31 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5721 POSTS
0 COMMENTS

ប្រមុខ​ការទូត​កម្ពុជា​បាន​ចែក​រំលែក​នូវ​បទពិសោធន៍​ដោះស្រាយ​បញ្ហា​របស់​ភូមា ទាំង​កម្ពុជា​ខ្លួន​ឯង​កំពុង​មាន​វិបត្តិ​នយោបាយ

ប្រមុខការទូតកម្ពុជា បានចែករំលែកនូវបទពិសោធន៍ ៣ចំណុចធំៗ របស់លោក ហ៊ុន សែន ជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក្នុងការដោះស្រាយជម្លោះនៅប្រទេសមីយ៉ាន់ម៉ា ឬភូមា ដើម្បីឱ្យប្រទេសមួយនេះវិលទៅរកនយោបាយតាមធម្មតាវិញបាន ពិសេសអាចរក្សាបាននូវសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពដល់ពលរដ្ឋរបស់ខ្លួន។ ទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋាភិបាល KAP បានចុះផ្សាយនៅថ្ងៃទី១៩ ខែឧសភា នេះថា ជំនួបទ្វេភាគីរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលថ្ងៃទី១៧...

កិច្ចប្រជុំសភាថៃស្ថិតក្រោមហិង្សារវាងបាតុករគាំទ្ររបបរាជានិយមនិងបាតុករប្រឆាំងរដ្ឋាភិបាល

ការប្រជុំសភាវិសាមញ្ញថៃបានប្រព្រឹត្តឡើងយ៉ាងតានតឹង និង ស្វិតស្វាញជាខ្លាំងតាំងពីថ្ងៃទី១៧វិច្ឆិកា នៅខណៈដែលបាតុករប្រឆាំងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចាបានស្រែកនៅខាងក្រៅរបងរដ្ឋសភាដោយព្យាយាមរុលចូលទៅដល់បរិវេណខាងក្នុងអាគារដើម្បិដាក់សម្ពាធតំណាងរាស្រ្ដរបស់ខ្លួនឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ប៉ុន្តែត្រូវបានទប់ស្កាត់ដោយក្រុមបាតុករគាំទ្រ របបរាជានិយម បាននាំអោយប៉ូលីញវាយបង្ក្រាបដោយការបាញ់ទឹកបំបែកហ្វូង បណ្ដាលអោយមនុស្ស យ៉ាងតិច ៥៥នាក់រងបួស។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន REUTERS បានចុះផ្សាយនៅថ្ងៃទី១៨វិច្ឆិកានេះ។ ប្រភពដដែលឲ្យដឹងទៀតថា ប៉ូលិសបង្រ្កាបកុបកម្ម បានសម្រេចចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកលើក្រុមបាតុករទាំងសងខាងជាពិសសេស បាញ់ទៅលើបាតុករប្រឆាំងរដ្ឋាភិបាល ដែលបានព្យាយាមដករបាំងការពារ នៅខាងក្រៅវិមានរដ្ឋសភាជាតិដើម្បីសម្រុកចូលខាងក្នុងអាគារដែល សមាជិកសភា កំពុងពិភាក្សាដេញដោលមតិគ្នារហូតដលើយប់ជ្រៅកាលពីថ្ងៃទី១៧វិច្ឆិកាដែលជា កិច្ចប្រជុំថ្ងៃដំបូង។ សមាជិកសភា ថៃប្រជុំគ្នានេះ គឺដើម្បីធ្វើសេចក្ដីសម្រេចក្នុងការ...

ក្រសួងកសិកម្ម ព្រមានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុនធ្វើអាជីវកម្មឈើមួយនៅខេត្តព្រះវិហារ

រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា ខ្លួននឹង ចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុនមួយឈ្មោះ ម៉ាឃល  ឡូជីស្ទីក ដែលត្រូវបានអនុញ្ញាតឱ្យធ្វើអាជីវកម្មឈើផ្នែកខ្លះក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ចមួយក្បែរតំបន់ព្រៃឡង់ ប្រសិនបើរកឃើញថាពួកគេបានដើរផ្ទុយពីអ្វីដែលបានអនុញ្ញាត។ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម កាលពីថ្ងៃទី១៧ខែវិច្ឆិកា បានលើកឡើងថា ក្នុងពេលថ្មីៗនេះ នៅលើបណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួន បានផ្សព្វផ្សាយព័ត៌មានថា មានក្រុមហ៊ុនមួយកំពុងធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងសកម្ម។ លើសពីនេះក្រុមហ៊ុននោះ ដឹកជញ្ជូនសុទ្ធតែរថយន្តបាកុង ហើយមានឃ្លាំងស្តុកឈើ និងរោងម៉ាស៊ីនរ៉ៃ នៅចំណុចបាក់កន និងភូមិស្រែ ឃុំរៀបរយ...

