27 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5020 POSTS
0 COMMENTS

ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឱ្យ​តំណាង​គណបក្ស​ភ្លើង​ទៀន​ចូល​ជួប​រឿង​លិខិត​ចុះបញ្ជី​ច្បាប់​ដើម

ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឲ្យ​តំណាង​គណបក្ស​ភ្លើង​ទៀន​ចំនួន ៥​រូប​ចូល​ជួប​បន្ទាប់ពី​បាន​ដាក់​សំណើ​កាលពី​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០២៣ ដើម្បី​សុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មួយ​នេះ​ជួយ​ផ្ដល់​លិខិត​ចុះបញ្ជី​ច្បាប់ដើម​របស់​គណបក្ស។ ថ្នាក់​ដឹកនាំ​របស់​គណបក្ស​ភ្លើង​ទៀន បាន​ដាក់​លិខិត​ជា​ថ្មី​ទៀត​នេះ​ដោយ​ស្នើសុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ធ្វើឡើង​បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត មិន​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣។ ក្នុង​លិខិត​ចុះ​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៣ ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឲ្យ​តំណាង​គណបក្ស​ភ្លើង​ទៀន​ចំនួន ៥​រូប​ចូល​ជួប​តំណាង​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃទី​២១ ខែ​កញ្ញា នេះ នៅ​សាល​ប្រជុំ «ខេត្ត​ស្ទឹងត្រែង» នៃ​អគារ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ។ ការ​សម្រេច​អនុញ្ញាត​ឲ្យ​តំណាង​គណបក្ស​ភ្លើង​ទៀន​ចូល​ជួប​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ​បាន​បដិសេធ​សំណើ​សុំ​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មួយ​នេះ​នៅ​មុន​ការ​បោះឆ្នោត កាលពី​ខែ​កក្កដា និង​កាលពី​ដើម​ខែ​សីហា កន្លងទៅ...

អ្នក​ឃ្លាំមើល​រិះគន់​ថា​បង្កង​ប៉ាក​៤៥​គីឡូក្រាម​ដាក់​លក់​ក្នុង​ស្រុក​ក៏​លក់​អស់​ដែរ មិន​បាច់​នាំចេញ​ទៅ​ចិន​ទេ

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ក្រសួង​កសិកម្ម​ហាក់​សម្ដែង​នូវ​មោទនភាព​ខ្លាំង​ចំពោះ​ជោគជ័យ​ពី​ការ​នាំចេញ​បង្កង​កណ្តូប ឬ​បង្កង​ប៉ាក​ជាង ៤០​គីឡូក្រាម (៤៥​គីឡូក្រាម) ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ប៉ុន្តែ​ក្រសួង​ក៏​ត្រូវ​ថ្លឹងថ្លែង​ដែរ​ថា ចិន​បាន​រក​ចំណូល​ពី​កម្ពុជា​បាន​ដល់​ទៅ​ជាង ៦​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​ត្រឹមតែ​រយៈពេល ៧​ខែ​នៅ​ដើម​ឆ្នាំ​២០២៣ នេះ។ អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ កញ្ញា នេះ​ថា ប្រសិនបើ​ក្រសួង​កសិកម្ម​ផ្សព្វផ្សាយ​ការ​នាំចេញ​បង្កង​ប៉ាក​នេះ​ក្នុង​ន័យ​ថា ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ពិសោធ​នាំចេញ​វារី​រស់ នោះ​គឺជា​ខ្លឹមសារ​សមរម្យ​ជាង...

អ្នក​ជំនាញ​ផ្នែក​ច្បាប់​ទាមទារ​ឱ្យ​អគ្គនាយក​ពន្ធដារ​ពន្យល់​ឱ្យ​ច្បាស់​អំពី​ពន្ធ​ចំណេញ​មូលធន​ដែល​គ្រោង​ប្រមូល​នៅ​ឆ្នាំ​២០២៤

