អ្នកវិភាគថា កម្ពុជាកំពុងវ័ណ្ឌកដោយចំណងគ្មានមុខស្រាយរបស់ លោកហ៊ុន សែន
អ្នកវិភាគនយោបាយដែលកំពុងរស់នៅក្រៅប្រទេស លើកឡើងថា កម្ពុជាកំពុងជួបវិបត្តិធ្ងន់ធ្ងរ ដោយសារចំណងនយោបាយគ្មានដំណោះស្រាយ របស់រដ្ឋាភិបាលលោក ហ៊ុន សែន។
អ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា ផ្លូវសម្រាប់ជាតិពិតជាមាន ប៉ុន្តែកូនសោរស្ថិតក្នុងកណ្តាប់ដៃរបស់លោក ហ៊ុន សែន ។ លោកលើកជាសំណួរថា តើលោក ហ៊ុន សែន ចង់ឲ្យជាតិខាតប្រយោជន៍ កម្មករ-កម្មការិនីខ្មែរ ជិត១លាននាក់ ត្រូវបាត់បង់ការងារធ្វើ...
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បំភ្លឺថា ខ្លួនមិនបានរារាំងពលរដ្ឋក្នុងការទៅវត្តធ្វើបុណ្យរដូវកាលភ្ជុំបិណ្ឌ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបដិសេធថា លោកមិនបានរារាំងមិនឱ្យពលរដ្ឋទៅចូលរួមបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌនោះឡើយ។
ការបដិសេធនេះ ដោយលោក ស ខេង បានអះអាងថា សារសំឡេងដែលលោកបានផ្ញើ ទៅអភិបាលរាជធានី ខេត្ត កាលពីថ្ងៃទី១៣ ខែកញ្ញា គឺជាការណែនាំឲ្យអាជ្ញាធរទាំងអស់ខិតខំ និងគ្រប់គ្រងសភាពការណ៍ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសដែលប្រជាពលរដ្ឋទូទាំងប្រទេស កំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។ លោកបញ្ជាក់ថា សារជាសំឡេងនោះមិនបានបញ្ជាឲ្យរារាំង ឬគៀបសង្កត់ប្រជាពលរដ្ឋណាម្នាក់មិនឲ្យចូលរួមប្រារព្ធពិធីបុណ្យនេះឡើយ។ប៉ុន្តែលោកថា មានបុគ្គល និងសារព័ត៌មានមួយចំនួនដែលមាននិន្នាការប្រឆាំង បានយកទៅធ្វើអាជីវកម្ម បកស្រាយបំភ្លើស...
ស្ថានទូតអាមេរិកលើកទឹកចិត្តឲ្យនិស្សិតកម្ពុជាទៅសិក្សានៅសហរដ្ឋអាមេរិក
ស្ថានទូតអាមេរិក ប្រចាំកម្ពុជា និងតំណាង Education USA ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កាលពីព្រឹកម៉ិញបានបើកវេទិកាថ្នាក់តំបន់ជាលើកដំបូងស្តីពី ការសិក្សានៅសហរដ្ឋអាមេរិក និងរៀបចំពិព័រណ៍ថ្នាក់ឧត្តមសិក្សា។
វេទិកានេះ ផ្តោតទៅលើឱកាសអប់រំ ថ្នាក់ឧត្តមសិក្សា នៅសហរដ្ឋអាមេរិក សម្រាប់និស្សិតកម្ពុជា។ វេទិកានេះក៏ជាឱកាសមួយសម្រាប់និស្សិត ដែលមានចំណាប់អារម្មណ៍ ដើម្បីជួបតំណាងមកពីសាកលវិទ្យាល័យ និងអ្នកអាជីពផ្នែកការអប់រំនៅសហរដ្ឋអាមេរិក។
លោក Michael Newbill ភារធារីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានឲ្យដឹងថា ស្ថានទូតអាមេរិក នៅភ្នំពេញ បានប្រាប់ក្រុមអ្នកសាព័ត៌មានថា វេទិកានេះមានសារៈសំខាន់ណាស់ដែលសហរដ្ឋអាមេរិក កំពុងខិតខំបង្កើនចំនួនសិស្ស និស្សិតដែលមានបំណងមកសិក្សានៅ...
