30 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

4504 POSTS
0 COMMENTS

ក្រុមសហជីពស្នើឲ្យអគ្គលេខាធិការ ITUC ជួយអ្នកបកប្រែភាពយន្ត«ម្តាយខ្ញុំលក់ខ្ញុំ»

ក្រុមសហជីពស្នើឲ្យអគ្គលេខាធិការនៃITUCធ្វើអន្តរាគមន៍ដោះលែងអ្នកបកប្រែភាពយន្តឯកសារ«ម្តាយខ្ញុំលក់ខ្ញុំ» ប្រធានសហភាពសហជីពកម្ពុជាលោករ៉ុង ឈុន កាលពីថ្ងៃទី១៣ ខែធ្នូ អំពាវនាវឲ្យអ្នកស្រីSharran Burrow អគ្គលេខាធិការនៃសហភាពសហជីពពាណិជ្ជកម្មក្នុងទីក្រុងហ្សឺណែវធ្វើអន្តរាគមន៍ទៅ រដ្ឋាភិបាលកម្ពុជាដើម្បីឲ្យមានការដោះលែងលោករ៉ាត់ រ័ត្នមុនី ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា(CCTUF)និងជាសមាជិករបស់សហភាពសហជីពកម្ពុជា។

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​អះអាង​ថា​ មន្រ្តី​កំពូល​មួយ​ចំនួន​របស់​បក្ស​សង្គ្រោះ​ជាតិ​អាច​មិន​ត្រូវ​លើក​លែង​ការ​ហាម​សិទ្ធិ​នយោបាយ​

មន្រ្តី​ជាន់ខ្ពស់​របស់​ក្រសួង​មហា​ផ្ទៃ​ព្រមាន​ថា​ អនុប្រធាន​ពីរ​រូប​របស់​បក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​មាន​វត្តមាន​នៅ​បរទេស​អាច​មិន​ទទួល​បាន​ការ​លើក​បម្រាម​នយោបាយ​នយោបាយ​នោះ​ឡើយ។​

សមាជិក​សភា​អាស៊ាន​រិះគន់​​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​គណបក្ស​នយោបាយ​របស់​រដ្ឋ​សភា​ឯកបក្ស​

សមាជិក​សភា​អាស៊ាន​លោក​Charles Santiago​កាលពី​ថ្ងៃ​ទី​១៣​ខែ​ធ្នូ​បាន​រិះគន់​ចំពោះ​ការ​អនុម័ត​លើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នៅ​កម្ពុជា ​ថា​ ធ្វើ​ឡើង​ដើម្បី​ស្វែង​រក​ការ​គាំ​ទ្រ​ពី​សហគមន៍​អន្តរជាតិ​និង​ដើម្បី​បញ្ចៀស​ការដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះ។​

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​រាយ​ការណ៍​អំពី​បញ្ហា​ផ្លូវខូច​

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​លោក​​ស៊ុន ចាន់ថុល​ កាល​ពី​ថ្ងៃទី​​១៣​ខែ​ធ្នូ​បាន​ស្នើឱ្យ​ពលរដ្ឋ​ទាំងអស់​ចូលរួម​ផ្តល់​ព័ត៌មាន​អំពី​ផ្លូវខូច​ ដោយ​ថត​យក​ផ្លូវណា​ដែល​ខូច ​រួច​ផ្ញើ​ចូល​ក្នុង​កម្ម​វិធី​ថែទាំ​ផ្លូវ​ដែល​មាន​ឈ្មោះ​ថា​«ROAD CARE»​ដើម្បី​ឱ្យ​រដ្ឋាភិបាល​បាន​ដឹង​និង​អាច​ចាត់​វិធាន​ការ​ជួសជុល​បាន​ទាន់​ពេលវេលា។​

តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ចោទ​ប្រកាន់​លោក​រ៉ាត់ រ័ត្នមុនី​ពីបទ​រើសអើង​

តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ចោទ​ប្រកាន់​លោក​រ៉ាត់ រ័ត្នមុនី ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា​ និង​ជាអ្នក​បកប្រែ​ឲ្យ​ភាព​យន្តឯក​សារ​ស្តីពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​លើ​កុមារ​ជាផ្លូវ​ការ​ហើយ​កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​ធ្នូ ។​

ក្រុម​សហជីព​ស្នើ​ឲ្យ​អគ្គ​លេខាធិការ​នៃ​ITUC​ធ្វើ​អន្តរាគមន៍​​ដោះលែង​អ្នក​បកប្រែ​ភាពយន្ត​ឯកសារ​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ»​

