29 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5796 POSTS
0 COMMENTS

លោក ត្រាំ​ប្រកាស​ពង្រាយ​ទ័ព​បញ្ឈប់​កុបកម្ម​ការ​ពារ​សន្ដិ​សុខ​ជនស៊ីវិល​

ខណៈ​សហរដ្ឋអាមេរិក​កំពុង​ធ្លាក់​ក្នុង​កុបកម្ម លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​សម្រេចចិត្ត​ហើយ​ថាត្រូវ​តែ​ត្រៀម​ពង្រាយ​កងទ័ព។សារព័ត៌មាន​របស់​រុស្ស៊ី Sputnik បាន​រាយការណ៍​ថា​គោលបំណង​នៃ​ការ​ចល័ត​ទ័ព​និង​ដាក់​ពង្រាយ​នេះ​គឺ​ដើម្បី​ជា​ជំនួយ​ដល់​រដ្ឋ​ទាំងឡាយ​ណា​ដែល​មាន​ឆ្មាំ​សន្ដិ​សុខ​ជាតិ​ទប់ទល់​នឹង​បាតុករ​មិន​គ្រប់គ្រាន់។ បើ​តាម​សេចក្ដីរាយការណ៍​ដដែល​នេះ​គឺ​យ៉ាងហោចណាស់​កុបករ​ចំនួន៥ពាន់ ៦០០នាក់​ត្រូវ​បាន​ប៉ូល​ី​សមាន​សមត្ថកិច្ច​ចាប់ខ្លួន។លោក​ត្រាំ​ខឹង​សម្បារ​ជា​ខ្លាំង គឺ​ខឹង​លើ​កុបករ​ទាំងនោះ។ តាមរយៈ​សេចក្ដីថ្លែង​ការណ៍​ធ្វើឡើង​នៅ​ខាង មុខ​សួនច្បារ​សេតវិមាន លោក​រៀបរាប់​ថា៖ ជាតិ​របស់​យើង​ឥលូវ​នេះ​រងគ្រោះ​ដោយសារ​ក្រុម​ឥត​សាសនា ក្រុម​ចោរប្លន់ ឧក្រិដ្ឋជន ក្រុម​បង្ក​អគ្គិភ័យ ហ្វូង​មនុស្ស​ដែល​ពោរពេញ​ដោយ​សេចក្ដី​ក្រេវក្រោធ ឥត​សណ្ដាប់ធ្នាប់​វាយ​គប់​បំផ្លាញ​របស់​អ្នកដទៃ។ នេះ​មិនមែន​ជាសកម្ម​ភាព​បាតុកម្ម​ដោ​យស​ន្ដិ​វិធី​អ្វី​នោះ​ទេ ប៉ុន្តែ​វា​ជា​ទង្វើ​ភេរវកម្ម​ក្នុង​ប្រទេស។គិត​មកទល់​ថ្ងៃទី០២ ខែមិថុនា​នេះ បាតុកម្ម​បន្ដ​ចូល​ដល់៩ថ្ងៃ​ជាប់គ្នា​ហើយ។ បាតុកម្ម​នេះ​បង្កឡើង​ដោយ​ប៉ូល​ី​សស្បែ​កស​ម្នាក់​ឈ្មោះ Derek Chauvin ដែល​បាន​សង្កត់ក​បុរស​ស្បែក​ខ្មៅ​ឈ្មោះ George...

ក្រសួង​ការបរទេស​កម្ពុជា​ប្រាប់​ឱ្យ​អគ្គរដ្ឋទូត​វៀតណាម​រុះរើ​តង់​បោះនៅ​តំបន់​មិនទាន់​ឯកភាព​ឱ្យ​បាន​ឆាប់​

ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​លិខិត​កោះហៅ​ឯកអគ្គ​រដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា លោក Vu Quang Minh មក​ប្រាប់​អំពី​រឿង​យោធា​វៀតណាម បោះតង់ នៅ​តំបន់​ព្រំដែន​ដែល​មិនទាន់​ឯកភាព​គ្នា​ក្នុង​ខេត្តកណ្តាល ហើយក៏​បាន​ជំរុញ​ឱ្យ​ភាគី​វៀតណាម​ដក​តង់​ដែល​បោះ​ទាំងនោះ​ចេញ​ឱ្យ​បាន​ឆាប់។ សេចក្តី​ប្រកាស​របស់ក្រ​សួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃនេះ បាន​ស្នើ​ទៅ​ឯកអគ្គ​រដ្ឋទូត​វៀតណាម ឲ្យ​រុះរើ​តង់​យោធា​ទាំងនោះ​ឲ្យបាន​ឆាប់​ជាទីបំផុត ហើយ​បន្ត​រក្សា​ស្ថានភាព​ដើម​មិន​កែប្រែ​ក្នុង​តំបន់​នោះ រហូតដល់​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ដោះស្រាយ​កំណត់​ខ្សែ​ព្រំដែន​ជាក់លាក់​ជាស្ថាពរ​នៅ​តំបន់​នោះ ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន​ប្រកបដោយ​សន្តិភាព មិត្តភាព សហប្រតិបត្តិ​ការ និង​ការ​អភិវឌ្ឍ​ជា​ប្រយោជន៍​រួម​សម្រាប់ ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។ ចាប់តាំងពី​ខែមីនា យោធា​វៀតណាម​បាន​បោះតង់​ចំនួន៣១ទីតាំង នៅ​តាម​បណ្តោយ​ព្រំដែន​ក្នុង​តំបន់​មិនទាន់​ឯកភាព​គ្នា​ឬហៅ​ថា​តំបន់...

រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ថៅកែ​ពន្យារពេល​បើកប្រាក់​អតីតភាព​ការងារ​ជូន​កម្មករ​

រដ្ឋាភិបាល​តាមរយៈ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រកាស​អនុញ្ញាត​ឱ្យ​ម្ចាស់​រោងចក្រ សហគ្រាស ពន្យារពេល​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​សម្រាប់​ឆ្នាំ២០១៩ និង២០២០ ដោយ​ត្រូវលើ​កទៅ​បើក​ឱ្យ​កម្មករ​និយោជិត​នៅ​ឆ្នាំ២០២១វិញ។ ការ​ផ្អាក​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​ជូន​កម្មករ​នេះ ក្រោយពេល​កម្ពុជា​ត្រូវ​ប្រឈម​វិបត្តិ​ជំងឺ​កូ​វីដ១៩ ដែល​ធ្វើ​ឱ្យ​រោងចក្រ សហគ្រាស​ជាច្រើន​ត្រូវ​បាន​ផ្អាក ឬព្យួរ និង​ធ្វើ​ឱ្យ​កម្មករ​រាប់​ម៉ឺន​នាក់​បាត់បង់​ការងារ​ធ្វើ​ថែមទៀត​ផង។ សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ការងារ​នៅ​ថ្ងៃទី២ ខែមិថុនា បញ្ជាក់​ថា កម្មករ និយោជិត ដែល​ប្រើប្រាស់​កិច្ចសន្យា​ការងារ​មាន​ថេរវេលា​មិនកំណត់ នឹង​ទទួល​បាន​ប្រាក់​រំលឹក​បំណាច់​អតីតភាព​ការងារ​នៅ​ឆ្នាំ ក្រោយ។ ក្រសួង​បន្ត​ថា ការ​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ២០១៩ និង​ប្រាក់បំណាច់​អតីតភាព​ការងារ​ក្នុង​ឆ្នាំ២០២០ ត្រូវ​បាន​ពន្យារពេល​ក្នុង​ការអនុវត្ត​ទៅ​ឆ្នាំ២០២១ ប៉ុន្តែ​ក្នុង​ពេល​ពន្យារពេល​នេះ...

