33 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5796 POSTS
0 COMMENTS

អ្នកវិភាគថា លោកហ៊ុន សែន កំពុងធ្វើនយោបាយខ្មោចងាប់៧ថ្ងៃ យកមកធ្វើបុណ្យដើម្បីបានមុខមាត់

អ្នកវិភាគនយោបាយបានលើកឡើងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងអនុវត្តន៍នយោបាយខ្មោចងាប់៧ថ្ងៃទៅហើយ នៅគាស់យកមកធ្វើបុណ្យដើម្បីយកមុខមាត់ថែមទៀត។ ការលើកឡើងនេះក្រោយពេលរដ្ឋាភិបាលបានចេញសេចក្តីសម្រេចជាផ្លូវការនៅថ្ងៃនេះ ដោយបង្កើតគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមានលោកហ៊ុន សែន ជាប្រធាន អមដោយអនុប្រធាន៥រូប និងសមាជិក៤០នាក់ ដែលក្នុងនោះមាន២០នាក់មកពីបណ្តាក្រសួងស្ថាប័នផ្សេងៗ និង សមាជិកជាអភិបាលរាជធានីខេត្តទាំងអស់។ គណៈកម្មការជាតិនេះ មានកាតព្វកិច្ច កំណត់គោលនយោបាយ និងយុទ្ធសាស្ត្រជាតិពាក់ព័ន្ធការប្រយុទ្ធនឹងជំងឺកូវីដ១៩។ ដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រ ក្នុងការបង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺរលាកផ្លូវដង្ហើមនេះ ព្រមទាំង គ្រង់គ្រងផលប៉ះពាល់លើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គមទាំងកម្រិតជាតិ និងអន្តរជាតិ ជាដើម។ គិតមកត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺកូរ៉ូណា មានចំនួន៣៥នាក់ហើយ ដោយក្នុងនោះមានពលរដ្ឋកម្ពុជា២២នាក់ និងបរទេសមានចំនួន១៣នាក់។ អ្នកវិភាគនយោបាយដែលកំពុងរស់នៅក្រៅប្រទេសលោក គឹម...

កម្ពុជាត្រៀមទទួលថ្នាំវ៉ាក់សាំងការពារជំងឺកូរ៉ូណាពីប្រទេសចិន

មន្ត្រីរដ្ឋាភិបាលបានអះអាងថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ដើម្បីទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីប្រទេសចិន ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជូនពលរដ្ឋ។ ការអះអាងនេះ ក្រោយពេលមានសារព័ត៌មានបរទេសបានចុះផ្សាយនៅថ្ងៃនេះថា រដ្ឋាភិបាលចិនបានរកឃើញថ្នាំការពារឬ ចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ឬកូរ៉ូណា។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា ចិនទើបតែប្រកាសបឋមអំពីការរកឃើញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប៉ុណ្ណោះ។ អ្នកស្រីថា ដើម្បីឱ្យវ៉ាក់សាំងនេះទទួលស្គាល់ជាផ្លូវការ លុះត្រាតែអ្នកជំនាញអង្គការសុខភាពពិភពលោកធ្វើតេស្ត និងប្រកាសទទួលស្គាល់ ហើយអន្តរជាតិអាចយកទៅប្រើប្រាស់បាន។ យ៉ាងនេះក្តីអ្នកស្រីបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងទំនាក់ទំនងទៅរដ្ឋាភិបាលចិនស្នើសុំវ៉ាក់សាំងនោះ ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋផងដែរ។ ដោយឡែកសារព័ត៌មានជប៉ុន NHK ដែលបានចុះផ្សាយនៅថ្ងៃពុធនេះ ឱ្យដឹងថា ប្រទេសខ្លួនបានរកឃើញថ្នាំប្រឆាំងមេរោគកូវីដ-១៩ ឈ្មោះ Avigan ដែលជាការរកឃើញដោយក្រុមហ៊ុនជប៉ុន Fujifilm Holdings ត្រូវបានទទួលស្គាល់អំពីប្រសិទ្ធភាពរបស់វាដោយមជ្ឈមណ្ឌលជាតិចិន បន្ទាប់ពីប្រើសាកលើអ្នកជំងឺនៅក្រុងវូហាន និងស៊ិនជិន។ តាមប្រភពដដែលថា ថ្នាំនេះបានប្រើសាកល្បងដោយជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩...

Idea Talk ៖ តើវិបត្តិសង្គ្រាមក្នុង​ទសវត្សរ៍​ទី៧០ ជះឥទ្ធិពល​យ៉ាង​ណា​ដល់​សម័យបច្ចុប្បន្ន?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីអំពី៖ តើវិបត្តិសង្គ្រាមក្នុងទសវត្សរ៍ទី៧០ ជះឥទ្ធិពលយ៉ាងណាដល់សម័យបច្ចុប្បន្ន?

