35 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5719 POSTS
0 COMMENTS

និស្សិតបាតុករថៃប្រកាសជោគជ័យដំណាក់កាលដំបូង ក្នុងការធ្វើបាតុកម្ម២ថ្ងៃដោយពុំរងការបង្រ្កាប

បាតុករនិស្សិតដែលធ្វើបានបាតុកម្មដ៏ធំប្រមូលផ្ដុំគ្នានៅទីក្រុងបាងកក នៅក្បែរព្រះបរមរាជវាំងបានផ្ញើសារអរគុណលោក ប្រាយុទ្ធចាន់អូចា ដែលបានឈរមើលបាតុករ ដោយមិនបានចាត់វិធានការបង្រ្កាប។ ក្រុមចលនានិសិ្សត បានប្រមូលផ្ដុំគ្នា នៅសួន Sanam Luang រយៈពេល២យប់ ពីរថ្ងៃ កាលថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទី២០ ខែកញ្ញាហើយក្រោយមកទៀតបានរំកិលការប្រមូលផ្ដុំគ្នា មួយទៀតនៅសួនមួយកន្លែងក្បែរព្រះបរមរាជវាំង។ នៅក្នុងការប្រមូលគ្នានៅសួន Sanam Luang  បាតុករមានគ្នាដល់ទៅជាង១០ម៉ឺននាក់ ។ នេះបើតាមការចុះផ្សាយរបស់ កាសែតបាងកក ដែលកាសែតនេះកត់សំគាល់ថា ជាក្រុមមនុស្សដ៏សម្បើមទោះជាប្រទេសថៃស្ថិតក្នុងបំរាមការប្រមូលផ្ដុំដោយសារភ័យខ្លាចការឆ្លងជំងឺកូវិដ១៩ ក៏ដោយ។ មហាប្រជុំនេះ...

អតីតអ្នកទោសមនសិការ ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនជាថ្មីទៀត ពីបទរួមគំនិតក្បត់ជាតិ

អាជ្ញាធរក្រុងភ្នំពេញ បានចាប់ខ្លួនអតីតអ្នកទោសមនសិការ និងជាអតីតសកម្មជនគណបក្សសង្រ្គោះជាតិ លោក អឿ ណារិទ្ធ កាលថ្ងៃទី២០ ខែកញ្ញា ម្សិលមិញ ដោយចោទប្រកាន់លោកពីបទរួមគំនិតក្បត់ជាតិ ។ សារព័ត៌មានថ្មីៗ បានស្រង់សម្តីរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា នៅថ្ងៃទី២១ ខែកញ្ញានេះថា សមត្ថកិច្ចពិតជាបានចាប់ខ្លួនលោក អឿ ណារិទ្ធ កាលពីថ្ងៃម្សិលមិញប្រាកដមែន តាមដីការបស់តុលាការ។ លោកបន្តថា សមត្ថកិច្ច បានស៊ើបដឹងពីសកម្មភាពរបស់លោក អឿ...

អាជ្ញាធររារាំងពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តចំនួន៤ មិនឱ្យដើរទៅផ្ទះលោក ហ៊ុន សែន

អាជ្ញាធរ និងក្រុមសមត្ថកិច្ចចម្រុះក្រុងភ្នំពេញរាប់រយនាក់ បានរារាំង ពលរដ្ឋជាង១ពាន់នាក់ មកពីខេត្តចំនួន៤ រួមមានខេត្តកោះកុង ស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ មិនឱ្យដើរទៅកាន់ភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ ពីប្រមុខរដ្ឋាភិបាលនៅព្រឹកថ្ងៃច័ន្ទនេះ ជុំវិញវិវាទដីធ្លីដ៏រាំរ៉ាំរបស់ពួកគាត់។ ការរារាំងនេះ កើតឡើងបន្ទាប់ពីពលដ្ឋទាំងនោះ បាននាំគ្នាមកប្រមូលផ្តុំនៅមុខក្រសួងរៀបចំដែនដី ដើម្បីដាក់ញ្ញត្តិ និងព្យាយាមបន្តដំណើរដោយថ្មើរជើងឆ្ពោះទៅកាន់ភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំកិច្ចអន្តរាគមន៍រឿងដីធ្លីរបស់ពួកគាត់រាប់រយគ្រួសារ ប៉ុន្តែត្រូវបានអាជ្ញាធររារាំង...

