34 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5796 POSTS
0 COMMENTS

ព្រៃ​មេត្តា​ធម្មជាតិ​នៅ​ស្រុក​ឱរ៉ាល់​ខេត្ត​កំពង់ស្ពឺ​កំពុង​រង​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ

ព្រៃឈើ​នៅ​សហគមន៍ ឧត្ដម​ស្រែពស់ ហៅ ព្រៃ​មេត្តា​ធម្មជាតិ ស្ថិតនៅ​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ បាន​រង​នូវ​ការ​កាប់​បំផ្លាញ​ស្ទើរ​រាល់​ថ្ងៃ​ដោយ​គ្មាន​ការ​ចូលរួម​ទប់ស្កាត់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ឡើយ។ នេះ​បើ​យោង​ទៅ​តាម​វីដេអូ​ដែល​បង្ហោះ​ដោយ​ប្រជា​សហគមន៍។ យោង​តាម​វីដេអូ​ដែល​ប្រជា​សហគមន៍​ផ្ញើ​មក​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៦ ឧសភា នេះ​ដែល​មាន​រយៈពេល ១​នាទី និង ២​វិនាទី ដែល​មាន​សង្ឃដីកា​របស់​ព្រះតេជព្រះគុណ ព្រំ សុជាតិ គង់​នៅ​វត្ត​មេត្តាធម្មជាតិ ថា​ព្រៃ​សហគមន៍​នៅ​ជុំវិញ​វត្ត​មេត្តាធម្មជាតិ ស្ថិត​ក្នុង​ភូមិ​ពោធិ៍មាស...

អឺរ៉ុប​ព្រមាន​ដក​EBA​បន្ថែម បើ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ប្រព្រឹត្ត​ទៅ​មិន​ដូច​អ្វី​ដែល​ពួកគេ​ចង់​បាន

សភា​អឺរ៉ុប ព្រមាន​កម្ពុជា​ថា បើ​ការ​បោះឆ្នោត​ទាំង​ថ្នាក់​ក្រោម​ជាតិ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅពេល​ខាងមុខ មិន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ គណៈកម្មការ​អឺរ៉ុប​នឹង​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​បន្ថែម​ទៀត។ ការ​ព្រមាន​របស់​គណៈកម្មការ​អឺរ៉ុប ធ្វើឡើង​តាមរយៈ​ញត្តិ​មួយ​របស់​សភា​អឺរ៉ុប នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា នេះ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​តំណាងរាស្ត្រ​សភា​អឺរ៉ុប ចំនួន ៥២៦​នាក់​លើ ៥៩៤​នាក់។ បើ​តាម​ខ្លឹមសារ​ញត្តិ​ចុះ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ សភា​អឺរ៉ុប​បាន​ជំរុញ​ឱ្យ​សមាជិក​របស់​ខ្លួន​ដែល​មាន​ចំនួន ២៧​ប្រទេស​ធ្វើការ​តាមដាន​មើល​ការ​បោះឆ្នោត​ថ្នាក់​ឃុំ-សង្កាត់​នៅ​ក្នុង​ខែ​មិថុនា ក៏ដូចជា​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ក្រោយ​ឱ្យ​បាន​ដិតដល់​បំផុត។ បើ​តាម​សភា​អឺរ៉ុប បញ្ជាក់​ថា...

រដ្ឋាភិបាល​ផ្តល់​ដី ១​ពាន់​ហិកតារ​នៅ​ភ្នំ​តាម៉ៅ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​អភិវឌ្ឍ

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ស្នើសុំ​កាត់​ដី​នៅ​តំបន់​ភ្នំ​តាម៉ៅ ចំនួន ១​ពាន់​ហិកតារ ស្ថិត​ក្នុង​ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្ត​តាកែវ ដើម្បី​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​អភិវឌ្ឍ ខណៈ​អង្គការ​សម្ព័ន្ធមិត្ត​សត្វ​ព្រៃ​បង្ហាញ​ក្ដី​បារម្ភ​ពី​ផល​ប៉ះពាល់ និង​ការ​បាត់បង់​សត្វ​ព្រៃ​នៅ​តំបន់​នេះ។ លិខិត​ចុះ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២២ របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​បាន ឱ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​យល់ព្រម​ឱ្យ​មាន​ការ​ដោះដូរ​ដី​ចំនួន ៣០០​ហិកតារ នៅ​ស្ថានីយ​ចិញ្ចឹម​គោ​ពូជ​ភ្នំ​តាម៉ៅ និង​ដី ៥០០​ហិកតារ​របស់​រដ្ឋបាល​ព្រៃឈើ​ភ្នំ​តាម៉ៅ​ឱ្យ​ទៅ​ក្រុមហ៊ុន «ខ្មែរ ហ្វ្រេស...