របបផ្ដាច់ការនៅអ៊ីរ៉ង់ដោះលែងអ្នកទោស ៨៥០០០នាក់មានទាំងអ្នកទោសនយោបាយ ក្រោមសំពាធកូរ៉ូណា

សាធារណរដ្ឋឥស្លាមអ៊ីរ៉ង បច្ចប្បន្ននេះ ស្ថិតនៅក្រោម ការដឹកនាំរបស់ក្រុមមនុស្ស អភិរក្សជ្រុលនិយម គឺជាក្រុមប្រកាន់ខ្សែតឹងខាងសាសនា និងការគាបសង្កត់ផ្នែកសេរីភាពនយោបាយ។ មេដឹកនាំម្នាក់ដែលកាន់អំណាចអស់មួយជីវិត គឺបុព្វជិតអាយ៉ាតូឡាខេមេនី ដែលបុរសនេះ ហើយ ជាមេដឹកនាំកំពូលអ៊ីរ៉ង់ ដែលមានអំណាចលើប្រធានាធិបតី ទៅទៀត។ បុរសនេះហើយ គឺជាសត្រូវនៃសេរីភាពរបស់ប្រជាជន អ៊ីរ៉ង់។ នៅក្រោមការគ្រប់គ្រងរបស់ជនផ្ដាច់ការរូបនេះ ក្រុមប្រឆាំងជាច្រើនពាន់នាក់ត្រូវចាប់ខ្លួន និងសម្លាប់ក្រៅប្រព័ន្ធ។ នៅអំឡុងប្រជាជន ធ្វើបាតុកម្ម ប្រឆាំងនឹងការដំឡើងតំលៃប្រេង និងបាតុកម្មប្រឆាំងនឹងការបាញ់ទម្លាក់យន្តហោះស៊ីវិលមួយគ្រឿងស្លាប់ពលរដ្ឋ អ៊ីរ៉ង់ជាង៨០នាក់ គឺយ៉ាងតិចណាស់មនុស្ស ជាច្រើនរយនាក់ត្រូវបានសំលាប់ និងចាប់ខ្លួន។ សហគមន៍អន្តរជាតិជាពិសេស សហរដ្ឋអាមេរិក និងក្រុមសិទ្ធិមនុស្សអន្តរជាតិបានថ្កោលទោស របបលោកអាយ៉ាតូឡា ជាខ្លាំង។ តែសព្វថ្ងៃ ប្រទេសឥស្លាមផ្ដាច់ការមួយនេះ បានកំពុងបរាជ័យក្នុងការធ្វើសង្រ្គាមប្រឆាំងមេរោគ កូរ៉ូណាឬកូវិដ-១៩ ។...

អតីតសណ្ឋាគារផ្កាយប្រាំ មុនគេនៅកម្ពុជា ក្លាយជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូរ៉ូណា

ក្រសួងសុខាភិបាលប្រកាសជាផ្លូវការ ដោយយកសណ្ឋាគារអាំងទែកុងទីណង់តាល់ ដែលបានប្តូរឈ្មោះមកជាសណ្ឋាគារ The Great DUKE Phnom Penh ក្នុងរាជធានីភ្នំពេញ ធ្វើជាមន្ទីរពេទ្យ សម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ឬកូរ៉ូណា។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងនៅថ្ងៃ១៧ ខែមីនា បានឱ្យដឹងថា ក្រសួងសុខាភិបាល និងអភិបាលរាជធានីភ្នំពេញ បានសម្រេចយកអតីតសណ្ឋាគារលំដាប់ផ្កាយ៥ដំបូងគេនៅកម្ពុជាមួយនេះ  ធ្វើជាមន្ទីរពេទ្យ សម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩  បន្ទាប់ពីមានការសម្រេចពីប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន។  ក្រៅពីសម្រេចបែបនេះ ក្រសួងសុខាភិបាលក៏បានប្រកាសសហការជាមួយកងកម្លាំងសុខាភិបាលរបស់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ   ដើម្បីបញ្ចៀសនូវការចម្លងក្នុងសហគមន៍ជាយថាហេតុ ព្រមទាំងរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណានេះឱ្យមានប្រសិទ្ធភាពខ្ពស់។ សណ្ឋាគារផ្កាយប្រាំអាំងទែរកុងទីណង់តាល់ ត្រូវបានប្ដូរឈ្មោះជាសណ្ឋាគារ ដឹហ្រ្កេតឌ្យូកភ្នំពេញ...