អ្នកវិភាគថា កម្ពុជានៅមិនទាន់មានសន្តិភាពទេ ដោយសារការអនុវត្តសេរីភាពស្របច្បាប់នៅមិនទាន់ពេញលេញ

អ្នកវិភាគនយោបាយចាស់វស្សា លោក បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងនៅថ្ងៃនេះថា ដោយសារពលរដ្ឋមិនអាចប្រើប្រាស់សិទ្ធិសេរីភាពដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ បាន ដូច្នេះគេមិនអាចនិយាយបានថាប្រជាជាតិខ្មែរមានសន្តិភាពនោះឡើយ។ ការលើកឡើងនេះ ចំទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី ២១ ខែកញ្ញា  និងក្រោយពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ចេញលិខិតមួយ ថ្លែងអំណរគុណដល់ជនរួមជាតិ ដោយបានគាំទ្រនូវសារនយោបាយរបស់លោក គឺ ពាក្យថាអរគុណសន្តិភាព។ លិខិតរបស់លោក ហ៊ុន សែន កាលពីថ្ងៃទី ១៨...

គ្រោះមហន្ដរាយជំនន់ទឹកភ្លៀង នៃឥទ្ធិពលនៃព្យុះទី១១ “នូល” បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋជិត ២ពាន់គ្រួសារ

ឥទ្ធិពលនៃព្យុះទី១១ ឈ្មោះ “នូល” បានធ្វើឱ្យភ្លៀងធ្លាក់លាយឡំបោកបក់ខ្លាំងទាំងយប់ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ បណ្តាលឱ្យតំបន់មួយចំនួនក្នុងក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ទទួលរងនូវជំនន់ទឹកភ្លៀងជន់លិច។ ជំនន់ទឹកភ្លៀងនេះ បានជន់លិចផ្ទះពលរដ្ឋតាមឃុំចំនួន១១ នៅស្រុកព្រៃនប់ ដោយបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋជិត ២ពាន់គ្រួសារ លិចផ្ទះសម្បែងជិត ២ពាន់ខ្នង លិចផ្លូវជាង ២គ.ម, ជាប់គាំងភ្ញៀវទេសចរ នៅលើកោះរ៉ុង-កោះរ៉ុងសន្លឹមជាង ១ពាន់នាក់ និងស្លាប់មនុស្សពីរនាក់។ ជំនន់ទឹកភ្លៀងនេះ បន្ទាប់ពីខេត្ដព្រះសីហនុ បានទទួលរងនូវឥទ្ធិពលព្យុះទី១១...