អ្នកជំនាញ​ផ្នែក​ច្បាប់​កម្ពុជា ទាមទារ​ឱ្យ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា ពន្យល់​ឱ្យ​បាន​ច្បាស់​ជុំវិញ​គម្រោង​អនុវត្ត​ពន្ធ​លើ​ប្រាក់​ចំណេញ​មូលធន​នៅ​ដើម​ឆ្នាំ​២០២៤ ខាងមុខ​នេះ ដោយសារ​តែ​ការ​បកស្រាយ​របស់​លោក គង់ វិបុល លើ​ករណី​នេះ​មិន​ដាច់ស្រេច ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅតែ​មាន​ចម្ងល់។ លោក​មេធាវី ផែង ហេង បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ ដោយ​ដកស្រង់​ចម្ងល់​របស់​ពលរដ្ឋ​ដែល​ប្រតិកម្ម​ទៅ​នឹង​ការ​លើកឡើង​របស់​លោក គង់ វិបុល ជុំវិញ​ការ​អនុវត្ត​ពន្ធ​មូលធន​ដែល​យក​គំរូ​តាម​ប្រទេស​បារាំង និង​ប្រទេស​អូស្ត្រាលី ដែល​ត្រូវ​កំណត់​ត្រឹមតែ ២០% នៃ​ប្រាក់​ចំណេញ​ពី​ការ​លក់​អចលនទ្រព្យ​របស់​ពលរដ្ឋ​ខ្មែរ។ លោក ផែង...

CCIM ប្រកាស​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ដំណើរការ​ផ្សាយ​ឡើងវិញ​របស់ VOD នៅ​អាមេរិក

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ CCIM ប្រកាស​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ដំណើរការ​ផ្សាយ​ឡើងវិញ​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) នៅ​ទីក្រុង​តាកូម៉ា នៃ​រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​នោះ​ឡើយ។ CCIM ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​២០ ខែ​កញ្ញា នេះ​ថា វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ CCIM ត្រូវ​បាន​ក្រសួង​ព័ត៌មាន​ដក​អាជ្ញាប័ណ្ណ និង​បញ្ឈប់​ការ​ផ្សាយ​កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ហើយ​គេហទំព័រ​របស់ VOD ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស ក៏​ត្រូវ​បាន​រាំង​ខ្ទប់ (Block)...

IDEA TALK៖ ដំណើរការ​បង្កើត​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ​ជីវិត​ទី​ពីរ​ក្នុង​សហរដ្ឋ​អាមេរិក

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣ ស្តីអំពី៖ «ដំណើរការ​បង្កើត​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ​ជីវិត​ទី​ពីរ​ក្នុង​សហរដ្ឋ​អាមេរិក»។

ICJ ចាប់ផ្ដើម​ជំនុំជម្រះ​ក្ដី​សំណុំរឿង​ប្រល័យ​ពូជសាសន៍​ប្រឆាំង​របប​ដឹកនាំ​របស់​លោក ពូទីន

យោង​តាម​ការ​ចុះផ្សាយ​មួយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC បាន​ឱ្យ​ដឹង​ថា តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ចាប់ផ្ដើម​បើក​សំណុំរឿង​ប្រឆាំង​របប​នៅ​ក្រុង​មូស្គូ ដោយ​ការ​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​ករណី​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ជាតិ​សាសន៍​អ៊ុយក្រែន។ តាម​ប្រភព​ដដែល​នេះ តុលាការ​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍ បាន​បើក​សវនាការ​ចាប់​តាំងពី​នៅ​ថ្ងៃ​ចន្ទ ទី​១៨ កញ្ញា នេះ ដោយ​មាន​ចៅក្រម​ទាំង ១៥​រូប​នឹង​ស្តាប់​អំណះអំណាង​របស់​ភាគី​រុស្ស៊ី។ ជាមួយ​គ្នា​នេះ នៅ​ថ្ងៃទី​១៩ គឺ​ដល់​វេន​ដើមចោទ គឺ​ភាគី​អ៊ុយក្រែន ដែល​នឹង​ត្រូវ​ឡើង​មក​ការពារ​បណ្ដឹង​របស់​ខ្លួន​ដែល​ប្ដឹង​រុស្ស៊ី។ បន្ថែម​ពី​នេះ នៅ​ថ្ងៃ​ពុធ ទី​២០ កញ្ញា ចៅក្រម​ទាំង...

រដ្ឋាភិបាល​ឱ្យ​ឡើង​ប្រាក់​ឈ្នួល​កម្មករ ២​ដុល្លារ ស្រប​នឹង​ការ​ចង់​បាន​របស់​និយោជក​ព្រម​ឡើង ១,៥​ដុល្លារ

