32.9 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5808 POSTS
0 COMMENTS

IDEA TAlK៖ តើលោក ហ៊ុន សែន នៅមានស្នៀតអ្វីខ្លះដើម្បីបន្តអំណាចទៅមុខ ហើយថាតើពលរដ្ឋត្រូវប្រើសិទ្ធិរបស់ខ្លួនដូចម្តេចដើម្បីទប់ទល់នឹងស្នៀតទាំងនេះ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ស្តីអំពី៖ តើលោក ហ៊ុន សែន នៅមានស្នៀតអ្វីខ្លះដើម្បីបន្តអំណាចទៅមុខ ហើយថាតើពលរដ្ឋត្រូវប្រើសិទ្ធិរបស់ខ្លួនដូចម្តេចដើម្បីទប់ទល់នឹងស្នៀតទាំងនេះ?

នាយក​រដ្ឋ​មន្រ្ដី​ស្រីលង្កា​ជា​បងប្រុស​បង្កើត​របស់​ប្រធានាធិបតី​

ទំនង​មានតែ​ប្រទេស​ស្រីលង្កា​ទេ​ដែល​សាច់ឈាម​តែមួយ​បាន​ក្លាយជា​មេដឹកនាំ​កំពូល​របស់​ប្រទេស។ ត្រកូល Rajapaksa ដែល​ជា​អ្នកធ្វើ សង្គ្រាម​បញ្ចប់​សង្គ្រាមស៊ីវិល​កាលពី​ឆ្នាំ២០០៩ ឥលូវ​នេះ​បាន​ក្លាយទៅជា​មេដឹកនាំ​ត្រកូល​តែមួយ​នៃ​ប្រទេស​ស្រីលង្កា ស្ថិត​ក្នុង​តំបន់​អាស៊ី​ខាងត្បូង។ បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera បាន​ចុះផ្សាយ​ថា លោក Mahinda Rajapaksa ដែល​ធ្លាប់​កាន់​តំណែង​ប្រធានាធិបតី ហើយ​ជា​អ្នកឈ្នះ​ក្នុង​សង្គ្រាមស៊ីវិល​ជាមួយនឹង​ពួក​ឧទ្ទាម​ខ្លា​តា​មិល​បាន​ក្លាយជា​នាយក​រដ្ឋ​មន្រ្ដី។ លោក​បាន​ស្បថ​ចូលកាន់​តំណែង​កាលពី​ថ្ងៃអាទិត្យ​ទី៩សីហា​នេះ នៅ​ក្រោម​គណ​អធិបតី គឺ​ប្អូនប្រុស​របស់​គាត់​ឈ្មោះ លោក Gotabaya Rajapaksa។ ពិធី​ស្បថ​បាន​ធ្វើឡើង​នៅ​ឯអារាម​ព្រះពុទ្ធ​សាសនា មួយ​ដ៏​ស័ក្កសិទ្ធ​មួយ។ លោក Mahinda...

មន្ត្រីគណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្រៅប្រទេស ស្នើ​ឱ្យ​លោក ហ៊ុន ម៉ា​ណែ​ត ប្រើ​កងទ័ព​បណ្តេញ​កងទ័ព​វៀតណាម​ដែល​បោះតង់​លើ​ដីខ្មែរ​

គមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្រៅប្រទេស​បាន​ចេញ​លិខិត​ចំហ​មួយ ជូន​ទៅ​អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​ប្រើ​កងកម្លាំង​ទៅ​បណ្តេញ​កងទ័ព​វៀតណាម ដែល​បោះតង់​នៅ​លើទឹក​ដីខ្មែរ​ជិត៣រយ​ទីតាំង ដូចគ្នា​ទៅ​នឹង​ការប្រើ​កម្លាំងទ័ព​ការពារ​ទឹកដី​ពី​ការឈ្លានពាន​របស់​ថៃ និង​ឡាវ​កន្លងមក។ ការ​ស្នើ​នេះ ក្រោយពេល​កងយោធា​វៀតណាម​បាន​ចូល​មក​បោះតង់​នៅ​តាម​ខ្សែបន្ទាត់​ព្រំ​ដែ​កម្ពុជា​-វៀតណាម ចំនួន​ជិត៣រយ​ទីតាំង​ក្រោម​ហេតុផល​ថា​ដើម្បី​ការពារ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩។ តង់​ដែល​វៀតណាម​បោះ​ទាំងនោះ មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ធ្លាប់​បញ្ជាក់​ថា​មាន​បោះនៅ​តំបន់​មិនទាន់​ឯកភាព​គ្នា ហើយ​កម្ពុជា​ក៏បាន​ប្រាប់​ទៅ​ភាគី​វៀតណាម​ជាច្រើន​សារ​ឱ្យ​ដក​តង់​ទាំងនោះ​ចេញ ប៉ុន្តែ​មកទល់​ពេលនេះ​វៀតណាម​នៅ​មិនទាន់​អនុវត្ត​តាម​នោះ​ឡើយ ក្រោម​លេស​ថា​រង់ចាំ​ជំងឺ​កូ​វីដ១៩បាត់​ទៅវិញ។ ក្នុង​លិខិត​ចំហ​របស់​ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​និង​អន្តោប្រវេសន៍​គណបក្ស​សង្រ្គោះ​ជាតិ​លោក អ៊ុំ សំ​អាន ផ្ញើ​ជូន​លោក​ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃទី១០ខែសីហា​នេះ បាន​ស្នើ​ឱ្យ​អគ្គ​មេ​បញ្ជា​រង​កងយោធពល​ខេមរភូមិន្ទ...

អាជ្ញាធរ​មូលដ្ឋាន​ខេត្តកណ្តាល​ស្នើ​ឱ្យ​ថ្នាក់លើ ជួយ​អន្តរាគមន៍​ករណី​រក​ឃើញ​មនុស្សជា​ច្រើន​នាក់​ប៉ះពាល់​អ្នកជំងឺ​កូ​វីដ១៩ម្នាក់

​ចៅសង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្តាល បាន​ផ្ញើរ​បាយ​ការណ៍​មួយ​ទៅ​អភិបាលក្រុង​តាខ្មៅ ដោយ​ថា មាន​ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ម្នាក់ ទើបនឹង​ពិនិត្យ​ឃើញ​ផ្ទុក​ជំងឺ​នេះ បាន​ប្រាស្រ័យ និង​ប៉ះពាល់​មនុស្សជា​ច្រើន​នាក់ មុន​ពេល​អ្នកជំងឺ​រូប​នោះ​រក​ឃើញថា​មាន​វិជ្ជមាន​កូ​វីដ១៩នោះ។ ក្នុង​លិខិត​របស់​ចៅសង្កាត់​សិត្បូ លោក អ៊ុំ ឡេង នៅ​ថ្ងៃទី១០ខែកក្កដា​នេះ ដែល​រាយការណ៍​ទៅ​អភិបាលក្រុង​តាខ្មៅ អះអាង​ថា​ស្ត្រី​ខ្មែរ​ម្នាក់​ជា​កងទ័ព​ខៀវ​កម្ពុជា ទើប​ត្រឡប់​មក​ពី​បំពេញបេសកកម្ម​នៅ​ប្រទេស​ម៉ាលី ទើប​ធ្វើតេស្ត​រក​ឃើញថា​មាន​វីរុស​កូ​វីដ១៩។ ក្នុង​លិខិត​ដដែល​បន្ត​ថា មុន​ពេល​ស្ត្រី​រូប​នោះ​រក​ឃើញ​ជំងឺ​នេះ គាត់​បាន​រស់នៅ​ជុំ​គ្រួសារ និង​ប្រាស័្រយ​ទាក់ទង​មនុស្សជា​ច្រើន ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ក្នុង​ភូមិ​មានការ​បារម្ភ​ជា​ខ្លាំង។បញ្ហា​នេះ ចៅសង្កាត់​បាន​ស្នើ​ឱ្យ​អភិបាលក្រុង​ជួយ​ចាត់វិធានការ​បន្ត...

តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ខេត្តកំពង់ធំ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន

​តំណាង​ពលរដ្ឋ ៣៦គ្រួសារ មក​ពី​ស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ស្នើ​ជាថ្មី​ទៀត​ទៅ​លោក ហ៊ុន សែន ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួក​គេ។ ពលរដ្ឋ​ប្រមាណ១០នាក់ ដែល​អះអាង​ថា​ជា​តំណាង​ពលរដ្ឋ៣៦គ្រួសារ​មក​ពី​ខេត្តកំពង់ធំ បាន​ដាក់​ញត្តិ​ដាក់​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ការស្វែងរក​កិច្ច​អន្តរាគមន៍​ពី​លោក​ហ៊ុន សែន ដោយសារ​ពួក​គាត់​អស់សង្ឃឹម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ពីសំណាក់​អាជ្ញាធរ​ខេត្ត។ តំណាង​ពលរដ្ឋ​ទាំងនោះ ថែមទាំង​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា បាន​ឃុបឃិតជាមួយ​ឈ្មួញ ដើម្បី​ក្លែងបន្លំ​ឯកសារ​យក​ដី​របស់​ពួក​គាត់​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។អាជ្ញាធរ​មូលដ្ឋាន​ដែល​តំណាង​ពលរដ្ឋ​ចោទប្រកាន់​ទាំងនោះ រួមមាន​អតីត​មេឃុំ​ដំរីស្លាប់​លោក ភិន សំ​អុល អភិបាលរងស្រុក​កំពង់ស្វាយ លោក គី...

បទល្មើស​ព្រៃឈើ បន្ត​ធ្វើសកម្មភាព​អនាធិបតេយ្យ នា​ខេត្តមណ្ឌលគិរី សមត្ថកិច្ច​ពាក់ព័ន្ធ​ឆ្លើយដាក់​គ្នា​

មន្ត្រី​រដ្ឋបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យដឹង​ថា កម្លាំង​ចម្រុះ និង​អាជ្ញាធរ​ខេត្តមណ្ឌលគិរី បាន​កោះហៅ​មន្ត្រី​ប្រចាំការ​នៅ​តាម​ប៉ុស្តិ៍​ច្រកព្រំដែន​កម្ពុជា​-វៀតណាម​មួយចំនួន ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ដែល​បន្ត​ធ្វើសកម្មភាព​ខុសច្បាប់ ក្នុង​ខេត្ត​នេះ ដើម្បី​អាច​ឈាន​ទៅដល់​ការ​កសាង​សំណុំរឿង​ទៅកាន់​តុលាការ​ផ្តន្ទា​ទោស​តែម្តង។ មន្ត្រី​រដ្ឋបាល​ខេត្តមណ្ឌលគិរី ស្នើ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​សា​ព័ត៌មាន The Cambodia Daily ថា ចាប់ពី​ថ្ងៃ ទី០៧ រហូតមកដល់​ថ្ងៃទី១០ ខែសីហា​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​ថ្នាក់ដឹកនាំ​ខេត្ត​នេះ កំពុង​បន្ត​ស៊ើបអង្កេត​រក​មេខ្លោង និង​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​បង្កប់​ឈើ​ចង​បណ្តែត​ទឹក​តាម​ក្បូន ត្រៀម​នាំចេញ​ពី​ខេត្តមណ្ឌលគិរី...

