37 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5719 POSTS
0 COMMENTS

សាលាឧទ្ធរណ៍បើកសវនាការជំនុំជម្រះ លើសំណុំរឿងក្តីចាក់សាំងដុតមនុស្សទាំងរស់ នៅខេត្តព្រះសីហនុ

ក្រុមអ្នកឃ្លាំមើលការគោរពសិទ្ធិមនុស្ស និងជនរងគ្រោះលើសំណុំរឿងក្តីចាក់សាំងដុតមនុស្សទាំងរស់ នៅខេត្តព្រះសីហនុ កំពុងទន្ទឹងរង់ចាំមើលលទ្ធផល នៃអង្គសវនាការ លើសំរឿងព្រហ្មទណ្ឌដ៏រ៉ាំរ៉ៃ និងមានភាពមិនប្រក្រតីរាប់មិនអស់ ដែលបានលើកយកមកជំនុំជំរះ នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ សំណុំរឿងព្រហ្មទណ្ឌមួយនេះ ជនរងគ្រោះមានឈ្មោះ ស៊ុយ ប៊ុនថាន អាយុ ៣៦ឆ្នាំ រស់នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រីឯ ជនបង្ក ឬជនល្មើសមានឈ្មោះ...

IDEA TALK៖ តើទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកនឹងមានឧបសគ្គបែបណាអំពីវត្តមានមូលដ្ឋានយោធាចិននៅកម្ពុជា

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីអំពី៖ តើទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកនឹងមានឧបសគ្គបែបណានៅពេលដែលអាមេរិកបន្តចោទសួរកម្ពុជាអំពីវត្តមានមូលដ្ឋានយោធាចិននៅកម្ពុជាម្តងហើយម្តងទៀត

ប្រធានាធិបតីត្រាំនឹងដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសចិន ខណៈចិនសាទរលោកបៃដិន

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងដាក់ចេញនូវគោលនយោបាយដាក់សម្ពាធបន្ថែមទៀត ទៅលើប្រទេសចិន មុនពេលប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន អាចនឹងចូលកាន់តំណែងជំនួសលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងឋានៈជាប្រធានាធិបតី ឈ្នះឆ្នោត ដែលជាប្រធានាធិបតីអាមេរិកទី៤៦។ តាមការចេញផ្សាយរបស់សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកានេះ រដ្ឋការរបស់លោក ដូណាល់ ត្រាំ នឹងពង្រីកការដាក់ទណ្ឌកម្ម លើក្រុមហ៊ុនចិន លើស្ថាប័នរបស់រដ្ឋាភិបាល...

ក្រសួងសុខាភិបាលអំពាវនាវឱ្យអ្នកពាក់ព័ន្ធនឹងព្រឹត្ដិការណ៍ ៣ វិច្ឆិកា បន្តដាក់ខ្លួនឱ្យនៅដាច់ដោយឡែក គ្រប់១៤ថ្ងៃ

ក្រសួងសុខាភិបាល បានអំពាវនាវជាថ្មីទៀតឱ្យអ្នកទាំងអស់ដែលពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា ត្រូវបានដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកគ្រប់រយៈពេល១៤ថ្ងៃឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ កូវីដ១៩នៅកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៦ ខែវិច្ឆិកា បានឱ្យដឹងថា ការយកសំណាកអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា មកធ្វើតេស្តលើកទី៣ ដែលមានចំនួន ១ពាន់ ៣៥២ វត្ថុសំណាក។ លទ្ធផលបង្ហាញថា អវិជ្ជមាននៃជំងឺកូវីដ១៩ទាំងអស់ ដែលជាលទ្ធផលល្អប្រសើរសម្រាប់កម្ពុជា។ តែយ៉ាងណា ក្រសួងសុខាភិបាលជំរុញឱ្យអ្នកដែលពាក់ព័ន្ធនៃព្រឹត្តិការណ៍នេះ បន្តដាក់ខ្លួនឱ្យដាច់ដោយឡែកឱ្យគ្រប់១៤ថ្ងៃ ឱ្យបានត្រឹមត្រូវនិងហ្មត់ចត់ មុននឹងធ្វើតេស្តលើកទី៤ នៅថ្ងៃទី១៨ខែវិច្ឆិកា ខាងមុខ។ គិតថ្ងៃច័ន្ទនេះ អ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា...