តៃវ៉ាន់បញ្ចូនយន្ដហោះប្រតិកម្មជាច្រើនគ្រឿងហោះហើរលើដែនអាកាសរបស់ខ្លួនព្រមានចិន

តៃវ៉ាន់បានបញ្ចូនយន្ដហោះប្រតិកម្ម ឬយន្ដហោះចម្បាំងនៅថ្ងៃសុក្រទី១៨កញ្ញានេះ អោយហោះហើរនៅលើលំហអាកាសរបស់ខ្លួន ខណៈ យន្ដហោះចម្បាំងរបស់ចិនចំនួន១៨គ្រឿងហោះហើរលើដែនអាកាសតៃវ៉ាន់ដែលធ្វើអោយការកើនឡើងភាពតានតឹងរវាងក្រុងប៉េកាំង និងតៃប៉ិកាន់តែឡើងកំដៅ។ នេះបើយោងតាមសារព័ត៌មានឥណ្ឌា    The Times of India។ ចិនកាលពីថ្មីៗនេះបានប្រកាសថាខ្លួនត្រូវបើកធ្វើសមយុទ្ធជាញឹកញាប់ទាំងនៅលើដែនសមុទ្រ និងលំហអាកាស ដែលជាការប្រឆាំងសហរដ្ឋអាមេរិក ដែលបានបញ្ជូនមន្រ្ដីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មរបស់ខ្លួនមកបើកកិច្ចពិភាក្សាពាណិជ្ជកម្មជាមួយនឹងអាជ្ញាធរកោះតៃវ៉ាន់។ ចិនបានប្រកាសថាដែនកោះតៃវ៉ាន់ទោះក្នុងស្ថានភាពណាក៏ដោយ គឺជាទឹកដីរបស់ចិនតែមួយប៉ុណ្ណោះ។ ប្រភពដដែលនេះបានចុះផ្សាយថាអនុរដ្ឋការមន្រ្ដីខាងកិច្ចការសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក លោក Keith Krachបានទៅដល់ទីក្រុងតៃប៉ិកាលពីថ្ងៃ១៧កញ្ញា ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃដែលជាលើកទីពីរនៃដំណើរទស្សនកិច្ចរបស់មន្រ្ដីជាន់ខ្ពស់សហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់បន្ទាប់ពីទស្សនកិច្ចរបស់រដ្ឋមន្រ្ដីក្រសួងសុខាភិបាលអាំមេរិកលោក Alex Azar ដែលបានធ្វើឡើងកាលពីមួយខែមុននេះ។ អនុរដ្ឋមន្រ្ដីអាមេរិកាំងរូបនេះ បានចាប់ផ្ដើមពិភាក្សាគ្នាជាមួយរដ្ឋមន្រ្ដីពាណិជ្ជកម្មតៃវ៉ាន់ហើយការបើកកិច្ចពិភាក្សាគ្នាសំដៅដល់ការពង្រឹងសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មទ្វេភាគី។ ប៉ុន្ដែត្រូវបានគេមើលឃើញថា...

មន្ត្រីក្រសួងសុខាភិបាល ស្នើដល់ពលរដ្ឋ ការពារជំងឺផ្តាសាយធំ ព្រោះបានឆ្លងរាលដាលខេត្តចំនួន៦ នៅកម្ពុជា

ក្រសួងសុខាភិបាល អំពាវនាវដល់ពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា ត្រូវសម្អាត ឬធ្វើអនាម័យខ្លួនប្រាណឲ្យបានជាប្រចាំ ដើម្បីទប់ស្កាត់ជំងឺផ្តាសាយធំ ដែលកំពុងឆ្លងរីករាលដាលគួរឲ្យព្រួយបារម្ភ នៅតាមបណ្តាខេត្តជាច្រើនក្នុងប្រទេសកម្ពុជា។ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោក លី សូវ៉ាន់ បានផ្ញើសារជាសំឡេង ហើយត្រូវបានគេចែកផ្សាយនៅតាមប្រព័ន្ធ Telegram នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះថា ស្ថានភាពជំងឺគ្រុនផ្តាសាយធំ ដែលឆ្លងទៅលើពលរដ្ឋ ក្នុងប៉ុន្មានសប្តាហ៍កន្លងមក ពេលនេះ ត្រូវបានក្រុមគ្រូពេទ្យជំនាញរកឃើញឆ្លងរាលដាលចំនួន ០៦ខេត្តរួចហើយ។ លោក លី...

