33 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5719 POSTS
0 COMMENTS

លោក កឹម សុខា បង្ហាញក្តីបារម្ភចំពោះស្ថានភាពគ្រោះទឹកជំនន់ ដែលបង្កផលប៉ះពាល់ដល់អាយុជីវិត និងទ្រព្យសម្បត្តិពលរដ្ឋ

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលពុំទាន់មានសេរីភាពពេញលេញនៅឡើយនោះ បានបង្ហាញនូវការព្រួយបារម្ភចំពោះផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀង ។ លើកឡើងលើទំព័រហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញ លោកកឹម សុខា ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តាមព័ត៌មានបានឱ្យដឹងថា មានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ជាពិសេសដូចជាក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ជាដើម ដែលស្ថានភាពបច្ចុប្បន្ននៅមិនទាន់ធូរស្រាលនៅឡើយ។ បញ្ហាគ្រោះទឹកជំនន់ នឹងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ខ្លះ ជាពិសេសគឺប៉ះពាល់ដល់អាយុជីវិត សុវត្ថិភាព ផ្ទះសម្បែង ផលដំណាំ ទ្រព្យសម្បត្តិ សត្វ និងមុខរបបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋទៀតផង។ លោក...

ពលរដ្ឋបន្តរិះគន់ការលុបបឹងធម្មជាតិអស់ បណ្តាលឱ្យទឹកលិចក្រុង ពេលមានភ្លៀងធ្លាក់

ពលរដ្ឋបន្តនាំគ្នារិះគន់បញ្ហាលុបបឹងធម្មជាតិនៅក្នុងក្រុងភ្នំពេញ ស្ទើរអស់ ដែលជាហេតុធ្វើឱ្យទឹកលិចទីក្រុងគុជមួយនេះ មិនចេះចប់មិនចេះហើយ នៅពេលដែលមានភ្លៀងធ្លាក់ម្តងៗ។ ពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបាននាំគ្នាបង្ហោះឬ ចែករំលែកវីដេអូ និងរូបភាពទឹកលិចក្រុងភ្នំពេញ នៅតំបន់មួយចំនួន ក្រោយពេលមានភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃម្សិលមិញ។ ពលរដ្ឋបានលើកឡើងថា «រស់នៅក្រុងភ្នំពេញយូរឆ្នាំណាស់មកហើយ ពួកគេមិនដែលឃើញឡើយ នូវទិដ្ឋភាពទឹកលិចទីក្រុងភ្នំពេញខ្លាំងដូច្នេះ ដែលបណ្តាលឱ្យផ្ទះ ឬតំបន់ពួកគេរស់នៅលិចខ្ទេចខ្ទីបណ្តាលឱ្យពិបាកធ្វើដំណើរ និងខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើន។ លើសពីនេះបញ្ហាសំរាមក៏បានហូរពាសពេញក្រុងទៀតផង» តំបន់មួយចំនួនក្នុងទីក្រុងភ្នំពេញ ទឹកនៅតែបន្តជន់លិច មិនទាន់ស្រកអស់នៅឡើយទេ ខណៈភ្លៀងបន្តធ្លាក់នៅថ្ងៃច័ន្ទនេះថែមទៀត បើទោះបីជាអាជ្ញាធរបានប្រើប្រាស់ម៉ាស៊ីន បូមទឹកចេញពីបឹងទំពុន ទម្លាក់ទៅបឹងជើងឯកដើម្បីរំដោះទឹកយ៉ាងណាក៏ដោយ។ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកខ្លះបាន និយាយចំៗ...

លោក ហ៊ុន សែន ថា EBA គង់នឹងបាត់បង់ ប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងមានជាអមតៈ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា ប្រព័ន្ធអនុគ្រោះពន្ធEBA របស់អឺរ៉ុប គង់តែនឹងបាត់បង់ ប៉ុន្តែ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ឬ FTA នឹងមានជាអមតៈ។ ការលើកឡើងនេះក្រោយពេល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងឯកសារចំនួន៣ទៀតរវាងរដ្ឋាភិបាភិបាលកម្ពុជា និងមហាមិត្តចិន ត្រូវបានចុះហត្ថលេខាជាផ្លូវការ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន...