ប្រធាន​សហភាព​សហជីព​កម្ពុជា​​លោក​រ៉ុង ឈុន​ កាលពី​ថ្ងៃ​ទី​១៣​ ខែ​ធ្នូ​ អំពាវនាវ​ឲ្យ​អ្នកស្រី​Sharran Burrow​អគ្គ​លេខាធិការ​នៃ​សហភាព​សហជីព​ពាណិជ្ជ​កម្ម​ក្នុង​ទីក្រុង​ហ្សឺណែវ​ធ្វើ​អន្តរាគមន៍​ទៅ​ រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​លោក​រ៉ាត់ រ័ត្នមុនី ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា​(CCTUF)​និង​ជា​សមាជិក​របស់​សហភាព​សហជីព​កម្ពុជា។​

រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​បញ្ជា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ខ្សែ​វីដេអូ ​ម្ដាយ​លក់កូន​ដើម្បី​ដឹង​ថា​ វាជា​រឿង​ពិត​ឬ​ប្រតិដ្ឋ​

រដ្ឋមន្ដ្រី​ក្រសួង​មហា​ផ្ទៃ ​លោក​ស ខេង​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​ធ្នូ ​អះអាង​ថា ​ សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ករណី​ខ្សែ​វីដេអូ​មួយ​ ដែល​មាន​ចំណង​ជើង​ថា«ម្តាយខ្ញុំលក់ខ្ញុំ»​ដើម្បី​ដឹង​ថា ​រឿង​នេះ​ជា​រឿង​ពិត​ ឬ​ប្រតិដ្ឋ។​

តំណាង​រាស្រ្ត​អាមេរិកាំងមួយ​រូប​នឹង​ប្រឹង​ប្រែង​ឲ្យ​សេចក្តី​ព្រាង​ច្បាប់​លេខH.R.5754​ ចូល​ជាធរមាន​

ប្រធាន​អនុ​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​របស់​សភា​សហព័ន្ធ​សហ​រដ្ឋ​អាមេរិក ​លោក Ted Yoho ​និងជា​តំណាង​រាស្រ្ត​ប្រចាំ​រដ្ឋFlorida​ ពី​ខាង​គណបក្ស​សាធារណ​រដ្ឋ​អះអាង​ថា ​លោក​នឹង​ស្នើ​​សេចក្តី​ព្រាង​ច្បាប់​ H.R.5754​ ឲ្យ​ព្រឹទ្ធ​សភា​ធ្វើការ​អនុម័ត​ឡើង​វិញ​នៅ​ខែ​មករា​ ឆ្នាំ​២០១៩​ ប្រសិន​បើ​ព្រឹទ្ធ​សភា​ មិន​អាច​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​ជាន់​ខ្ពស់​របស់​លោក​ហ៊ុន សែន​ ក្នុង​ខែ​ធ្នូ ​ទេ​នោះ។​

មេ​ដឹកនាំ​សហជីព​មួយ​រូប​ព្រមាន​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សាលក្រម​របស់​ តុលាការ​ក្រុង​ភ្នំពេញ​ដែល​សម្រេច​ព្យួរទោស​ចំនួន​ពីរ​ឆ្នាំ​៦​ខែ​

ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក​រ៉ុង ឈុន ​កាលពី​ថ្ងៃ​ទី​១២​ ​ខែ​ធ្នូ ​អះអាង​ថា ​លោក​នឹង​ស្នើឲ្យ​មេធាវី​របស់​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការ​សម្រេច​ របស់​តុលាការ​ក្រុង​ភ្នំពេញ​ដែល​បាន​កាត់​សេចក្តី​ឲ្យ​មេ​ដឹកនាំ​សហជីព​ចំនួន​៦​នាក់​រួមទាំង​រូប​លោក​ផង​នោះ​ ជាប់​ពន្ធនាគារ​២​ឆ្នាំ​៦​ខែ​ ប៉ុន្តែ​ជា​ទោស​ព្យួរ​ហើយ​ត្រូវ​សង​ប្រាក់​ជាង​៣០​លាន​រៀល​ទៅ​ឲ្យ​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​ និង​មន្រ្តី​នគរបាល​ពីរ​រូប​ទៀត។​

កម្ពុជា-ថៃ​បង្កើន​កិច្ច​សហការ​បោស​សម្អាត​គ្រាប់មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​

សមត្ថ​កិច្ច​កម្ពុជា​ និង​ថៃ​បោះ​ពួយ​សម្អាត​មីន ​និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ ​នៅតាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ដើម្បី​យកដី​សម្រាប់​ពលរដ្ឋ​ក្នុង​ការ​បង្ក​បង្កើន​ផល​ទៅ​ថ្ងៃ​អនាគត។​

Latest news