តំណាង​ពលរដ្ឋ​នៅ​ខេត្តព្រៃវែង​រក​កិច្ច​អន្តរាគមន៍​ពី​លោ​កស ខេង ករណី មន្ត្រី​ក្រសួងមហាផ្ទៃ​ប្រមូល​ទិញ​ដី​មេទឹក​ជាង៣រយ​ហិ​កតា​

តំណាង​ពលរដ្ឋ​មក​ពី​ភូមិ​កំពង់ប្រាំង ឃុំ​កំពង់ប្រាំង ស្រុក​ពារាំង ខេត្តព្រៃវែង​ដែល​អះអាង​ថា​ជា​តំណាង​ឱ្យ​ពលរដ្ឋ​ជាង៣០០នាក់ បាន​សុំ​កិច្ច​អន្តរាគមន៍​ពីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ជុំវិញ​ការ​ប្រមូល​ទិញ​ដី​តំបន់​អាង​ស្តុក​ទុក​របស់​អ្នកស្រុក​ធ្វើជា​កម្មសិទ្ធិ​ពីសំណាក់​មន្ត្រី​ក្រសួងមហាផ្ទៃ​ម្នាក់។ តំណាង​ពលរដ្ឋ​លោក មិន ឆាង អះអាង​ថា មាន​មន្ត្រី​នគរបាល​នៅ​ក្រសួងមហាផ្ទៃ​ម្នាក់​ឈ្មោះ ស៊ុម សុខ​មាន ហៅ​ថេ​ត តំណាង​ឲ្យ​ក្រុមហ៊ុន​មួយ បាន​ប្រមូល​ទិញ​ដី​តំបន់​មេទឹក​ឬកន្លែង​ស្តុក​ទឹក​របស់​អ្នកស្រុក នៅ​តំបន់​បឹង​បាយសី ជាង៣០០ហិ​កតា និង​ដី​តំបន់​ត្រពាំង​ត្រីក្រាញ់​ជាង១០ហិ​កតា ក្នុង​ឃុំ​កំពង់ប្រាំង មក​ធ្វើជា​កម្មសិទ្ធិ។ក្នុង​លិខិត​របស់​តំណាង​ពលរដ្ឋ លោក...

IDEA Talk៖ តើអនាគត គណបក្សសង្គ្រោះជាតិអាចមានឥទ្ធិពលលើនយោបាយកម្ពុជាបានដែរទេ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ស្តីអំពី៖តើអនាគត គណបក្សសង្គ្រោះជាតិអាចមានឥទ្ធិពលលើនយោបាយកម្ពុជាបានដែរទេ?