សហជីព​សុំ​ដំឡើង​ប្រាក់ឈ្នួល​កម្មករ ១៣​ដុល្លារ តែ​រដ្ឋាភិបាល​យល់ព្រម​ឲ្យ​ឡើង​តែ ២​ដុល្លារ​ជា​តួលេខ​ប្រហាក់ប្រហែល​នឹង​ការ​ចង់​បាន​របស់​និយោជក ដែល​ព្រម​ឡើង​ត្រឹមតែ ១​ដុល្លារ ៥០​សេន​ប៉ុណ្ណោះ ខណៈ​កិច្ចប្រជុំ​ពិភាក្សា​សម្រេច​នឹង​ធ្វើ​នៅ​ថ្ងៃទី​២៨ ខែ​កញ្ញា ខាងមុខ​នេះ។ សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៣ របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​លើក​ទី​៥ នា​ថ្ងៃទី​១៨ ខែ​កញ្ញា នេះ​មាន​តំណាង​សហជីព​ចូលរួម​ចំនួន ១៧​រូប និង​ភាគី​និយោជក រួម​ទាំង​ភាគី​រដ្ឋាភិបាល។ ក្នុង​កិច្ចប្រជុំ​នោះ ភាគី​ទាំងអស់​បាន​លើក​យក​តួលេខ​ប្រាក់​ឈ្នួល​កម្មករ​ផ្សេងៗ​គ្នា ដោយ​ភាគី​តំណាង​កម្មករ...

មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ការ​ធ្វើ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ថ្មី​គឺ​គ្រាន់តែ​ធ្វើ​ឱ្យ​ល្អ​មើល

ក្រុម​អ្នក​រិះគន់​ច្រានចោល​ការ​ធ្វើ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ថ្មី ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ថា​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច គឺ​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អ​មើល​តែប៉ុណ្ណោះ ត្បិត​រដ្ឋាភិបាល​ដែល​រីក​ប៉ោង​ក្បាល​ធំ​នេះ គឺ​ដោយសារតែ​ការ​តែងតាំង​សមាជិក​ជាន់ខ្ពស់​របស់​ខ្លួន​តាម​សែស្រឡាយ​បក្ខពួក​តែប៉ុណ្ណោះ។ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៨ ខែ​កញ្ញា ថា ការ​ប្រកាស​ធ្វើ​កំណែ​ទម្រង់​របស់​លោក ហ៊ុន ម៉ាណែត គ្រាន់តែ​ធ្វើ​ឱ្យ​ល្អ​មើល...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​លោក នេត សាវឿន ស៊ើប​អង្កេត​លើ​សាច់ញាតិ​និង​មន្ត្រី​ធំៗ​ដើម្បី​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន

អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រឿងញៀន លោក នេត សាវឿន បើក​ការ​ស៊ើបអង្កេត​វះកាត់​សាច់ញាតិ និង​មន្ត្រី​ធំៗ​ដូចជា​ឧកញ៉ា ហ៊ុន តូ ឧកញ៉ា ហ៊ុន ជា និង​ឧកញ៉ា ម៉ុង ឫទ្ធី ទើប​អាច​ទប់ស្កាត់​បទល្មើស​នេះ​មាន​ប្រសិទ្ធភាព។ ការ​ជំរុញ​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បង្ហាញ​របាយការណ៍​នៃ​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចាប់ពី​ដើម​ឆ្នាំ​២០២៣ រហូត​មក​ដល់​បច្ចុប្បន្ន​បាន​ជាង ៤​ពាន់​ករណី ក្នុង​នោះ​មាន​សារធាតុ​ញៀន​ជាង ២​តោន និង​សារធាតុ​គីមី​ផ្សំ​ប្រមាណ ៩០០​គីឡូក្រាម ដោយ​ឃាត់​ខ្លួន​មនុស្ស​ចំនួន​ជាង ១​ម៉ឺន​នាក់...

VOD ប្រកាស​ចាប់ផ្តើម​ដំណើរការ​សកម្មភាព​ផ្សាយ​របស់​ខ្លួន​ឡើងវិញ​នៅ​ដើម​ខែ​ក្រោយ​ពី​ក្រៅ​ប្រទេស

វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (Voice of Democracy) ដែល​ហៅ​កាត់​ថា (VOD) ប្រកាស​ចាប់ផ្តើម​ដំណើរការ​សកម្មភាព​របស់​ខ្លួន​ឡើងវិញ​នៅ​ដើម​ខែ​ក្រោយ បន្ទាប់ពី​ត្រូវ​បាន​បិទ​ខ្ទប់​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​អស់​រយៈពេល ៨​ខែ​កន្លង​មក។ សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​ចាប់ផ្តើម​ដំណើរការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ខ្លួន​ឡើងវិញ​នៅ​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា ខ្លួន​នឹង​ចាប់ផ្តើម​ជីវិត​ទី​ពីរ​ដោយ​ដាក់​ដំណើរការ​ផ្សាយ​ព័ត៌មាន​សាជាថ្មី​ចាប់ពី​ថ្ងៃទី​២ ខែ​តុលា ឆ្នាំ​២០២៣ តាម​បណ្ដាញ​សង្គម Facebook, YouTube និង Tik Tok...

Latest news