អ្នក​តស៊ូ​មតិ​ថា​លោក ហ៊ុន សែន គ្មាន​ឱកាស​ស្ដារ​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក​ឡើងវិញ​ទេ

អ្នក​ឃ្លាំមើល​សង្គម​មួយ​រូប​ព្រមាន​ថា លោក ហ៊ុន សែន គ្មាន​ឱកាស​ស្ដារ​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក​ឡើងវិញ​នោះ​ទេ ប្រសិនបើ​មិន​ទម្លាក់​ចោល​បទ​ចោទ​លើ​សំណុំរឿង​លោក កឹម សុខា និង​ជម្រះ​ការ​សង្ស័យ​ជុំវិញ​មូលដ្ឋាន​ទ័ព​ចិន​លើ​ទឹកដី​កម្ពុជា។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៥ ឧសភា ថា នៅ​ពេល​លោក កឹម សុខា នៅតែ​ត្រូវ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ​នោះ...

តើ​លោក ហ៊ុន ណេង ជា​នរណា?

លោក ហ៊ុន ណេង គឺជា​មន្ត្រី​ជើងចាស់​មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង និង​ជួយ​ជ្រោមជ្រែង​ដើម្បី​បាន​គ្រប់គ្រង​អំណាច​ក្នុង​ប្រទេស​កម្ពុជា​ដោយ​រដ្ឋាភិបាល​វៀតណាម។ លោក​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា កន្លងទៅ។ ក្រោយ​មរណភាព តើ​លោក ហ៊ុន ណេង បាន​បន្សល់​ទុក​នូវ​ប្រវត្តិ​ផ្ទាល់ខ្លួន ឬ​ប្រវត្តិ​គ្រួសារ​យ៉ាង​ដូចម្តេច? លោក ហ៊ុន ណេង ជា​បងប្រុស​បង្កើត​របស់​លោក ហ៊ុន សែន បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ ក្នុង​ជន្មាយុ ៧៣​ឆ្នាំ។...

IDEA TALK៖ (វគ្គ​៣) តើ​បក្ស​នយោបាយ​នៅ​កម្ពុជា​ចង់​បាន​លទ្ធផល​បែប​ណា​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​បក្ស​នយោបាយ​នៅ​កម្ពុជា​ចង់​បាន​លទ្ធផល​បែប​ណា​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក?»។

IDEA TALK៖ (វគ្គ​២) តើ​បក្ស​នយោបាយ​នៅ​កម្ពុជា​ចង់​បាន​លទ្ធផល​បែប​ណា​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​បក្ស​នយោបាយ​នៅ​កម្ពុជា​ចង់​បាន​លទ្ធផល​បែប​ណា​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក?»។

IDEA TALK៖ (វគ្គ​១) តើ​បក្ស​នយោបាយ​នៅ​កម្ពុជា​ចង់​បាន​លទ្ធផល​បែប​ណា​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​បក្ស​នយោបាយ​នៅ​កម្ពុជា​ចង់​បាន​លទ្ធផល​បែប​ណា​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក?»។

ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ប្រកាស​ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន

សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា ប្រកាស​ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១២-១៣ ខែ​ឧសភា ខាងមុខ​នេះ។ សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា លោក ទិត្យ ទិព្វផាណា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​៤ ខែ​ឧសភា...

អាដហុក​ទាមទារ​រដ្ឋាភិបាល​អនុវត្ត​របប​ប្រជាធិបតេយ្យ​សេរី​ឱ្យ​បាន​ពេញលេញ

មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​នូវ​របប​ប្រជាធិបតេយ្យ​សេរី​ឱ្យ​បាន​ពេញលេញ ដើម្បី​ធានា​នូវ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​គ្មាន​ការ​រំលោភ​បំពាន ជាពិសេស​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ដែល​ជា​មូលដ្ឋានគ្រឹះ​រឹងមាំ​របស់​លទ្ធិប្រជាធិបតេយ្យ។ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា បាន​លើកឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ថ្នាក់​តំបន់​ស្ដីពី​ការ​លើក​កម្ពស់​សេរីភាព​មូលដ្ឋាន នៅ​ថ្ងៃ​ទី​៣ និង​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា កម្ពុជា​គឺជា​ប្រទេស​កំពុង​អនុវត្ត​នូវ​របប​ប្រជាធិបតេយ្យ​សេរី ដូច្នេះ​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស ត្រូវតែ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ស្រប​តាម​ច្បាប់ ដោយ​គ្មាន​ការ​រារាំង​ណា​មួយ​នោះ​ឡើយ។ លោក នី សុខា អះអាង​ថា កន្លងមក​នេះ ក្រុម​អង្គការ​សមាគម​តែង​សង្កេត​ឃើញ​ថា ការ​អនុវត្ត​ជាក់ស្តែង​របស់​អាជ្ញាធរ​កម្ពុជា​នៅ​ក្នុង​មូលដ្ឋាន​មួយ​ចំនួន នៅតែ​បន្ត​ធ្វើការ​រឹតត្បិត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ...

Latest news