អ្នកវិភាគថា លោក ហ៊ុន សែន ប្រើប្រាស់រឿងកូរ៉ូណា ជាមធ្យោបាយបិទបាំងឧក្រិដ្ឋកម្មសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា
អ្នកឃ្លាំមើលនិយាយថា ការធ្វើទុក្ខបុកម្នេញរបស់ក្រុមលោក
ហ៊ុន សែន តាមរយៈការប្រើប្រាស់មេរោគកូរ៉ូណា ជាមធ្យោបាយអុកឡុកកម្ពុជា និងពិភពលោក
ដើម្បីបិទបាំងឧក្រិដ្ឋកម្មសម្លាប់ប្រជាធិបតេយ្យខ្មែរ
ក្នុងបុព្វហេតុការពារអំណាចផ្ដាច់ការផ្ដាច់មុខរបស់គាត់ប៉ុណ្ណោះ។
អ្នកវិភាគនយោបាយលោក គឹម
សុខ នៅថ្ងៃនេះ បានលើកឡើងនៅលើគណនីហ្វេសប៊ុករបស់លោកដោយដាក់ឈ្មោះថ្មីឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន
សែន ថា «ភេរវករអំណាច» កំពុងចាត់ទុកអ្នកដែលនិយាយបារម្ភចំពោះជំងឺកូរ៉ូណាជាជា«ភេរវករ»ទៅវិញ។
លោកថា ពលរដ្ឋខ្មែរគួរលើកតម្កើងលោក
ហ៊ុន សែន ជា«មេភេរវករអំណាចកូរ៉ូណាខ្មែរ-២០» ដោយថា នេះជាងារស័ក្ដិសមបំផុតសម្រាប់គាត់
ដោយផ្អែកលើមូលហេតុបច្ចុប្បន្នភាពយ៉ាងតិច២។
ទី១ លោក គឹម សុខថា នៅដើមឆ្នាំ២០២០
លោក ហ៊ុន...
លោក Yassin ដើរចូលការិយាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដោយ ញញឹមស្ងួតព្រោះគេថាជាអ្នកនយោបាយក្បត់បក្ស
ល្បែងនយោបាយ ចាញ់ និងឈ្នះ
គឺជារឿងផ្សេង ប៉ុន្តែការលាបពណ៌និងវាយប្រហារ ថាជាជនក្បត់បក្ស
គឺជាភាពអាម៉ាស់ខ្លាំងណាស់ សម្រាប់អ្នកនយោបាយសុចរឹត ទៀងត្រង់ លើកលែងតែ
អ្នកនយោបាយល្មោភអំណាចបុណ្យស័ក្តតែប៉ុណ្ណោះ គឺមិនចេះខ្មាស់នោះឡើយ។
ប្រទេសម៉ាឡេស៊ី
ជាសមាជិកអាស៊ានមួយដែរ ហើយដែលអ្នកសង្កេតការណ៍ ខាងប្រជាធិបតេយ្យ អោយតម្លៃខ្ពស់ជាងគេ
នៅក្នុងតំបន់នេះ បើនិយាយអំពីការគោរប្រជាធិបតេយ្យ។ ប៉ុន្តែក្នុងរយៈពេលមួយ សប្ដាហ៍ចុងក្រោយនេះព្រះរាជាណាចក្រមួយនេះ
បានធ្លាក់ក្នុង វិបត្តិនយោបាយ បន្ទាប់ពីលោកមហាធាមាហាម៉ាត់ លាលែងពីរដ្ឋាភិបាល
ចម្រុះបួនបក្ស កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ស្ថិតក្នុងស្ថានភាពបែបនេះ
ស្រាប់តែមានសមាជិកសភា ជាច្រើននាក់ដើរចេញពីក្រុមរដ្ឋាភិបាល Pakatan
Harapan...