អាមេរិក នៅតែបន្តចោទសួរកម្ពុជាអំពីបញ្ហាមូលដ្ឋានយោធាចិននៅសមុទ្ររាម

សហរដ្ឋអាមេរិក នៅតែបន្តលើកឡើងអំពីបញ្ហាមូលដ្ឋានយោធាចិននៅតំបន់សមុទ្ររាម ក្នុងខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលមិនមែនជាការចោទសួរ ជាលក្ខណៈទ្វេរភាគីដូចគ្រាមុននោះឡើយ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៥ ដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក រ៉ូបឺត អូប្រាយអិន នៅតែសម្តែងក្តីព្រួយបារម្ភ ជុំវិញព័ត៌មានដែលថាកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់កងទ័ពជើងទឹកបរទេស និងបុគ្គលិករបស់គេ ដោយទំនងសំដៅទៅភាគីចិន នៅឯមូលដ្ឋានកងទ័ពជើងទឹករាម។ លោកបន្ថែមថា វត្តមានកងទ័ពជើងទឹកបរទេសនៅកម្ពុជានឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការ នៃការដោះស្រាយវិវាទដោយសន្តិវិធី ការលើកកម្ពស់សុវត្ថិភាពនាវាចរណ៍ និងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរនៅក្នុងតំបន់។ ភ្លាមៗនៅក្នុងកិច្ចប្រជុំនោះ កម្ពុជាបានធ្វើការឆ្លើយតបជាថ្មី...

អ្នកជំនាញអង្គការសហប្រជាជាតិជំរុញឱ្យរដ្ឋាភិបាលលោកហ៊ុន សែន បញ្ឈប់ជាបន្ទាន់នូវការចាប់ឃុំខ្លួនជាលក្ខណៈប្រព័ន្ធទៅលើសង្គមស៊ីវិល

ក្រុមអ្នកជំនាញរបស់អង្គសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានសម្តែងក្តីបារម្ភជាថ្មីទៀតជុំវិញការធ្វើទុក្ខបុកម្នេញទៅលើក្រុមសង្គម    ស៊ីវិល និងការចាប់ឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស ដែលមានលក្ខណៈជាប្រព័ន្ធ។ សេចក្តីថ្លែការណ៍ពីទីក្រុងហ្សឺណែវរបស់ ក្រុមអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ បានបង្ហាញក្តីកង្វល់ចំពោះការបង្ក្រាបទៅលើសំឡេងសង្គមស៊ីវិល និងការវាយប្រហារទៅលើអ្នកការពារសិទ្ធិមនុស្ស។ សេចក្តីថ្លែងការណ៍ដដែល បានអំពាវនាវឱ្យរដ្ឋាភិបាលលោកហ៊ុន សែន បញ្ឈប់ជាបន្ទាន់នូវការឃុំខ្លួនដែលមានលក្ខណៈជាប្រព័ន្ធ និងការផ្តន្ទាទោសព្រហ្មទណ្ឌដល់អ្នកការពារសិទ្ធិមនុស្ស ព្រមទាំងការប្រើប្រាស់កម្លាំងហួសប្រមាណប្រឆាំងនឹងពួកគេ។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិអ្នកស្រី Mary Lawlor បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នោះថា អ្នកស្រី មានក្តីកង្វល់ជាខ្លាំងក្រោយទទួលបានរបាយការណ៍ដែលគួរជាទីទុកចិត្ត ឱ្យដឹងថាអ្នកការពារសិទ្ធិមនុស្ស យ៉ាងហោចណាស់ចំនួន២១នាក់ បានទទួលរងការគំរាមកំហែង...

កម្ពុជាផ្តល់ជំនួយជាម៉ាសជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខ ដល់មិត្តឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ប្រមុខរដ្ឋាភិបាលកម្ពុជាអះអាងថា ខ្លួនបានផ្តល់អំណោយជាម៉ាសចំនួន២លាន ១សែនម៉ាស និងគ្រឿងបរិក្ខារពេទ្យសរុបចំនួន១២មុខដល់នាយករដ្ឋមន្រ្តីឡាវ។ ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា នេះ បញ្ជាក់ថាអំណោយទាំងនេះ ត្រូវបានដឹកនាំយកទៅជូនមេដឹកនាំឡាវ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ។ លោកបញ្ជាក់ថា អំណោយ របស់រាជរដ្ឋាភិបាលរួមមាន ម៉ាសចំនួន ២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខ ត្រូវបានប្រគល់ជូននាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក  ថនលូន ស៊ីសូលីត រួចហើយនៅព្រឹកថ្ងៃទី១៦ខែវិច្ឆិកានេះ...