ក្រុមអ្នកឃ្លាំមើលថា កម្ពុជាប្រឹងខ្ចីលុយចិនដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច ខណៈវិស័យឯកជនបន្តបិទទ្វារជាបន្តបន្ទាប់

ក្រុមអ្នកឃ្លាំមើលសិទ្ធិការងាររិះគន់ថា រដ្ឋាភិបាលកម្ពុជាគួរប្រើប្រាស់ថវិកាជាតិដើម្បីស្រោចស្រង់សេដ្ឋកិច្ចកម្ពុជាដែលកំពុងតែធ្លាក់ចុះឲ្យបានល្អប្រសើរជាងនេះ ជាជាងការចំណាថវិកាទាំងនោះទៅលើទីប្រឹក្សា និងគណៈរដ្ឋមន្ត្រីដ៏ច្រើនលើសលុប ដែលបណ្តាលឲ្យខាតបង់ថវិកាជាតិធ្ងន់ធ្ងរ។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)  លោក មឿន តុលា អះអាងថា រដ្ឋាភិបាលកម្ពុជាកំពុងដើរបញ្ច្រាសពីប្រទេសជឿនលឿនលើសកលលោក ក្នុងពេលប្រឈមវិបត្តិកូវីដ១៩ ដែលពួកគេបានត្រៀម និងបង្កើនការចំណាយថវិកាជាតិកាន់តែខ្លាំងដើម្បីជួយដល់វិស័យឯកជន និងពលរដ្ឋ តែផ្ទុយទៅវិញ រដ្ឋាភិបាលកម្ពុជាបានកាត់បន្ថយការចំណាយថវិកាជាតិមកនៅត្រឹមពាក់កណ្តាលទៅវិញ។ លោកបន្តថា រដ្ឋាភិបាលលោក ហ៊ុន សែន គ្មានផែនការជួយជ្រោមដល់វិស័យឯកជនដែលកំពុងជួបវិបត្តិក្នុងអំឡុងពេលរីករាលដាលនៃជំងឺសកលនេះឡើយ។ លោកអះអាងថា ប្រសិនបើទីប្រឹក្សា និងគណៈសមាជិករដ្ឋមន្ត្រីត្រូវកាត់បន្ថយ...

IDEA TEALK៖ តើសហគមន៍អន្តរជាតិត្រូវមានវិធានការអ្វី ដើម្បីទាញកម្ពុជាងាកមកដើរលើផ្លូវត្រូវ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ស្តីអំពី៖ តើសហគមន៍អន្តរជាតិត្រូវមានវិធានការអ្វីជាក់លាក់បន្ថែមទៀតដើម្បីទាញកម្ពុជាងាកមកដើរលើផ្លូវត្រូវខាងផ្នែកប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស?

សមាជិកអាស៊ានមួយថ្លែងថា ប្រទេសតូចៗរងសម្ពាធពីមហាអំណាច តែសមាជិកអាស៊ានខ្លះទៀតស្រវ៉ាអោបអាមេរិក

នៅក្នុងសន្ទរកថា ថ្លែងទៅកាន់ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥សម្រាប់ឆ្នាំ២០២០ កាលពីចុងខែកញ្ញា   មានការអង្កេតឃើញ មេដឹកនាំនៃសមាគមអាស៊ាន មួយចំនួន បានលើកឡើងអំពីបញ្ហាតំបន់និងការព្រួយបារម្ភដែលប្រទេស ធំមួយនៅអាស៊ី គឺប្រទេសចិន ប្រើប្រាស់អំណាចកងទ័ពបង្កការបំពានលើដែនអធិបតេយ្យនៃ ប្រទេសជិតខាង។ ដោយឡែក នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុនសែន បានថ្លែង ទៅកាន់មហាសន្និបាតថា ប្រទេស ធំៗ បានកំពុងជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ ប្រទេសមួយចំនួនដែលទន់ខ្សោយជាងខ្លួន។ ការឡើកឡើង របស់នាយករដ្ឋមន្ត្រីកម្ពុជា ទំនងអាចនឹងធ្វើអោយប៉ះទង្គិចទឹកចិត្តខ្លះដែរចំពោះ សមាជិកអាស៊ាន...

ច្បាប់ស្តីពី ពិធិសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាង កម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម បណ្តាលឲ្យកម្ពុជាបាត់បង់ទឹកដី

ក្រុមអ្នកឃ្លាំមើលព្រំដែនរិះគន់ថា  លោក ហ៊ុន សែន ប្រឹងព្យាយាមការពារអំណាចដើម្បីបន្តវង្សត្រកូលរបស់ខ្លួន ដោយមិនបានខ្វល់ពីការបោះបង្គោលព្រំដែនរវាង កម្ពុជា វៀតណាម ចូលក្នុងដីរបស់កម្ពុជាប៉ុណ្ណានោះទេ។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រតិកម្មថា ការធ្វើពិធិសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម របស់លោក ហ៊ុន សែន គឺដើម្បីបំពេញមហិច្ឆតាឈ្លានពានកម្ពុជារបស់វៀតណាមគ្រប់បែបយ៉ាងតែប៉ុណ្ណោះ គឺដូចដែលលោក ហ៊ុន សែន ធ្លាប់បានចុះកិច្ចព្រមព្រៀងសន្ធិសញ្ញាបំពេញបន្ថែមកាលពីឆ្នាំ២០០៥ដូច្នេះដែរ។ លោកអះអាងថា...

