ក្រសួងការបរទេសបញ្ឈប់សុពលភាពលិខិតឆ្លងដែនមន្រ្តីបក្សប្រឆាំងចំនួន១២រូប
ក្រសួងការបរទេសកម្ពុជា បានសំរេចបញ្ចប់សុពលភាពលិខិតឆ្លងដែន របស់មន្រ្តីអតីតគណបក្សប្រឆាំង១២រូប និងហាមមិនចូលក្នុងប្រទេសកម្ពុជា។
មន្រ្តីជាន់ខ្ពស់របស់ ក្រសួងការបរទេសបានប្រាប់សាព័ត៌មានក្នុងស្រុកថាខ្លួនបានជូនដំណឹងអំពីការបញ្ឈប់សុពលភាពលិខិតឆ្លងដែនរបស់មន្រ្តីគណបក្សប្រឆាំងទាំងនេះ ទៅកាន់ស្ថានទូតនានាប្រចាំនៅកម្ពុជា ដើម្បីឲ្យស្ថានទូតទាំងនោះ ជូនដំណឹងបន្ត ទៅកាន់រដ្ឋាភិបាលរបស់គេ។
អ្នកទាំង១២ រូបនោះ រួមមាន លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក ឡុង រី អ្នកស្រី មូរ សុខហួរ លោក...
អ្នកទោសនយោបាយម្នាក់ នៅម៉ាឡេស៊ីនឹងក្លាយជានាយករដ្ឋមន្ត្រី
លោកមហាធាមហាម៉ាត់បានអះអាងជាថ្មីម្ដងទៀតថាលោកនឹងផ្ទេរតំណែងនាយករដ្ឋមន្រ្ដីជូនទៅអតីតមេបក្សប្រឆាំងអាន់វ៉ាអ៊ីប្រាហ៊ីម តាមការសន្យារបស់លោកដែលបានធ្វើឡើង អំឡុងពេលលោក ឃោសនា បោះឆ្នោតសភាកាលពីខែឧសភា ឆ្នាំ២០១៨។
លោកអាន់វ៉ាអ៊ីប្រាហ៊ិម ធ្លាប់ជាប់ពន្ធនាគារចំនួន២ ដង មកហើយ ដែលម្ដងមានរយៈពេល៥ឆ្នាំ។ ចុងក្រោយលោកអាន់វ៉ា ត្រូវកាត់ អោយជាប់ទោសម្ដងទៀតក្នុងសំណុំរឿងដដែល គឺការស្រឡាញ់ភេទដូចគ្នា កាលលោកជារដ្ឋមន្ត្រីសេដ្ឋកិច្ច។ លោកជាប់ទោស ដូចករណីនេះ គឺពីឆ្នាំ២០១៣ -២០១៨។
បើដូចនេះមែន គឺលោកអាន់វ៉ានឹងក្លាយជានាយករដ្ឋមន្រ្ដីថ្មីនៃប្រទេសម៉ាឡេស៊ី ដែល ជាអ្នកទោស នយោបាយ សម័យលោក ណាជីពរ៉ាហ្សាក់ ដែលកំពុងជាប់ចោទ...
លោក ហ៊ុន សែន ប្រកាសថាកម្ពុជានឹងជួបវិបត្តិខ្វះអគ្គិសនីប្រើប្រាស់ជាថ្មីទៀត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ចាប់ពីនេះរហូតដល់ខែឧសភា កម្ពុជានឹងជួបវិបត្តិខ្វះភ្លើងអគ្គិសនីប្រើប្រាស់ជាថ្មីទៀត។
ថ្លែងក្នុងពិធីប្រកាសប្រើប្រាស់ផែនការអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅព្រឹកនេះ លោក ហ៊ុន សែន បានស្នើសុំដល់ពលរដ្ឋមានការយោគយល់ព្រោះថា ចាប់ពីពេលនេះរហូតដល់ខែឧសភា ឆ្នាំក្រោយ កម្ពុជាប្រឈមនឹងបញ្ហាខ្វះអគ្គិសនីប្រើប្រាស់ដូចកាលពីខែប្រាំងឆ្នាំនេះ ។
លោកបញ្ជាក់ថាមូលហេតុកម្ពុជាត្រូវជួបវិបត្តិខ្វះភ្លើងអគ្គិសនី ព្រោះ ស្ថានភាពទឹកមិនមានគ្រប់គ្រាន់ ដើម្បីផលិតថាមពលវារីអគ្គិសនីនោះឡើយ។ ក្រៅពីសុំការយោគយល់ពីពលរដ្ឋ លោក ហ៊ុន សែន ក៏ស្នើឱ្យម្ចាស់សណ្ឋាគារមានការយោគយល់...