រដ្ឋាភិបាល រកឃើញអ្នកផ្ទុកជំងឺកូរ៉ូណា ចំនួន១២ករណីថ្មីបន្ថែមទៀត

ក្រសួងសុខាភិបាលបានអះអាងថា ខ្លួនបានរកឃើញអ្នកផ្ទុកជំងឺ Covid-19 ឬ កូរ៉ូណា ចំនួន១២ករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នករកឃើញផ្ទុកជំងឺនេះកើនឡើងដល់២៤ ករណីហើយ។ សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានឱ្យដឹងមានពលរដ្ឋកម្ពុជាចំនួន១២នាក់បន្ថែមទៀតបានឆ្លងជំងឺកូរ៉ូណា ដោយក្នុងនោះ ១១ករណីជាពលរដ្ឋខ្មែរឥស្លាម ដែលទើបត្រលប់មកពីចូលរួមក្នុងពិធីសាសនានៅប្រទេសម៉ាឡេស៊ី និងពលរដ្ឋខ្មែរម្នាក់ទៀតទើបមកពីប្រទេសថៃ។ ក្រសួងបញ្ជាក់ថា បុរសខ្មែរឥស្លាមទាំង១១នាក់នោះ គឺស្ថិតនៅក្នុងចំណោមមនុស្ស ៧៩នាក់ដែលទៅចូលរួមពិធីសាសនាឥស្លាមនៅប្រទេសម៉ាឡេស៊ីកាលពីចុងខែកុម្ភៈ ហើយទើបត្រឡប់មកកម្ពុជាកាលពីដើមខែមីនា។ ប្រភពដដែលឱ្យដឹងទៀតថា ២ករណីត្រូវបានរកឃើញនៅរាជធានីភ្នំពេញ ២ករណីទៀតរកឃើញនៅខេត្តបន្ទាយមានជ័យ។ ដោយឡែក ២ករណីនៅខេត្តកំពង់ឆ្នាំង ៤ករណីទៀតរកឃើញនៅខេត្តបាត់ដំបង ហើយ១ករណីនៅខេត្តកំពត និងមួយករណីទៀតរកឃើញនៅខេត្តត្បូងឃ្មុំ។ ក្រសួងអះអាងថា បច្ចុប្បន្ន អ្នកទាំង១២នាក់ត្រូវដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យខេត្តបាត់ដំបង មន្ទីរពេទ្យខេត្តកែប និងមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។ យ៉ាងនេះក្តី ក្រសួងសុខាភិបាល អះអាងថា ខ្លួនកំពុងតាមដានអ្នកប៉ះពាល់ជាមួយពលរដ្ឋទាំង១២នាក់នេះ និងបន្តស្វែងរកក្រុមខ្មែរឥស្លាមដែលទៅចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ីនោះផងដែរ។ ក្រោយការប្រកាសនេះ រដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាលដដែល បានផ្ញើលិខិតជូនទៅក្រសួងធម្មការ និងសាសនា ព្រមទាំងអភិបាលខេត្ត រាជធានីទាំងអស់ ស្តីពីការបិទជាផ្លូវការនូរពិធីជួបជុំបែបសាសនាគ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវីដកំពុងរីករាលដាលជាសកល និងដើម្បីបញ្ចៀសការរីករាលដាលនៃជំងឺនេះបន្ថែមទៀត។...

Global Witness ទាមទារឱ្យបញ្ចប់ការយាយីតាមផ្លូវតុលាការលើលោក អ៊ូច ឡេង និងសកម្មជនការពារព្រៃឈើ៣រូបទៀត

អង្គការអន្តរជាតិ Global Witness បានទាមទារឱ្យរដ្ឋាភិបាល និងតុលាការកម្ពុជា បញ្ចប់ការយាយីដល់សកម្មជនការពារបរិស្ថាន លោក អ៊ូច ឡេង និងបណ្តាញស្នូលការពារព្រៃឡង់៣ រូបទៀត ព្រោះពួកគេមិនមែនជាជនល្មើស តែជាក្រុមអ្នកការពារផលប្រយោជន៍រួមរបស់ជាតិ និងពិភពលោកប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលពិភពលោក Global Witness ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃច័ន្ទ បានសាទរចំពោះការដោះលែងសកម្មជនការពារបរិស្ថានទាំង៤រូប ឱ្យផុតពីការឃុំឃាំងរបស់ប៉ូលិស ប៉ុន្តែអង្គការអន្តរជាតិមួយនេះ បានអំពាវនាវឱ្យអាជ្ញាធរកម្ពុជាបញ្ឈប់រាល់ការស៊ើបអង្កេតលើសកម្មភាពរបស់ពួកគេបន្តទៀត។ កាលម្សិលមិញ ម្ចាស់ពានរង្វាន់វីរជនបរិស្ថានអន្តរជាតិឬហៅថា Goldman Environmental Prize និងសកម្មជនការពារព្រៃឡង់៣រូបទៀត រួមមានលោក លោក ខេម សុឃី លោក ស្រី...

