33 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5796 POSTS
0 COMMENTS

បុរស​ខ្លាំង​កម្ពុជា​ថា​ទឹក​បឹង​ទន្លេសាប​ប្រែប្រួល​ដោយសារ​សកម្មភាព​របស់​មនុស្ស

បុរស​ខ្លាំង​លោក ហ៊ុន សែន អះអាង​ថា ទឹក​បឹង​ទន្លេសាប​ដែល​ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា កាន់តែ​រាក់​ទៅៗ គឺ​ដោយសារ​សកម្មភាព​របស់​មនុស្ស​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ការ​ប្រែប្រួល​អាកាសធាតុ គ្រោះ​ទឹកជំនន់ និង​ភាព​រាំងស្ងួត។ លោក ហ៊ុន សែន បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ស្ដីពី​បញ្ហា​ទឹក​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើក​ទី​៤ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង​ខឹម៉ាមូតុ ប្រទេស​ជប៉ុន កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថា ការ​ប្រើប្រាស់​ធនធាន​ទឹក​ប្រកប​ដោយ​ប្រសិទ្ធភាព គឺ​មធ្យោបាយ​ដ៏​សំខាន់​ក្នុង​ការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ទ្រទ្រង់​ប្រភព​ទឹក។ លោក​អះអាង​ថា ទឹក​គឺជា​មាស​ស ដែល​ជា​កម្លាំង​ចលករ​ជំរុញ​ការ​អភិវឌ្ឍ និង​វឌ្ឍនភាព​សេដ្ឋកិច្ច-សង្គម​ប្រកប​ដោយ​ចីរភាព ប៉ុន្តែ​បឹង​ទន្លេសាប​ដែល​ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា​កាន់តែ​រាក់​ទៅៗ...

លោក ស ខេង បញ្ជា​សមត្ថកិច្ច​រក​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ធ្វើ​អត្តឃាត​កាន់តែ​ច្រើន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បញ្ជា​ទៅ​សមត្ថកិច្ច​ឲ្យ​រក​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ធ្វើ​អត្តឃាត ក្រោយពី​របាយការណ៍​ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០២២ បង្ហាញ​ថា ចំនួន​អ្នក​ធ្វើ​អត្តឃាត​នៅ​កម្ពុជា​មាន​កាន់តែ​ច្រើន ហើយ​ភាគច្រើន​នៃ​អ្នក​សម្លាប់​ខ្លួន​ទាំងនោះ​គឺជា​ក្មេងៗ។ ការ​បញ្ជា​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ធ្វើឡើង​ក្នុង​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​នៅ​វត្ត​មុនីរតនប្បភា ហៅ​វត្ត​ថ្មី ស្ថិតនៅ​ឃុំ​ស្វាយភ្លោះ ស្រុក​ពាមជរ ខេត្ត​ព្រៃវែង កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២២។ លោក ស ខេង បាន​បញ្ជា​ទៅ​សមត្ថកិច្ច​ត្រូវ​ស្រាវជ្រាវ​រក​មូលហេតុ​ឱ្យ​បាន​ច្បាស់ ដើម្បី​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ​ក្រោយពី​លោក​តាមដាន​ព័ត៌មាន​សង្គម បូក​រួម​ទាំង​ការ​ទទួល​បាន​របាយការណ៍​ពី​អគ្គស្នងការដ្ឋាន​នគរបាល ដោយ​មើល​ឃើញ​ថា...

លោក កឹម សុខា៖ ទំនាក់ទំនង​ការទូត​ជាមួយ​បរទេស​គឺ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ថា ទំនាក់ទំនង​ការទូត និង​កិច្ច​សហប្រតិបត្តិការ​របស់​លោក​ជាមួយ​រដ្ឋ​បរទេស គឺ​ដើម្បី​ឧត្តម​ប្រយោជន៍​រួម​របស់​ជាតិ និង​ពលរដ្ឋ​ខ្មែរ ខណៈ​មន្ត្រី​ជាន់ខ្ពស់​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក សម្ដែង​នូវ​កង្វល់​អំពី​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​បច្ចុប្បន្ន​នៅ​កម្ពុជា។ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​គណបក្ស​កាន់​អំណាច លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​២៣ មេសា ថា មន្ត្រី​ជាន់ខ្ពស់​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លោក Paul Grove បាន​មក​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ដល់​គេហដ្ឋាន​របស់​លោក​ដោយ​ផ្ទាល់​ក្នុង​ទីក្រុង​ភ្នំពេញ...