សាលាឧទ្ធរណ៍សម្រេចដោះលែងលោក ថោង សារ៉ាត់ និងបក្ខពួក៣នាក់ទៀត ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន
សាលាឧទ្ធរណ៍បានសម្រេចដោះលែងឧកញ៉ាថោង សារ៉ាត់ និងបក្ខពួកចំនួន៣នាក់ទៀត ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន លើកលែងតែឈ្មោះ សៀង វាសនា ដែលជាជនដៃដល់បន្តស្ថិតនៅជាប់ឃុំនៅឡើយ។ អ្នកទាំង៥នាក់នេះ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿងសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីចុងឆ្នាំ២០១៤។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍ កាលពីថ្ងៃម្សិលមិញ ឱ្យដឹងថា ជនជាប់ចោទដែលត្រូវដោះលែងឲ្យក្រៅឃុំជាបណ្តោះអាសន្នចំនួន៤នាក់នោះរួមមាន ឧកញ៉ា ថោង សារ៉ាត់ លោក ហួយ ចាន់ថុល លោក...
រដ្ឋាភិបាលប្រទេស Cyprus បានសម្រេចដកសញ្ជាតិពីបរទេសចំនួនជិត៣០នាក់ រួមទាំងកម្ពុជា ៨ នាក់ផង
រដ្ឋាភិបាលប្រទេស Cyprus អះអាងថា ខ្លួនបានចាប់ផ្តើមលុបចោលលិខិតឆ្លងដែន និងដកសញ្ជាតិ Cypriot សម្រាប់ជនបរទេសចំនួន២៦នាក់ ដែលពួកគេទទួលបានសញ្ជាតិ Cypriot ក្រោមកម្មវិធីវិនិយោគរាប់លានដុល្លារនៅក្នុងប្រទេសមួយនេះ។
ភ្នាក់ងារសារព័ត៌មានThe Guardian ដែលចេញផ្សាយកាលពីថ្ងៃម្សិលមិញ ដោយស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេស Cyprus លោក កង់ស្តង់ទីណូ ប៉ឺទ្រីតស៍ (Constantinos Petrides) ថា គណៈរដ្ឋមន្ត្រីនៃប្រទេសនេះកំពុងដាក់ចេញនូវដំណើរការដកហូតសញ្ជាតិពីជនបរទេសសរុប ២៦នាក់។
ជនបរទេសទាំង២៦នាក់ ដែលនឹងត្រូវបាត់បង់សញ្ជាតិ Cypriot នោះ មានដូចជា ជនជាតិចិន៥នាក់, រុស្ស៊ី៩នាក់, កម្ពុជា៨នាក់, ម៉ាឡេស៊ី១នាក់, អ៊ីរ៉ង់១នាក់ និងកេនយ៉ា២នាក់ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលប្រទេសនេះមិនបានបញ្ជាក់ឈ្មោះពួកគេទាំងនោះទេ ពិសេសជនជាតិកម្ពុជាទាំង៨ នាក់នោះឡើយ។
ការសម្រេចចាត់វិធានការលុបចោលលិខិតឆ្លងដែន និងដកសញ្ជាតិ Cypriot នេះ ធ្វើឡើង ក្រោយពេលមានសេចក្ដីរាយការណ៍នានាដោយបង្ហាញរឿងរ៉ាវអាស្រូវរបស់ថា រដ្ឋាភិបាលប្រទេសនេះ ថាបានលក់សញ្ជាតិ និងលិខិតឆ្លងដែនឱ្យជនបរទេសសរុបជិត...