ស្ថានទូត​កម្ពុជា​នៅ​អាមេរិក ប្រាប់​ឱ្យ​ពលរដ្ឋខ្មែរ​មានការ​ប្រុងប្រយ័ត្ន​អំឡុង​ពេល​មាន​បាតុកម្ម​ដោយ​ហិង្សា​កើតឡើង​

ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​សហរដ្ឋអាមេរិក បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋខ្មែរ​នៅ​រស់នៅ​ប្រទេស​មហាអំណាច​លោកសេរី​មួយ​នេះ ពិសេស​ក្នុង​តំបន់​មាន​ផ្ទុះ​ការ​តវ៉ា​ដោយ​ហិង្សា​ខ្លាំង ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សុវត្ថិភាព និង​ការពារ​ទ្រព្យសម្បត្តិ​របស់​ខ្លួន។សេចក្តី​អំពាវនាវ​របស់​ស្ថានទូត​កម្ពុជា​នេះ ធ្វើឡើង​នៅ​ថ្ងៃទី១ ខែមិថុនា ដោយ ណែនាំ​ឲ្យ​ពលរដ្ឋខ្មែរ នៅ​ឲ្យ​ឆ្ងាយ​ពី​ការ​ជួបជុំ ឬការ​ប្រមូល​ផ្តុំ​នានា ទោះ​ក្រោម​រូបភាព ឬមូលហេតុ​អ្វីក៏ដោយ ហើយ​ត្រូវ​កាត់បន្ថយ​ឲ្យបាន​ច្រើន​បំផុត ក្នុង​ការ​ចេញទៅ​ខាងក្រៅ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ។ ស្ថានទូត​កម្ពុជា ក៏បាន​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​ការខូចខាត​ទ្រព្យសម្បតិ្ត និង​មានការ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ពលរដ្ឋខ្មែរ ដោយ​ទទួល​បាន​ព័ត៌មាន​ថា ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋខ្មែរ​មួយចំនួន ក្នុង​ទី​ក្រុង​ឡុង​ប៊ិច (Long Beach​) រង​ការខូចខាត...

លោក ហ៊ុន សែន ព្រមាន​ប្រើ​យុទ្ធសាស្ត្រ​កាត់​ក្បាល​បំបែក​ខ្លួន​ក្រុមប្រឆាំង​បន្ថែម​ទៀត

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ព្រមាន​ក្រុមប្រឆាំង​ទាំង​នៅ​ក្រៅ​ស្រុក និង​អ្នក​នៅក្នុង​ស្រុក ដោយ​លោក​នឹង​ប្រើ​យុទ្ធសាស្ត្រ​កាត់​ក្បាល ហើយ​បំបែក​ដងខ្លួន​ឱ្យ​ខ្ទេច ប្រសិនបើ​ពួក​គេ​ហ៊ាន​បង្កចលាចល​សង្គម​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក។ ថ្លែង​សារ​ពី​ខេត្ត​ព្រះសីហនុ លោក​ហ៊ុន សែន បាន​ព្រមាន​ដល់​អតីត មន្ត្រី​បក្ស ដែល​ហ៊ាន​ធ្វើ​ចលនា​បង្កចលាចល​សង្គម ដោយ​យក​បញ្ហា​នៃ​វិបត្តិ​កូ​វីដ១៩ ជា​លេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។ លោក​បន្ត​ថា លោក​នឹង​ប្រើ​យុទ្ធសាស្ត្រ​កាត់​ក្បាល ហើយ​បំបែក​ខ្លួន​ក្រុមប្រឆាំង​ថែមទៀត។លោក​បន្ត​ថាបើ​ក្រុមប្រឆាំង​ចង់​សាក​ជាមួយ​បុរស​ខ្លាំង​រូប​នេះ កម្លាំង​របស់​ពួក​គេ​នឹង​កាន់តែ​ថយ​ចុះ តាមរយៈ​យុទ្ធសាស្ត្រ​កាត់​ផ្តាច់​ក្បាល បំបែក​ដងខ្លួន​តែម្តង។ ការ​ផ្ញើ​សារ​គំរាម​ជាថ្មី​ទៀត​នេះ ធ្វើឡើង​បន្ទាប់ពី​អតីតប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​លោក សម...