ចិន​ទទូច​អោយ​អាស៊ាន​ងើបឡើង​ប្រឆាំង​អាមេរិក​

នៅទីបំផុត​មហាយក្ស​ចិន​មិនបាន​ប្រកាន់​ជំហរ​ដោយ​ឯកត្តោ​ភាគី​ដើម្បី​ច្បាម​យក​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដូច​ខ្លួន​អះអាង​កាលពី​ប៉ុន្មាន​ខែមុន​នេះ​ទេ។កាលពី​ថ្ងៃទី៦សីហា​រដ្ឋ​មន្រ្ដី​ការបរទេស​ចិន​វ៉ាង​យី​បាន​ទទូច​អោយ​សមាគម​ប្រជាជាតិ​អាស៊ាន​ជួប​ចរចា​នឹង​ភាគី​ចិន​ដើម្បី​បង្កើត​ក្រម​ប្រតិបត្តិ​សមុទ្រ​នេះ​អោយ​ចេញ​រូបរាង​ហើយ​យក​ទៅ​អនុវត្ត​រួមគ្នា។ តែ​នៅក្នុង​ថ្ងៃនេះ​សារព័ត៌មាន​រដ្ឋ​ចិន Global Timesបាន​ចុះផ្សាយ​ដោយធ្វើ​អត្ថា​ធិប្បាយ​នយោបាយ​របស់​ខ្លួន​គឺ​ជម្រុ​ញអោយ​អាស៊ាន​ទាំងមូល​ងើបឡើង​ប្រឆាំង​សហរដ្ឋអាមេរិក។ប៉ុន្ដែ​សំណួរ​សួរ​ថា​តើ​អាស៊ាន​យល់ព្រម​តាម​ចិន​ដែរ​ឬទេ។នៅក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំង១០ប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាងត្បូង​ហើយ​កំពុង​ចោទ​ថា​ចិន​បាន​ចូលកាន់​កាប់​ដែន​កោះ​របស់​ពួក​គេ​នោះ គឺ​មាន វៀតណាម ម៉ាឡេស៊ី ព្រុយ​ណេ និង ហ្វីលីពីន។ចំណែក​ឯប្រទេស​ឥណ្ឌូ​នេ​ស៊ី​វិញ បាន​ត្រូវ​ចិន​ទាញ​ដែន​ជម្លោះ​ទៅ​ហើយ​នៅពេល​នេះ។ ប្រទេស​ទាំង៥នេះ​បាន​ទោរទន់​ទៅ​រក​សហរដ្ឋអាមេរិក​ទៅ​ហើយ​នៅពេល​ចុងក្រោយ​នេះ ទោះបីជា​ហ្វីលីពីន​និយាយ​ថា ខ្លួន​មិន​ចង់​ធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ។ប៉ុន្ដែGlobal times បាន​ធ្វើ​អត្ថា​ធិប្បាយ​ដំណើរ​ទៅ​រក​សង្គ្រាម​ត្រជាក់​នេះ​ដោយ​សរសើរ​ជំហរ​របស់​ហ្វីលីពីន​មុនគេ គឺ​រំលឹក​ថា ប្រធានាធិបតី​ហ្វីលីពីន​លោ​ករ៉ូ​ឌ្រីហ្គូ​ឌូទ័​រតេ បាន​ហាម​មិន​អោយ​កង​នាវា​ហ្វីលីពីន​ចូលរួម​សមយុទ្ធ​រួម​ណាមួយ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទៀត​ទេ។ចិន​ហៅ​បញ្ជា​របស់ ឌូទ័​រតេ​ថា ជា​ការ​ផ្ញើ​សារ​ចំៗ​ទៅកាន់​ក្រុង​វ៉ា​ស៊ីន​តុន​ថា ក្រុង​ម៉ានីល​មិន​ចង់​ធ្លាក់​ចូលក្នុង​សង្គ្រាម​ជាមួយនឹង​ចិន​ដោយ​រឿង​ឆ្កួត​ឡប់​របស់​អាមេរិក​ទេ។ ចំណែក​សិង្ហបុរី ក៏​មានការ​ព្រួយបារម្ភ​ពី​ស្ថានភាព​រវាង​ទំនាក់ ទំនង​អាមេរិក​និង​ចិន​ដែរ។លោកនាយក​រដ្ឋ​មន្រ្ដី​លី​សៀន​ឡុង...

សមត្ថកិច្ច​ចាប់ខ្លួន​អតីតមន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ ៤រូប​បន្ថែម​ទៀត ខណៈ​ឱសានុ​វាទ ដក EBA ២០​% ជិត​ចូល​មកដល់

សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ​បាន​ចាប់ខ្លួន​អតីត​សកម្មជន និង​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ ៤រូប​បន្ថែម​ទៀត ក្រោយពី​មានការ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន។សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យVOD បាន​ស្រង់​សម្តី​លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​ឱ្យ​ពួក​គេ​ទាំង៤នាក់​នោះ​ចុះផ្សាយ កាលពី​ថ្ងៃម្សិលមិញ​ថា សកម្មជន​បក្ស​ប្រឆាំង​ទាំង៤រូប​នោះ រួមមាន លោក អ៊ុ​ក សំ​អូន អ្នកស្រី ឈិន សុ វណ្ណា លោក ឈួ ផេង...

Latest news