លោក ហ៊ុន សែន ថាការលុបចោលកិច្ចប្រជុំរបស់អាស៊ាន របស់អាមេរិកអាចមកពីមូលហេតុផ្សេង ក្រៅពីជំងឺកូរ៉ូណា
លោកនាយករដ្ឋមន្ត្រីហ៊ុន
សែន អះអាងថាការសម្រេចលុបចោលកិច្ចប្រជុំជាមួយអាស៊ានរបស់អាមេរិក អាចបណ្តាលមកពីកត្តារួមផ្សំមួយ ចំនួន។
ថ្លែងក្នុងពីធីចែកសញ្ញាបត្រជូននិស្សិតនៅសាកលវិទ្យាល័យអាស៊ី អឺរ៉ុប នៅព្រឹកនេះ លោកហ៊ុន សែន
ថាមូលហេតុនៃការសម្រចលុបចោលកិច្ចប្រជុំអាស៊ាន គឺដោយសារបញ្ហានៃការរាតត្បាតជំងឺរលាកផ្លូវដង្ហើមកូរ៉ូណា
និងដោយសារអវត្តមានប្រធានាធិបតី ឬនាយករដ្ឋមន្រ្តី៣រូប របស់មេដឹកនាំ នៃសមាគមអាស៊ានផងដែរ
។
លោក បានលើកការសន្និដ្ឋានពីមតិមួយចំនួនថា មេដឹកនាំទាំង៣រូប
ដែលអាចនឹងអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន នោះ
រួមមានប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទើតេ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក
ចូកូ វីដូដូ និងមេដឹកនាំម៉ាឡេស៊ីថ្មី ដែលកំពុងជួបបញ្ហាផ្លាស់ប្ដូរមេដឹកនាំរបស់ខ្លួន។
កាលពីចុងខែកុម្ភៈ...
តុលាការសម្រេចចោទប្រកាន់ អតីតអភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី និងបក្ខពួកមួយចំនួន ពាក់ព័ន្ធការលួចលក់ដីនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ
អតីតអភិបាលខេត្តឧត្តរមានជ័យ
និងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ លោក ស ថាវី
ព្រមទាំងបក្ខពួក៨នាក់ទៀត ត្រូវបានតុលាការចោទប្រកាន់ ពាក់ព័ន្ធនឹងការលួចលក់ដីមិនមែនជារបស់ខ្លួន
នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សារព័ត៌មានដែលស្និតនឹងរដ្ឋាភិបាលឈ្មោះ
Fresh News បានចុះផ្សាយថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ
លោក សាយ ណូរ៉ា នៅថ្ងៃច័ន្ទ នេះ បានសម្រេចចោទប្រកាន់អតីតអភិបាលខេត្តឧត្តរមានជ័យពីបទ
ផ្តើមគំនិតក្នុងអំពើលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន។ ដោយឡែក បក្ខពួកផ្សេងទៀតដែលក្នុងនោះមាន៧នាក់
ត្រូវបានចោទប្រកាន់ពីបទលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន
ក្នុងទំហំទឹកប្រាក់រាប់សិបម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ប្រភពដដែលឲ្យដឹងទៀតថា ក្នុងចំណោមអ្នកដែលត្រូវចោទប្រកាន់ទាំងនោះ
មានតែ៣រូបប៉ុណ្ណោះ ភេទប្រុស ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន
ខណៈអ្នកផ្សេងទៀតស្ថិតនៅក្រៅឃុំនៅឡើយ។...
អ្នកអភិរក្សព្រៃឈើរកឃើញថា បទល្មើសព្រៃឈើសព្វថ្ងៃជាការរកស៊ីស្រង់ដើមរបស់ក្រុមឈ្មួញដែលធ្លាប់ផ្អាកសកម្មភាពកន្លងមក
ពលរដ្ឋខ្មែរខ្លះពោលបែបអស់សង្ឃឹមថា៖ កូនចៅខ្មែររាល់ថ្ងៃរវល់ឈ្លោះ ប្រកែក វ៉ៃប្រហារ ប្រវាយប្រតប់គ្នាក្នុងផ្ទះ អត់ដឹងថា ចោរកំពុងលួចទ្រព្យសម្បត្តិដ៏មានតម្លៃជាកេរ្តិ៍ដូនតា ឪពុកម្តាយរបស់ខ្លួនជិតអស់។ នេះជាការនិយាយប្រៀបធៀបរឿង វិនាសកម្មព្រៃឈើប្រណីតខ្មែរ ដែលជាភោគទ្រព្យជាតិសាសន៍ខ្មែររាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែ អ្នកមានអំណាចកាន់កាប់ស្រុកទេសថែរក្សាទុកមិនបាន។ ការបាត់បង់ធនធានធម្មជាតិខ្មែរ មិនបានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរជាម្ចាស់នគរទេ តែបានផ្តល់ផលដល់ឈ្មួញមួយក្តាប់តូចជិតស្នីទ្ធនឹងមេដឹកនាំប្រទេស និង ក្រុមហ៊ុនយួនជាច្រើនសិបលានដុល្លារក្នុងមួយឆ្នាំៗ។
លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើ ធ្លាប់ប្រាប់សារព័ត៌មាន The...