តុល្យ​កាល​នៃ​ការ​ផ្ទុះ​កុបកម្ម​នៅ​អាមេរិក បេក្ខជន ប្រធានាធិបតី មក​ពី​បក្ស​ប្រជាធិបតេយ្យ អំពាវនាវ​អោយ​ស្ងប់ស្ងាត់​

មកទល់​ពេលនេះ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង អំពើ​ហិង្សា​ប្រព្រឹត្ត​ឡើង​ដោយ​ប៉ូល​ិ​សអាមេរិក និង​ទាមទារ​យុត្តិធម៌​ឱ្យ​ពលរដ្ឋ​ស្បែក​ខ្មៅ​លោក ចច ហ្វ្លយដ៍ (George Floyd​) បាន​អូស​បន្លាយ​អស់​រយៈពេល​ប្រមាណ​ជិត​មួយ​សប្តាហ៍​ហើយ ។ បុរស​អាមេរិក​ស្បែក​ខ្មៅ អាហ្រិច​ម្នាក់​នេះ ត្រូវ​បាន​ប៉ូល​ិ​ស ក្នុង​ក្រុងMinneapolis ចាប់ខ្លួន ករណី​ប្រើ​ប្រាស់​ហ្សែ​ក ២០ដុល្លារ​ក្លែងក្លាយ ហើយ​ប៉ុ​លិ​សចាប់​អោយ​ឡើងឡាន​របស់​ប៉ូល​ិ​ស តែ បុរស​នេះ គាត់​មិនព្រម​ឡើង ហើយក៏​ដួល​នឹង​ដី។ក្នុង​ស្ថានភាព​នេះ ប៉ូល​ិ​ស ៣នាក់ ជាន់​គាត់​ផ្ទប់​នឹង​ដី...

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ជំទាស់​គម្រោង​សាងសង់​បន្ថែម​នូវ​ស្តូប វៀតណាម ឬស្តូប​នយោបាយ​ឈ្នះ​ៗ នៅ​កម្ពុជា​

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ជំទាស់​ដាច់​អហង្កា ចំពោះ​គម្រោង​ណាមួយ​របស់ក្រ​សួង​ការពារ​ជាតិ និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​ការសាងសង់​បន្ថែម​នូវ​ស្តូប​វៀតណាម ឬស្តូប​អនុស្សាវរីយ៍​នៃ​នយោបាយ​ឈ្នះ​ៗ ក្នុង​ន័យ​លើកទឹកចិត្ត​វៀតណាម និង​រំលឹក​នូវ​ការ​ដឹងគុណ​វៀតណាម កាលពី ៤០ ឆ្នាំមុន។ សេចក្តី​ថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស Norway ដែល​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃច័ន្ទ ទី០១ ខែមិថុនា នេះ​ឲ្យដឹង​ថា ការ​លើកទឹកចិត្ត​ក្តី និង​ការ​ដឹងគុណ​ក្តី សុទ្ធតែ​ធ្វើឲ្យ​វៀតណាម បន្ត​មើលស្រាល ឬបន្ទាបបន្ថោក ដល់​ការដឹកនាំ​រដ្ឋាភិបាល​របស់​លោក...

សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​បាន​ដោះលែង​តំណាង​យុវជន​ខ្មែរ ថាវរៈ​ឲ្យ​មាន​សេរីភាព​ក្រោយពី​ឃាត់ខ្លួន​រយៈពេល៥ម៉ោង​រួច​

