32 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

4995 POSTS
0 COMMENTS

លោក ហ៊ុន សែន អះអាងថានឹងមិនបណ្តោយឱ្យបរទេសជ្រែតជ្រែកកិច្ចការផ្ទៃក្នុងឡើយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីទៀតថាលោក នឹងមិនលើកលែងឲ្យជនទាំងឡាយណា ដែលធ្វើសកម្មភាពបំបែកបំបាក់ជាតិនោះឡើយ ហើយលោក ក៏មិនផ្ដល់ឱកាសឲ្យបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះដែរ។ ថ្លែងពីខេត្តបន្ទាយមានជ័យក្នុងឱកាសសម្ពោធផ្លូវជាតិលេខ៥៨ ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ ប្រវែងជាង១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង នៅថ្ងៃពុធនេះ បុរសខ្លាំងនៅកម្ពុជា អះអាងថា លោកនឹងមិនអត់ឱនឲ្យទង្វើណានាំទៅរកការបែកបាក់ជាតិ ហើយលោកនឹងមិនបណ្តោយឲ្យបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលនាំទៅដល់ចលាចល និងបាត់បង់សន្ដិភាពនោះដែរ។ កន្លងមកកម្ពុជា តែងចោទទៅសហគមន៍លោកសេរី រួមមានសហភាពអឺរ៉ុប សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិជាដើមថាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា នៅពេលពួកគេចេញសេចក្តីថ្លែងការណ៍ជំរុញឱ្យកម្ពុជាដើរលើផ្លូវគន្លងប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សផងនោះ។ កម្ពុជាតែងចោទសេចក្តីថ្លែងការណ៍ពួកគេទាំងនោះថាធ្វើឡើងមានចរិកនយោបាយ និងកំពុងលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជាទៀតផង។ លោកហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី៣ ដែលត្រូវបានរដ្ឋាភិបាលវៀតណាមលើកបន្តប់នៅឆ្នាំ១៩៨៥ ក្នុងសម័យកម្ពុជាក្រោមការគ្រប់គ្រងរបស់វៀតណាម ក្រោយពេលនាយករដ្ឋមន្ត្រីទី១ លោក ប៉ែន សុវណ្ណ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួនក្នុងគុកងងឹតនៅប្រទេសវៀតណាម និងបន្ទាប់ពីនាយករដ្ឋមន្ត្រីទី...

មហាធាលេងល្បែងរដ្ឋប្រហារទម្លាក់ខ្លួនឯង បន្ទាប់ពី​មិនអាចអនុវត្​តបានការសន្យាផ្ទេរអំណាចអោយលោកអាន់វ៉ា

ទិដ្ឋភាពនយោបាយនៅម៉ាឡេស៊ី កាន់តែល្អមើលណាស់នៅពេលនេះ ដែលតួអង្គម្នាក់ដើរតួនាទីជាមេរដ្ឋប្រហារ ទំម្លាក់ខ្លួនឯងពីអំណាច នៅពេលខ្លួបជួបផលវិបាកដែលមិនអាច អនុបាននូវការសន្យា នៃការផ្ទេរអំណាច ទៅអោយសម្ព័ន្ធភាពរបស់ខ្លួន គឺលោកអាន់វ៉ាអ៊ីប្រាហ៊ីម ដែលជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងធ្លាប់ជាសត្រូវនឹងគ្នាកាលពីទសវត្ស១៩៩០ កាលដែលលោកមហាធាជានាយករដ្ឋមន្ត្រី។ ល្បែងនេះ ចេញសម្ដែងហើយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលតួឯក្នុងរឿង នេះ គឺលោកមហាធាម៉ាហាមាត់ផ្ទាល់ជាអ្នកដឹកនាំរឿង។ ល្បែងនេះ គេហៅថា ការគេចវេះ មិនផ្ទេរអំណាច បានដោយជោគជ័យ តាមរយៈរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល ចម្រុះPakatan Harapan ដែលប្រែមកថា រដ្ឋាភិបាលនៃក្ដីសង្ឃឹម ។ តាមរយៈសបុត្រលាលែង ពីនាយករដ្ឋមន្ត្រី គឺដួចលោកមហាធា បានទំលាក់បាល់ ទៅអោយ ព្រះមហាក្សត្រ...