ស្ត្រីដែលជាប់ពន្ធនាគាររឿងថ្នាំញៀនតម្លៃ១ ម៉ឺនរៀល ត្រូវបានដោះលែង ក្រោយកូនរបស់ខ្លួនស្លាប់ក្នុងពន្ធនាគា
តុលាការក្រុងភ្នំពេញ
បានសម្រេចដោះលែងស្ត្រីម្នាក់ដែលជាប់ពន្ធនាគារ
ក្នុងសំណុំរឿងគ្រឿងញៀនតម្លៃត្រឹមតែ១ម៉ឺនរៀល។
ការសម្រេចផ្តល់សេរីភាពដល់ស្ត្រីរូបនេះ ក្រោយពេលកូនស្រីរបស់គាត់អាយុ៥ខែ
ដែលជាប់ពន្ធនាគារជាមួយនោះ បានស្លាប់បាត់បង់ជីវិតកាលពីចុងខែមករា។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលនៅថ្ងៃនេះ
ឱ្យដឹងថាគណៈកម្មាធិការនេះបាន
ផ្តល់មេធាវីដោយឥតគិតថ្លៃជួយការពារក្តីឱ្យស្ត្រីរូបនោះ។
ក្រោយពីសវនាការលើសំណុំរឿងនេះ តុលាការបានប្រកាសសាលក្រមជាសាធារណៈនៅថ្ងៃទី២៥ ខែកុម្ភៈ
ពីបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
និងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
សំណុំរឿងគ្រឿងញៀនដែលមានតម្លៃត្រឹមតែ១ម៉ឺនរៀលមួយនេះ
តុលាការក្រុងភ្នំពេញបានសម្រេចផ្តន្ទាទោសស្រ្តីរូបនោះ ដាក់ពន្ធនាគារ២ឆ្នាំ
ដោយអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ៨ខែ ១០ថ្ងៃ ហើយទោសនៅសល់ប៉ុន្មានត្រូវព្យួរ។
ស្ត្រីរូបនោះ
ត្រូវបានសមត្ថកិច្ចចាប់ និងឃុំខ្លួននៅពន្ធនាគារ ព្រៃសរ នៅពេលដែលគាត់កំពុងមានផ្ទៃពោះ ៨
ខែទៅហើយនោះ។
ការរួតរះសវនាការរហូតដល់មានការសម្រេចដោះលែងនេះ ក្រោយពេលកូនរបស់ស្ត្រីរូបនោះអាយុ៥ខែ
ដែលជាប់ឃុំនៅជាមួយម្តាយមាន ក្នុងមណ្ឌលអប់រំកែប្រែទី២ ឬគុកព្រៃសរ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ និងខ្វះអាហារូបត្ថម្ភ។
របាយការណ៍អង្គការការពារសិទ្ធិមនុស្ស
លីកាដូ ចេញផ្សាយកាលពីពេលថ្មីនេះ ...
