំងយុទ្ធោបករណ៍ផ្សេងៗ...
លោក ហ៊ុន សែន ថាលោកគ្មានសិទ្ធិប្រគល់ទឹកដីសូម្បីមួយមិល្លីម៉ែត្រឱ្យទៅវៀតណាមនោះទេ
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងជាថ្មីថា លោកគ្មានសិទ្ធិប្រគល់ទឹកដីខ្មែរសូម្បីតែមួយមិល្លីម៉ែត្រឱ្យទៅប្រទេសវៀតណាម ហើយលោកក៏មិនចង់បានទឹកដីវៀតណាម សូម្បីតែមួយមិល្លីម៉ែត្រដែរ ប៉ុន្តែក្រុមអ្នកឃ្លាំមើលជំរុញឱ្យលោក ហ៊ុន សែន ធ្វើមោឃភាព ឬលុបចោលរាល់សន្ធិសញ្ញាខុសច្បាប់ជាមួយវៀតណាមទាំងអស់ ដើម្បីបញ្ជាក់ពីការអះអាងរបស់ខ្លួន។
មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុបឲ្យឡើងកាន់អំណាចរូបនេះ បានអះអាងនៅក្នុងខួបលើកទី៤៥ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងភូមិសាស្ត្រភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែមិថុនា...
មេដឹកនាំបស្ចិមប្រទេសសន្យាជួយអ៊ុយក្រែនការពារទឹកដី ខណៈបារាំងចង់ឃើញអ៊ុយក្រែនដណ្ដើមតំបន់គ្រីមៀមកវិញ
មេដឹកនាំប្រទេសលោកសេរីចំនួនបី និងជាមេដឹកនាំនៃបណ្តាប្រទេសឧស្សាហកម្មជឿនលឿន G-7 មានប្រធានាធិបតីបារាំង Emmanuel Macron អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Mario Draghi អមដំណើរដោយប្រធានាធិបតីរូម៉ានី លោក Klaus Iohannis បានធ្វើដំណើរតាមរថភ្លើងទៅដល់រដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៦ ខែមិថុនា។
នេះជាទស្សនកិច្ចចុងក្រោយថ្មីមួយទៀតនៃមេដឹកនាំបស្ចិមប្រទេស ដែលសម្រេចទៅជួបប្រធានាធិបតីអ៊ុយក្រែន លោក...
មេធាវីអាមេរិកាំងកញ្ញា សេង ធារី ត្រូវសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារ
កញ្ញា សេង ធារី ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារ ដោយគ្មានមូលហេតុច្បាស់លាស់ បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធនាគារបដិសេធមិនឲ្យមេធាវីចូលជួបកូនក្ដីរបស់ខ្លួន។
ការបញ្ជូនកញ្ញា សេង ធារី ទៅពន្ធនាគារខេត្តព្រះវិហារ ធ្វើឡើងបន្ទាប់ពីមន្ត្រីពន្ធនាគារបានប្រាប់សារព័ត៌មានក្នុងស្រុកថា កន្លងមក កញ្ញា សេង ធារី បានធ្វើសកម្មភាពមួយចំនួននាំឱ្យមានភាពចលាចល ដូច្នេះខាងពន្ធនាគារត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្រោមហេតុផលថា ក្រុមអ្នកគាំទ្រកញ្ញា សេង ធារី ត្រៀមធ្វើបាតុកម្មនៅខាងមុខមណ្ឌលអប់រំកែប្រែនោះ។
កញ្ញា សេង ធារី ដែលមានសញ្ជាតិអាមេរិកាំងរូបនេះត្រូវបានសមត្ថកិច្ចកម្ពុជាចាប់...
មន្ទីរកសិកម្មផ្តល់រង្វាន់១ពាន់ដុល្លារដល់អ្នកបង្ហាញជនល្មើសលួចកាប់ដើមគ្រញូងក្នុងតំបន់ព្រៃឈើបន្ទាយស្រី
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នឹងផ្តល់រង្វាន់ ១ពាន់ដុល្លារអាមេរិកដល់អ្នកដែលបង្ហាញពីអត្តសញ្ញាណជនល្មើសដែលបានចូលទៅកាប់ដើមគ្រញូងចំនួន ៤ដើមក្នុងតំបន់តំបន់ស្ដារ និងអភិវឌ្ឍន៍ព្រៃឈើបន្ទាយស្រី។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នេះថា មានជនខិលខូចលួចចូលកាប់ដើមឈើប្រភេទគ្រញូងចំនួន ៤ដើមដែលមានអាយុកាលប្រមាណជា ៥០ឆ្នាំមកហើយ ដែលជាបទល្មើសឧក្រិដ្ឋក្នុងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។
ប្រភពដដែលអះអាងថា ប្រភេទពូជឈើគ្រញូងនេះ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់រដ្ឋដែលត្រូវបានដាំដុះ...