ក្រុមអង្គការសង្គមស៊ីវិល ជាង១រយ ហៅការហាមឃាត់ពលរដ្ឋមិនឱ្យប្រារព្ធពិធីតំបន់ព្រៃឡង់ ជាការរឹតត្បិតមិនសេរីភាពសមហេតុ

អង្គការ សមាគម សហជីព និងសហគមន៍ជាង១រយស្ថាប័ន ហួសចិត្ត ចំពោះការរឹតត្បិតសិទ្ធិសេរីភាពសមាជិកសហគមន៍ព្រៃឡង់ ព្រះសង្ឃ និងសកម្មជនបរិស្ថានរាប់រយនាក់ មិនឱ្យចូលទៅតំបន់ការពារព្រៃឡង់ ពីសំណាក់មន្ត្រីបរិស្ថានកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់អង្គការ សមាគម និងសហគមន៍ ជាង១រយនៅថ្ងៃអង្គារ៍នេះបានលើកឡើងថា ការប្រើប្រាស់មន្រ្តីឧទ្យានុរក្សប្រដាប់ដោយកាំភ្លើង ដើម្បីរារាំងសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ពីការប្រារព្ធពិធីបុណ្យបំបួសដើមឈើប្រចាំឆ្នាំនៅក្នុងព្រៃ គឺជាការរឹតត្បិតមិនសមហេតុផលទៅលើសេរីភាពដើរហើរ និងបង្អាក់ការខិតខំប្រឹងប្រែងអភិរក្សព្រៃឈើ។ ជាងនេះទៀត ការហាមឃាត់នោះ មិនបានបង្ហាញអំណះអំណាងត្រឹមត្រូវតាមច្បាប់នោះឡើយ បើទោះបីជាការរៀបចំពិធីបុណ្យព្រៃឡង់របស់សហគមន៍ដែលគ្រោងធ្វើនៅចុងសប្តាហ៍មុននោះ ពួកគាត់បានជូនដំណឹងទៅអាជ្ញាធរក៏ដោយ។ សេចក្តីថ្លែងការណ៍រួមដដែល បានដកស្រង់អំពីការលើកឡើងរបស់តំណាងបណ្ដាញសហគមន៍ព្រៃឡង់នៅខេត្តកំពង់ធំ លោក ហឿន សុភាព ថា កាលពីមុន យើងអាចចូលទៅព្រៃឡង់ដោយសេរីដើម្បីធ្វើសកម្មភាពរបស់យើងក្នុងការការពារព្រៃឈើតំបន់អភិរក្សនេះ។ ប៉ុន្តែថ្មីៗនេះលោកថា ប្រជាសហគមន៍មានការលំបាកកាន់តែខ្លាំង ឡើងៗ ហើយក្រសួងរឹតត្បិតសកម្មភាពរបស់ពួកគាត់ច្រើនឡើងៗផងដែរ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន ព្រះសង្ឃ ប្រជាសហគមន៍ទាំង៤ខេត្ត និងអង្គការក្រៅរដ្ឋាភិបាល គ្រោងរៀបចំពិធីបុណ្យព្រៃឡង់ ចំនួន២ថ្ងៃ គឺថ្ងៃទី២២...