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្តីអំពី៖ តើសមាគម និងសង្គមស៊ីវិលនៅកម្ពុជានៅបន្តរងគំនាបអ្វីខ្លះពីសំណាក់រដ្ឋាភិបាល?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្តីអំពី៖ តើសមាគម និងសង្គមស៊ីវិលនៅកម្ពុជានៅបន្តរងគំនាបអ្វីខ្លះពីសំណាក់រដ្ឋាភិបាល?

អ្នកវិភាគថា វិធានការទប់ស្កាត់ជំងឺកូរ៉ូណា របស់រដ្ឋាភិបាល ជាវិធានការដែលចាំតែស្តាប់ខ្យល់លោក ហ៊ុន សែន

អ្នកឃ្លាំមើលនិយាយថា វិធានការទប់ស្កាត់ការរីករាលដាលជំងឺCovid-19 ឬ ជំងឺកូរ៉ូណា របស់រដ្ឋាភិបាល គឺជាវិធានការដែលខ្វះវិជ្ជសាស្ត្រ ឬ បច្ចេកទេស ពោលគឺជាវិធានការដែលចាំតែស្តាប់បញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែប៉ុណ្ណោះ។ អ្នកវិភាគនយោបាយលោក គឹម សុខ បានលើកឡើងថា របៀបទប់ស្កាត់ជំងឺកូរ៉ូណារបស់ក្រសួងសុខាភិបាលកម្ពុជា គឺជាវិធានការដែលគ្មានស្មារតីសុខាភិបាលច្បាស់លាស់ ប៉ុន្តែជាវិធានការដែលចាំតែស្តាប់ខ្យល់របស់លោក ហ៊ុន សែន ដែលមិនមែនជាមន្ត្រីវេជ្ជសាស្ត្រសោះ នោះ។ លោកបន្តថា វិធានការរបស់រដ្ឋាភិបាល មិនស្របតាមវិធានការជាក់ស្តែងរបស់ប្រទេសនៅលើពិភពលោក ដែលគេកំពុងធ្វើយ៉ាងប្រយ័ត្នប្រយែងបំផុត ព្រោះប្រទេសជាច្រើនបានបិទជើងយន្តហោះពីតំបន់ដែលមានផ្ទុះជំងឺនេះខ្លាំង គឺប្រទេសចិនតែម្តង ប៉ុន្តែសម្រាប់កម្ពុជាវិញមិនហ៊ានបិទជើងយន្តហោះពីប្រទេសមហាមិត្តរបស់ខ្លួននោះទេ។ ជាងនេះទៀត លោកថា...

ក្រសួងអប់រំ សម្រេចឱ្យគ្រប់សាលាទូទាំងប្រទេសសម្រាកមុនពេលកំណត់

ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឱ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិតរាប់ចាប់ពីបឋមសិក្សា មធ្យមសិក្សាទុតិយភូមិ និងគ្រឹះស្ថានឧត្តមសិក្សា គ្រប់ប្រភេទទាំងសាធារណៈ និងឯកជន ទៅទូទាំងប្រទេស ចាប់អនុវត្តវិស្សមកាលតូច មុនពេលកំណត់។ សេចក្តីណែនាំរបស់ក្រសួងអប់រំ នៅថ្ងៃច័ន្ទនេះ បញ្ជាក់ថា ការសម្រេចនេះនឹងចាប់អនុវត្តន៍ពីថ្ងៃទី១៦ ខែមីនា តទៅ រហូតដល់មានការជូនដំណឹងជាថ្មី បន្ទាប់ពីរកឃើញជាបន្តបន្ទាប់នៃជំងឺcovid-19 លើជនជាតិខ្មែរ និងជនបរទេសដែលធ្វើដំណើរចូលកម្ពុជាជាបន្តបន្ទាប់។ លើសពីនេះ ការសម្រេចនេះជាវិធានការបង្ការ និងទប់ស្កាត់វិបត្តិជំងឺរលាកផ្លូវដង្ហើមនេះ ។ ក្នុងសេចក្តីណែនាំដដែលនោះក៏បានបញ្ជាក់ឱ្យគ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈ និងឯកជនទាំងអស់ប្រមូលព័ត៌មាននូវរាល់ការធ្វើដំណើររបស់គរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំដែលទៅកាន់ប្រទេសដែលមានផ្ទុះជំងឺ covid-19 មុនថ្ងៃទី១៦ ខែមីនា។...

Latest news