33 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5796 POSTS
0 COMMENTS

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ហៅ​ការ​ចាប់ខ្លួន​ក្រុម​យុវជន និង​មេ​បក្សនយោបាយ​មួយ​ថា ជា​ការរំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ និង​បិទបាំង​តម្លាភាព​លើ​បញ្ហា​ព្រំដែន កម្ពុជា​-វៀតណាម

​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស ណ័​រវេ​យ៍ (Naway​) នៅ​ថ្ងៃទី​សុក្រ ទី១៤ ខែសីហា​នេះ ថ្កោលទោស​យ៉ាង​ដាច់ អហង្កា ចំពោះ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា ដែល​ចាប់ខ្លួន​លោក សួង សុភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ និង​ចាប់​យុវជន​ខ្មែរ​ថាវរៈ​ចំនួន៦នាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍។ សមត្ថកិច្ច រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់​ឃាត់ខ្លួន​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័​ណ្ឌ នៅ​រសៀល​ថ្ងៃទី១៤...

នាវាចម្បាំង​ក្រិច​បើក​បុក​នាវាចម្បាំង​តួ​កគី​បង្ក​ភាព​តានតឹង​នៅ សមុទ្រ Mediterraneanខាងកើត​

នៅទីបំផុត នាវាចម្បាំង​របស់​ប្រទេស​ក្រិច​បានសម្រេច​បើក​បុក​នាវាចម្បាំង​របស់​តួ​កគី ដែល​កើតឡើង​នៅ​លើ​ដែនសមុទ្រ Mediterranean ខាងកើត។ នេះ​បើ​តាម ប្រភព​ពី​ក្រសួងការពារជាតិ​នៃ​ប្រទេស​ក្រិច​ហើយ​ត្រូវ​បាន​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដកស្រង់​ចុះផ្សាយ​នៅ​ថ្ងៃសុក្រ​ទី១៤ ខែសីហា​នេះ។ ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​សប្ដាហ៍​នេះ បន្ទាប់ពី​ប្រទេស​តួ​កគី​បាន​បញ្ជូន​នាវា​ខួង​ប្រេង​មួយ​គ្រឿង អម​ដោយ​នាវាចម្បាំង បាន​បើក​ចូល ទៅ​តំបន់​ដែនទឹក​ដែល​ប្រទេស​ក្រិច​អះអាង​ថា ជា​ដែន​អធិបតេយ្យ​របស់​ខ្លួន​ហើយ នាវា​តួ​កគី​បើក​ទៅ​ទីនោះ ដើម្បី ស្ទង់រក​អណ្ដូងប្រេង​កាត និង​ឧស្ម័ន។ ប៉ុន្តែ​សម្រាប់​តួ​កគី​ក៏បាន អះអាង​ថា...

IDEA TALK៖ តើសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋ ជាពិសេសស្រ្តីភេទកំពុងស្ថិតក្នុងចំណុចណានៃសង្គមខ្មែរ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ស្តីអំពី៖ តើសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋ ជាពិសេសស្រ្តីភេទកំពុងស្ថិតក្នុងចំណុចណានៃសង្គមខ្មែរ?

ក្រុម​យុវជន និង​ពលរដ្ឋ ដែល​តវ៉ា​ដោះលែង​លោក រ៉ុង ឈុន បាន​ប៉ះទង្គិច​គ្នា​ជាមួយ​អាជ្ញាធរ​ក្រុងភ្នំពេញ​ជាថ្មី​ទៀត

​ក្រុម​អ្នក​តវ៉ា​ឱ្យ​មានការ​ដោះលែង ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ដែល​ប្រមូល​ផ្តុំគ្នា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប៉ះទង្គិច​គ្នា​ជាមួយ​អាជ្ញាធរ​ក្រុងភ្នំពេញ​ជាថ្មី​ទៀត​នៅ​ថ្ងៃទី១៣ ខែសីហា​នេះ។ ការ​តវ៉ា​នេះ ស្រប​ពេល​ដែល​សំណុំរឿង​របស់​លោក រ៉ុង ឈុន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង បន្ត​នីតិវិធី​សួរនាំ​លោក បន្ថែម​នៅ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ។ក្រុម​យុវន​ខ្មែរ​ថាវរៈ សាច់ញាតិ​លោក រ៉ុង ឈុន និង​សកម្មជន​ប្រមាណ៥០នាក់ រួម​ទាំង​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័​ណ្ឌ...

សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ៦នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​

សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​យ៉ាងហោចណាស់​ចំនួន​ចំនួន៦នាក់ រួមមាន កញ្ញា ឈឿន ដារ៉ា​វី និង​លោក ហ៊ុន វណ្ណៈ​, សំណាង​, ឡា​វី​, សៀង ហៃ និង​កញ្ញា ជា គន្ធី​ន ត្រូវ​បាន​សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃទី១៣ ខែសីហា​នេះ នៅ​កន្លងែ​ងផ្សេងគ្នា។ ការ​ចាប់ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​រូប​នេះ តែង​ធ្វើសកម្មភាព​សកម្ម ក្នុង​ការ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន សហភាព​សហជីព​កម្ពុជា លោក រ៉ុង...

រដ្ឋាភិបាល​សម្រេច​ផ្អាក​ពិធីបុណ្យ​អុំទូក ក្រោម​ហេតុផល​កូ​វីដ១៩​

រដ្ឋាភិបាល​សម្រេច​ផ្អាក​ពិធីបុណ្យ​អុំទូក ក្រោម​ហេតុផល​កូ​វីដ១៩​រដ្ឋាភិបាល​លោក ហ៊ុន សែន បានសម្រេច​ផ្អាក​ការ​ប្រារព្ធ​ព្រះរាជ​ពិធី បុណ្យអុំទូក អកអំបុក និង​សំពះព្រះខែ ដែល​ជាពិធី​ប្រពៃណី​ខ្មែរ​នៅ​ឆ្នាំ២០២០នេះ ក្រោម​ហេតុផល​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩។ នៅ​ថ្ងៃទី១៣ ខែសីហា​នេះ ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​ចេញ​លិខិត​មួយ​ដោយ​បញ្ជាក់​ថា រដ្ឋាភិបាល​បានសម្រេច​ផ្អាក​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប អកអំបុក និង​សំពះព្រះខែ ឆ្នាំ២០២០នេះ។ការសម្រេច​នេះ ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ថា​ធ្វើឡើង តាម​សំណើ​របស់​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង និង​ជា​ប្រធាន គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ...

ក្រសួងមហាផ្ទៃ​សម្រេច​ផ្អាក​ការងារ​ស្នងការ​ខេត្តកំពង់ធំ ក្រោយ​មានរឿង​អាស្រូវ​ផ្លូវភេទ​

ក្រសួងមហាផ្ទៃ​សម្រេច ផ្អាក​ការងារ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ លោក អ៊ុ​ក កុសល ជា​បណ្ដោះអាសន្ន​ពាក់ព័ន្ធ​រឿងអាស្រូវ​បៀតបៀន​ផ្លូវភេទ​ជាមួយ​កូនចៅ​ជា​ស្ត្រី​ដែល​ជាម​ន្ត្រី​ក្រោមបង្គាប់​របស់​ខ្លួន ។សេចក្តី​ប្រកាស​របស់ក្រ​សួង​មហាផ្ទៃ​កាលពី​ថ្ងៃទី១២ខែសីហា បានសម្រេច​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន ចំពោះ​លោក​ឧត្តមសេនីយ៍​ទោ អ៊ុ​ក កុសល ដែល​ជា​ស្នងការ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពង់ធំ។ ក្នុង​លិខិត​ដដែល​បន្ត​ថា ក្រៅពី​សម្រេច​ផ្អាក​ការងារ ជាម​ន្ត្រី​ផ្កាយ​មាស​ពីរ រូប​នេះ គឺ​ត្រូវ​ទៅ​បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​បុគ្គលិក​រៀងរាល់​ម៉ោង ធ្វើការ ដើម្បី​រង់ចាំ​ការសម្រេច​ជាថ្មី​ទៀត។ការសម្រេច​នេះ ក្រោយ​មា​នប​ណ្តឹង​មួយ​កាលពី​ថ្ងៃទី៣០ ខែកក្កដា ដែល​អះអាង​ថា​ជាម​ន្ត្រី​ប៉ូល​ិ​សស្រី​ក្នុង​ខេត្តកំពង់ធំ បាន​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក...