អ្នកវិភាគថា ការប្រកាសមិនយកអធិបតេយ្យជាតិទៅដោះដូរ ការដក EBA ជាលេសគ្រប់គ្រងអំណាចរបស់លោក ហ៊ុន សែន

អ្នកវិភាគនយោបាយនៅក្រៅប្រទេស មើលឃើញថាការប្រកាស                ក្តែងៗរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយមិនយកអធិបតេយ្យភាពជាតិទៅដោះដូរ  ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយរបស់សហភាពអឺរ៉ុប គឺ គ្រាន់តែលេសនយោបាយ ដើម្បីបន្តក្តោបក្តាប់អំណាចរបស់លោកតែប៉ុណ្ណោះ។ អ្នកវិភាគនយោបាយលោក គឹម សុខ បង្ហាញទស្សនៈថា សហភាពអឺរ៉ុបមិនដែលមានបំណងគ្រប់គ្រងកម្ពុជាឬ បង្វិលកម្ពុជាដើម្បីប្រយោជន៍គេនោះឡើយ។ ផ្ទុយទៅវិញ អឺរ៉ុបគ្រាន់តែចង់ជួយជ្រោម ជ្រែង និងចង់ឃើញដំណើររីកចម្រើននៃការគោរពសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ដូចអ្វីដែលកម្ពុជាបានចុះកិច្ចព្រមព្រៀងទទួលយកសំណើរគេកាលពីខ្លួនស្នើសុំប្រព័ន្ធអនុគ្រោះពន្ធ EBA នេះតែប៉ុណ្ណោះ។ លោកលើកឡើងថា មូលហេតុដែលលោកហ៊ុន សែន ហ៊ានប្រកាសយ៉ាងគឃ្លើនថាមិនចរចារជាមួយសហភាពអឺរ៉ុបឬ សុំការយោគយល់ដើម្បីបានការផ្តល់ភាពអនុគ្រោះពន្ធត្រឡប់មកវិញ គឺ ដោយសារសម្ពាធឬទណ្ឌកម្មរបស់អឺរ៉ុបមានទំហំតិចតួចទៅលើក្រុមលោក ហ៊ុន សែន នៅឡើយ។...

លោក ហ៊ុន សែន ព្រមានប្រពន្ធ និងកូនរបស់មន្ត្រីរដ្ឋាភិបាលមួយចំនួនថា កុំយកតួនាទី​ទៅប្រើធ្វើឱ្យ​ប៉ះពាល់សេចក្តីសុខពលរដ្ឋ

បានយកតួនាទីប្តី ឬ ឪពុក ទៅប្រើប្រាស់ និងរកស៊ីផ្ទាល់ខ្លួនដូចជាដីធ្លី ជាដើម ដែលធ្វើឱ្យលំបាកក្នុងការអនុវត្តច្បាប់ ព្រមទាំងប៉ះពាល់សេចក្តីសុខរបស់ប្រជាពលរដ្ឋ។ ថ្លែងក្នុងពិធីចែកសញ្ញាបត្រឱ្យនិស្សិតនៅសាលាភូមិន្ទរដ្ឋបាល កាលពីព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈនេះ លោក ហ៊ុន សែន ព្រមានថា លោកនឹងបន្តវះកាត់មន្ត្រីទាំងឡាយណាដែលពើងទ្រូងតាំងខ្លួនជាចៅហ្វាយនាយរបស់ពលរដ្ឋបន្ថែមទៀត។ បន្ថែមពីនេះ លោកធុញទ្រាន់នឹងមន្ត្រីដែលមានសមាជិកក្រុមគ្រួសារលូកដៃចូលពាក់ព័ន្ធនៅក្នុងការគ្រប់គ្រង និងដឹកនាំនៅក្នុងស្ថាប័នរដ្ឋ ដោយថា បញ្ហានេះជាផ្នែកមួយបង្កឱ្យពលរដ្ឋស្អប់ថ្នាក់ដឹកនាំ។ លោក ហ៊ុន សែន ប្រាប់ទៅមន្ត្រីរបស់ខ្លួនទាំងអស់ថា ពលរដ្ឋខ្មែរស្អប់បំផុតប្តីសក្តិ៣ ប្រពន្ធសក្តិ៤ ហើយកូនសក្តិ៥ និងបានព្រមានជាប្រយោលថា លោកធុញទ្រាន់នឹងមន្ត្រីដែលបើកដៃឱ្យប្រពន្ធធ្វើជាឈ្មួញដីបង្កឱ្យមានជម្លោះដីធ្លីកើតឡើងនៅតំបន់មួយចំនួនក្នុងប្រទេស ហើយពួកគេទាំងនោះក៏បានធ្វើរឿងមិនគប្បីផ្សេងៗទៀត ដែលធ្វើឱ្យពលរដ្ឋ ស្អប់ដល់រូបលោកផងដែរ។ កាលពីពេលកន្លងមក ប្រពន្ធរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន បានធ្វើឱ្យពលរដ្ឋរងទឹកភ្នែក ដោយសារបានរំលោភដីធ្លីរបស់ពួកគាត់។ ប្រពន្ធមន្ត្រីជាន់ខ្ពស់ទាំងនោះ រួមមានប្រព័ន្ធរបស់សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា...