មនុស្សស្លាប់ និងរបួសជិត ១ពាន់នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល១ ខែដើមឆ្នាំ២០២០
ក្នុងរយៈពេលត្រឹមតែ១ខែ
ក្នុងខែមករា ដើមឆ្នាំ២០២០នេះ
ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានមនុស្សស្លាប់ជាង២រយនាក់(២០៦) និងរបួស ជាង៥រយនាក់
ដោយគិតជាចំនួនគ្រោះថ្នាក់កើតឡើងជាង៣រយលើក (៣៥៨)។
ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់ខែមករា
កាលពីម្សិលមិញ
អគ្គលខាធិការនៃគណៈ កម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកអ្នកស្រី
មឹន មាណវី បញ្ជាក់ថាតួលេខគ្រោះថ្នាក់នេះ បានកើនឡើង២៧លើក ស្មើនឹង៨%
បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៩។ លើសពីនេះ តួលេខនេះ
បណ្តាលឱ្យចំនួនអ្នកស្លាប់កើនឡើង៥៨នាក់ និងរបួសកើនឡើង៤១នាក់ផងដែរ។
ប្រភពដដែល បញ្ជាក់ថា មូលហេតុគ្រោះថ្នាក់ច្រើនបែបនេះ
បណ្តាលមកពីការបើកបរលើសល្បឿនកំណត់ ៤១% មិនគោរពសិទ្ធិបើកបរ ២២ភាគរយ មិនប្រកាន់ស្តាំ ១០%...
កម្មកររោងចក្រមួយកូដកម្មមិនចូលធ្វើការ ទាមទារថៅកែបើកប្រាក់ឈ្នួលនិងប្រាប់ឧបត្ថម្ភផ្សេងទៀតឱ្យបានទៀងទាត់
កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រឈ្មោះ សឺពីយ៉ា (SEPIA) ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានតវ៉ាមិនចូលធ្វើការងារ រយៈពេល៣ថ្ងៃជាប់ៗគ្នាមក ក្រោមហេតុផលថា ដោយសារថៅកែបើកប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភជូនពួកគាត់មានភាពយឺតយ៉ាវ។
ក្រុមកម្មករ
អះអាងថា រយៈពេលជិត១ឆ្នាំមកហើយ ដែលថៅកែរោងចក្រនេះតែងបើកប្រាក់ឱ្យកម្មករមានភាពយឺតយ៉ាវ
ហើយនៅខែកុម្ភៈ
ក៏មានភាពយឺតយ៉ាវជាថ្មីទៀត។ ពួកគេទាមទារឱ្យថៅកែរោងចក្រ ត្រូវបើកប្រាក់ឈ្នួល
និងប្រាក់ឧបត្ថម្ភផ្សេងទៀត ជូនកម្មករឱ្យបានទៀងទាត់
ជៀសវាងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់។
សារព័ត៌មានសំឡេងប្រជាធិបតេយ្យ
VOD បានដកស្រង់សម្តី អ្នកគ្រប់គ្រងទូទៅនៅរោងចក្រ
សឺពីយ៉ា លោក ណៃ ឌឿន ចុះផ្សាយនៅថ្ងៃនេះថា
មូលហេតុដែលថៅកែបើកប្រាក់ឈ្នួលយឺតយ៉ាវដោយសារក្រុមហ៊ុនមានបញ្ហាហិរញ្ញវត្ថុ
ព្រោះបញ្ហាជំងឺកូរ៉ូណាវីរុសថ្មី ប៉ុន្តែ...