ឥណ្ឌា និង​ចិន​បើក​ការចរចា​ញឹកញាប់ តែ​ឥណ្ឌា​នៅតែ​មិន​ទុកចិត្ត​ដោយ​បញ្ជា​ឱ្យ​កងទ័ពត្រៀម​សង្រ្គាម​ជាមួយ​ចិន

​បេសកជន​ការទូត និង​យោធា​នៃ​ប្រទេស​ចិន​-និង​ឥណ្ឌា​តែងតែ​ជួប​ប្រជុំ​នឹងគ្នា​ជា​ញឹកញាប់ បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃទី១៥មិថុនា​ក្នុង​ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ។តាម​ការសង្កេត​ស្ថានភាព​ព្រំដែន​ឥណ្ឌា​-ចិន ទោះបី​មាន​សភាព​ស្ងប់ស្ងាត់​ក៏ដោយ​ប៉ុន្ដែ​កងទ័ព​ចិន និង​ឥណ្ឌា​នៅតែ​ត្រៀម​ដើម្បី​ប្រយុទ្ធ​គ្នា។ នៅ​ថ្ងៃទី១៣សីហា​នេះ ឯង​អគ្គរដ្ឋទូត​ឥណ្ឌា លោក Vikram Misri ប្រចាំ​នៅ​ប្រទេស​ចិន​ត្រូវ​បាន​មន្ត្រី​ជាន់ខ្ពស់​បក្ស​កុម្មុយនិស្ត​ចិន​លោក Liu Jianchao ទទួលបន្ទុក​កិច្ចការ​បរទេស បាន​ស្នើសុំ​ជួបគ្នា​ដើម្បី​ចង់​ដឹង​អំពី​ជំហរ​របស់​ឥណ្ឌា ពាក់ព័ន្ធ​នឹង​ជម្លោះ​ព្រំដែន នៅ​តំបន់ Ladakh ជួរភ្នំ​ហិ​ម៉ាឡៃ ដែល​កងទ័ព​នៃ​ប្រទេស​ទាំង២ បាន​ប្រយុទ្ធ​គ្នា​មួយ​ប្រ៉ា​វកា​លពី​ពាក់​កណ្ដាល​ខែ​មថុនា ដែល​បណ្ដាល​អោយ​កង​ទាំង២ស្លាប់​ច្រើន​នាក់។ បណ្ដាញ​ផ្សាយ​របស់​ឥណ្ឌា DNA ចុះផ្សាយ​ថា...

បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ Joseph Biden រើស​យក​សមាជិកព្រឹទ្ធសភា ភេទ​ស្រី ជា​ដៃគូ​សម្រាប់​តំណែង​អនុ​ប្រធានា ធិបតី​

បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​ខាង​បក្ស ប្រជា​ធិប តេយ្យ លោក Joseph Biden បានសម្រេច​ចិត្ត​រើស​យក​បេក្ខជន​ភេទ​ស្រី ជា​ដៃគូ​របស់​លោក​សម្រាប់​តំណែង​អនុ​ប្រធានា​ធិប តី ពី​និវេសនដ្ឋាន​របស់​លោក ក្នុង​រដ្ឋ Delaware ប៉ែក​ខាង​កើ​តស.រ​. អា។ ការ​ជ្រើសរើស​កាលពី​ថ្ងៃអង្គារ ទី១១ សីហា កន្លងទៅ​នេះ បាន​បំបាត់​នូវ​ភាព​សង្ស័យ​ដែល​ពលរដ្ឋ​អាមេរិកាំង​មាន​មួយ​រយៈកាល​កន្លងទៅ។ក្នុង​ការប្រកាស​ជា​ផ្លូវការ​ទទួលយក​បេក្ខ​ភា​ពប្រ​ធានា ធិបតី ដើម្បី​ប្រកួតប្រជែង​នឹង​ប្រធានា ធិបតី​កំពុង​កាន់ អំណាច លោក...

IDEA TALK៖ តើហេតុអ្វីបង្គោលព្រំដែនកម្ពុជា−វៀតណាម ក្នុងខេត្តត្បូងឃ្មុំ កំពុងមានភាពរសើប?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ស្តីអំពី៖តើហេតុអ្វីបង្គោលព្រំដែនកម្ពុជា−វៀតណាម ក្នុងខេត្តត្បូងឃ្មុំ កំពុងមានភាពរសើប?

Latest news