សហគមន៍ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ប្តឹងអាជ្ញាធរមូលដ្ឋាន ករណីបណ្តោយឱ្យមានបទល្មើសព្រៃឈើក្នុងតំបន់អភិរក្ស
តំណាងប្រជាសហគមន៍ជនជាតិដើមព្នងនៅភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា បានដាក់ពាក្យប្ដឹងអាជ្ញាធរឃុំដាក់ដាំ និងប៉ូលិសឃុំទួលស្វាយ ទៅតុលាការខេត្តមណ្ឌលគិរីពីបទបណ្ដែតបណ្ដោយឱ្យមានករណីកាប់ព្រៃឈើទន្ទ្រានយកដីក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ។
តំណាងសហគមន៍បានប្តឹងទៅតុលាការកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីសមាជិករបស់ពួកគេចំនួន ១៥ នាក់ ចុះល្បាតព្រៃកាលពីថ្ងៃទី១២ ខែកញ្ញា ហើយបានរកឃើញសកម្មភាពលួចកាប់ព្រៃទន្ទ្រានយកដីនៅចំដែនជម្រកសត្វព្រៃភ្នំណាមលៀរនៅតែបន្តកើតមាន។
ក្នុងពាក្យបណ្តឹងដែលបានដាក់ចូលសាលាដំបូងខេត្តមណ្ឌលគិរី ដោយមានតំណាងប្រជាសហគមន៍ពីររូប រួមមានលោកក្លាង ថូល ជាប្រធានសហគមន៍ភូមិពូលុ និងលោក ស្រេវ ធី ជាសមាជិកបានសម្រេចប្តឹងបុគ្គលបីរូប ដោយមួយរូប គឺជាមេឃុំដាក់ដាំ លោក...
នៅពេលកងទ័ពអាមេរិកឡោមព័ទ្ធប្រទេសអ៊ីរ៉ង់ហើយ តើអ៊ីរ៉ង់ចាប់ផ្ដើមធ្វើសង្រ្គាមជាមួយអាមេរិកនៅពេលណា?
ស្ថានការណ៍នៅលើឈូងសមុទ្រពែក្ស និងតំបន់មជ្ឈឹមបូព៌ា ឃើញថាឡើងកំដៅ កាន់តែខ្លាំង នៅក្នុងសប្ដាហ៍នេះ បន្ទាប់ពី រោងចក្រចម្រាញប្រេងចំនួនពីរកន្លែងរបស់ ប្រទេស អារ៉ាប់ប៊ីសាអូឌីត រងការវាយប្រហារដោយយន្តហោះដ្រូន ដែលអាមេរិកចោទថា ដ្រូននោះ ជារបស់អ៊ីរ៉ង់ ហើយក៏ជាស្នាដៃរបស់កងទ័ពអ៊ីរ៉ង់ដែរ។ យ៉ាងណាក៏ដោយ អ៊ីរ៉ង់បដិសេធ ថាខ្លួនមិនជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះទេ។ ប៉ុន្តែហេតុការណ៍នេះ នាំអោយ ប្រធានាធិបតីត្រាំ និង រដ្ឋមន្ត្រីការពារជាតិអាមេរិកព្រមានអ៊ីរ៉ង់ថាអាមេរិកបានត្រៀមរួចខ្លួនរួចហើយ ក្នុងការវាយបកលើប្រទេសអ៊ីរ៉ង់។
ការព្រមានរបស់លោកត្រាំ ក៏ចង់អោយអ៊ីរ៉ង់រត់មករកតុចរចា។ តែផ្ទុយទៅវិញ...