ប្រមុខរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ថានឹងមានរោងចក្រមួយចំនួនរងផលប៉ះពាល់ដោយការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% របស់អឺរ៉ុប

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលស្គាល់ថារោងចក្រវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមួយចំនួននឹងរងផលប៉ះពាល់ដោយការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% របស់សហភាពអឺរ៉ុប។ ក្នុងពិធីថ្លែងសារពិសេសមួយនៅវិមានសន្តិភាពនៅថ្ងៃច័ន្ទ ទី២៤ ខែកុម្ភៈ នេះលោក ហ៊ុន សែន អះអាងថា វិស័យរោងចក្រកាត់ដេរមួយចំនួននឹងរងផលប៉ះពាល់ដោយការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ស្របពេលវិស័យមួយនេះក៏រងប៉ះពាល់ដោយសារមេរោគរលាកផ្លូវដង្ហើមCovid-19 ឬ កូរ៉ូណាផងដែរ។ លោកថា ការឆ្លងរីករាលដានជំងឺថ្មីនេះ នៅប្រទេសចិន បានធ្វើឱ្យរោងចក្រផលិតវត្ថុធាតុដើមនៅស្រុកផ្អាកដំណើរការ ហើយកម្ពុជាក៏រងផលប៉ះពាល់បន្តគ្នា។ លោក ហ៊ុន សែន ក៏បានប្រកាសដាក់ចេញនូវវិធានការមួយចំនួនចំពោះរោងចក្រសហគ្រាស ដែលរងផលប៉ះពាល់ទាំងនោះរួមមានការលើកលែងការយកពន្ធលើពី៦ខែ ទៅ១ឆ្នាំ អាស្រ័យលើផលប៉ះពាល់តិច...

ក្រសួងសុខាភិបាលថា លទ្ធភាពរកឃើញករណីជំងឺកូរ៉ូណា នឹងកើតមាននៅកម្ពុជា ប្រសិនបើជំងឺនេះនៅតែបន្តរាតត្បាត