លោកមហាធាបាត់បង់ការគាំទ្រ បន្តធ្វើជានាយករដ្ឋមន្ត្រី ខណៈព្រះមហាក្សត្រ ទាត់ចោលសំណើយ៉ាងទៅប្រជុំសភា
នៅទីបំផុតអ្នកនយោបាយជើងចាស់ម្នាក់នៃប្រទេសម៉ាឡេស៊ី ដែលបានធ្វើរដ្ឋប្រហារទំលាក់អំណាចខ្លួនឯងពីនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះ បានបាត់បង់ការគាំទ្រ ពីគណបក្សរបស់ខ្លួនក្នុងការតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជ្រើសរើសចេញពីសមាជិកសភា ។
នៅក្នុងស្ថានភាពដែលនយោបាយ កំពុងជាប់គាំង
រយៈពេលច្រើនថៃ្ងមកនេះ លោកមហាធា
បានទៅចូលគាល់ព្រះមហាក្សត្រ ដើម្បីស្នើយាងព្រះអង្គទៅ ចូលរួមប្រជុំសភា
ដែលលោកមហាធាអះអាងថា ព្រះមហាក្សត្រ
នឹងយាងទៅតាមសំណើរបស់លោក ហើយការប្រជុំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃច័ន្ទ ទី២ ខែមីនា
ដែលតាមពិតព្រះមហាក្សត្រពុំមានហឬទ័យដូចនេះទេ។ នេះបើតាមការចុះផ្សាយអោយដឹងដោយ
សារព័ត៌មាន Business Times នៃប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃសុក្រទី២៨កុម្ភៈ។
តាមប្រភពដដែលនេះ
ព្រះមហាក្សត្របានទាត់ចោលសំណើរបស់លោកមហាធាទៅហើយ ដោយព្រះអង្គមានបន្ទូលថា
គេត្រូវការពេលវេលាបន្ថែមទៀត។
ក្រោយពីកិច្ចប្រជុំកំពូលជាមួយក្រុមប្រឹក្សារាជបាល្ល័ង្គ
ដែលសុទ្ធតែស្ដេចមកពីតំបន់ ចំនួន ៩អង្គ...
សវនាការជំនុំជម្រះក្តីលោក កឹម សុខា នឹងត្រូវខកខានមួយសប្តាហ៍ទៀត ដោយគ្មានហេតុផល
សវនាការជំនុំជម្រះក្តីប្រធានគណបក្សសង្រ្គោះជាតិ
លោក កឹម សុខា នឹងត្រូវខកខាននៅសប្តាហ៍ក្រោយ ដោយតុលាការមិនបានបញ្ជាក់ហេតុផលនោះឡើយ។
សង្គមស៊ីវិលមើលឃើញថា
ដំណើរការសវនាការក្តីរបស់មេដឹកនាំបក្សប្រឆាំងបែបនេះ
នឹងធ្វើឱ្យការជំនុំជម្រះក្តីនោះ មិនអាចបញ្ចប់តាមការគ្រោងទុកបានឡើយ
ហើយស្ថានភាពនយោបាយ សិទ្ធិមនុស្ស
នៅតែត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃក្នុងស្ថានភាពអាក្រក់ដដែល។
សវនាការជំនុំជម្រះក្តីរបស់លោក
កឹម សុខា នៅថ្ងៃព្រហស្បតិ៍នេះ ប្រព្រឹត្តទៅតែ១ព្រឹកប៉ុណ្ណោះ
ដោយមិនបានជជែកគ្នាអ្វីច្រើននោះឡើយ ព្រោះក្រុមមេធាវីការពារក្តីឱ្យលោក កឹម សុខា
និងតំណាងអយ្យការ បានលើកឡើងផ្សេងគ្នា លើខ្លឹមសារមួយចំនួននៃក្រមនីតិវិធីព្រហ្មទណ្ឌ
ដែលចែងពាក់ព័ន្ធការដាក់បន្ថែមទៀតនូវភស្តុតាងដាក់បន្ទុកលើលោក កឹម សុខា។
ក្នុងដំណើរការជំនុំជម្រះក្តីនោះ
តំណាងអយ្យការបានដាក់ភស្តុតាងថ្មីចំនួន៧បន្ថែមទៀត រួមមានវីដេអូខ្លី
និងឯកសារជាលាយលក្ខណ៍អក្សរដែលដកស្រង់ចេញពីវីដេអូដើម្បីឱ្យក្រុមប្រឹក្សាជំនុំជម្រះពិចារណា។
តំណាងអយ្យការ លោក ផ្លង់
សុផល អះអាងថាការដាក់ភស្តុតាងថ្មីបន្ថែមទៀតនេះ
ជាការឆ្លើយតបទៅនឹងភស្តុតាងដែលដាក់កន្លងមកដោយជនជាប់ចោទនិងមេធាវី ។
យ៉ាងនេះក្តី
ក្នុងសវនាការនោះក្រុមមេធាវីការពារក្តីលោក...