28.4 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5814 POSTS
0 COMMENTS

គណៈរដ្ឋមន្ត្រីសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

គណៈរដ្ឋមន្ត្រីនៅសុក្រនេះ បានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មយ៉ាងប្រញាប់ប្រញាល់។ ការសម្រេចនេះ បន្ទាប់ពីសហភាពអឺរ៉ុបបានស្នើសភារបស់ខ្លួនដាក់ប្រទេសកម្ពុជាក្នុងចំណោមប្រទេស១០ផ្សេងទៀត ក្នុងបញ្ជីនៃប្រទេសដែលត្រូវតាមដានខ្ពស់ពាក់ព័ន្ធនឹងការចរាចរណ៍លុយកខ្វក់ ឬលុយខុសច្បាប់ ដែលនាំឱ្យប៉ះពាល់ដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន។ តាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានឱ្យដឹងថាក្នុងកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាព លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែឧសភា គណៈរដ្ឋមន្រ្តីបានសម្រេចអនុម័តទាំងស្រុង ដោយគ្មានការកែប្រែឡើយចំពោះសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ លោកបន្តថា សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ត្រូវបានរៀបចំឡើងដោយផ្អែកលើច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០០៧ និងច្បាប់ស្ដីពីវិសោធនកម្មមាត្រា៣...

អ្នកវិភាគថា ការផ្តល់សេរីភាពដល់លោក កឹម សុខា ទើបអាចរំដោះគ្រោះធ្ងន់ធ្ងរសម្រាប់កម្ពុជាបាន

អ្នកវិភាគនយោបាយនៅក្រៅប្រទេស បានលើកឡើងថា ការផ្តល់ឬបន្ធូរសេរីភាពដល់លោក កឹម សុខា បន្ថែមទៀត ក្នុងខែកក្កដា ឬយ៉ាងយូរបំផុតនៅខែសីហា ទើបអាចរំដោះគ្រោះលិចលង់សម្រាប់កម្ពុជាបាន។ លោក កឹម សុខា ត្រូវបានអាជ្ញាធរលោកហ៊ុន សែន ចាប់និងឃុំខ្លួនកាលពីខែកញ្ញាឆ្នាំ២០១៧ ដោយលោកហ៊ុន សែន ចោទថាក្បត់ជាតិ។ លោកត្រូវបានបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ជាប់ព្រំដែនវៀតណាមក្នុងខេត្តត្បូងឃ្មុំ។ មួយឆ្នាំក្រោយមកលោកត្រូវបានអាជ្ញាធរផ្លាស់ប្តូរមកឃុំខ្លួនក្នុងផ្ទះរបស់លោកនៅក្រុងភ្នំពេញ អស់រយៈពេលជិត១ឆ្នាំ ទើបតុលាការកែប្រែលក្ខខណ្ឌដាក់ក្រោមការត្រួតពិនិត្យដោយផ្តល់សេរីភាពឱ្យលោកបានច្រើនជាងមុន ប៉ុន្តែលោកត្រូវបានតុលាការហាមមិនឱ្យចេញទៅក្រៅប្រទេស និងហាមមិនឱ្យធ្វើសកម្មភាពនយោបាយនោះឡើយ។ បច្ចុប្បន្នសំណុំរឿងសន្ទិដ្ឋិភាពឬក្បត់ជាតិ...