ក្រសួងសុខាភិបាល តាមរយៈនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៅថ្ងៃនេះអះអាងថា កម្ពុជានៅពុំទាន់រកឃើញករណីជំងឺ COVID-19 ឬ កូរ៉ូណាវីរុសប្រភេទថ្មីបន្ថែមទៀតទេ គិតមកត្រឹមយប់ថ្ងៃច័ន្ទនេះ។ យ៉ាងនេះក្តី នាយកដ្ឋានក្រសួងសុខាភិបាលមួយនេះ ថាលទ្ធភាពរកឃើញករណីជំងឺនេះ បន្ថែមទៀតនឹងអាចកើតមាននៅកម្ពុជា ព្រោះជំងឺនេះនៅតែបន្តរាតត្បាតនៅឡើយនៅទីក្រុងវូហាន ប្រទេសចិន នៅតំបន់ផ្សេងទៀតនៅលើពិភពលោក ដោយមានការនាំចេញជំងឺនេះទៅប្រទេសដទៃផងដែរ។ ប្រភពដដែលអះអាងថា អ្នកទេសចរណ៍ ៤១ ជាតិសាសន៍ នៅលើនាវាយក្យ Westerdam របស់អាមេរិក ដែលមានចំនួនសរុបជាង២០០០នាក់ បានត្រលប់ទៅមាតុប្រទេសរៀងៗវិញ ក៏មិនបានរកឃើញថាមានផ្ទុកមេរោគកូរ៉ូណាប្រភេទថ្មីទេពីប្រទេសទាំងនោះ ។ ប៉ុន្តែក្រសួងមិនបានបញ្ជាក់ពីករណីស្ត្រីជនជាតិអាមេរិកម្នាក់ដែលត្រូវបានក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ីរកឃើញថាមានជំងឺនេះ និងបានព្យាបាលជាសះស្បើយ តែរដ្ឋអំណាចម៉ាឡេស៊ីនៅមិនទាន់អនុញ្ញាតឱ្យស្ត្រីជនជាតិអាមេរិកាំងរូបចេញទៅប្រទេសកំណើតនៅឡើយទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានប្រកាសឱ្យអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា ចេញមុខបកស្រាយលើករណីនេះ ក្រោយលោកមិនជឿថាស្ត្រីរូបនោះកើតជំងឺនេះឡើយ ម្យ៉ាងដើម្បីបញ្ចៀសការចោទប្រកាន់និងរិះគន់អំពីប្រព័ន្ធសុខាភិបាលនៅកម្ពុជា បន្ថែមទៀតនោះ។ នៅកម្ពុជា ករណីរកឃើញអ្នកជំងឺកូរ៉ូណា ទើបមានមួយករណីប៉ុណ្ណោះ ដែលកើតឡើងលើបុរសជនជាតិចិន ដែលត្រូវបានក្រសួងប្រកាសឱ្យដឹងកាលពីខែមករា។...

លោកមហាធាសុំលាលែងពីតំណែងនាយករដ្ឋមន្ត្រី តែព្រះមហាក្សត្រ បានចាត់តាំងលោក ជានាយករដ្ឋមន្ត្រីស្ដីទី

អាយុជីវិតរដ្ឋាភិបាល ចម្រុះ Pakatan Harapan នៃប្រទេសម៉ាឡេស៊ី កំពុងឈានទៅដល់ ការបែកបាក់ និងដួលរំលំ ក្រោយពីលោកមហាធាមហាម៉ាត់ បានថ្វាយលិខិត ទៅព្រះមហាក្សត្រ ដើម្បីចាកចេញពីតំណែងនាយករដ្ឋមន្ត្រីនៃក្រុមចម្រុះនេះ។ ក្រុមចម្រុះនេះ គឺជាកម្លាំងនយោបាយធំមួយមានសម្ព័ន្ធភាព ៤គណបក្ស តែសម្ព័ន្ធដ៏ធំរបស់បក្សនេះ គឺមានតែ២បក្សប៉ុណ្ណោះ គឺបក្សបង្រួមបង្រួមជនជាតិដើមម៉ាឡេ PPBM និងគណបក្ស របស់លោកអាន់វ៉ា អ៊ីប្រាហ៊ិម យុត្តិធម៌ប្រជាជន PKR ។ បក្សនេះ បានឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតសភា កាលពីខែឧសភាឆ្នាំ២០១៨។ កាលបោះឆ្នោតនៅពេលនោះ គឺលោកអាន់វ៉ា កំពុងស្ថិតក្នុងពន្ធនាគារ។ តាមបណ្ដាញផ្សាយព័ត៌មាន CNN...