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ដោះលែង​លោក ហ៊ុន វណ្ណៈ តំណាង​យុវជន​ខ្មែរ​ថាវរៈ​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​ក្រោយពី​សមត្ថកិច្ច​ឃាត់ខ្លួន​យុវជន​រូប​នេះ​ចំនួន​ជាង៥ម៉ោង ពាក់ព័ន្ធ​នឹង​ការ​ថត​យក​រូបភាព​អំពី​សកម្មភាព​របស់​សមត្ថកិច្ច ដែល​បាន​ដាក់​ពង្រាយ​កម្លាំង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ក្រុង​ប៉ោយប៉ែត​កាលពី​ព្រឹក​ម៉ិញ​នេះ ស្រប​ពេល​ដែល ពលរដ្ឋ​ប្រកាស​ធ្វើបាតុកម្ម​នៅ​ថ្ងៃនេះ។ លោក ហ៊ុន វណ្ណៈ ដែល​ទើបត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នោះ​បាន​ប្រាប់​សា​ព័ត៌មាន The Cambodia Daily ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​លោក​ដោយសារ​លោក​បាន​ចុះ​ថតរូប និង​ឃ្លាំមើល​ការ​ធ្វើបាតុកម្ម​របស់​ពលរដ្ឋ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ក្រុង​ប៉ោយប៉ែត ខណៈ​សមត្ថកិច្ច​បាន​កំលាំង​យ៉ាង​តឹងតែង​ដើម្បី​ត្រៀម​ទប់ទល់​នឹង​ការ​ធ្វើបាតុកម្ម​នោះ។ លោក ហ៊ុន វណ្ណៈ បន្ត​ថា​ខណៈ​សមត្ថកិច្ច​កំពុង​ឃាត់ខ្លួន​លោក​នោះ លោក ហាក់ដូច​ត្រូវ​បាន​គេដាក់​ថ្នាំស​ណ្តំ​ពីក្រោយខ្នង​ធ្វើឲ្យ​លោក​មាន អារម្មណ៍​ញ័រ​ដូចជា​កូនសត្វ...

លោក​ មហា​ធា​មហាម៉ាត់ ​បុរស​មាន​ល្បិច​នយោបាយ​ក្រ​ឡិច​ក្រ​លុ​ចត្រូវ​បាន​បណ្ដេញចេញ​ពី​បក្ស​

លោក​មហា​ធា​មហាម៉ាត់​អតីត​នាយក​រដ្ឋ​មន្ដ្រី​ពីរ​ជំនាន់​ត្រូវ​បាន​បក្ស​របស់​ខ្លួន​បណ្ដេញចេញ​ពី​បក្ស ក្រោម ហេតុផល​ថា បុរស​វ័យ៩៥ឆ្នាំ​ម្នាក់​នេះ​បាន​អុកឡុក និង​បំផុសបំផុល​ប្រឆាំង​នឹង​នាយក រដ្ឋ​មន្ដ្រី​ថ្មី​លោក Muhyiddin Yassin។ អ្នកនយោបាយ​ជើងចាស់​រូប​នេះ​ត្រូវ​បាន​មើលឃើញ​ថា​នៅទីបំផុត បាន​របូត​ស្នៀត​ល្បិច​នយោបាយ​របស់​ខ្លួន​ដែល​បាន​ប្រកាស​លាលែង​ពី​តំណែង​ពី​នាយក​រដ្ឋ​មន្ដ្រី​កាល ពី​ខែកុម្ភៈ​ហើយ​ត្រូវ​បាន​ព្រះមហាក្សត្រ​របស់​ខ្លួន​ស្នើរ​ឲ្យ​បន្ដ​កាន់​តំណែង​ជានា​យក​រដ្ឋ​មន្ដ្រី​ស្ដីទី​បានតែ រយះ​ពេល១០ថ្ងៃ​ប៉ុណ្ណោះ។អ្នកនយោបាយ​ជើងចាស់​ដែល​សំបូរ​ល្បិច​ម្នាក់​នេះ​បាន​ធ្វើឲ្យ​សម្ព័ន្ធ​មិត្ត របស់​ខ្លួន គឺ​អតីត​ឧបនាយក​រដ្ឋ​មន្ដ្រី អាន់​វ៉ា​អ៊ី​ប្រា​ហ៊ី​មខកខាន​ទទួល​តំណែង​ពី​លោក​រហូតមកដល់​ពេលនេះ​ហើយ​បាន​ធ្វើឲ្យ​សម្ព័ន្ធភាព​រដ្ឋាភិបាល​ចំរុះ ប៉ាកា​តាន់ ហា​រ៉ា​ប៉ាន់ បែកបាក់​មកដល់ពេលនេះ។តែ​ទីបំផុត​អតីត​នាយក​រដ្ឋ​មន្ដ្រី​រូប​នេះ​ត្រូវ​បានកូន​ចៅ​របស់​ខ្លួន​បណ្ដេញចេញ​ពី​បក្ស​ទៅវិញ។ បន្ថែម​លើ​ពីនេះ​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazerra បាន​ចុះផ្សាយ​ថា​សូម្បីតែ​កូនប្រុស​របស់​លោក​ម្នាក់​ដែល​មាន​តំណែង​ខ្ពង់ខ្ពស់​ក្នុង​បក្ស បឺ​សា​ទូ ក៏​ត្រូវ​បាន​បណ្ដេញចេញ​ពី​បក្ស​បន្ទាប់ពី​ឪពុក​របស់​ខ្លួន​ដែរ។ កាលពី​ថ្ងៃទី២៩ ខែឧសភា​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អាល់​ចា​ហ្សេ​រ៉ា...