រដ្ឋាភិបាលប្រកាសឱ្យត្រៀមកម្លាំងបង្ក្រាបសកម្មភាពគាំទ្រ លោក សម រង្ស៊ី
រដ្ឋាភិបាលតាមរយៈ អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឱ្យកងកម្លាំងទាំងអស់ចូលរួមទប់ស្កាត់ និងបង្ក្រាបសកម្មភាពទាំងឡាយដែលគាំទ្រអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី។
ក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការងារសន្តិសុខទៅដល់កម្លាំងនគរបាលទូទាំងប្រទេស នៅព្រឹកនេះ អគ្គស្នងការនគរបាលជាតិ លោកនេតសាវឿន ដាក់បទបញ្ជាទៅកាន់ស្នងការនគរបាលទូទាំងប្រទេសឱ្យត្រៀមកម្លាំងទប់ស្កាត់ និងបង្ក្រាបសកម្មភាពទាំងឡាយរបស់អ្នកគាំទ្រលោក សម រង្ស៊ី។
សារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD បានដកស្រង់សម្តី អ្នកនាំពាក្យអគ្គស្នងការនគបាលជាតិ លោកឆាយ គឹមឃឿន ចុះផ្សាយថា កិច្ចប្រជុំនេះផ្តោតសំខាន់លើការអប់រំចិត្តសាស្ដ្រកងកម្លាំង ការពង្រឹងសន្តិសុខរដូវភ្ជុំនិងការត្រៀមកម្លាំងបង្ក្រាបចលនាចលនាគាំទ្រ លោក សម រង្ស៊ី ដោយលោកថាការគាំទ្រអតីតមេបក្សប្រឆាំងរូបនេះគឺជាទង្វើខុសច្បាប់។
ការលើកឡើងនេះ...
លោកហ៊ុន សែន ណែនាំឱ្យបណ្តាប្រទេសទទួលយកពលករក្នុងតំបន់អាស៊ានចូលរួមលើកកម្ពស់សិទ្ធិពួកគាត់
លោក ហ៊ុន សែន នៅថ្ងៃទី១៧ ខែកញ្ញា លើកឡើងថា បណ្តាប្រទេសក្នុងតំបន់អាស៊ានចំនួន៥ រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ឬហៅកាត់ថា CLMTV បានឯកភាពគ្នាដោយជំរុញឱ្យមានយន្តការក្នុងការផ្ទេរអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ពីប្រទេសទទួលយកពលករ និងប្រទេសបញ្ជូនពលករ។
ថ្លែងបើកសន្និសីទថ្នាក់រដ្ឋមន្រ្តីក្រសួងការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម
លោកហ៊ុន សែន អះអាងថាប្រទេសទាំង៥ នេះ បានផ្ដួចផ្ដើមគំនិតសំខាន់ជាច្រើនស្តីពីការការពារ...
គណៈកម្មាធិការអន្ត្រៃរបស់លោកសមរង្ស៊ីនៅតែសំរេចឲ្យលោក សមរង្ស៊ីវិលចូលស្រុកវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខ
គណៈកម្មាធិការអចិន្ត្រៃយ៍របស់លោកសមរង្ស៊ីបានសម្រេចឲ្យលោក សម រង្ស៊ី វិលត្រឡប់ទៅកម្ពុជាវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ចំថ្ងៃខួប ៦៦ឆ្នាំ នៃបុណ្យឯករាជ្យជាតិ។
សេចក្តីប្រកាសព័ត៌មានចុះថ្ងៃ១៥ ខែកញ្ញា ក្រុមគណៈកម្មាធិការអចិន្ត្រៃរបស់លោកសមរង្ស៊ី បានសម្រេចរៀបចំផែនការសកម្មភាពសម្រាប់ដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី ចំនួន ៥ចំនុចដែល សម្រេចឱ្យលោក សម រង្ស៊ី និងថ្នាក់ដឹកនាំបក្សធ្វើដំណើរទៅកាន់តំបន់អាស៊ីនៅថ្ងៃ៥ ខែវិច្ឆិកា រៀបចំថវិកាសម្រាប់គាំទ្រដល់កងកម្លាំងផ្ដាច់ខ្លួនរបស់លោក ហ៊ុន...