កសិកររស់នៅខេត្តកំពត កំពុងព្រួយបារម្ភអំពីជំងឺឆ្លងរាតត្បាត ងាប់គោក្របី ពួកគាត់

កសិករភាគច្រើន រស់នៅតាមមូលដ្ឋានភូមិឃុំមួយចំនួន ស្ថិតក្នុងស្រុកដងទង់, ស្រុកឈូក និងស្រុកជុំគីរី ខេត្តកំពត កំពុងព្រួយបារម្ភចំពោះជំងឺចម្លែក ដែលបានឆ្លងរាតត្បាតដល់សត្វគោក្របី ជាពិសេសសត្វគោ ដែលបណ្តាលឲ្យ ស្លាប់ ឬងាប់ជាបន្តបន្ទាប់។ កសិកររស់នៅឃុំនារាយណ៍, ឃុំព្រៃស្បូវ ស្រុកឈូក និងឃុំជ្រេស ស្រុកជុំគីរី ក៏ដូចជាឃុំមួយចំនួន ក្នុងស្រុកដងទង់ជាដើម បានរៀបរាប់ឲ្យ The Cambodia Daily ដឹងតាមទូរស័ព្ទថា សត្វគោ...

លោក ហេង ស្រស់ និងលោក សរ ម៉ូរី លាតត្រដាងក្រុមឧក្រិដ្ឋជនព្រៃឈើជាង ៥ពាន់នាក់

លោក ហេង ស្រស់ សកម្មជនការពារព្រៃឈោះ និងលោក សរ ម៉ូរី ប្រធានកម្មវិធីស្រាវជ្រាវនិងតស៊ូមតិនៃបណ្តាញយុវជនកម្ពុជា បានលាតត្រដាងក្រុមឧក្រិដ្ឋជនព្រៃឈើជាង ៥ពាន់នាក់។ លោកទាំងពីរក៏បានបង្ហាញឈ្មោះឧកញ៉ាសំខាន់ៗដែលរកស៊ីឈើមួយចំនួនផងដែរ។

សមាជិកសភាក្រុមប្រជាធិបតេយ្យនៅហុងកុងសន្យាលះបង់សមាជិកភាពរបស់ខ្លួនប្រឆាំងនឹងការដកហូតសិទ្ធិរបស់មិត្តរួមការងារ

សមាជិកសភាហុងកុងទាំងអស់ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបានប្រកាសថា ពួកគេនឹងលាលែងចេញពីសមាជិកភាព ជាសមាជិកសភា ដែលនេះជាការវាយបកទៅលើរដ្ឋបាលក្រុងហុងកុង ដែលស្ថិតនៅក្រោមការចាត់ចែង និងត្រួតត្រាដោយបក្សកុម្មុយនិសក្រុងប៉េកាំង។ បណ្ដាញផ្សាយព័ត៌មាន CHANNEL NEWS ASIA បានចុះផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកានេះ ការសម្ដែងសាមគ្គីភាព របស់សមាជិកសភានៃក្រុមប្រជាធិបតេយ្យ ក្រុងហុងកុង បន្ទាប់ពីសមាជិកសភា បួននាក់ដែលជាមិត្តរួមការងារ ត្រូវបានអាជ្ញាធរក្រុងហុងកុងក្រោមការត្រួតត្រាពីទីក្រុងប៉េកាំង បានដកសិទ្ធិជាសមាជិកសភា។ សមាជិកសភាហុងកុងដែលមានជំហរ គាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ១៩រូប ថ្មីៗនេះក៏បានសន្យាលះបង់តួនាទីរបស់ខ្លួនម្តងរួចទៅហើយ ប្រសិនបើមានសមាជិកសភាដែលគាំទ្រ លទ្ធិប្រជាធិបតេយ្យណាម្នាក់...

Latest news