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃហៅរបាយការណ៍អង្គការលើកលែងទោសអន្តរជាតិ ថាមិនឆ្លុះបញ្ចាំងពីការពិត

មន្ត្រីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃទទួលបន្ទុកការបង្ក្រាបទបល្មើសគ្រឿងញៀន បានហៅរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ ឬAmnesty International ថាគ្មានការពិត មួលបង្កាច់មិនឆ្លុះបញ្ចាំងសភាពការណ៍ពិតនៅកម្ពុជា ហើយដែលជារបាយការណ៍ធ្វើឡើងដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាល និងជាវាយប្រហារមកលើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កម្ពុជា។ ប្រតិកម្មនេះ កើតឡើងក្រោយពេលអង្គការលើកលែងទោសអន្តរជាតិ បានចេញរបាយការណ៍មួយកាលពីថ្ងៃពុធ ដោយហៅយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រដ្ឋាភិបាលលោកហ៊ុន សែន រយៈពេល៣ឆ្នាំមកនេះ មិនត្រឹមតែបរាជ័យប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កើតឱ្យមានការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ ខ្វះការថែរទាំសុខភាពអ្នកជាប់ឃុំ និងជាឱកាសជំរុញឱ្យមន្ត្រីអនុវត្តច្បាប់ប្រព្រឹត្តិអំពើពុករលួយផងដែរ។ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារបង្ក្រាបបទល្មើសគ្រឿងញៀននាយឧត្តមសេនីយ៍ផ្កាយមាស៤ លោក ម៉ក់ ជីតូ បានលើកឡើងតាមរយៈបណ្តាញសារព័ត៌មានស្និតរដ្ឋាភិបាលFresh News នៅថ្ងៃនេះថា...

IDEA TALK៖ តើអ្វីទៅដែលហៅថាយុទ្ធនាការយើងតែមួយ ឬ We are one?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ស្តីអំពី៖ តើអ្វីទៅដែលហៅថាយុទ្ធនាការយើងតែមួយ ឬ We are one?

អង្គការលើកលែងទោសអន្តរជាតិ ហៅយុទ្ធការប្រឆាំងគ្រឿងញៀនរបស់រដ្ឋាភិបាលបង្កើតឱ្យមានការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ

អង្គការលើកលែងទោសអន្តរជាតិ ឬ Amnesty International បានហៅយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រដ្ឋាភិបាលលោកហ៊ុន សែន រយៈពេល៣ឆ្នាំមកនេះ មិនត្រឹមតែបរាជ័យប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កើតឱ្យមានការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធផងដែរ។ ក្នុងរបាយការណ៍ស្រាវជ្រាវរបស់ខ្លួនជិត១រយទំព័រ ដែលចេញផ្សាយកាលពីថ្ងៃម្សិលមិញ អង្គការលើកលែងទោសអន្តរជាតិ បានលើកឡើងថា យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេល៣ឆ្នាំ របស់រដ្ឋាភិបាល បានជំរុញឲ្យ មានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។  ការប្រើមធ្យោបាយឃុំឃាំងហួសកម្រិត ដែលបង្កឱ្យមានហានីភ័យដល់សេវាសុខភាពសាធារណៈជាដើម។ អង្គការ Amnesty International បានហៅយុទ្ធនាការនេះថា បរាជ័យក្នុងគោលដៅទប់ស្កាត់ការប្រើប្រាស់និងជួញដូរគ្រឿងញៀននៅកម្ពុជា...