ការផ្ទុះសង្រ្គាមអាមេរិក-អ៊ីរ៉ង់ អាចកើតមានគ្រប់ពេលចាប់ពីពេលនេះតទៅ
រលកនៃសង្រ្គាមនៅលើឈូងសមុទ្រពែក្យ ហាក់ស្ងប់ស្ងាត់បន្តិច កាលពីមួយខែកន្លងមកនេះ ប៉ុន្តែនៅពេលនេះ គឺតានតឹងបំផុតបន្ទាប់ពីយន្តហោះដ្រូន ដែលអាមេរិកចោទថាជារបស់អ៊ីរ៉ង់បានវាយប្រហារទៅទីតាំងចម្រាញប្រេងចំនួន២កន្លែងនៃប្រទេសអារ៉ាប៊ីសាវអូឌិត។
គេហទំព័រ Middle East Forum ចុះផ្សាយថាលោក ត្រាំមានការខឹងសម្បាជាខ្លាំង ហើយព្រមានថា កងទ័ពសហរដ្ឋអាមេរិកបាន ត្រៀមវាយប្រហារលើគោលដៅណាមួយដែលជាការចាំបាច់ បើមានការឯកភាពពីប្រទេសអារ៉ាប៊ីសាវអូឌិត។
លោក ត្រាំ បានអះអាងថា សេតវិមាន បានដឹងពីក្រុមដែលនៅពីក្រោយការវាយប្រហារនេះ ប៉ុន្តែកំពុងរង់ចាំស្ដាប់ការលើកឡើងរបស់ ទីក្រុង Riyadh នៅអារ៉ាប៊ីសាអ៊ូឌីត ពាក់ព័ន្ធនឹងក្រុមដែលបានបង្កការបំផ្លិតបំផ្លាញដល់រោងចក្រចម្រាញ់ប្រេងរបស់ប្រទេស អារ៉ាប៊ីសាវអូឌិត។ លោក ត្រាំ បានធ្វើការព្រមានដូចនេះ...
សកមត្ថកិច្ចចាប់ខ្លួនពលរដ្ឋសហគមន៍បុរីកីឡាចំនួន១២រូប
ក្រុមសកម្មជនដីធ្លីសហគមន៍បុរីកីឡាអះអាងថារហូតមកទល់ពេលនេះ សមត្ថកិច្ចសាលាខណ្ឌ ៧មករា បានឃាត់ខ្លួនពលរដ្ឋបុរីកីឡាចំនួន ១២នាក់ ហើយកុមារមួយចំនួនត្រូវបានបញ្ជូនទៅកាន់មណ្ឌលស្ដារនីតិសម្បទាព្រៃស្ពឺ បន្ទាប់ពីពួកគេបាននាំគ្នាឡើងទៅនៅលើអគារដែលសមត្ថកិច្ចចាប់ផ្ដើមវាយកម្ទេចចោល កាលពីព្រឹកថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា
ពួកគេនិយាយថា អាជ្ញាធបានចាប់ខ្លួនពលរដ្ឋទាំងនោះទៅសាលាខណ្ឌ ដើម្បីទៅជួបជាមួយអភិបាលខណ្ឌធ្វើការដោះស្រាយសំណង ប៉ុន្តែ អាជ្ញាធរខកខានមិនបានធ្វើដូច្នេះឡើយ។
កាលពីឆ្នាំ២០០៣ រដ្ឋាភិបាលបានសម្បទានសហគមន៍បុរីកីឡាឲ្យក្រុម ផាន អ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន ដើម្បីអភិវឌ្ឍនៅសហគមន៍បុរីកីឡា។ ក្រុម ហ៊ុននេះបានសន្យាសង់អគារចំនួន ១០ជូនពលរដ្ឋវិញ ប៉ុន្តែក្រុមហ៊ុនសង់បានតែ...