រដ្ឋាភិបាលម៉ាឡេស៊ី បានដោះលែងអ្នកស្រី មូរ សុខហួរ និងសកម្មជនពីរនាក់ទៀត
រហូតមកទល់ពេលនេះអាជ្ញាធរប្រទេសម៉ាឡេស៊ី បានដោះលែងអ្នកស្រី មូរ សុខហួរ និងអនុញ្ញាតឲ្យចូលទឹកដីម៉ាឡីស៊ីបានធម្មតា ចំណែក សកម្មជនបក្សប្រឆាំងពីរនាក់ផ្សេងទៀត ក៏ត្រូវបានដោះលែង និង អនុញ្ញាតឲ្យចូលទឹកដីប្រទេសម៉ាឡេស៊ីតាមធម្មតាដែរ។
កាលពីប៉ុន្មានម៉ោងមុនកន្លងទៅនេះ រដ្ឋាភិបាលប្រទេសម៉ាឡេស៊ី បានអះអាងថា ខ្លួនកំពុងពិភាក្សារកប្រទេសផ្សេងឬប្រទេសទី៣ ក្នុងការបញ្ជូនអនុប្រធានគណបក្សសង្រ្គោះជាតិ អ្នកស្រី មូរ សុខហួរ ចេញឱ្យផុតពីប្រទេសរបស់ខ្លួន។
ការលើកឡើងនេះ ក្រោយពេលសមត្ថកិច្ចអន្តោប្រវេសន៍ម៉ាឡេស៊ី បានឃាត់ខ្លួនអនុប្រធានគណបក្សសង្រ្គោះជាតិរូបនេះ កាលពីយប់ម្សិលមិញនៅព្រលានយន្តហោះកូឡាឡាំពួរ។
ភ្នាក់ងារសារព័ត៌មានReuter បានចុះផ្សាយនៅថ្ងៃនេះ ដោយដកស្រង់សម្តីរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad ដែលbបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃនេះដែរ...
អាមេរិកនៅបន្តទាមទារអោយចិនដកថយវិញការកាន់កាប់សមុទ្រចិនខាងត្បូង តែចិន ចង់ផ្សះផ្សាជាមួយអាស៊ាន
នៅក្នុងកិច្ចប្រជុំ កំពូលអាស៊ាន បូក អាមេរិក ដែលបានប្រព្រឹត្តទៅក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី៤វិច្ឆិកា តំណាងប្រធានាធិបតីអាមេរិក បានបន្តវាយប្រហារ លើប្រទេសចិន ដែលថា នៅជាអ្នកបង្កភាពតានតឹង ដោយសារតែប្រទេសនេះ បានទន្ទ្រាន់កាន់កាប់ តំបន់សមុទ្រចិនខាងត្បូង ជាផ្ដូវទឹកអន្តរជាតិមកធ្វើជាដែនទឹករបស់ខ្លួន។
លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានថ្លែងប្រឆាំងប្រទេសចិន ដែលបានស្ថាបនាមូលដ្ឋានយោធារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។
លោកថា ក្រុងប៉េកាំងបានបំភិតបំភ័យដើម្បីព្យាយាមបញ្ឈប់ប្រទេស ក្នុងសមាគមអាស៊ានកុំឲ្យទាញយកប្រយោជន៍ពីធនធាននៅក្នុងសមុទ្ររបស់ប្រទេសទាំងនោះ ដោយគំរាមកំហែង តាមរយៈការធ្វើសកម្មភាពកងទ័ព ដោយមិនឲ្យរុករកនិងធ្វើការខួងរក អណ្តូងប្រេង...