លោក ហ៊ុន សែន ប្រកាសថាលោក និងភរិយាឆ្លងកាត់ការធ្វើតេស្តរកកូវីដ១៩ ដំណាក់កាលចុងក្រោយដោយជោគជ័យ

លោក ហ៊ុន សែន បានអះអាងនៅថ្ងៃពុធទី ១៨ខែវិច្ឆិកានេះ ថា លោក និងភរិយា ព្រមទាំងអ្នកនៅជាមួយលោក បានឆ្លងកាត់ការធ្វើតេស្តរកវីរុសកូរ៉ូណា ដោយជោគជ័យក្នុងដំណាក់កាលទី៤ ដោយសារលទ្ធផលបង្ហាញថាអវិជ្ជមានកូវីដ១៩ទាំងអស់គ្នា។ ទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃពុធនេះ ចុះផ្សាយថា លោក និងភរិយា ព្រមទាំងអ្នកនៅជាមួយ ពុំមានឆ្លងជំងឺដ៏កាចសាហាវនេះឡើយ។ ដូច្នេះ ចាប់ពីថ្ងៃស្អែក ដែលត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកាទៅ លោកនឹងចេញទៅហាត់ប្រាណ ឬបំពេញការងារជាធម្មតា ដូចកាលពីមុនថ្ងៃទី៤ខែវិច្ឆិកា។ យ៉ាងនេះក្តី...

អាមេរិកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ករណីបណ្តឹងតុលាការទៅលើក្រុមប្រឆាំង ដែលមានចំនួនកាន់តែច្រើនឡើង

សហរដ្ឋអាមេរិកអះអាងថា ខ្លួនកំពុងតាមដានដោយយកចិត្តទុកដាក់បំផុត លើករណីបណ្តឹងតុលាការ ដែលមានចំនួនកាន់តែច្រើនឡើង ទៅលើសកម្មជនក្នុងសង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកគាំទ្រនៃគណបក្សនយោបាយធំជាងគេមួយរបស់ប្រទេសកម្ពុជា គឺគណបក្សសង្រ្គោះជាតិកម្ពុជា។ ការលើកឡើងនេះ ក្រោយពេលតុលាការក្រុងភ្នំពេញបានចេញដីកាកោះហៅ សកម្មជនសិទ្ធិមនុស្ស ពិសេសអតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិរាប់សិបនាក់ជាបន្តបន្ទាប់ ឱ្យចូលខ្លួនឆ្លើយ             បំភ្លឺជុំវិញការចោទប្រកាន់ ឧបឃាត ឬការប៉ុនប៉ងធ្វើរដ្ឋប្រហារ។  បទ រួមគំនិតក្បត់ និងបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាដើម។ ទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាកាលពីថ្ងៃទី ១៦ខែវិច្ឆិកា បានអះអាងថា សេរីភាពក្នុងការជួបប្រមូលផ្តុំគ្នា និងសេរីភាពក្នុងការសម្តែងមតិ ព្រមទាំងការអត់ឱនចំពោះមតិប្រឆាំង គឺមានសារសំខាន់បំផុត...

លោក សម រង្ស៊ី ប្រតិកម្មទៅនឹងចំណាត់របស់តុលាការលើមន្ត្រីនិង សកម្មជនគណបក្សសង្គ្រោះជាតិថា ជាចំណាត់ការត្រឡប់ត្រឡិន

អតីតមេបក្សប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេស បានអះអាងថា លោក ហ៊ុន សែន បានបញ្ជារឲ្យតុលាការអាយ៉ងរបស់ខ្លួន ឈប់យកចិត្តទុកដាក់ អើពើ ពីការរីករាលដាលនៃវីរុសកូវីដ-១៩ ទៀតហើយ ពីព្រោះ គណបក្សសង្គ្រោះជាតិ កំពុងតែធ្វើឲ្យ លោក ហ៊ុន សែន ភ័យរហូតដេកមិនលក់។ លោក សម រង្ស៊ីបានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃទី១៨ ខែវិច្ឆិកា នេះថា តុលាការទើបតែព្យួររឿងក្តីរបស់លោក កឹម សុខា...

មន្ត្រីនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ រកឃើញជនជាតិចិន រាប់សិបនាក់ ចូលមកធ្វើការខុសច្បាប់ ក្នុងខេត្តព្រះសីហនុ

សមត្ថកិច្ចនគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការជាមួយអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យប័ណ្ណការងារ ទៅលើក្រុមហ៊ុនចំនួន០៦ ដែលមានជនបរទេស ឬពលករបរទេស បំរើការងារនៅតាមក្រុមហ៊ុនទាំងនោះ បាន រកឃើញជនបរទេសចូលមកធ្វើការងារខុសច្បាប់ រាប់សិបនាក់ ក្នុងខេត្តព្រះសីហនុ។ លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ បានប្រាប់ក្រុមអ្នកសាព័ត៌មានថា  ក្រុមហ៊ុនទាំង ០៦...