លោក សុខ ទូច រិះគន់​រដ្ឋមន្ត្រី​ក្រសួង​បី​មិន​ជួយ​លើក​តម្លៃ​វប្បធម៌​និង​រក​ទីផ្សារ​ជូន​ពលរដ្ឋ

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច រិះគន់​រដ្ឋមន្ត្រី​ក្រសួង​ចំនួន​៣ ដែល​មិន​បាន​ជួយ​ជ្រោមជ្រែង​លើក​តម្លៃ​វប្បធម៌​ខ្មែរ​ឱ្យ​ទៅ​បរទេស​ស្គាល់​ទូលំទូលាយ និង​រក​ទីផ្សារ​ជូន​កសិករ​ខ្មែរ ខណៈ​ផលិតផល​មួយ​ចំនួន​ត្រូវ​បាន​យក​ទៅ​ចាក់​ចោល​ដោយសារ​គ្មាន​ទីផ្សារ។ ការ​រិះគន់​របស់​លោក សុខ ទូច ធ្វើឡើង​នៅ​ក្នុង​កិច្ចពិភាក្សា​តុមូល​មួយ​ស្ដីពី​ទេសចរណ៍​កម្ពុជា ក្នុង​បរិបទ​កូវីដ-១៩ កាលពី​ថ្ងៃ​សុក្រ ទី​២២ ខែ​មេសា។ បណ្ឌិត សុខ ទូច ថា​ក្រសួង​ចំនួន​៣ ដែល​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ធ្វើ​កិច្ចការ​ទាំងអស់​នេះ ក្នុង​នោះ​ក្រសួង​កសិកម្ម ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ទេសចរណ៍ ត្រូវ​ផ្សារភ្ជាប់​គ្នា​ដោយ​ក្រសួង​កសិកម្ម​ត្រូវ​ធ្វើ​កសិកម្ម​បម្រើ​សេវាកម្ម​ឱ្យ​ទេសចរ ត្រូវ​កែច្នៃ​ឱ្យ​ឧស្សាហកម្ម...

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​បន្ត​ស៊ើបអង្កេត​ឃាតកម្ម​លើ​សកម្មជន​ការពារ​ព្រៃឈើ​លោក ឈុត វុទ្ធី

ក្រុម​សង្គម​ស៊ីវិល​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​យុត្តិធម៌​ជូន​ដល់​លោក ឈុត វុទ្ធី និង​គ្រួសារ រួម​ទាំង​សកម្មជន​ផ្សេង​ទៀត​ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នា​ពេល​កន្លងមក ដើម្បី​លុបបំបាត់​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា។ ការ​ទាមទារ​នេះ ធ្វើឡើង​នៅ​ក្នុង​វិធី​បុណ្យ​បង្សុកូល​ដើម្បី​ឧទ្ទិស​កុសល​មួយ​ដល់​លោក ឈុត វុទ្ធី សកម្មជន​ព្រៃឈើ​កម្ពុជា​ដែល​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​កាលពី ១០​ឆ្នាំ​មុន​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ខេត្ត​កោះកុង។ ក្រៅពី​ពិធី​បង្សុកូល​នា​ព្រឹក​នេះ ក្រុម​សង្គម​ស៊ីវិល​ក៏​បាន​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​យុត្តិធម៌​ជូន​ដល់​លោក ឈុត វុទ្ធី និង​គ្រួសារ រួម​ទាំង​សកម្មជន​ផ្សេង​ទៀត​ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នា​ពេល​កន្លងមក។ នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព ថ្លែង​ថា...