ក្រសួងសុខាភិបាលហាមមិនឱ្យមានការប្រមូលផ្ដុំមនុស្សច្រើនអំឡុងពិធីបុណ្យអុំទូក

ក្រសួងសុខាភិបាលបានហាមប្រាមមិនឱ្យមានការប្រមូលផ្ដុំមនុស្សជាទ្រង់ទ្រាយធំ ក្នុងអំឡុងកម្ពុជាប្រារព្ធព្រះរាជពិធីបុណ្យអុំទូក  នៅចុងខែតុលាខាងមុខនេះ។ កាលពីថ្ងៃទី ៩ខែតុលា ម្សិលមិញ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងមួយ ដោយបានក្រើនរំឭកទៅដល់សាធារណៈជន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ឱ្យពង្រឹងសុវត្ថិភាពសុខភាពពលរដ្ឋ  ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ លើសពីនេះ ក្រសួងបានជំរុញទៅស្ថាប័នពាក់ព័ន្ធឱ្យបន្តអនុវត្តវិធានការអនាម័យ និងសុវត្ថិភាពចាំបាច់មួយចំនួន ព្រមទាំងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋពីវិធីបង្ការទប់ស្កាត់ការរីករាលដាលជំងឺផ្លូវដង្ហើមមួយនេះ។ វិធានការក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងអំឡុងបុណ្យអុំទូក រួមមាន ការរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន សន្តិសុខ និងសុវត្ថិភាពនៅវត្តអារាម និងទីលានប្រណាំងទូក។ ការផ្សព្វផ្សាយពីវិធានសុខាភិបាលក្នុងការបង្ការជំងឺកូវីដ១៩ ដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរៀបចំឱ្យមានកន្លែងពិនិត្យសុខភាព វាស់កម្តៅ មុនពេលចូលក្នុងទីធ្លាវត្តអារាម...

ខួប៤១ឆ្នាំនៃចលនារណសិរ្យជាតិរំដោះប្រជាពលរដ្ឋខ្មែរដែលជាភាគីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស

គិតមកដល់ថ្ងៃទី៩ ខែតុលានេះ ចលនារណសិរ្យជាតិរំដោះប្រជាពលរដ្ឋខ្មែរដែលហៅកាត់ថា រ.ជ.រ.ប.ខ.  ដែលជាភាគីមួយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានវ័យ៤១ឆ្នាំហើយ។ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិលោក មាជ សុវណ្ណារ៉ា បានឱ្យដឹងថា យុវជនត្រូវយល់ដឹងអំពីអតីតកាលប្រវត្តិសាស្ត្រកម្ពុជា។ លោកបន្តថា នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២០នេះ ចលនារណសិរ្យជាតិរំដោះប្រជាពលរដ្ឋខ្មែរមានអាយុ៤១ឆ្នាំ។ ចលនានេះ លោកថា ត្រូវបានបង្កើតឡើងដោយក្រុមឥស្សរជនជាន់ខ្ពស់ជំនាន់សាធារណរដ្ឋខ្មែរ និងអ្នកសង្គមរាស្ត្រនិយមកាលពីថ្ងៃទី ៩ខែតុលា ឆ្នាំ១៩៧៩ ដែលដឹកនាំដោយសម្តេចបវរសេដ្ឋា សឺន សាន...

ចលនាមាតាធម្មជាតិ ជំរុញឱ្យរដ្ឋាភិបាលរក្សានូវសតិសម្បជញ្ញៈជាខ្មែរ

អង្គការចលនាមាតាធម្មជាតិ បានជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវរក្សានូវសតិសម្បជញ្ញៈជាខ្មែរ ដោយគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ ការលើកឡើងនេះ ក្រោយពេលអាជ្ញាធរនៃរដ្ឋាភិបាលឯកបក្សបច្ចុប្បន្ន បានចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិចំនួន៣ រូប កាលពីខែ កក្កដា រួមមានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដោយគ្រាន់តែពួកគេចូលរួមអនុវត្តសិទ្ធិសេរីស្របតាមច្បាប់ប្រទេសប៉ុណ្ណោះ។ ទំព័រហ្វេសប៊ុកចលនាមាតាធម្មជាតិ(Mother Nature Cambodia) នៅថ្ងៃសុក្រនេះ...

Latest news