សហរដ្ឋអាមេរិកយល់ព្រមអោយថៃមកពិភាក្សាគ្នាអំពីការសុំបន្តប្រព័ន្ធប្រព័ន្ធអនុគ្រោះ GSP
អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោកស្រី Narumon Pinyosinwat បានអះអាងថា សហរដ្ឋអាមេរិក បានយល់ព្រមអោយភាគីថៃ មកចរចាជាមួយអាមេរិក ទាក់ទិនការដែលសេតវិមានរៀបចំព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលអាមេរិកគ្រោងនឹងព្យួរ នៅថ្ងៃទី២៥ ខែមេសាឆ្នាំ២០២០ ខាងមុខនេះ។
មូលហេតុដែលអាមេរិក មានផែនការព្យួរ ប្រព័ន្ធអនុគ្រោះ GSP ដោយសារអាមេរិក រកឃើញថា កម្មករនៅលើទូកនេសាទសមុទ្រនិង កម្មករស្បៀងសមុទ្រ រងការរំលោភសិទិ្ធមនុស្សធ្ងន់ធ្ងរ។
សារព័ត៌មាន ថៃបាងកក ប៉ុស្តិ៍បានចុះផ្សាយថា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា និងរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross ក្នុងអំឡុងនៃកិច្ចប្រជុំកំពូលអាស៊ាន រយៈពេល ៣ថ្ងៃដែលបានបិទបញ្ចប់កាលពីថ្ងៃទី៤វិច្ឆិកា អ្នកទាំងពីរបានជួបពិភាក្សាលើបញ្ហានេះ ...
អាជ្ញាធរលោក ហ៊ុន សែន បន្តចាប់ខ្លួនអតីតសកម្មជនគណបក្សសង្រ្គោះជាតិ
អតីតមន្រ្តី និងសកម្មជនគណបក្សសង្រ្គោះជាតិចំនួន១០រូប ដែលនៅយាមស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចលោកហ៊ុន សែន ចាប់ខ្លួនកាលពីល្ងាចថ្ងៃម្សិលមិញ ហើយសមត្ថកិច្ចអះអាងថានៅកំពុងសាកសួរពួកគេបន្តនៅថ្ងៃនេះ។
ពួកគេទាំង១០នាក់នោះ ក៏មានលោក ពួក ចិន្តា ដែលជាអតីតប្រធានកងអង្គរក្សលោក សម រង្ស៊ី ដែលត្រូវបានជនមិនស្គាល់មុខវាយឱ្យរងរបួសធ្ងន់ធ្ងរ កាលពីពេលថ្មីៗនេះ នៅមិនទាន់រកយុត្តិធម៌ឃើញនៅឡើយផង។ ពួកគេបច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួន និងសាកសួរនៅស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ។
ដោយឡែកនៅថ្ងៃនេះផងដែរសកម្មជនគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសបានអះអាងថា សមត្ថកិច្ចខេត្តបាត់ដំបងបានចាប់ខ្លួនអតីតប្រធានប្រតិបត្តិគណបក្សសង្រ្គោះជាតិខេត្តបាត់ដំបងលោក ជា ជាវ ក្រោមការចោទប្រកាន់ពីបទរួមគំនិតក្បត់ជាតិប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។
លោក ជា...
ស្ថានទូតកម្ពុជាស្នើឱ្យអាជ្ញាធរឥណ្ឌូណេស៊ី ចាប់ខ្លួនលោកស្រី មូរ សុខហួរ បញ្ជូនមកកាន់កម្ពុជា
ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃនេះបានស្នើឲ្យអាជ្ញាធរឥណ្ឌូនេស៊ី ចាប់ខ្លួនអនុប្រធានគណបក្សសង្រ្គោះជាតិមួយរូប គឺ អ្នកស្រី មូរ សុខហួរ ដែលកំពុងមានវត្តមាននៅប្រទេសឥណ្ឌូនេស៊ីជាបន្ទាន់ ដើម្បីបញ្ជូនមកកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គរាជទូតប្រទេសកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី លោក ហោរ ណាំបូរ៉ា បានផ្ញើទៅកាន់រដ្ឋាភិបាលឥណ្ឌូនេស៊ី ដោយស្នើឱ្យចាប់ខ្លួន អ្នកស្រី មូរ សុខហួរ ហើយបញ្ជូនលោកស្រីមកកាន់កម្ពុជាជាបន្ទាន់។ សំណើរនេះ ដោយលោក ហោរ ណាំបូរ៉ា បញ្ជាក់ថា អ្នកស្រីជាទណ្ឌិត និងជាក្រុមឧទ្ទាមប៉ុនប៉ង ...