អាល្លឺម៉ង់ជំរុញឱ្យកម្ពុជាគោរពសេរីភាពបញ្ចេញមតិនិងការប្រមូលផ្ដុំដោយសន្តិវិធី
អាល្លឺម៉ង់អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា គោរពសេរីភាពបញ្ចេញមតិ និងប្រមូលផ្ដុំដោយសន្តិវិធី ក្រោយពីតុលាការក្រុងភ្នំពេញបានកាត់ទោសមេដឹកនាំគណបក្សសង្គ្រោះជាតិ រួមទាំងកញ្ញា សេង ធារី ដាក់ពន្ធនាគារចន្លោះពី ៥ ដល់ ៨ឆ្នាំ ពីបទ «ញុះញង់ និងរួមគំនិតក្បត់» កាលពីថ្ងៃទី១៤ ខែមិថុនា។
ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាគោរពសេរីភាពនៃការបញ្ចេញមតិ និងការប្រមូលផ្ដុំដោយសន្តិវិធី ក្រោយពីសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមលើសមាជិកគណបក្សប្រឆាំង ថាមានទោសពីបទ «ញុះញង់»...
សាខាបក្សប្រឆាំងនៅអាមេរិកថាតុលាការមានចេតនាឱ្យក្រុមលោក សម រង្ស៊ី វាយប្រហារលោក កឹម សុខា
សាខាគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក ឬហៅថា CNRP-USA ព្រមានថា សំណួរអយ្យការដែលបានសាកសួរប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺមានចេតនាផ្តល់ឱកាសឱ្យក្រុមអតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី មានលេសវាយប្រហារ និងមួលបង្កាច់លើលោក កឹម សុខា ដើម្បីធ្វើឱ្យបាត់បង់ប្រជាប្រិយភាព។
សេចក្តីថ្លែងការណ៍របស់ CNRP-USA កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានកត់សម្គាល់ថា មានហេតុផលមួយចំនួនដែលតំណាងអយ្យការប្រឹងជជីកសួរលោក កឹម...
អ្នកឃ្លាំមើល៖ បើចិនមានកងទ័ពលើទឹកដីកម្ពុជា នោះកងទ័ពអាមេរិកក៏អាចមានលើទឹកដីថៃនិងវៀតណាមដែរ
អ្នកតាមដានស្ថានការណ៍កម្ពុជា អះអាងថា កងនាវាជើងទឹករបស់អាមេរិកនឹងមានវត្តមានលើទឹកដីថៃ ហើយកងទ័ពអាមេរិកក៏នឹងមាននៅលើទឹកដីវៀតណាម ដើម្បីពង្រឹងការការពារដែនសមុទ្ររបស់ប្រទេសទាំងនោះ នៅពេលដែលកងទ័ពជើងទឹកចិន បង្ហាញខ្លួនលើមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា។
អ្នកតាមដានស្ថានការណ៍កម្ពុជា លោក សុខ សុគន្ធ អះអាងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី១៦ ខែមិថុនា ថា ថៃ និងវៀតណាម ប្រាកដជានឹងឆ្លើយតបយ៉ាងសមស្របចំពោះកម្ពុជា នៅពេលដែលរដ្ឋាភិបាលលោក...
អាមេរិកព្រមានកម្ពុជាថានឹងជួបផលវិបាក បើទ័ពចិនមានមូលដ្ឋាននៅលើទឹកដីកម្ពុជា
ទីប្រឹក្សាសន្តិសុខនៃក្រសួងការបរទេសអាមេរិក លោក Derek Chollet បានធ្វើការព្រមានថា ប្រសិនចិនពិតជាមានមូលដ្ឋានទ័ពរបស់ចិននៅលើទឹកដីកម្ពុជាពិតមែននោះ គឺកម្ពុជាជៀសមិនរួចពីការប្រឈមនឹងផលវិបាកជាពុំខានឡើយ។
លោក Derek Chollet បានផ្ដល់ការព្រមានដូចនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានជប៉ុន Nikkei Asia ដែលចេញផ្សាយកាលពីថ្ងៃទី១៤ ខែមិថុនា។
លោក Derek Chollet បានបញ្ជាក់ថា បច្ចុប្បន្ននេះ អាមេរិកក៏ជាមិត្តនឹងកម្ពុជាដែរ តែបើមានការលាក់លៀម គឺពិតជាអាក្រក់ខ្លាំងណាស់។ លោកបន្តថា ប្រសិនបើមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា ក្លាយជាមូលដ្ឋានទ័ពចិន...
លោក ហ៊ុន សែន បន្តកាត់ដីបឹងតាមោកឱ្យមន្ត្រីផ្កាយ៤ និងមន្ត្រីផ្សេងទៀតធ្វើជាកម្មសិទ្ធិ
លោក ហ៊ុន សែន បន្តកាត់ផ្ទៃដីបឹងតាមោកបន្ថែមទៀត ដើម្បីប្រគល់ទៅឱ្យមន្ត្រីពាក់ផ្កាយ៤ និងមន្ត្រីផ្សេងទៀតធ្វើជាកម្មសិទ្ធិ ស្របពេលដែលផ្ទៃដីបឹងធម្មជាតិដែលនៅសល់ចុងក្រោយ ត្រូវបានរដ្ឋាភិបាលកាត់ និងដោះដូរអស់ជាង ២ពាន់ហិកតារហើយនោះ។
ក្នុងអនុក្រឹត្យមួយដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលសម្រេចកាត់ផ្ទៃដីបឹងតាមោកចំនួនពីរទីតាំងដែលមានទំហំជាង ៦ហិកតារ (៦១៨៣៦ម៉ែត្រក្រឡា) ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចេញពីផ្ទៃបឹងតាមោក (បឹងកប់ស្រូវ)...