ជប៉ុននិងអូស្ត្រាលីចុះកិច្ចព្រមព្រៀងជួយគ្នាក្នុងវិស័យការពារជាតិប្រឆាំងនឹងចិន

ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ប្រទេសបួននៃសម្ព័ន្ធភាពសន្តិសុខអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា Quad មានអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី បានសច្ចាថាត្រូវរួមគ្នាពង្រឹងសន្តិសុខតំបន់ ដោយប្រឆាំងការវាតទីរបស់ប្រទេសចិន។ ប្រទេសទាំង៤នេះ ដឹកនាំដោយសហរដ្ឋអាមេរិក។ បន្ទាប់ពីប្រមុខការទូតនៃប្រទេសទាំងបួននេះ ជួបគ្នា កាលពីថ្មីៗនេះ គេសង្កេតឃើញ ប្រទេសជប៉ុន បានចេញមុខភ្លាមចូលខ្លួនពាក់ព័ន្ធជម្លោះសមុទ្រចិនខាងត្បូងកាន់តែស៊ីជម្រៅ ។ គោលបំណងរបស់រដ្ឋាភិបាល ក្រុងតូក្យូ គឺសំដៅជួយប្រទេស ក្នុងសមាគមអាស៊ាន កុំអោយស្ថិតក្រោមឥទ្ធិពលចិនខ្លាំងពេក...

អតីតបុគ្គលិកសណ្ឋាគារលំដាប់ផ្កាយ៥ មួយនៅភ្នំពេញដាក់ញ្ញត្តិទៅក្រសួងការងារជួយអន្តរាគមន៍ករណីបញ្ឈប់បុគ្គលិកជាង៥០នាក់

អតីតបុគ្គលិកក្រុមហ៊ុនសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែល ជាង២០នាក់ បាននាំគ្នាយកញ្ញត្តិទៅដាក់នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្នើឱ្យក្រសួងជួយអន្តរាគមន៍ករណីថៅកែបញ្ឈប់បុគ្គលិកជាង៥០នាក់ ដោយមិនទាន់ទទួលបានដំណោះស្រាយសមរម្យ។ បុគ្គលិកដែលបានយកញ្ញត្តិទៅដាក់នៅក្រសួងការងារមួយរូប បានលើកឡើងតាមរយៈការផ្សាយផ្ទាល់នៃទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ នៅថ្ងៃទី១៧ខែវិច្ឆិកា បានអះអាងថា គោលបំណងក្នុងការដាក់ញត្តិរបស់ពួកគេ គឺដើម្បីទាមទារឱ្យរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ជួយអន្តរាគមន៍ករណីនេះ ពិសេសបញ្ជូនសំណុំរឿងនេះទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលដើម្បីធ្វើការដោះស្រាយឱ្យបានឆាប់ចប់។ ប្រភពដដែលបន្តថា ក្នុងសំណើនោះ អតីតបុគ្គលិកសណ្ឋាគារលំដាប់ផ្កាយ៥មួយនេះ ក៏បានស្នើឱ្យភាគីសណ្ឋាគារត្រូវបញ្ឈប់បុគ្គលិកឱ្យស្របតាមច្បាប់ ពិសេសស្របតាមមាត្រាទី៩៥នៃច្បាប់ការងារ ដែលចែងអំពីការផ្តល់ប្រាក់អតីតភាពការងារដល់បុគ្គលិក។ ការចែងអំពីវិជ្ជាជីវៈនៃការងារ...

ពលរដ្ឋរាប់សិបនាក់នាំគ្នាតវ៉ានៅមុខតុលាការខេត្តកោះកុង ទាមទារឱ្យទម្លាក់ការចោទប្រកាន់លើតំណាងរបស់ខ្លួន

ពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុនរបស់លោក ឧកញ៉ាហេង ហ៊ុយ រាប់សិបនាក់ បានប្រមូលផ្តុំគ្នានៅខាងមុខសាលាដំបូងខេត្តកោះកុង  ខណៈពលរដ្ឋចំនួន៥នាក់ទៀត ត្រូវបានតុលាការខេត្តនេះកោះហៅឱ្យចូលបំភ្លឺនៅថ្ងៃទី១៧ ខែវិច្ឆិកានេះ។ គណនីហ្វេសប៊ុកលោក ញិល ភាព បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែវិច្ឆិកា នេះថា ពលរដ្ឋមានវិវាទដីធ្លី ជាមួយឩកញ្ញ៉ាហេង ហ៊ុយស្ថិតក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ចំនួន៥នាក់ ត្រូវបានសាលាដំបូងខេត្តកោះកុង បានចេញដីកាបង្គាប់អោយចូលខ្លួនស្រាយបំភ្លឺក្នុងសំណុំរឿងព្រហ្មទណ្ឌ ក្រោមបទចោទបរិហាកេរ្ត៍  និងញ៉ុះញ៉ង់បង្កអោយមានភាពវឹកវរដល់សន្តិសុខជាតិ។ លោកបន្តថា នៅក្នុងរសៀលនេះដែរ...

Latest news