រដ្ឋាភិបាលថ្មីម៉ាឡេស៊ីប្រឈមនឹងការបោះឆ្នោតទម្លាក់ក្នុងរដ្ឋសភា

ក្នុងអន្ដរកាលដែលប្រទេសម៉ាឡេស៊ីកំពុងតែវក់វីនឹងជំងឺកូវីដ១៩ អ្នកនយោបាយប្រទេសនេះមិនបានភ្លេចទេការប្រកួតប្រជែងគ្នាដើម្បីអំណាចកាលពីថ្ងៃទី០៩ ខែឧសភា ស្ថិតក្នុងខួបពីរឆ្នាំនៃជ័យជម្នះរបស់គណបក្សរួបរួម ប៉ារ៉ាកាន់ ហារ៉ាប៉ាន់ ដែលមានមេដឹកនាំកំពូលៗពីររូបជាអ្នកបង្រួបបង្រួមកម្លាំងគឺអតីតនាយករដ្ឋមន្រ្ដីមហាម៉ាត់ និងលោកអាន់វ៉ាអ៊ីប្រាហ៊ីម អតីតអ្នកទោសនយោបាយ។ មេដឹកនាំទាំងពីរនេះ បើទោះបីស្ថិតក្នុងផ្លូវបែកគ្នាក៏ប៉ុន្ដែមកដល់ថ្ងៃ០៩ខែឧសភា កន្លងទៅពួកគាត់បានមកចាប់ដៃគ្នាដើម្បីរំលឹកជ័យជម្នះនៃការបោះឆ្នោតសភានីតិកាលទី១៤ កាលពីឆ្នាំ២០១៨។ សារព័ត៌មានSouth china morning postបានចុះផ្សាយថាទាំងលោក    មហាធា និងលោកអាន់វ៉ា បានចាប់ដៃជាមួយគ្នារលាក់បន្ដទៀតទោះបីស្ថិតក្នុងផ្លូវបែកគ្នាក៏ដោយ បន្ទាប់ពីលោកមហាធាមិនបានធ្វើពិធីផ្ទេរតំណែងឲ្យលោកអាន់វ៉ាឡើងធ្វើជានាយករដ្ឋមន្រ្ដី។ ប្រភពដដែលឲ្យ ដឹងទៀតថា អ្នកនយោបាយជើងចាស់ទាំងពីររូបនេះបានសម្រេចថានឹងបង្កើតព្រឹត្តិការណ៍នយោបាយថ្មីមួយទៀតនៅថ្ងៃទី១៨ ខែឧសភា ខាងមុខ ដើម្បីទាញទម្លាក់រដ្ឋាភិបាលថ្មីរបស់លោកYashin...

ហេតុអ្វី លោក ហេង សួរ ដែលជាមនុស្សឈាមរាវជំនិតរបស់លោក ហ៊ុន ម៉ាណែត មិនត្រូវបានស៊ើបអង្កេត?

ជាដំបូងសារព័ត៌មាន ឌឹខេមបូឌាដេលី សូមបញ្ហាញត្រួសៗសិនពីការងារក្នុងប្រទេសរបស់លោក ហេង សួរ។ លោក ជាអ្នកនាំពាក្យក្រសួងការងារ ដែលតែងនិយាយការពាររដ្ឋាភិបាល និងតែងតែប្រើសារគម្រាមកំហែង កម្មកររោងចក្រ ជាពិសេសក្នុងរយៈពេលចុងក្រោយនេះលោកចេញសកម្មភាពព្រមានកម្មករថានឹងត្រូវបញ្ឈប់កម្មករទាំងឡាយណាពីការងារដោយគ្មានប្រាក់សំណង បើកម្មករណាហ៊ានឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ខណ:កម្ពុជាកំពុងរាតត្បាតជំងឺកូវីដ១៩ និងរដ្ឋាភិបាលចេញបម្រាមមិនឲ្យមានការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំ។ ត្បិតលោកជាអ្នកនាំពាក្យរបស់ក្រសួងការងារក្តី  ប៉ុន្តែលោកជាអ្នកនាំពាក្យដែលស្ទើរតែមិនដែលលើកទូរស័ព្ទរបស់អ្នកកាសែតទៅហើយ។ លោកក៏មានតួនាទីជាក្រុមពង្រឹងមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា។ ក្រៅពីនេះលោកក៏ជាអ្នកពង្វក់យុវជននៃក្រុមសហភាពសហព័ន្ធរបស់ លោក  ហ៊ុន ម៉ានី កូនប្រុសពៅលោក ហ៊ុន  សែន ថែមទៀត។ រីឯការងារពង្រឹកបក្ស  ឫបំបែកបំបាក់ខ្មែរនៅក្រៅប្រទេសវិញម្តង លោកជាមនុស្សជំនិតរបស់ លោក  ហ៊ុន...