លោក កឹម សុខា ថា​សន្តិភាព​ពិតប្រាកដ​កើត​មាន​លុះត្រា​មិន​ទុក​អ្នក​មាន​ទស្សនៈ​ផ្ទុយ​ជា​សត្រូវ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​ពី​គណបក្ស​កាន់​អំណាច លោក កឹម សុខា លើកឡើង​ថា សន្តិភាព​ពិតប្រាកដ​កើតឡើង​ទៅ​បាន​លុះត្រាតែ​ប្រទេស​មួយ​អាច​ទទួល​យក​បាន​នូវ​ទស្សនៈ​ខុស​គ្នា មិន​ចាត់ទុក​គ្នា​ជា​សត្រូវ និង​គោរព​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស​គ្រប់​រូប​ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​ទាំងអស់។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​រូប​នេះ​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២២ ក្នុង​ឱកាស​ខួប​ទី​៤៧​ឆ្នាំ​ដែល​របប​ខ្មែរក្រហម​ដឹកនាំ​ដោយ ប៉ុល ពត ឡើង​កាន់​អំណាច​នៅ​កម្ពុជា​ថា របៀប​ដឹកនាំ​ដែល​ចាត់ទុក​អ្នក​ដែល​មាន​ទស្សនៈ​ផ្សេង ឬ​មាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​ខ្លួន​ជា​សត្រូវ នឹង​នាំ​ឱ្យ​ការ​ដឹកនាំ​នោះ​ឈាន​ទៅ​រក​ការ​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ក៏​ជា​កម្លាំង​ចលករ​មួយ​ឆ្ពោះ​ទៅ​រក​ការ​ដឹកនាំ​តាម​បែប​ប្រល័យ​ពូជសាសន៍​ផង​ដែរ។ លោក កឹម សុខា អះអាង​ថា ការ​កម្ចាត់​អ្នក​ដែល​មាន​ទស្សនៈ​ផ្សេង អាច​ត្រឹមតែ​បង្កើត​ភាព​ស្ងប់ស្ងាត់​បណ្ដោះអាសន្ន​មួយ​គ្រា​ប៉ុណ្ណោះ...

ចារកម្ម​អាមេរិក​ប្រាប់​អ៊ុយក្រែន​ឱ្យ​បង្កើន​ទ័ព​ព្រោះ​រុស្ស៊ី​អាច​វាយ​ផ្ដាច់ព្រ័ត្រ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ

ក្រុម​ចារកម្ម​របស់​សហរដ្ឋ​អាមេរិក ប្រាប់​ទៅ​រដ្ឋាភិបាល​អ៊ុយក្រែន ឱ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន និង​បង្កើន​កងទ័ព​នៅ​តំបន់​ណា​ជា​មុខសញ្ញា​ដែល​រុស្ស៊ី​កំណត់​ជា​គោលដៅ​ចុងក្រោយ ដើម្បី​វាយ​ផ្ដាច់ព្រ័ត្រ។ បើ​តាម​ក្រុម​ចារកម្ម​អាមេរិក រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ រុស្ស៊ី​នឹង​បើក​ប្រតិបត្តិការ​សឹក​ដំណាក់កាល​ចុងក្រោយ ហើយ​មើល​ទៅ​អាច​នឹង ៣ ឬ ៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។ មន្ត្រី​ចារកម្ម ២​រូប​នៃ​ភ្នាក់ងារ​ចារកម្ម CIA បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន NBC ថា នៅ​តំបន់​ភាគ​ខាងកើត និង​ខាងត្បូង ទោះជា​រុស្ស៊ី​ត្រូវ​កំណត់​វាយ​កាន់កាប់​ឱ្យ​បាន​ក៏ដោយ តែ​នៅ​តំបន់​សំខាន់ៗ​ផ្សេងៗ​ទៀត ដូចជា​រដ្ឋធានី​គៀវ គឺ​កងទ័ព​រុស្ស៊ី​អាច​នឹង​លើក​ទ័ព​ទៅ​វាយ​ម្ដង​ទៀត​ដោយ​បើក​ប្រតិបត្តិការ​ចេញពី​ព្រំដែន​នៃ​ប្រទេស​បេឡារូស។ តាម​មន្ត្រី​ចារកម្ម​អាមេរិក ឲ្យ​ដឹង​ថា វិមាន​ក្រឹមឡាំង...