ក្រុមប្រឹក្សាសហព័ន្ធសហជីពញ៉ូហ្សឺលែន ប្រាប់ឱ្យក្រុមហ៊ុនមេ ដោះស្រាយវិបត្តិការងារនៅសណ្ឋាគារ Le Meridien Angkor ខេត្តសៀមរាប

ក្រុមប្រឹក្សាសហព័ន្ធសហជីពញ៉ូហ្សឺលែន (New Zealand Council of Trade Union) បានផ្ញើលិខិតមួយទៅក្រុមហ៊ុនសណ្ឋាគារ Marriotte International ដែលជាក្រុមហ៊ុនមេ របស់ក្រុមហ៊ុនរបស់សណ្ឋាគារឡឺ ម៉េរីឌានអង្គរ(Le Meridien Angkor Hotel) ខេត្តសៀមរាប។ ក្នុងលិខិតដែលចុះថ្ងៃទី ១១ ខែកញ្ញា ហើយThe Cambodia Daily ទើបទទួលបាននៅថ្ងៃសុក្រនេះ បានឱ្យដឹងថា...

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសពីរថ្ងៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌបណ្តាលឱ្យមនុស្សស្លាប់និងរបួស៦០នាក់

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេលពីរថ្ងៃ  ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ពោលគឺចាប់ពីថ្ងៃទី១៦និង១៧ ខែកញ្ញា ឆ្នាំ២០២០ បណ្តាលឱ្យមានមនុស្ស១៤នាក់ស្លាប់ និងរបួស៤៦ នាក់។ របាយការណ៍របស់នាយកនគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិឱ្យដឹងថា មូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍មានដូចជា បើកបរលឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ស្រវឹង ងងុយដេក ប្រជែង និងបត់មិនប្រយ័ត្នជាដើម។ កាលពីឆ្នាំ២០១៩ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស សរុបចំនួន៥២លើក បណ្ដាលឲ្យមនុស្សស្លាប់២៦នាក់ របួសធ្ងន់ស្រាលចំនួនជិត១០០នាក់។ ដោយឡែកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក...

សមាជិកសភាអឺរ៉ុបជំរុញអោយគាំទ្រប្រជាធិបតេយ្យតៃវ៉ាន់ហើយរុះរើគោលនយោបាយចិនមួយ

សភាសហភាពអឺរ៉ុបកំពុងតែយកសំណើរបស់សមាជិកសភាចំនួន៩រូបដែលស្នើអោយ គាំទ្រប្រជាធិបតេយ្យនៅ តៃវ៉ាន់ហើយ ផ្លាស់ប្ដូរគោលនយោបាយចិនតែមួយដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំខាងមុខនេះ ។ សំណើរបស់សមាជិកទាំង៩នោះគឺអំពាវនាវអោយសហគមន៍ដ៏ធំមួយនេះ បង្ហាញថា សករាជរបស់លោកស៊ីជីនពីងដែលមានគោលនយោបាយ ពុះកញ្ជ្រោលចង់លេបត្របាក់តៃវ់ាន់ គឺមិនបានគិតអំពីតម្លៃ នៃសេរីភាពសិទិ្ធមនុស្ស របស់ពលរដ្ឋតៃវ់ាន់នោះទេ។ ពួកគាត់យល់ថា ចរឹកលក្ខណៈរបស់លោកស៊ី ដូចគ្នាទៅនឹងខឹ្លមសាររបស់សៀវភៅស ការពារជាតិចិនគឺថា បើតៃវ៉ាន់ថ្លើមធំប្រកាសឯករាជ្យ គឺចិនមិនរុញរាក្នុងការប្រើកម្លាំងទ័ពនោះទេ។ ប៉ុន្តែសមាជិកសភា អឺរ៉ុបពន្យល់ថា ដំណើរទៅរកឯករាជ្យតៃវ៉ាន់ ចាំបាច់ណាស់ត្រូវការនូវធាតុផ្សំសំខាន់បំផុតមួយដែលគេហៅថា ការទទួលស្គាល់រដ្ឋ។ ចំពេលជាមួយគ្នានេះ សំឡេងរួមគ្នារវាងសភា៩រូប បានអំពាវនាវអោយសហគមន៍មួយនេះ សើររើឡើងវិញនូវគោលនយោបាយជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន...

Latest news