សកម្មជន​ចលនា​មាតា​ធម្មជាតិ​អំពាវនាវ​ដល់​រដ្ឋាភិបាល​បញ្ឈប់​ការ​ចាត់ទុក​សកម្មជន​បរិស្ថាន​ជាស​ត្រូវ​

សកម្មជន​ចលនា​មាតា​ធម្មជាតិ អំពាវនាវ​ដល់​រដ្ឋាភិបាល ឲ្យ​បញ្ឈប់​ការ​លាប​ពណ៌ស​កម្ម​ជន​បរិស្ថាន ថា​ជា​ក្រុម​ខុសច្បាប់ ក្រុមប្រឆាំង ឬជា​ក្រុម​ដែល​ធ្វើការ​ដើម្បី​បម្រើ​ប្រយោជន៍​បរទេស​ជាដើម។ ថ្លែង​នៅក្នុង​វីដេអូ​ឃ្លី​បប្រមាណ៤នាទី ដែល​ចែកចាយ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃម្សិលមិញ សកម្មជន​ចលនា​មាតា​ធម្មជាតិ​លោក ថុន រដ្ឋា បាន​លើកឡើង​ថា ការដែល​លោក​ចូលរួម​ក្នុង​កិច្ចការពារ​បរិស្ថាន​នេះ គឺ​ដោយសារ​លោក​មិន​អាច​ទ្រាំ​ឈរ​អោបដៃ​មើល​ការបំផ្លាញ​ធនធាន​ធម្មជាតិ​ដោយ​គ្មាន​តម្លាភាព ហើយ​ពលរដ្ឋ​មូលដ្ឋាន​ក្លាយជា​អ្នករងគ្រោះ ទៅវិញ។ ជាមួយគ្នា​នេះ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​កុំ​ចាត់ទុក​សកម្មជន​បរិស្ថាន ឬអ្នក​ស្រលាញ់​ធនធាន​ធម្មជាតិ​ជាស​ត្រូវ​តទៅទៀត​អី ដោយ​ងាក​មក​ចាត់ទុក​ពួក​គាត់​ទាំងនោះ​ជា​ដៃគូ​សហការ ឬជា​ភ្នែក​ច្រមុះ​របស់​រដ្ឋាភិបាល ខណៈ​តំបន់​ខ្លះ​មន្ត្រី​រដ្ឋាភិបាល​ឬ មន្ត្រី​ជំនាញ​មិន​អាច​មើល​បាន​សព្វគ្រប់ ដែល​ធ្វើ​ឱ្យ​ជនល្មើស​មានឱកាស​បំផ្លិច​បំផ្លាញ​សម្បត្តិ ធម្មជាតិ​ខ្មែរ​ទាំងនោះ។...

Latest news