លោក ហ៊ុន សែន ផ្តាំទៅអ្នកវិភាគថាកុំចង់ឱ្យលោក យកអធិបតេយ្យភាពទៅដោះដូរភាពអនុគ្រោះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាមានអ្នកវិភាគមួយចំនួនបានជំរុញឱ្យលោកយកអធិបតេយ្យភាពជាតិ ទៅដោះដូរនឹងភាពអនុគ្រោះពន្ធEBA របស់អឺរ៉ុប២០% ដែលសម្រេចដកពីកម្ពុជាកាលពីជាង១០ថ្ងៃមុន។ ក្នុងពិធីថ្លែងសារពិសេសមួយនៅថ្ងៃនេះ លោក ហ៊ុន សែន បានលើកចំឈ្មោះ អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី ថា ដែលជាអ្នកវិភាគមួយរូបក្នុងចំណោមអ្នកវិភាគដទៃទៀត មានចិត្តគំនិតចង់យកអធិបតេយ្យភាពទៅដោះដូរនឹងភាពអនុគ្រោះពន្ធEBA ២០ភាគរយដែលអឺរ៉ុបបានសម្រេចយកពន្ធពីកម្ពុជា។ លោក ហ៊ុន សែន បន្ថែមថា លោកនឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរភាពអនុគ្រោះពន្ធនេះជាដាច់ខាត ដោយសុខចិត្តបង់ពន្ធតាមការទាមទាររបស់អឺរ៉ុប ដែលមានទំហំជាង១០០លានដុល្លារ និងនាំចេញទំនិញទៅកាន់អឺរ៉ុបជាធម្មតា។ បន្ថែមពីនេះ លោកផ្តាំទៅអ្នកនយោបាយគណបក្សសង្រ្គោះជាតិដែលកំពុងមានវត្តមាននៅក្នុងប្រទេស កុំសង្ឃឹមថាគណបក្សនេះរស់ឡើងវិញឱ្យសោះ។ លោកបណ្ឌិត មាស នី កន្លងមកតែងសម្តែងក្តីបារម្ភចំពោះការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBA ដោយថានឹងនាំឱ្យកម្ពុជារងផលប៉ះពាល់ធ្ងន់ធ្ងរ។ បន្ថែមពីនេះ លោក និងអ្នកវិភាគដទៃទៀត...

បុរសខ្លាំនៅកម្ពុជាថាខ្លួននឹងកែសម្រួលគណៈរដ្ឋមន្ត្រី នៅពេលខាងមុខ

នាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងនៅថ្ងៃនេះថា  នឹងមានការកែសម្រួលគណៈរដ្ឋមន្រ្តី ដែលអាចនឹងធ្វើឡើងនាពេលខាងមុខនេះ ក្រោយពេលពិនិត្យឃើញថា ការអនុវត្តកន្លងទៅរបស់ក្រសួងមួយចំនួនមានភាពស្ពឹកស្រពន់ខ្លះ។ ថ្លែងក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងសន្និសីទសារព័ត៌មាន ឬ ហៅថាការថ្លែងសារពិសេសរបស់លោកហ៊ុន សែន នៅព្រឹកថ្ងៃច័ន្ទ ថា នឹងមានការកែសម្រួលគណៈរដ្ឋមន្រ្តីក្នុងពេលខាងមុខក្នុងពេលឆាប់ៗខាងមុខនេះ ហើយនឹងមានក្រសួងមួយចំនួនមានការកែសម្រួលរដ្ឋមន្ត្រី។ បុរសខ្លាំងនៅកម្ពុជារូបនេះថា ការកែសម្រួលគណៈរដ្ឋមន្រ្តីវាជារឿងធម្មតា ដែលនៅប្រទេសខ្លះមានការដូររហ័សជាងនេះ ហើយការកែសម្រួលនេះ ដោយលោកមើលឃើញថា មានភាពស្ពឹកស្រពន់នៅ              ស្ថាប័នឬ ក្រសួងខ្លះ ហើយស្ថាប័នខ្លះទៀតមានប្រសិទ្ធភាព តិចតួច ដែលមិនអាចឆ្លើយតបទៅនឹងចង់បានរបស់រាជរដ្ឋាភិបាល។ ក្រសួងមួយចំនួនដែលសង្គមស៊ីវិល និងពលរដ្ឋមួយចំនួន តែងរិះគន់ដូចជាក្រសួងសុខាភិបាល ដឹកនាំដោយលោក ម៉ម ប៊ុនហេង។ ក្រសួងនេះ កាលលោកបណ្ឌិតកែម ឡី នៅមានជីវិតធ្លាប់លើកឡើងថាក្រសួងនេះដល់ពេលត្រូវធ្វើបដិវត្តន៍ទៅរកភាពប្រសើរឡើង ទាំងសេវា បច្ចេកទេស ចំណេះជំនាញ...

Latest news