សមត្ថកិច្ចខេត្តកំពង់ឆ្នាំងចាប់ខ្លួនម្ចាស់ស្ថានីយវិទ្យុមួយ ដោយចោទពីបទញុះញង់

សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានចាប់ខ្លួនម្ចាស់ស្ថានីយវិទ្យុ 99.75MHz និងគេហទំព័រ «រិទ្ធិសែន» នៅខេត្តកំពង់ឆ្នាំង លោក សុខ ឧត្ដម ដោយចោទប្រកាន់ពីបទញុះញង់។ ការចាប់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី១៣ ខែឧសភា បន្ទាប់ពីក្រសួងព័ត៌មានបានចេញលិខិតលុបចោលអាជ្ញាបណ្ណវិទ្យុ និងគេហទំព័រ រិទ្ធីសែនកាលពីថ្ងៃម្សិលមិញផងដែរ។ នគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយមួយដែលតែងតែផ្សាយពីរឿងជម្លោះដីធ្លីនៅខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅតុលាការនៅថ្ងៃនេះ ក្រោមការចោទប្រកាន់ពីបទ«ញុះញង់»។ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ខូវ លី បានប្រាប់សារព័ត៌មានសំឡេងប្រជាធិបតេយ្យ...

រដ្ឋាភិបាលសម្រេចឱ្យមានការនាំអង្ករស ទៅលក់នៅក្រៅប្រទេសឡើងវិញ

រដ្ឋាភិបាលលោកហ៊ុន សែន បានសម្រេចអនុញ្ញាតឲ្យនាំចេញ អង្ករ ស ឬអង្ករប្រភេទធម្មតាទៅលក់នៅក្រៅប្រទេសឡើងវិញ។ ការសម្រេចនេះ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសផ្អាកការនាំអង្ករស និងស្រូវទៅលក់នៅក្រៅប្រទេសកាលពីដើមខែមេសា ក្រោមហេតុផលដើម្បីរក្សាទុកស្បៀង គឺស្រូវអង្ករនៅកម្ពុជាឱ្យបានច្រើនទប់ទល់នឹងស្ថានភាពជំងឺកូវីដ១៩។ លិខិតមួយរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ផ្ញើជូនប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុង សារ៉ន កាលពីថ្ងៃទី១៣ ឧសភា បានអះអាងថា ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន...

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យអាជ្ញាធរខេត្តជាប់ព្រំដែនទប់ស្កាត់ការឆ្លងដែនខុសច្បាប់របស់ពលរដ្ឋ

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានបញ្ជាឱ្យអភិបាលខេត្ត និងអាជ្ញាធរតាមព្រំដែនទាំងអស់ ទប់ស្កាត់ការឆ្លងខុសច្បាប់របស់ពលរដ្ឋ ទៅប្រទេសជិតខាង អំឡុងពេលនៃវិបត្តិកូវីដ-១៩ នៅមិនទាន់បញ្ចប់ ដើម្បីធានាសុវត្ថិភាព និងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។ ការដាក់បទបញ្ជានេះ កើតឡើងក្រោយពេលមានសេចក្តីរាយការណ៍ថាប្រជាពលរដ្ឋខ្មែរបានសម្រុកចេញទៅរកការងារធ្វើនៅប្រទេសថៃ ដោយខុសច្បាប់ ហើយត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនខ្លួនមកកម្ពុជាជាបន្តបន្ទាប់។ ក្នុងលិខិតផ្ញើរជូនអភិបាលខេត្តជាប់ព្រំដែនកាលពីថ្ងៃម្សិលមិញលោក ស ខេង បានលើកឡើងថា មានពលរដ្ឋមួយចំនួន ត្រូវបានមេខ្យល់នាំឆ្លងដែនដោយខុសច្បាប់ ចូលទៅក្នុងប្រទេសជិតខាង ខណៈដែលប្រទេសទាំងនោះ កំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីបង្ការ...

Latest news