អាមេរិក​ថា​កងកម្លាំង​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ជាប់​ពាក់ព័ន្ធ​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ

ក្រសួង​ការបរទេស​អាមេរិក រក​ឃើញ​ថា សមាជិក​នៃ​កងកម្លាំង​របស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​ជំរុញ​ឱ្យ​អំពើ​និទ្ទណ្ឌភាព​នៅតែ​បន្ត​កើតមាន​ឡើង​នៅ​កម្ពុជា។ នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការបរទេស​អាមេរិក ស្ដីពី «ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឆ្នាំ​២០២១» ដែល​មាន​កម្រាស់​ជាង ៤០​ទំព័រ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ឱ្យ​ដឹង​ថា ករណី​រំលោភបំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​ដូចជា​ការ​ធ្វើ​ទារុណកម្ម​ដោយ​អំពើ​ឃោរឃៅ ការ​ចាប់​ឃុំឃាំង​មនុស្ស​តាម​អំពើ​ចិត្ត និង​ការ​ប្រឆាំង​អ្នកទោស​នយោបាយ ជាដើម។ ក្រៅពី​បញ្ហា​នេះ ក៏​មាន​ការ​តាមដាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុង​ជីវិត​ឯកជន​របស់​ពលរដ្ឋ​តាម​ទំនើង​ចិត្ត និង​ការ​រឹតត្បិត​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​សេរីភាព​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​សេរីភាព​នៅ​លើ​អ៊ីនធឺណិត រួម​ទាំង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា និង​ការ​គំរាមកំហែង ចាប់​ខ្លួន ឬ​កាត់ទោស​អ្នក​សារព័ត៌មាន​ដោយ​អយុត្តិធម៌។ ចំណែក​សេរីភាព​នៃ​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី...

IDEA TALK៖ តើ​ចរន្ត​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​សហរដ្ឋ​អាមេរិក នឹង​ជួប​វិបត្តិ​បែប​ណា​ទៅ​ថ្ងៃ​អនាគត?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ចរន្ត​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​សហរដ្ឋ​អាមេរិក នឹង​ជួប​វិបត្តិ​បែប​ណា​ទៅ​ថ្ងៃ​អនាគត?»។

កម្ពុជា​បោះឆ្នោត​អនុប្បវាទ​ក្នុង​ការ​ព្យួរ​រុស្ស៊ី​ពី​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស សម្ដែង​ការ​សោកស្តាយ​បន្ទាប់ពី​កម្ពុជា​សម្រេច​ចិត្ត​បោះឆ្នោត​អនុប្បវាទ​ក្នុង​ការ​ព្យួរ​ប្រទេស​រុស្ស៊ី​ជា​ផ្លូវការ​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ពីព្រោះ​រុស្ស៊ី​បាន​សម្លាប់​ជនស៊ីវិល​អ៊ុយក្រែន​រាប់​មិន​អស់​ក្នុង​អំឡុង​សង្គ្រាម​ឈ្លានពាន​ជាង​មួយ​ខែ​មក​នេះ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៨ មេសា ថា ពិត​មែន​តែ​កម្ពុជា​មាន​សិទ្ធិ​សម្រេច​ក្នុង​ការ​បោះឆ្នោត ប៉ុន្តែ​លទ្ធផល​ដែល​កម្ពុជា​បោះឆ្នោត​អនុប្បវាទ​នេះ ធ្វើ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​មាន​ការ​ខកចិត្ត​យ៉ាង​ខ្លាំង បន្ទាប់ពី​រុស្ស៊ី​បាន​សម្លាប់​ជនស៊ីវិល​អ៊ុយក្រែន​រាប់​មិន​អស់​ក្នុង​អំឡុង​សង្គ្រាម​ឈ្លានពាន​ជាង​មួយ​ខែ​មក​នេះ។ លោក ស៊ឹង សែនករុណា អះអាង​ថា ជំហរ​កម្ពុជា​បែប​នេះ​ក៏​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ផង​ដែរ​នូវ​ការ​អនុវត្ត​សិទ្ធិមនុស្ស​កន្លងមក ដែល​តែងតែ​មាន​ការ​ចោទប្រកាន់​ថា​ជា​ប្រទេស​ដែល​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ បើ​ទោះបីជា​កម្ពុជា​បាន​បដិសេធ​នូវ​ការ​ចោទប្រកាន់​នេះ​រហូត​មក​ក៏ដោយ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​បាន​បោះឆ្នោត​អនុប្បវាទ​ក្នុង​ការ​ព្យួរ​ប្រទេស​រុស្ស៊ី​ពី​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ...

Latest news